វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.22K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
«ចង់បាន​ដីខ្ញុំ មកប្លន់​ដីខ្ញុំ ឱ្យ​ខ្ញុំ​ចាកចេញហើយ​ឱ្យ​ខ្ញុំ​សងលុយ​ធនាគារ»
​---
ពលរដ្ឋ​​រងគ្រោះដីធ្លី​នៅ​តំបន់​ភ្នំ១៥០០ ខេត្តពោធិ៍សាត់​ លោកស្រី សែម សុខគា ស្រែក​ទ្រហោយំ​ទទួច​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​ដោះស្រាយ​ ខណៈ​ផ្ទះសម្បែង និង​ដីធ្លី​ដែល​ពួកគាត់​រស់​នៅ​ទាំង​នោះ ដែល​មិន​ស្ថិត​ក្នុង​តំបន់​អន្ទង់អាំង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​គំរាម​រឹប​អូស​យក​តាម​រយៈ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖ ---
#បណ្ដេញចេញទាំងបង្ខំ #វីដេអូបញ្ឈ
#RFAKhmer #Cambodia #HunManet #Phnom1500 #Pursat #ForcedEviction #REEL
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរងគ្រោះ៖ «អាជ្ញាធរមានកាំភ្លើង មកបង្ខំខ្ញុំឱ្យផ្តិតមេដៃ»
---
ពលរដ្ឋ​រងគ្រោះ​ពីការបណ្តេញចេញដោយបង្ខំពីដីធ្លី​នៅ​តំបន់ភ្នំ១៥០០ គឺ​លោកស្រី សែម សុខគា ថា លោកស្រី​ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង​ បង្ខំ​ឱ្យ​លោកស្រី​ផ្ដិត​មេ​ដៃ​ទទួល​យក​ការបណ្តេញចេញដែលគ្មានសំណងសមស្រប៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #Phnom1500 #Pursat #ForcedEviction #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​នៅ​តំបន់ភ្នំ១៥០០ បន្ដដាក់​ញត្ដិ​ទៅ​កាន់ក្រសួង​យុត្តិធម៌ ដើម្បីឱ្យ​ជួយ​ធ្វើ​កិច្ច​អន្ដរាគមន៍
​---
ពលរដ្ឋ​រង​គ្រោះ​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​ដីធ្លី​នៅ​តំបន់​ភ្នំ១៥០០ គឺ​លោកស្រី សែម សុខគា បន្ដ​ដាក់​ញត្ដិ​នៅ​ក្រសួង​យុត្ដិធម៌ នៅថ្ងៃទី១៤ ខែមីនា ស្នើ​ឱ្យ​ក្រសួង​ជួយ​ធ្វើ​កិច្ច​អន្ដរាគមន៍​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​លោកស្រី៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #Phnom1500 #Pursat #ForcedEviction
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
ពលរដ្ឋ​ជាង​១៣០​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ
---
ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ចំនួន​១៣៤​គ្រួសារ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​អាជ្ញាធរ​ស្រុក​សំឡូត​ថា បាន​បង្ខំ​ឱ្យ​ពួកគាត់​រុះរើ​ផ្ទះ ហើយ​ចាកចេញ​ពី​ដី​ជាង​៦០០​ហិកតារ​ដែល​ពួកគាត់​បាន​កាន់កាប់​ជិត​៣០​ឆ្នាំ​មក​ហើយ។ ពលរដ្ឋ​ទាំង​នោះ​ចាត់ទុក​វិធានការ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​ធ្វើ​បាប​ពលរដ្ឋ​ក្រីក្រ​ដោយ​អយុត្តិធម៌​និង​មិន​អាច​ទទួល​យក​បាន​ឡើយ។
រូបភាពពីពលរដ្ឋ
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/04/05/land-dispute-battambang/
---
#RFAKhmer #Cambodia #HunManet #ForcedEviction