វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.44K photos
2.8K videos
107 files
8.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
“​លោក ហ៊ុន សែន កំពុងប្រកួតប្រជែងជាមួយ​ឧក្រិដ្ឋកម្ម​នយោបាយ​របស់គាត់”

#សម្រង់សម្តីសំខាន់ៗ៖ អ្នកវិភាគនយោបាយ លោក គឹម សុខ ថា​លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន កំពុងប្រកួតជាមួយនឹង​ឧក្រិដ្ឋកម្ម​នយោបាយ​របស់​លោក​។​
បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/HR7doaBPCvA
--
ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
#កម្ពុជា #គណបក្សប្រជាជនកម្ពុជា #ហ៊ុនសែន #គឹមសុខ
#Cambodia #Khmer #RFAKhmer #HunSen #KimSok #CPP
👍24
លោក ហ៊ុន សែន លុប​សារ​នៅ​លើ​បណ្ដាញ​សង្គម​ទ្វីតធ័រ (Twitter) រឿង​យក​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ថៃ ដើម្បី​រិះគន់​លើ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា ខណៈ​ពលរដ្ឋ​ថៃ​ប្រតិកម្ម​ខ្លាំង។ អ្នកវិភាគ​នយោបាយ​ថា​លោក ហ៊ុន សែន ជា​មនុស្ស​បង្ក​រឿង​ដែល​តែងតែ​យក​បណ្ដាញ​សង្គម​តាម​រក​រឿង និង​ចោទប្រកាន់​អ្នក​ប្រជាធិបតេយ្យ​ជា​និច្ច។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #thailand #pita #ElectionKH2023 #PoliticsKH
👍26😢3
ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី២៣ ខែកក្កដា ខាង​មុខ។ ការ​បោះឆ្នោត​ដែល​ក្រុម​អ្នកសង្កេតការណ៍​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​បង្គ្រប់​កិច្ច​ឱ្យ​លោក ហ៊ុន សែន ជា​លើក​ទី២ នេះ មាន​គណបក្ស​ចូលរួម​ចំនួន១៨។ គណបក្ស​ទាំងនោះ​កំពុង​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ​ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី២១ ខែ​កក្កដា។ តើ​ពួកគេ​ទាំងនោះ​មាន​ប្រភព​មក​ពី​ណា​ខ្លះ?

ខាង​ក្រោម​នេះ ជា​ប្រវត្តិ​សង្ខេប​របស់​គណបក្ស​ទាំង​នោះ៖
👍17
អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក គីម សួរភីរិទ្ធិ ឲ្យ​ដឹង​ថា សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន លោក ប៊ុន ខេត និង​ប្រធាន​ក្រុមការងារ​គណបក្ស​រាជធានី​ភ្នំពេញ លោក លី រី ទាំង​មិនដឹង​មូលហេតុ​ហេតុ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #PoliticsKH #ElectionKH2023 #CandlelightParty #CLP
😢9👍5
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​ថ្ងៃទី១៥ កក្កដា ២០២៣៖
១. បងប្រុស​កញ្ញា សេង ធារី ស្នើ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លើក​រឿង​ឃុំខ្លួន​កញ្ញា​ខុសច្បាប់ ទៅ​ជជែក​ផ្ទាល់​ជាមួយ​លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឥណ្ឌូណេស៊ី​
២. មន្ត្រី​គណបក្សប្រឆាំង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ត្រៀម​ពង្រាយ​កងកម្លាំងប្រដាប់អាវុធ​នៅ​ថ្ងៃ​បោះឆ្នោត​ដើម្បី​គំរាម​ពលរដ្ឋ
៣. គ្រួសារ​មន្ត្រី​បក្ស​ភ្លើងទៀន​ទាមទារ​អាជ្ញាធរ​ដោះលែង​ប្តី​មកវិញ​
៤. សង្គម​ស៊ីវិល ព្រួយបារម្ភ​ពី​ការរំលោភ​ស​ទ្ធិ​មនុស្ស​ដោយសារ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ពី​ភ្នំពេញ​ទៅ​សៀមរាប រួម​នឹង​ព័ត៌មាន​សំខាន់ៗ​ផ្សេង​ទៀត!

#RFAKhmer #Cambodia #PoliticsKH #thearyseng #ElectionKH2023 #CandlelightParty #highwaycambodia
👍27
អាជ្ញាធរ​ខេត្ត​ព្រះវិហារ​និង​ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន​បន្ត​រារាំង​ក្រុម​យុវជន​និង​ព្រះសង្ឃ មិន​ឱ្យ​ចូល​ល្បាត​ដើម្បី​ទស្សនកិច្ច​សិក្សា​ក្នុង​ដែនជម្រកសត្វព្រៃព្រះរការ ដោយ​លើក​ហេតុផល​ថា មិន​សុំច្បាប់​អនុញ្ញាត។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​ទង្វើ​នេះ​ថា ផ្គើន​នឹង​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #environment #HunSen #kingsihamoni #preahrokar #logging #deforestation
👍6😢1
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើ​វេទិកា​នៃ​ការ​រំឭក​ដល់​យុទ្ធជន​ខ្មែរ​-​បារាំង ដែល​បាត់​បង់ជីវិត​ក្នុង​សង្គ្រាម​លោក​លើកទី​១ យក​មក​លើក​សរសើរ​ពី​តម្លៃ​នៃ​សន្តិភាព​ដែល​លោក​អះអាង​ថា កម្ពុជា​កំពុង​មាន​សព្វថ្ងៃ​នេះ។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកវិភាគ ថា លោក ហ៊ុន សែន មិនមែន​ស្រឡាញ់​សន្តិភាព​ពិតប្រាកដ​នោះ​ឡើយ នៅ​លើ​ពិភពលោក​គ្មាន​សន្តិភាព​ឯណា​កើតឡើង​ក្រោម​ការ​គំរាមកំហែង ក្រោម​ការ​ចាប់ចង ក្រោម​សម្រែក​ដ៏​ឈឺចាប់​របស់​ពលរដ្ឋ​នោះ​ទេ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #PoliticsKH #Thankpeace #wwihistory #WorldWarI #japan
👍11😢1
លោក ហង្ស ចក្រា ជា​អ្នកកាសែត​ជើងចាស់​មួយ​រូប ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង​ចាប់ខ្លួន និង​បញ្ជូន​មក​ភ្នំពេញ​ដាក់​ពន្ធនាគារ​ព្រៃស នៅឆ្នាំ​២០០៩ និង​ត្រូវ​ដោះលែងវិញ នៅ១ឆ្នាំក្រោយមក​។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HumanRightsKh #PressFreedom #PoliticsKH #Incitement #journalistkh
😢11👍6
សាច់​ញាតិ​កញ្ញា សេង ធារី ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក លើក​រឿង​ឃុំ​ខ្លួន​កញ្ញា ទៅ​ជជែក​ទល់​មុខ​លោក ហ៊ុន សែន និង​ចង់​ឱ្យ​ដាក់​បញ្ចូល​ករណី​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​រូប​នេះ ស្ថិត​នៅ​ក្រោម​ច្បាប់​ពិសេស​មួយ​របស់​សហរដ្ឋ​អាមេរិក ដែល​អាច​ឈាន​ទៅ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ណា ដែល​ឃុំ​ខ្លួន​ពលរដ្ឋ​អាមេរិកាំង​នៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់​។ អ្នក​វិភាគ​គាំទ្រ​ចំពោះ​ការ​ស្នើ​របស់​សាច់ញាតិ​កញ្ញា សេង ធារី ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #PoliticsKH #thearyseng #american #HunSen #ElectionKH2023
👍24
ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី​រាប់​សិប​នាក់ ជួបជុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​២០២៣ ដែល​ពួកគេ​ចោទ​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ និង​បង្គ្រប់កិច្ច​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ។

លើស​ពីនេះ ពួកគេ​បាន​ធ្វើ​ក្ដារមឈូស​ដាក់​រូប​លោក ហ៊ុន សែន ដែល​ពួកគេ​ចាត់ទុកថា ជា​អ្នក​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជា​មេដឹកនាំ​ផ្ដាច់ការ។
អានព័ត៌មានពិស្ដារ...

#RFAKhmer #Cambodia #australia #PoliticsKH #HunSen #ElectionKH2023 #CandlelightParty
👍33
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អាទិត្យ ទី១៦ ខែ​កក្កដា ឆ្នាំ​២០២៣
១. ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី តវ៉ា​ប្រឆាំង​ការបោះឆ្នោត​នៅ​កម្ពុជា
២. មន្ត្រី​បក្ស​ភ្លើង​ទៀន​ម្នាក់ ប្ដឹង​ក្រសួង​អប់រំ​ដែល​បាន​លុបឈ្មោះ​លោក​ចេញ​ពី​ក្របខ័ណ្ឌ​គ្រូបង្រៀន​ដោយ​អយុត្តិធម៌
៣. ពលរដ្ឋ​ជាង​១សែន​នាក់ គាំទ្រ​ញត្តិ​ឱ្យ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ
៤. ពលរដ្ឋ​ខេត្ត​បាត់ដំបង ខកចិត្ត​នឹង​តំណាងរាស្ត្រ​មណ្ឌល​របស់​ខ្លួន​ដែល​មិន​ខ្វាយខ្វល់​ពី​សំណើ​ដោះស្រាយ​វិវាទ​ដីធ្លី ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #cambodia #australia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #battambang #LandDispute #kohkongisland #savekohkongisland #lyyongphat #SinVatha
👍25
កញ្ញា ភួន កែវរស្មី អះអាង​ថា​ការ​ចោទ​ប្រកាន់​កញ្ញា និង​យុវជន​បរិស្ថាន​ផ្សេង​ទៀត ពី​បទ​ក្បត់​ជាតិ គឺ​ជា​បទ​ចោទ​មិន​អាច​ទទួល​យក​បាន​៕

ទស្សនា៖ https://youtube.com/shorts/zq_NdAeLYtw

#RFAKhmer #News #Cambodia
👍18
Media is too big
VIEW IN TELEGRAM
តំណាងរាស្ត្រ​អូស្ត្រាលី​ ដើម​កំណើត​ខ្មែរ​ លោក តាក់ ម៉េងហ៊ាង ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ដោះលែង​លោក កឹម សុខា បើក​ឲ្យ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដំណើរការ​ឡើងវិញ និងស្ដារប្រជាធិបតេយ្យឡើងវិញ តាមដែលពលរដ្ឋខ្មែរចង់បាន៕

--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH

#RFAKhmer #News #Cambodia #Politics #TakMengHeang #HunSen #Australia
👍14
ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​កាណាដា​ ជាច្រើន​នាក់​បាន​ជួប​ជុំ​គ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា ដែល​ពួក​គេ​ចោទ​ថា​ ជា​ការបោះឆ្នោត​ក្លែងក្លាយ​ និង​បង្គ្រប់កិច្ច​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន៕

ទស្សនា៖ https://youtu.be/KN0_LA_7Vtg

--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH

#RFAKhmer #News #Cambodia #Politics #ElectionKH2023
👍13
គិត​ត្រឹម​ថ្ងៃទី​១៦ ខែ​កក្កដា មាន​មនុស្ស​ជាង ១៣ម៉ឺននាក់ (133.357) បាន​ចុះហត្ថលេខា​គាំទ្រ​ញត្តិ​អេឡិចត្រូនិច ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​កោះកុង​ក្រៅ​ទាំងមូល​ ជា​ឧទ្យានជាតិ​សមុទ្រ​ និង​ដក​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​កោះកុង​ក្រៅ​ពី​ក្រុមហ៊ុន​ Koh Kong SEZរបស់​លោក​ឧកញ៉ា​លី យ៉ុងផាត់​។
ក្រុមយុវជនគ្រោងយកញត្តិនេះ ដោយភ្ជាប់ជាមួយតួរលេខអ្នកគាំទ្រ នេះដាក់ទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍៕

ទស្សនា៖ https://youtu.be/dWFXR-FcSvE

--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH

#RFAKhmer #News #Cambodia #Environment #KohKongKrao #PhuonKeoReaksmey
👍24😢1