វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.47K photos
2.81K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព្រះ​សង្ឃ​ខ្មែរ​មួយ​អង្គ​ប្តូរផ្តាច់​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​

​ព្រះ​តេជគុណ​ ​ថូ ធូរស់​ ​ចំណាយ​ពេល​ជិត​​១០ឆ្នាំ​ដើម្បី​ការពារ​ធនធាន​​ធម្មជាតិ​ នៅ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​ ​ខេត្ត​ឧត្តរ​មាន​ជ័យ។​​ ព្រះអង្គ​ធ្វើ​កិច្ច​ការ​ការងារ​អភិរក្ស​ព្រៃ​នេះ​ ​ដោយ​ស្ម័គ្រចិត្ត​ ​ជា​មួយ​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន។​ ​ទោះ​បី​ជា​ធ្លាប់​រង់​ការ​គំរាម​កំហែង​ ​និង​ចោទ​ប្រកាន់​ពី​សំណាក់​អាជ្ញាធរ​ពាក់​ព័ន្ធ​ថា​ព្រះអង្គ​ជា​ក្រុម​ប្រឆាំង​ ​ដោយ​សារ​តែ​ការពារ​​ព្រៃឈើ​​​ប៉ះពាល់​ប្រយោជន៍​អ្នក​មាន​លុយ​ មាន​អំណាច​ចំនួន​ក៏​ដោយ ​​ក៏ប៉ុន្តែ​ ព្រះ​អង្គ​​ប្ដេជ្ញា​ថា​នឹង​បន្ត​ការពារ​​ព្រៃ​​​​សហគមន៍​​មួយ​នេះ​ឱ្យ​បាន​គង់​វង្ស។​ សូមទស្សនាសេចក្តីរាយណ៍របស់លោក​ ​នៅ វណ្ណារិន​ ​​ជា​វីដេអូដោយចុចនៅត្រង់នេះ៖ https://fb.watch/kL9raS2ffP/

#RFAKhmer #Cambodia #forestkh #logging #loggingkh #monk #environmentalActivists #Deforestation

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉

/ rfakhmervideo
👉 twitter.com/RadioFreeAsiaKH
👍14😢4
Media is too big
VIEW IN TELEGRAM
សម្រង់សម្ដី៖ កុំបង្អត់បាយកម្មករ ក្នុងសម័យសន្តិភាព

សម្រែករបស់កម្មករណាហ្គាវើលដ៍នេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ឧសភា បានសម្រេចផ្ដន្ទាទោសមេដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរ និងសមាជិក ៦នាក់ទៀត ដាក់ពន្ធនាគារម្នាក់ៗចន្លោះពី ១ឆ្នាំ ទៅដល់ ២ឆ្នាំ៕

#RFAKhmer #News #Cambodia #Workers #NagaWorld #ChhimSithar
👍11😢7
Media is too big
VIEW IN TELEGRAM
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ឧសភា បានប្រកាសសាលក្រមផ្ដន្ទាទោសលើថ្នាក់ដឹកនាំសហជីពនៃអតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន ៩នាក់ ដាក់ពន្ធនាគារម្នាក់ៗ ចន្លោះពី ១ឆ្នាំ ទៅ ២ឆ្នាំ ក្រោមបទចោទប្រកាន់ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ។ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី សឿង ចរិយា ប្រកាសសាលក្រមផ្តន្ទាទោស កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល៍ (LRSU) ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងសមាជិក ៥ នាក់ទៀត គឺកញ្ញា ឈឹម សុខន កញ្ញា ទូច សិរីមាស លោកស្រី ឃ្លាំង សុបិន្ត លោកស្រី ស៊ុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព ឲ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះស្មើគ្នា។ ប៉ុន្តែ អ្នកទាំង ៥រូបនេះ តុលាការដាក់ឲ្យស្ថិតនៅក្រៅឃុំ។ ចំណែក ៣នាក់ទៀត គឺលោកស្រី រឺ សុវណ្ណឌី លោក សុខ ណារិទ្ធិ និងលោក សុខ គង្គា ត្រូវជាប់ពន្ធនាគារត្រឹម ១ឆ្នាំ ដោយតុលាការសម្រេចព្យួរទោសដែរ។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #AmSamAth #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
👍14
អង្គការអន្តរជាតិថា ការផាត់បក្សភ្លើងទៀនចេញពីការបោះឆ្នោត គឺផ្ទុយពីប្រជាធិបតេយ្យ

