វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.25K photos
2.71K videos
107 files
8.74K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កម្ពុជា​និង​ថៃ​លើកឡើង​ផ្ទុយ​គ្នា​រឿង​ដកទ័ព​ចេញ​ពី​ប្រាសាទតាមាន់ធំ
---

ក្រសួង​ការពារ​កម្ពុជា​បាន​ចេញ​បដិសេធ​ថា ភាគី​កម្ពុជា​មិន​បាន​ឯកភាព​ក្នុង​ការ​ដក​ទ័ព​ចេញ​ពី​ប្រាសាទ​តាមាន់ធំ​នោះ​ទេ។ ការ​លើកឡើង​នេះ ក្រោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​អះអាង​ថា ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដក​កង​ទ័ព​ចេញ​ពី​ប្រាសាទ​តាមាន់ធំ ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា​ណា​មួយ។ 

រូបភាព៖ ក្រសួងការពារជាតិកម្ពុជា និង AFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/05/11/cambodia-thailand-border-talk/


---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ប្រាសាទតាមាន់ធំ
#RFAKhmer #Cambodia #Thailand #HunManet #TaMoanThomTemple
សង្គមស៊ីវិល​រិះគន់​ការ​ពន្យារពេល​សវនាការ​របស់​តុលាការ ប៉ះពាល់​ដល់​សិទ្ធិ​ឪពុក​លោក ស៊ន តារា
---
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ​តុលាការ​គួរ​តែ​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​សំណុំ​រឿង​​ឪពុក​​របស់​លោក ស៊ន តារា គឺ សុខ ស៊ុនណារ៉េត ​ឱ្យ​បាន​ឆាប់​ ដោយ​មិន​ត្រូវ​​​ពន្យារ​ពេល​បន្ត​ទៅ​មុខ​ទៀត​នោះ​ទេ។


រូបភាព៖ ហ្វេសប៊ុកលោក ស៊ន តារា
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/human-rights/2025/05/11/cambodia-politics-tnr-sorndara/
---

#RFAKhmer#Cambodia#HunSen#HunManet #PoliticalHostage​ ​#SokSunnareth#SornDara
#កម្រងរូបភាព៖ តុលាការ​បដិសេធ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ដល់​លោក រ៉ុង ឈុន
---
សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា បាន​បដិសេធ «ផ្តល់​នីតិ​សម្បទា​ឡើង​វិញ» ឬ​ការ​ផ្ដល់​សិទ្ធិ​ពេញលេញ​ធ្វើ​នយោបាយ​ឡើង​វិញ ឱ្យ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន។ លោក រ៉ុង ឈុន ថា លោក​នឹង​ប្ដឹង​ទាមទារ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ទៅ​តុលាការ​កំពូល​បន្ត​ទៀត​។

