វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.65K photos
1.17K videos
60 files
7.05K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ស្នើ​សហគមន៍​អន្តរជាតិ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ជំរុញ​ឲ្យរដ្ឋាភិបាល​វៀតណាមគោរព​សិទ្ធិមនុស្ស សាសនា​ និង​​សិទ្ធិជន​ជាតិ​ដើម។ សំណើ​នេះធ្វើ​ឡើង​ស្របពេល​ដែល​ប្រទេស​អូស្រ្តាលី​បាន​ជួប​សន្ទនា​នឹង​ភាគី​វៀតណាម​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស កាលពី​សប្តាហ៍​មុន។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #KhmerKampuchearKrom #HRW
អាជ្ញាធរ​វៀតណាម​នៅ​ខេត្តឃ្លាំង បាន​ឃាត់​ខ្លួន​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ទៀត ដើម្បី​គំរាម​កំហែង​មិន​ឲ្យ​រិះគន់ អាជ្ញាធរ​វៀតណាម រឿង​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម តាម​បណ្ដេញ​សង្គម។ នេះ​ជា​លើក​ទី​ពីរ​ហើយ នៅ​ដើម​ឆ្នាំ២០២២ នេះ ដែល​វៀតណាម​បាន​បន្ត​ឃាត់​ខ្លួន​សួរ​ចម្លើយ និង​ផាក​ពិន័យ​យុវជន​ខ្មែរ​ក្រោម ដោយសារ​តែ​ពួក​គេ​ប្រើប្រាស់​សិទ្ធិ​សំដែង​មតិ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #Vietnam #KhmerKampuchearKrom #KKK
យុវជន​ខ្មែរ​ក្រោម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​បន្ត​ពាក់​អាវ​យឺត ដែល​មាន​ពាក្យ​ថា អបអរសាទរ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី ៧៣ឆ្នាំ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ជន​ជាតិ​ដើម។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ដោយសារ​តែ​អាជ្ញាធរ​វៀតណាម បាន​ចោទ​ប្រកាន់​យុវជន​ខ្មែរ​ក្រោម ពី​បទ​ក្បត់​ជាតិ ដោយសារ​តែ​ពួក​គេ ពាក់​អាវ​យឺត​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HumanRights #KhmerKampuchearKrom
នារយៈពេល​ចុង​ក្រោយ​នេះ រឿង​រ៉ាវ​ទឹកដី​កម្ពុជា​ក្រោម​ត្រូវបាន​អ្នក​នយោបាយ​ប្រឆាំង​ និង​ពលរដ្ឋ​ដែល​ឈឺ​ឆ្អាល​អំពី​បញ្ហា​ទឹកដី​កម្ពុជា​ក្រោម​បាន​ចេញ​មុខ​បញ្ចេញ​ទស្សនៈ ហើយ​ដែល​ភាគច្រើន​បាន​រិះគន់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​ថ្លែង​ជា​ថ្មី កាលពី​ថ្ងៃទី៣ ខែមីនា ព្រមាន​អ្នកចង់​ទៅ​ធ្វើ​សង្រ្គាម​វាយយក​ទឹកដី​កម្ពុជា​ក្រោម​ពី​វៀតណាម ជាការ​ទៅ​រក​សេចក្តី​ស្លាប់។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ

#RFAKhmer #Politics #Land #HunSen #KhmerKampuchearkrom
លោកអ្នកនាងជាទីមេត្រី! នេះគឺជារឿងដែលលោកអ្នកនាងចូលអាន និងស្តាប់ ច្រើន ជាងគេនៅលើគេហទំព័ររបស់វិទ្យុអាស៊ីសេរីនៅក្នុងសប្តាហ៍នេះ។
តើរឿងនេះមានចំណុចអ្វីសំខាន់ ទើបធ្វើឱ្យប្រិយមិត្តចាប់ អារម្មណ៍ ជាងគេ ក្នុងសប្តាហ៍នេះ?

