វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.68K photos
1.22K videos
63 files
7.11K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ជំនួប​ចរចា​ដោះស្រាយ​វិវាទ​ការងារ​រវាង​តំណាង​កម្មករ​សហជីព​ណាហ្គាវើលដ៏ (Naga world)​ តំណាង​ក្រុមហ៊ុន ​និង​ក្រសួងការងារ នៅ​រសៀល​ថ្ងៃទី៤ ខែឧសភា មិន​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ។ ក្រសួង​ការងារ​​កំណត់​ពេលជួបគ្នាសារជាថ្មីទៀត នៅថ្ងៃទី១១ ខែឧសភា សប្ដាហ៍​ក្រោយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #economy #Nagaworld #casino
កូដករ ក្រុមហ៊ុន #កាស៊ីណូណាហ្គាវើលដ៍ (#NagaWorld) ម្នាក់ ដែល មាន ផ្ទៃពោះ ជាង ១ខែ នោះ កំពុង តែ ប្រឈម បញ្ហា រលូត កូន ក្រោយ ពី អាជ្ញាធរ រដ្ឋាភិបាល លោក ហ៊ុន សែន ប្រើ អំពើ ហិង្សា រុញ ច្រាន បោក ខ្ទប់ នឹង រថយន្ត ពេល ដែល លោកស្រី ចេញ តវ៉ា ទាមទារ ឱ្យ ថៅកែ បញ្ឈប់ ការ រំលោភ #ច្បាប់កម្ពុជា និង សិទ្ធិ កម្មករ នៅ កន្លែង ធ្វើ ការងារ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Nagaworld #Casino