សូមរង់ចាំអានព័ត៌មានពិស្ដារនាពេលឆាប់ៗនេះ៖

រូបភាព៖ពលរដ្ឋ
---
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty
Media is too big
VIEW IN TELEGRAM
តុលាការបដិសេធផ្ដល់សិទ្ធិធ្វើនយោបាយឱ្យលោក រ៉ុង ឈុន «ដោយសារមិនទាន់ទទួលបានប្រាក់ផាកពិន័យ»
---
សាលា​ឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា​ បានសម្រេច​ទាត់ចោល​បណ្តឹង​សុំ «​ផ្តល់​នីតិសម្បទា​ឡើង​វិញ​» របស់លោក រ៉ុង ឈុន ក្រោយ​ពី​លោកត្រូវបានដោះលែងចេញ​ពី​ពន្ធនាគារ​​ជាង​៣​ឆ្នាំមុន​ ក្នុងសំណុំរឿងព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០២១។ លោក រ៉ុង ឈុន ថា តុលាការសម្រេចបដិសេធនេះ ដោយសារយកលេស ដែលលោកមិនទាន់បង់ប្រាក់ផាកពិន័យ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៨១]៖ លោក រ៉ុង ឈុន ថា នឹងបន្តនីតិវិធីតាមផ្លូវច្បាប់ដើម្បីជំរុញឱ្យតុលាការកាត់​ក្ដីដោយឯករាជ្យ​
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី១២ ខែ​ឧសភា ឆ្នាំ២០២៥៖
១ លោក រ៉ុង ឈុន ថា នឹង​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ដើម្បី​ជំរុញ​ឱ្យ​តុលាការ​កាត់​ក្ដី​ដោយ​ឯករាជ្យ​​
២ ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​​ប្រកាស​បន្ត​ធ្វើបាតុកម្ម​ទាល់តែ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​នយោបាយ​
៣ នាវា​របស់​ទ័ព​ចិន​មួយ​គ្រឿង​បាន​មក​ដល់​មូលដ្ឋាន​យោធា​សមុទ្រ​រាម​ដើម្បី​ត្រៀម​ធ្វើ​សម​យុទ្ធ​ជាមួយ​ទ័ព​កម្ពុជា ​
៤ ជនជាតិ​ដើម​ភាគតិច​ថា បទ​ល្មើស​ព្រៃឈើ​នៅ​ព្រៃ​ព្រះរការ ជា​របាយការណ៍​ពិត៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #RongChhun #MaChettra #ReamNavalBase #Protest
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
#ផ្សាយឡើងវិញ៖ ចៅ​ក្រម​កាត់​ក្ដី​សំណុំ​រឿង​យុវជន​ចលនា​មាតា​ធម្មជាតិ​ជា​នរណា?
---
យុវជន​ចលនា​មាតា​ធម្មជាតិ ៥នាក់ ត្រូវបាន​​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា សម្រេច​ឱ្យ​ពួកគេ​ជាប់​ពន្ធនាគារ​រយៈពេលពី៦ ទៅ៨ឆ្នាំ ពី​បទ ​«រួមគំនិតក្បត់» និង «ប្រមាថ​ព្រះមហាក្សត្រ»។ តើ​ចៅក្រម ដែល​ចេញ​សេចក្ដី​សម្រេច​រូប​នេះ​ ជា​នរណា? តើ​ការសម្រេច​ក្ដី​នេះ ​បាន​ឈរ​លើ​សុភវិនិច្ឆ័យ​ដែរ​ឬទេ?
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/profiles/profile-of-ouk-rethkunthea-08302024045513.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #NorodomSihamoni #Lèsemajesté #PlottingAgainstGovernment #MotherNature #OukRethKunthea
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
លោក រ៉ុង ឈុន ថា នឹង​បន្ត​ទាមទារ​ផ្លូវ​ច្បាប់​ដើម្បី​ជំរុញ​ឱ្យ​តុលាការ​កាត់​ក្ដី​ដោយ​ឯករាជ្យ
---
សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា បាន​បដិសេធ​លើ​សំណើ​សុំ «​ផ្តល់​នីតិសម្បទា​ឡើង​វិញ​» ឬ​ការ​ផ្ដល់​សិទ្ធិ​ពេញលេញ​ធ្វើ​នយោបាយ​ឡើងវិញ ឱ្យ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន។ លោក រ៉ុង ឈុន ថា ការ​សម្រេច​នេះ តុលាការ​មិន​បាន​ឈរ​លើ​ភាព​ត្រឹមត្រូវ​ដើម្បី​ផ្ដល់​យុត្តិធម៌​ឱ្យ​លោក​នោះ​ទេ។

រូបភាព៖ពលរដ្ឋ
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/05/12/cambodia-politics-rongchhun/
---
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty
ជនជាតិ​ដើម​ភាគ​តិច​ថា បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ព្រៃ​ព្រះរការ ជា​របាយការណ៍​ពិត
---
សកម្មជន​និង​សហគមន៍​បាន​អំពាវនាវ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង ដែល​ពួកគាត់​បាន​រកឃើញ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ នៅ​ក្នុង​ខេត្ត​ព្រះវិហារ។ ការ​អំពាវនាវ​នេះ ខណៈ​ជនជាតិ​ដើម​ភាគ​តិច​កួយ​អះអាង​ថា ការ​រកឃើញ​របស់​សកម្មជន​លោក ម៉ា ចិត្រា ពី​បទល្មើស​ព្រៃឈើ គឺ​ជា​របាយការណ៍​ពិតប្រាកដ។

រូបភាពផ្ដល់ឱ្យ និងពីហ្វេសប៊ុកសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ

អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/environment/2025/05/13/cambodia-forest-loss-preypreahrokar/
---
#RFAKhmer #Cambodia #Environment #Deforestation #MaChettra #DefenderKH