វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.6K photos
1.08K videos
54 files
6.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
https://www.youtube.com/watch?v=tvn9MQl4IPA
បុគ្គល​ត្រកូល​«ហ៊ុន»​ម្នាក់ កំពុង​ជាប់ពាក់ព័ន្ធ​ក្នុង​រឿងរ៉ាវ​ជួញដូរ​ស្វាក្តាម​នៅ​កម្ពុជា ខណៈ​របរ​នេះ​កំពុង​កាក់កបខ្លាំង។ សេចក្តីរាយការណ៍​ស៊ើបអង្កេត​ថ្មីមួយ ដោយ​អ្នករាយការណ៍​ព័ត៌មាន​ស៊ើបអង្កេត​របស់​វិទ្យុអាស៊ីសេរី លោក Jack Davies បាន​រកឃើញ​ថា ត្រកូល«ហ៊ុន»​ម្នាក់នោះ គឺជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមស្វា​ដ៏ធំមួយ​កន្លែង​នៅ​ក្រុងដំណាក់ត្រាច ខេត្តកំពង់ស្ពឺ។ សេចក្តីរាយការណ៍​ស៊ើបអង្កេត​ដដែល​ រកឃើញថា ក្នុងឆ្នាំ២០២២​តែមួយ ក្រុមអ្នក​មានលុយ​មាន​អំណាច​នៅ​កម្ពុជា​រក​ចំណូល​បាន​រហូតដល់​ទៅជាង ២៥០ លានដុល្លារ​ឯណោះ តាមរយៈ​ការលក់​សត្វស្វាក្តាម​ជិត ៤ម៉ឺនក្បាល ទៅ​បរទេស​សម្រាប់​ធ្វើ​ពិសោធន៍​វេជ្ជសាស្ត្រ។
តើ​រឿងរ៉ាវ​ជំនួញ​ស្វា​ជាប់ពាក់ព័ន្ធ​នឹង​ត្រកូល«ហ៊ុន» និង​មន្ត្រី​​ធ្វើការ​ខាងអភិរក្ស​សត្វព្រៃ​របស់​រដ្ឋាភិបាល យ៉ាងណាខ្លះ?
👉 អាន​សេចក្តីរាយការណ៍​ពិស្តារ៖ kh.rfa.org/monkey
👉 អាន​សេចក្តីរាយការណ៍​សង្ខេប៖ kh.rfa.org/monkeysummary
👉អាន​សេចក្តីរាយការណ៍​ជា​ភាសាអង់គ្លេស៖ en.rfa.org/monkeybusiness
---
#RFAKhmer #Cambodia #HunSen #HunSengny #VengSakhon #KryMasphal #KeoOmaliss #SenSovann #MonkeyTrade #Macaques #LongtailedMonkeys
https://www.youtube.com/shorts/Otd3858Qhdw
ប្រិយមិត្ត​ជ្រាបទេ​ថា គ្រាន់តែ​ក្នុងឆ្នាំ ២០២២ ​តែមួយ កម្ពុជា​រក​ចំណូល​បាន​រហូតដល់​ទៅជាង ២៥០ លានដុល្លារ​ឯណោះ តាមរយៈ​ការលក់​សត្វស្វាក្តាម​ជិត ៤ ម៉ឺនក្បាល ទៅ​បរទេស​សម្រាប់​ធ្វើ​ពិសោធន៍​វេជ្ជសាស្ត្រ។ យោងតាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ ក្នុង​រយៈពេល​ ៤ ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​រក​ចំណូល​ពី​ជំនួញ​នាំចេញ​សត្វស្វា បាន​ប្រមាណ ៥០០ លានដុល្លារ។ ប៉ុន្តែ ឈ្មួញកណ្ដាល​បាន​ចំណាយ​លុយ​ឱ្យ​អ្នកប្រមាញ់​សត្វ​នៅ​កម្ពុជា​ត្រឹមតែ ៧០០.០០០ រៀល (១៧៥ ដុល្លារ) ប៉ុណ្ណោះ​សម្រាប់​ស្វា​មួយក្បាល។ ទិន្នន័យ​ដដែល​បង្ហាញ​ថា នៅពេលដែល​សត្វស្វា​ដដែល​នោះ​ ត្រូវបាន​គេ​នាំចេញ ពួកវា​មាន​តម្លៃ​ជាមធ្យម ៦.៦៦០ ដុល្លារ​ក្នុង​មួយក្បាល ដែលមាន​ន័យថា កើនឡើង ៣៨ ដង ពី​ពេល​ចាប់ស្វា និង​ពេល​នាំចេញ៕
---
👉 អាន​សេចក្តីរាយការណ៍​ពិស្តារ៖ kh.rfa.org/monkey
👉 អាន​សេចក្តីរាយការណ៍​សង្ខេប៖ kh.rfa.org/monkeysummary
👉 អាន​សេចក្តីរាយការណ៍​ជា​ភាសាអង់គ្លេស៖ en.rfa.org/monkeybusiness
👉 ទស្សនា​វីដេអូខ្លី៖ https://www.rfa.org/khmer/video?v=1_9ngyx3ur
---
#RFAKhmer #Cambodia #HunSen #HunSengny #VengSakhon #KryMasphal #KeoOmaliss #SenSovann #MonkeyTrade #Macaques #LongtailedMonkeys #verticalvideo #trending #reels #shorts
https://youtu.be/F8kuKwErIko
ការជួញដូរ​ស្វា​ខុសច្បាប់​កំពុង​រីកដុះដាល​នៅ​កម្ពុជា តែ​អ្នកមាន​អំណាច​ពិបាក​បញ្ឈប់​វា​ដោយសារតែ​រកស៊ី​កាក់កបខ្លាំង​ពេក។ នៅពេល​ដែល​ជំងឺរាតត្បាត​សាកល​កូវីដ១៩ នាំឱ្យ​កើនឡើង​តម្រូវការ​សត្វ​ស្វាក្តាម​សម្រាប់​បម្រើ​ឱ្យ​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ សំណុំរឿង​ក្តីក្តាំ​នៅ​តុលាការ​អាមេរិកាំង​កំពុង​ចោទ​ជា​សំណួរ​អំពី​ប្រភព​ដើម​របស់​សត្វស្វា​ក្តាម​ទាំងនោះ។ តើបុគ្គល​ណាខ្លះ​ជាប់ពាក់ព័ន្ធនឹង​ជំនួញ​ស្វា​ដ៏កាក់កប​នៅ​កម្ពុជា?
---
👉 អាន​សេចក្តីរាយការណ៍​ពិស្តារ៖ kh.rfa.org/monkey
👉 អាន​សេចក្តីរាយការណ៍​សង្ខេប៖ kh.rfa.org/monkeysummary
👉 អាន​សេចក្តីរាយការណ៍​ជា​ភាសាអង់គ្លេស៖ en.rfa.org/monkeybusiness
👉 ទស្សនា​វីដេអូខ្លី៖ https://www.rfa.org/khmer/video?v=1_9...
