វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.11K videos
56 files
6.97K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ខ្មែរ​នៅ​អូស្ត្រាលី​ចោទប្រកាន់​ថា​ គណបក្សប្រជាជនកម្ពុជា​បានចាត់​តាំង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ក្រុម​ឈ្មួញ​មាន​ទ្រព្យ​រហូត​ដល់​ក្រុម​ឧត្តមសេនីយ៍​ទៅ​បំបែក​បំបាក់​ខ្មែរ​នៅ​​ប្រទេសអូស្ត្រាលី (Australia) និង​ប្រទេស​នូវ៉ែលហ្សេឡង់ (New Zealand) ឱ្យ​មានការ​បែងចែក​ក្រុម​បក្ស​ពួក ​និង​ការរើសអើង​នយោបាយ។ មន្ត្រីជាន់ខ្ពស់​បក្សកាន់អំណាច​ទទួល​ស្គាល់​ថា ពិតជា​មាន​ក្រុម​អ្នក​ទៅ​ពង្រឹង​បក្ស​នៅក្រៅ​ប្រទេស​ ប៉ុន្តែ​មិនមែន​ទៅ​បំបែកបំបាក់​ខ្មែរ​នោះ​ទេ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #Australia #KhmerAustralia #NewZealand
ប្រជាពលរដ្ឋ ខ្មែរ ក្រោម រស់នៅ ប្រទេស អូស្ត្រាលី (Australia) នៅថ្ងៃទី១២ ខែ មិថុនា ជួបជុំគ្នា ធ្វើពិធី រម្លឹក ខួប លើកទី ៧៣ឆ្នាំ ដែល បារាំងបាន កាត់ ទឹកដី កម្ពុជា ក្រោម ទៅ ឲ្យ វៀត ណាម កាន់ កាប់ កាល ពី ថ្ងៃ ទី ៤ ខែ មិថុនា ឆ្នាំ ១៩៤៩។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #humanrights #khmeraustralia #khmerkampuchearkrom
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នៅ​មុខ​រដ្ឋសភា​អូស្រ្ដាលី
---
ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ធ្វើ​បាតុកម្ម​នៅមុខ​រដ្ឋសភា ​រដ្ឋ​វ៉ិកតូរីយ៉ា នៅ​ថ្ងៃទី​០២ ខែមីនា ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។ ការ​ធ្វើ​បាតុកម្ម​នេះ ស្របពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អូស្រ្ដាលី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​អូស្ត្រាលី​នៅ​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៦ ខែ​មីនា​។

ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #Australia #KhmerAustralia #HunManet #AgainstHunManet #PoliticsKH #TakMengHeang
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
 rfa.org/khmer
 RFA Khmer
 youtube.com/RFAKhmerVideo
 twitter.com/RadioFreeAsiaKH
 t.me/rfakhmer
 instagram.com/rfakhmer