វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.59K photos
1.07K videos
53 files
6.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ការស៊ើបអង្កេត​ករណី​យោធា​បាញ់​ប្រជា​ពលរដ្ឋ​ម្នាក់​ឲ្យ​របួស​ដួល​ដេក​លើ​វាលស្រែ​កាលពី​ថ្ងៃ​ទី​៣ មិថុនា​។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ដោយសារ​តែ អាជ្ញាធរ​មិន​ទាន់​បង្ហាញ​តម្រុយ​ណាមួយ​ដល់​សាធារណជន និង​គ្រួសារ​ជនរងគ្រោះ​ពី​លទ្ធភាព​ស៊ើបអង្កេត​ករណី​ហិង្សា​បាញ់បោះ​នេះ​នៅឡើយ​ទេ ក្នុង​រយៈពេល​៣ ថ្ងៃ​មក​នេះ។ ព័ត៌មានពេញ
Join RFA Khmer
#RFAKhmer #Violence #Cambodia #LandDisputeKH
ពលរដ្ឋ​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​នៅ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ថា ដោះស្រាយ​វិវាទ​ដីធ្លី​រើសអើង​និន្នាការ​នយោបាយ ដោយ​មិន​ចាត់​វិធានការ​តាម​បណ្ដឹង​របស់​ពួកគាត់ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​រក​ដំណោះស្រាយ​បណ្ដឹង​ជូន​ពលរដ្ឋ​ឲ្យ​បាន​ស្មើភាព​គ្នា គ្រប់​និន្នាការ​គណបក្ស​នយោបាយ។
អាន​ព័ត៌មាន​ពិស្ដារ...
#landdisputeKh #Cambodia #RFAKhmer
ក្រុម​សមត្ថកិច្ច​ខេត្តកោះកុង​បាន​បណ្ដេញ​ក្រុម​គ្រួសារ និង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ចេញ​ពី​ទីតាំង​នៅ​ក្បែរ​តុលាការ ខណៈ​ពួកគាត់​បាន​ប្រមូល​ផ្ដុំគ្នា​ទាមទារ​ឱ្យ​ដោះលែង​អ្នកតំណាង​ទាំង​៩​នាក់។ មន្ត្រី​សង្គម​ស៊ីវិល ចាត់ទុក​វិធានការ​របស់​ក្រុម​សមត្ថកិច្ច ថា ជា​ការ​ធ្វើ​ទារុណកម្ម​ផ្លូវចិត្ត​ពលរដ្ឋ។

ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាង​៣០​នាក់ ក្នុង​នោះ មាន​ទាំង​ប្រពន្ធ​និង​ប្ដី រួម​ទាំង​កូនតូចៗ របស់​សកម្មជន​ដីធ្លី​នៅ​ខេត្តកោះកុង ទើប​ជាប់ឃុំ​ទាំង​៩​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ក្បែរ​រោង​មួយ​ក្នុង​ទីលាន​បាល់ទាត់ ដែល​មាន​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ពី​តុលាការ​ខេត្តកោះកុង ដើម្បី​តវ៉ា​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់ និង​ដោះលែង​អ្នក​ទាំង ៩​នាក់​នោះ​វិញ។
អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #KohKong #landdisputekh
ពលរដ្ឋ​មកពី​សហគមន៍​មាន​ជម្លោះដីធ្លី​ក្នុង​ខេត្ត​កោះកុង និង​សាច់ញាតិ​នាំគ្នា​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ទៅ​តុលាការ​ដោះលែង​សកម្មជន​ដីធ្លី​ចំនួន​០៩​នាក់ ឱ្យ​មាន​សេរីភាព​វិញ។
ការ​អំពាវនាវ​នេះ​ធ្វើឡើង​នៅ​ពេល​ដែល​សកម្មជន​ទាំង ៩​នាក់ កំពុង​ជាប់​ពន្ធនាគារ​រយៈពេល​ជិត​មួយ​សប្ដាហ៍​មក​ហើយ ដោយ​ត្រូវ​បាន​តុលាការ​ក្នុង​ខេត្ត​កោះកុង សម្រេច​ឱ្យ​ពួកគេ​ជាប់​ឃុំ​នៅ​ក្រោម​បទ​ចោទ​ដ៏​ពេញនិយម គឺ​បទ​ញុះញង់ ដោយសារតែ​ពួកគេ​ស្វះ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ជម្លោះដីធ្លី។
អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #KohKong #HunSen #facebookpost #landdisputekh
គ្រួសារ​សកម្មជន​ដីធ្លី​នៅ​ខេត្តកោះកុង អះអាង​ថា ពួកគេ​នឹង​មិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​ទេ ប្រសិនបើ​តុលាការ មិន​ដោះលែង​សាច់ញាតិ​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ចំណែក​ឯ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ការ​ឃុំ​ខ្លួន និង​ការ​ចោទ​ប្រកាន់​សកម្មជន​ដីធ្លី​នេះ គឺ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួក​គេ ហើយ​អំពាវនាវ​ដល់​តុលាការ​ឱ្យ​ទម្លាក់​បទចោទ​លើ​សកម្មជន​ទាំង​នោះ ។
អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #KohKong #landdisputekh
សកម្មជន​ការពារ​ដីធ្លី លោកស្រី ផាវ ញ៉ឺង កំពុង​ជាប់ឃុំ​បណ្ដោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង ក្រោយ​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយសារតែ​ព្យាយាម​ទៅ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌។