---
#RFAKhmer #Cambodia #HunSen #HunSengny #VengSakhon #KryMasphal #KeoOmaliss #SenSovann #MonkeyTrade #Macaques #LongtailedMonkeys #verticalvideo #trending #reels #shorts
Media is too big
VIEW IN TELEGRAM
កសិដ្ឋាន​ចិញ្ចឹម​ស្វា​មួយ​កន្លែង ដែល​ជា​របស់​ប្អូនស្រី​បង្កើត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ស្វាគមន៍​ភ្ញៀវ​ ដែល​ចង់ចូល​ទស្សនា​កំសាន្ត​ឡើយ។ កសិដ្ឋាន​នេះ​ព័ទ្ធជុំវិញ​ដោយ​ស្នាមភ្លោះ លើកដី​កម្ពស់​ ២ម៉ែត្រ និង​របង​ឥដ្ឋ​មាន​បន្លា​លួស​នៅពី​លើ។ អតីត​បុគ្គលិក​ម្នាក់​នៃ​កសិដ្ឋាន​នោះ បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា ទីនោះ​មាន​អ្នកយាមកាម​ជាច្រើន​នាក់​ប្រដាប់​ដោយ​កាំភ្លើង​អាកា។ ពួកគេ​ដើរល្បាត​បរិវេណ​ខាងក្នុង​កសិដ្ឋាន​នោះ ដែល​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​មួយ​កន្លែង​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​ប្រើពេល​ធ្វើដំណើរ​តាម​រថយន្ត​ប្រមាណ​ជា ២ម៉ោង​ពី​រាជធានី​ភ្នំពេញ។

#RFAKhmer #Cambodia #HunSen #HunSengny #VengSakhon #KryMasphal #KeoOmaliss #SenSovann #MonkeyTrade #Macaques #LongtailedMonkeys #verticalvideo #trending #reels #shorts
---
👉 ទស្សនាវីដេអូ៖ https://www.facebook.com/reel/712595980643023

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ភស្តុតាង​ដាក់​បន្ទុក​រឹងមាំ​លេចឡើង​ក្នុង​សំណុំរឿង​រត់ពន្ធ​ស្វា​នៅ​កម្ពុជា។ ការជួញដូរ​ស្វា​ខុសច្បាប់​កំពុង​រីកដុះដាល​នៅ​កម្ពុជា តែ​អ្នកមាន​អំណាច​ពិបាក​បញ្ឈប់​វា​ដោយសារតែ​រកស៊ី​កាក់កប​ខ្លាំង​ពេក។ វីដេអូ​ខ្លី ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​កម្ពុជា​និយាយ​ទាក់ទង​ជាមួយ​ក្រុម​អ្នករត់ពន្ធ​ស្វា គឺជា​ផ្នែក​មួយ​នៃ​សំណុំ​រឿង​របស់​អាមេរិក​ប្រឆាំង​នឹង​គាត់។ លោក គ្រី ម៉ះផល ត្រូវបាន​គេ​មើលឃើញ​បាន​ចោទសួរ​ទៅ​កម្មករ​ម្នាក់​ថា៖ «ហេតុអ្វី​បាន​ជាអ្នក​មិន​ដឹកជញ្ជូន​វា​តាម​ផ្លូវ​ផ្សេងទៀត?»។ លោក​បន្តថា «ប្រសិនបើ​អ្នក​ជ្រើសរើស​ដឹកជញ្ជូន​វា​តាម​ផ្លូវ​ផ្សេង​ពីនេះ គឺ[វា]​មាន​សុវត្ថិភាព​ជាង​សម្រាប់​ការរត់ពន្ធ​របស់​អ្នក»។
---
👉 អាន​សេចក្តីរាយការណ៍​ពិស្តារ៖ kh.rfa.org/monkeyvideo
👉 អាន​សេចក្តីរាយការណ៍​ជា​ភាសាអង់គ្លេស៖ rfa.org/english/news/cambodia/cambodia-monkey-05052023165359.html
👉 ទស្សនា​វីដេអូខ្លី៖ youtube.com/watch?v=ywAwaHRSsbs
---
#RFAKhmer #Cambodia #HunSen #HunSengny #VengSakhon #KryMasphal #KeoOmaliss #SenSovann #MonkeyTrade #Macaques #LongtailedMonkeys
How the US failed to stop a Cambodian monkey ‘smuggling conspiracy’
---
Kry Masphal landed at Phnom Penh airport late last month to a hero’s welcome. His wife and children, as well as his colleagues and superiors from the Ministry of Agriculture, Forests and Fisheries, or MAFF, thrust a bouquet of flowers in his hand and garlands around his neck.
👉 https://www.rfa.org/english/news/cambodia/cambodia-monkey-smugglers-04172024141501.html
---
#RFAKhmer #Cambodia #HunSen #HunSengny #VengSakhon #KryMasphal #KeoOmaliss #SenSovann #MonkeyTrade #Macaques #LongtailedMonkeys #verticalvideo #trending #reels #shorts