ទស្សនាវីដេអូ៖ https://youtu.be/XMOUa1VflX8

#RFAKhmer #News #Cambodia #Politics #CandlelightParty #Election
👍21
#រូបត្លុកនយោបាយ​៖ នយោបាយ​ «ឈ្នះ-ឈ្នះ»​ ទុកជាមុន​របស់​សម្តេច​តេជោ - ក្រុមប្រឹក្សា​ធម្មនុញ្ញ បិទផ្លូវ​តវ៉ា!
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #CandlelightParty #ConstitutionalCouncil #ImChhunLim #NEC #ElectionKH2023 #WinWinPolicy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
👍17
#កម្រងរូបភាព៖ ក្រុមប្រជាកសិករមក​ពី​តាម​បណ្ដា​ខេត្ត បន្ត​ប្រមូលផ្ដុំ​គ្នា​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី ​២៦ ​ឧសភា ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​ពីរ​នាក់ ឱ្យ​មាន​សេរីភាព​វិញ​។ ​ក្រុមប្រជាកសិករអះអាងថា អាជ្ញាធរមូលដ្ឋាន បាន​ដាក់ពង្រាយ​កម្លាំង​សមត្ថកិច្ច នៅ​តាម​ផ្ទះ​របស់​ពលរដ្ឋ និង​ស្ទាក់​នៅ​តាម​ផ្លូវ ដើម្បី​រារាំង​ និងគំរាមកំហែង​មិន​ឱ្យ​ក្រុម​ពលរដ្ឋ​ផ្សេង​ទៀត ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ ដើម្បីប្តូរវេនគ្នា​ចូលរួម​ការ​តវ៉ា​នេះ​។
---
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFC #CCFCCambodia #LandConflict #PheasantRevolution
👍18😢7
Media is too big
VIEW IN TELEGRAM
ក្រុមប្រជាកសិករមក​ពី​តាម​បណ្ដា​ខេត្ត បន្ត​ប្រមូលផ្ដុំ​គ្នា​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី ​២៦ ​ឧសភា ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​ពីរ​នាក់ ឱ្យ​មាន​សេរីភាព​វិញ​។ ​ក្រុមប្រជាកសិករអះអាងថា អាជ្ញាធរមូលដ្ឋាន បាន​ដាក់ពង្រាយ​កម្លាំង​សមត្ថកិច្ច នៅ​តាម​ផ្ទះ​របស់​ពលរដ្ឋ និង​ស្ទាក់​នៅ​តាម​ផ្លូវ ដើម្បី​រារាំង​ និងគំរាមកំហែង​មិន​ឱ្យ​ក្រុម​ពលរដ្ឋ​ផ្សេង​ទៀត ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ ដើម្បីប្តូរវេនគ្នា​ចូលរួម​ការ​តវ៉ា​នេះ​។
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFC #CCFCCambodia #LandConflict #PheasantRevolution
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍22
មាតិកា​ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃសុក្រ ទី២៦ ខែ​ឧសភា ឆ្នាំ​២០២៣៖
១. លោក ហ៊ុន សែន ចោទ​មេ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ថា ប្រើ​ល្បិច​មិន​ចង់​ចូលរួម​ការ​បោះ​ឆ្នោត
២. សហរដ្ឋ​អាមេរិក​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស
៣. បុគ្គលិក NagaWorld បន្ត​ធ្វើ​បាតុកម្ម ក្រោយ​តុលាការ​កាត់​ទោស​មេ​ដឹកនាំ​ដាក់​ពន្ធនាគារ
៤. ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​នៅ​រាត្រី​នេះ យើង​នឹង​ជជែក​ពិភាក្សា​ថា តើ​លោក សម រង្ស៊ី នឹង​មាន​សេណារីយោ​នយោបាយ​បែប​ណា​ទៀត បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការ​បោះ​ឆ្នោត?
... រួម​នឹង​ព័ត៌មាន​សំខាន់ៗ មួយ​ចំនួន​ទៀត។

#RFAKhmer #Cambodia #HunSen #SAMRAINSY #Nagaworld #CandlelightParty #ElectionKH2023
👍12
Media is too big
VIEW IN TELEGRAM
ក្រុមកូដករណា្គវើលដ៍ ប្រមាណជិត ៤០នាក់ បន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ នៅរសៀលថ្ងៃទី២៦ ឧសភា ទោះបីមេដឹកនាំរបស់ពួកគេ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីមួយឆ្នាំទៅពីរឆ្នាំក៏ដោយ។ ពួកគេស្លៀកពាក់អាវពណ៌ទឹកក្រូច ដែលជាអាវរបស់ពិរុទ្ធជន និងយកក្រណាត់ពណ៌ខ្មៅ ចងក្បាលគ្របលើភ្នែក និងមាត់ ដើម្បីបង្ហាញអំពីការបំបិទសិទ្ធិសេរីភាពក្នុងការនិយាយបញ្ចេញមតិ និងដើម្បីបង្ហាញពីភាពអយុត្តិធម៌។ ពួកគេ ក៏ប្រើជញ្ជីងយុត្តិធម៌ ដើម្បីថ្លឹងករណីវិវាទនេះ ដោយជញ្ជីងនោះផ្អៀងទៅខាងក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានលុយច្រើន និងទុកឲ្យម្ខាងទៀត ដែលជាកូដករទាមទារ ដើម្បីឆ្នាំងបាយចិញ្ចឹមក្រពះ រងភាពអយុត្តិធម៌។
---
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍16
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ អ្នកវិភាគនយោយបាយនិងសង្គម បណ្ឌិត សេង សារី ថាគណបក្សភ្លើងទៀនអាចមាន​សេណារីយ៉ូ​៥ ​បន្ទាប់ពីបក្សនេះមិនអាចចូលរួម​បោះឆ្នោតជាតិ នៅខែកក្កដា ខាងមុននេះ។​
បទសម្ភាសន៍​ទាំងស្រុង៖ https://youtu.be/V8MdppAzeOw

--
ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
#ហ៊ុនសែន #បក្សភ្លើងទៀន #សមរង្ស៊ី #សេងសារី
#Cambodia #Khmer #RFAKhmer #HunSen #CLP #SamRainsy #SengSary
👍20
រូបត្លុកនយោបាយ​៖ អ្នកនយោបាយ​ឱកាសនិយម!
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #CandlelightParty #ConstitutionalCouncil #WinWinPolicy #YimSinorn #SoNaro #PreapKol #TouchVibol #HunKosal #Defection #OpportunistPoliticians
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
👍30👎1