វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.65K photos
1.17K videos
58 files
7.04K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
នាយករដ្ឋមន្រ្ដី​វ័យក្មេង​របស់​កាណាដា​លោក ចាស់ស្ទីន ត្រូដូ (Justin Trudeau) បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៤០-៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ។
គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ បណ្តាមេដឹកនាំពិភពលោក បាន​ធ្វើដំណើរ​មក​ដល់​ប្រទេសកម្ពុជា​ជាបន្តបន្ទាប់​ក្នុងនោះ​រួមមាន ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden), នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូមីអូ គីស៊ីដា (KISHIDA Fumio), នាយករដ្ឋមន្រ្ដីអូស្រ្ដាលី​លោក អែនតូនី អ៊ាល់បាន (Anthony Albanese), អនុប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌា​លោក ចាឌីប ដាំងខា (Jagdeep Dhankhar), អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​លោក អង់តូនីញូ គូទែរ៉េស (António Guterres), ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យន្ត ស៊ុកយ៉ុល (Yoon Suk Yeol), នាយករដ្ឋមន្រ្ដីចិន​លោក លី ខឺឈាង (Li Keqiang) និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី​លោក សឺហ្គៃ ឡារូវ (Sergei Lavrov) ជាដើម។
រូបភាព៖ Reuter, ASEANCambodia
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅ​រាត្រី​នេះ​រួម​មាន៖
១. ប្រធានាធិបតីអាមេរិក បញ្ជាក់​ជំហរ​សហការ​ជា​មួយ​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់​ មីយ៉ាន់ម៉ា និង​សមុទ្រ​ចិន​ខាងត្បូង
២. អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ
៣. ក្រុម​អ្នក​រងគ្រោះ​និង​សកម្មជន ស្នើ​ឲ្យ​មេដឹកនាំ​អាស៊ាន និង​ប្រធានាធិបតី​អាមេរិក​ ជួយ​ស្តារ​ប្រជាធិបតេយ្យ
៤. អ្នកវិភាគ បារម្ភ​ពីការ​ពង្រឹង​ទំនាក់ទំនង​ស៊ីជម្រៅ​រវាង​លោក ហ៊ុន សែន និង​មេដឹកនាំ​ចិន​ ធ្វើ​ឲ្យ​បាត់​ផលប្រយោជន៍​ពី​ប្រទេស​លោក​សេរី
រួមជា​មួយ​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​ទៀត...
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN