វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
គណបក្ស​សង្គ្រោះជាតិ​នឹង​បង្កើត​ ​«មហា​ចលនា»​ ​នៅ​ក្រៅ​ស្រុក​មួយ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​
 
#សម្រង់សម្តីសំខាន់ៗ៖ ​លោក​ ​សម រង្ស៊ី​ ​ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​​ អះអាង​ថា​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ថា​ក្រុម​អ្នក​ស្នេហាជាតិ​ក្រៅ​ស្រុក​កំពុង​ស្វះស្វែង​បង្កើត​មហា​ចលនា​ក្រៅ​ស្រុក​មួយ​ដើម្បី​បន្ត​​សកម្មភាព​តស៊ូ​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ពេញ​លេញ​ក្នុង​ប្រទេស​កម្ពុជា។​ ​លោក​ ​សម រង្ស៊ី​ ​​បញ្ជាក់​ថា​មហា​ចលនា​នេះ​ នឹង​អាច​បង្កើត​ឡើង​នៅ​មុន​បំណាច់​ឆ្នាំ​២០២៣​នេះ៖​ https://www.youtube.com/watch?v=vKmxmnXE7bY
​​​​
#RFAKhmer #Cambodia #HunManet #SamRainsy #CNRP #ThonRatha #Politicskh #CallinShow #NewGovernment#DynasticRules #CambodiaFamilyRun
យុវជន​ចលនា​មាតា​ធម្មជាតិ​ទទួល​បាន​ពាន​រង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស ​និង​បរិស្ថាន​កម្រិត​អន្តរជាតិ Right Livelihood ឆ្នាំ២០២៣​ ​ពី​ប្រទេស​ស៊ុយអែត​(Sweden)។​

តើ​​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស ​និង​បរិស្ថាន​ ​Right Livelihood ​មាន​ន័យ​យ៉ាង​ណា​សម្រាប់​យុវជន​ចលនា​មាតា​ធម្មជាតិ?​ ​តើ​ពួកគាត់​ នឹង​ធ្វើ​អ្វី​ទៀត​បន្ទាប់​ពី​ទទួល​ពាន​រង្វាន់​កម្រិត​អន្តរជាតិ នេះ?​

​​សូម​ស្តាប់​ ​និង​ទស្សនា​កិច្ច​សម្ភាសន៍​ផ្ទាល់​រវាង​លោក​ ​ជុន ច័ន្ទបុត្រ​ ​និង​យុវជន​ចលនា​មាតា​ធម្មជាតិ​ដូច​តទៅ៖​ https://fb.watch/nlp8cZQBUj/
​​​
#RFAKhmer #Cambodia #HunManet #NewGovernment#DynasticRules#MotherNatureMovement #RightLivelihoodInternationalAward2023 #environment