សូមស្តាប់សេចក្តីរាយការណ៍នេះឡើងវិញ ដែលជាបទវិភាគ របស់លោក ជុន ច័ន្ទបុត្រ៖

#RFAKhmer #Cambodia #HunSen #KhmerKampuchearKrom
កម្មករ​ខ្មែរ​ក្រោម និង​មន្រ្តី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រិះ​គន់​រដ្ឋាភិបាល​​កុម្មុយនីស្ដ​វៀតណាម​ ដែល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​អាច​ឈប់​​​សំរាក រយៈ​ពេល​បីថ្ងៃ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​បាន។ ពួកគេ​ថា​ វៀតណាម​មាន​ចេតនា​មិន​ចង់​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជន​ជាតិ​​ដើម ​ទើបមិន​ចេញ​ច្បាប់​ឲ្យ​ខ្មែរ​ក្រោម​អាច​ឈប់​សំរាក​ពេល​ចូល​ឆ្នាំ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Culture #KNY #KhmerKampuchearKrom
អាជ្ញាធរ​​វៀតណាម​​ដោះលែង​ពលរដ្ឋខ្មែរ​ក្រោម​ម្នាក់ ក្រោយ​ឃុំខ្លួន​លោក​អស់រយៈពេល ៦ខែ ដោយ​សារ​តែ​លោក​ប្រើប្រាស់សិទ្ធិ​​សំដែង​មតិតាម​បណ្តាញ​សង្គម ទាមទារសិទ្ធិ​ជនជាតិ​ដើម។​​ លោក ថាច់ រីន ដែល​ទើបចេញពី​ពន្ធនាគារ អះអាងថា លោក​នឹងប​ន្តសកម្មភាព​តស៊ូមតិ​ដោយ​អហិង្សា​ដើម្បី ​សិទ្ធិសេរីភាពខ្មែរ​ក្រោម​នៅលើទឹក​ដី​កំណើត។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KhmerKampuchearKrom
សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម ផ្តួចផ្តើម គំនិត បង្កើត ទង់ជាតិ ខ្មែរ កម្ពុជា ក្រោម សម្រាប់ ប្រើ ប្រាស់ ជុំវិញ ពិភពលោក និង នៅ លើ ដែនដី កម្ពុជា ក្រោម។ តើ ទង់ ជាតិ ខ្មែរ កម្ពុជា ក្រោម មាន អត្ថន័យ និង លក្ខណៈ សំគាល់ ដូចម្តេចដែរ?

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HumanRights #KhmerKampuchearKrom
សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​បាន​ដឹកនាំ​ប្រតិភូ​មួយ​ក្រុម​រួមមាន​ទាំង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ផង​ទៅ​ចូលរួម​វេទិកា​អចិន្ត្រៃយ៍​ ស្តីពី​ បញ្ហា​ជន​ជាតិដើម​របស់​អង្គការ​សហប្រជាជាតិ នៅ​បុរីញ៉ូយ៉ក (New York)​ នៅ​សប្តាហ៍​នេះ។ មន្រ្តី​សហព័ន្ធ​ឲ្យដឹង​ថា វេទិកា​នេះ ធ្វើឲ្យ​សហគមន៍​អន្តរជាតិ​ ស្គាល់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រង​ការ​ធ្វើទុក្ខបុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​វៀតណាម។ តើ​ក្នុង​វេទិកា​ស្តីពី​បញ្ហា​ជន​ជាតិ​ដើម តំណាង​ខ្មែរ​ក្រោម​បាន​លើក​ឡើង​ពី​បញ្ហា​អ្វីខ្លះ​ដែរ?

ស្តាប់បទសម្ភាសន៍៖

#RFAKhmer #humanrights #politics #khmerkampuchearkrom
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បានដឹកនាំ​ប្រតិភូ​មួយ​ក្រុម ទៅ​ចូលរួម​វេទិកា​អចិន្ត្រៃយ៍​ស្តីពី​បញ្ហា​ជន​ជាតិ​ដើម​របស់​អង្គការ​សហប្រជាជាតិ​នៅបុរីញ៉ូយ៉ក (New York) សហរដ្ឋអាមេរិក ក្នុង​រយៈពេល​១៤​ថ្ងៃ។ តាមរយៈ​វេទិកានេះ សហព័ន្ធខ្មែរកម្ពុជា​ក្រោម​បាន​ប្រាប់​សហគមន៍​អន្តរជាតិ​ ពីការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​ទំរង់​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ពី​សំណាក់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​វៀតណាម។
តើ​តំណាង​ខ្មែរ​ក្រោម​បាន​លើក​ឡើង​ពី​បញ្ហាអ្វីខ្លះ​ដែរ ក្នុង​វេទិកា​ស្តីពី​បញ្ហា​ជន​ជាតិ​ដើម?

អានអត្ថបទពិស្តារ៖

#RFAKhmer #humanrights #KhmerKampuchearKrom
ប្រជាពលរដ្ឋ ខ្មែរ ក្រោម រស់នៅ ប្រទេស អូស្ត្រាលី (Australia) នៅថ្ងៃទី១២ ខែ មិថុនា ជួបជុំគ្នា ធ្វើពិធី រម្លឹក ខួប លើកទី ៧៣ឆ្នាំ ដែល បារាំងបាន កាត់ ទឹកដី កម្ពុជា ក្រោម ទៅ ឲ្យ វៀត ណាម កាន់ កាប់ កាល ពី ថ្ងៃ ទី ៤ ខែ មិថុនា ឆ្នាំ ១៩៤៩។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #humanrights #khmeraustralia #khmerkampuchearkrom