វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.11K videos
56 files
6.97K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ទន្ទឹម​នឹង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​លោក ផាម មិញជិញ (Pham Minh Chinh) នៅ​កម្ពុជា នាយករដ្ឋមន្ត្រី​ចិន​លោក លី ខឺឈាង (Li Keqiang) និង​ភរិយា បាន​ធ្វើដំណើរ​មក​ដល់​កម្ពុជា​ហើយ កាលពី​យប់​ថ្ងៃទី៨ ខែវិច្ឆិកា ម្សិលម៉ិញ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #China #LiKeqiang #ASEAN #Chinareach
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន ​នៅ​ល្ងាច​ថ្ងៃទី៩​ ខែវិច្ឆិកា ​នៅ​វិមាន​សន្តិភាព ​ដែល​ធ្វើ​ឡើង​នៅមុន​​មួយ​ថ្ងៃ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ។ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​យល់ថា ​ជំនួប​ទ្វេភាគី​នេះ ​ចិន​ទំនង​ជា​ព្យាយាម​បញ្ចុះ​បញ្ចូល​​មេដឹកនាំ​កម្ពុជា​​រឿង​សមុទ្រ​ចិន​ខាងត្បូង។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #China #LiKeqiang #ASEAN #Chinareach #ASEAN2022Cambodia #ASEAN2022