វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.13K videos
56 files
6.99K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ម្តាយ​យុវជន​រងគ្រោះ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​គប់​ដុំ​ថ្ម​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់ បន្ត​ទាមទារ​ឱ្យ​សមត្ថកិច្ច​បង្ហាញ​ពី​ដំណើរការ​ស៊ើបអង្កេត​ករណី​ហិង្សា​លើ​កូន​គាត់​ឱ្យ​បាន​ច្បាស់លាស់ ។ ប៉ុន្តែ​មន្ត្រី​នគរបាល​ថ្លែង​ថា ការស៊ើបអង្កេត​មិនមែន​ធ្វើ​តាម​ការ​ចង់​បាន​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ឡើយ​។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល ទទូច​ឱ្យ​សមត្ថកិច្ច ពន្លឿន​ការស្វែងរក​ជន​បង្ក​ហេតុ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ។ អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #CNRP #Beaten #Violence
សកម្មជន​ #គណបក្សសង្គ្រោះជាតិ​លោក​ ​ស៊ិន​ ​ខុន​ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​ ៤នាក់​ ​ជិះ​ម៉ូតូ​ ​២​គ្រឿង​ ​ព្រួតគ្នា​វាយ​លោក​នៅ​ចំណុច​ផ្សារ​ដើម​ស្រល់​ ​ជិត​វត្ត​ចាស់​ ​កាលពី​វេលា​ម៉ោង​ ​១​០​​ព្រឹក​ ​ថ្ងៃ​ទី​​១​២​ ខែ​ឧសភា​។​ ​លោក​ថា​ ​ជន​ដៃដល់​ទាំងនោះ​កាន់ដំបង​ទីប​ ​និង​ដែក​រលាស់​ ​វាយ​លោក​ត្រូវ​ក្បាល​ ​បែក​ចិញ្ចើម​ខាងស្តាំ​ ​និង​ដៃឆ្វេង​ ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ ​ដេរ​ ​១​២​ថ្នេរ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRPActivists #Beaten #CPP
សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​ជន​មិន​ស្គាល់​មុខ​ព្រួត​គ្នា​វាយ​បណ្តាល​ឱ្យ​របួសធ្ងន់ គ្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ក្រោយ​ពី​សមត្ថកិច្ច​មូលដ្ឋាន នៅ​មិន​ទាន់​ចាប់ខ្លួន​ជនសង្ស័យ​មក​អនុវត្ត​ច្បាប់​នៅ​ឡើយ​ទេ​។ សមត្ថកិច្ច​ក្រុងភ្នំពេញ​ប្រាប់​ឱ្យ​ជនរងគ្រោះ​អត់ធ្មត់​បន្តិច ព្រោះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ករណីនេះ។ អានព័ត៌មានពេ​​ញ

Join RFA Khmer

#RFAKhmer #CNRP #Violent #Beaten
មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ក្រុងភ្នំពេញ​លើកឡើងថា មូល​ហេតុដែល​មិនទាន់​ចាប់បាន​ជនបង្ក​ហិង្សា​លើ​សកម្មជន​បក្សប្រឆាំង​កន្លង​មក​នេះ ព្រោះ​ជនរងគ្រោះ​មួយចំនួន​មិន​បាន​ដាក់​បណ្តឹង និង​មិន​សហការ​ជាមួយ​សមត្ថកិច្ច។ ប៉ុន្តែ​សកម្មជន​បក្សប្រឆាំង អះអាង​ថា សមត្ថកិច្ច​ទៅវិញ​ទេ​ដែល​គ្មាន​ឆន្ទៈ​ចាប់​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាម​ច្បាប់ ព្រោះ​ពួក​គាត់​យល់ថា ករណី​ហិង្សា​ទាំងនេះ គឺជា​ការ​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ដែល​និន្នាការ​ផ្ទុយ​ពី​បក្ស​កាន់​អំណាច។អានព័ត៌មានពេញ

Join RFA Khmer

#RFAKhmer #CNRP #Beaten