លោកស្រី ផាវ ញ៉ឺង ជាប់​ក្នុង​មន្ទីរឃុំឃាំង​ជាមួយ​កូនស្រី​តូច​អាយុ​ជាង​មួយ​ខួប​ម្នាក់ ស្រប​ពេល​សុខភាព​លោកស្រី​ក៏​មិនល្អ ព្រោះ​ទើប​ចេញ​មន្ទីរពេទ្យ​ក្រោយ​វះកាត់​ព្យាបាល​ជំងឺ។

តើ​ការ​ឃុំខ្លួន​លោកស្រី ផាវ ញ៉ឺង នេះ​បង្ហាញ​អ្វីខ្លះ​ពី​ទង្វើ​ខុសឆ្គង​របស់​តុលាការ​នៅ​ខេត្ត​កោះកុង?

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #landdisputekh #KohKong
Media is too big
VIEW IN TELEGRAM
ជនជាតិភាគតិចចោទមេការក្រុមហ៊ុនចិន ប្រើហិង្សានិងប្ដឹងពួកគាត់ទៅតុលាការ
---
ជនជាតិដើមភាគតិចកួយនៅស្រុកឆែប ចោទមេការក្រុមហ៊ុនចិន ហេងហ្វូ (Hengfu Group Sugar Industry) ប្រើអំពើហិង្សាវាយដំលើអ្នកភូមិ ហើយបានប្តឹងតំណាងពួកគាត់ ៤ នាក់ទៅតុលាការ។ ពលរដ្ឋបន្តថា ពួកគាត់រងអំពើហិង្សា ដោយសារតែនាំគ្នាចេញមុខការពារដីធ្លី និងទប់ស្កាត់គ្រឿងចក្រ ដែលឈូសឆាយផលដំណាំរបស់អ្នកភូមិជាច្រើនហិកតារ។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/land/a-private-company-in-preah-vihear-province-uses-violence-against-villagers-and-sues-land-victims-in-court-02172024042451.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaCompany #Hengfu #LandDisputeKH #PreahVihear #Chinareach #PRC #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ជនជាតិដើមភាគតិចកួយ៤នាក់ ចូលឆ្លើយបំភ្លឺនៅតុលាការខេត្តព្រះវិហារ ជុំវិញរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុន
---
ជនជាតិដើមភាគតិចកួយ៤នាក់ ចូលឆ្លើយបំភ្លឺនៅតុលាការខេត្តព្រះវិហារ តាមការកោះហៅរបស់អយ្យការអមសាលាដំបូងខេត្តនេះ នៅថ្ងៃទី២៧ ខែកុម្ភៈ។ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានយល់ឃើញថា អាជ្ញាធរពាក់ព័ន្ធ គួរអន្តរាគមន៍បញ្ចប់ជម្លោះដីធ្លីរវាងក្រុមហ៊ុនចិនផលិតស្ករអំពៅ និងជនជាតិដើមភាគតិចកួយឱ្យបានឆាប់ ដើម្បីលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច។
ស្ដាប់ និងទស្សនាសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះ៖ https://youtu.be/pIWsr8u0Uf0
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaCompany #Hengfu #LandDisputeKH #PreahVihear #Chinareach #PRC
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer