វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
លោក ប៉ែន បូណា ចោទសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថាជា «អ្នកញុះញង់បំផ្លាញសន្តិភាព»
---
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា អះអាងថា គណបក្សប្រជាជនកម្ពុជា គឺជា «អ្នកការពារសន្តិភាពពិតប្រាកដ»។ ចំណែកសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលលោកហៅថា ជា‌‌‌ «ជើងឯក» នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ប៉ែន បូណា ចោទពួកគាត់ថា ជា «អ្នកញុះញង់បំផ្លាញសន្តិភាព»៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PenBona #ParisPeaceAgreements #PPA2024 #33rdPPA #HumanRightsKH #DemocracyKH #CambodiaGovernmentSpokespersonUnit #RUSG #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
គំនិតខ្វែងគ្នា ចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការតវ៉ាឱ្យគោរពកិច្ចព្រមព្រៀងនេះ
---
ថ្ងៃទី២៣ ខែតុលានេះ ជាថ្ងៃខួប៣៣ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA)។ ក្នុងឆ្នាំនេះ ការទាមទារឱ្យរដ្ឋាភិបាលគោរពអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ កាន់តែផុលផុស នៅតាមបណ្ដាប្រទេសមួយចំនួន ដែលមានពលរដ្ឋខ្មែររស់នៅ។

តើហេតុអ្វីទើបពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារឱ្យរម្លឹកបីកិច្ចព្រមព្រៀងនេះ កាន់តែផុសផុលនៅឆ្នាំ២០២៤នេះ?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia#Vietnam#Lao#HunSen #HunManet #ParisPeaceAgreements #PPA2024 #33rdPPA #HumanRightsKH #DemocracyKH #Protests #CLV#CLVDTA #TerritorialIntegrity#Sovereignty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ស្ថាប​និក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ប្តេជ្ញា​ចិត្ត​បន្ត​ជីវិត​នយោបាយ​លោក
---
ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ គឺលោក សៀម ​ភ្លុក​ ទទួលបាន​សេរីភាព​ឡើងវិញហើយ កាលពីរសៀល​ថ្ងៃទី២៥ ខែតុលា បន្ទាប់ពី​លោក​អនុវត្តទោស​គ្រប់​ចំនួន​រយៈ​ពេល​ពីរឆ្នាំកន្លះ ​នៅ​ក្នុង​សំណុំ​រឿង​ក្លែង​ឯកសារ បង្កើត​គណបក្ស​បេះដូង​ជាតិ។  លោក​ប្ដេជ្ញា​ចិត្ដ​ទាមទារ​រកយុត្ដិធម៌ និង​បន្ដ​សកម្មភាព​នយោបាយ៕ ​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #SiemPluk #CambodiaNationalHeartParty #CNHP #PoliticsKH #HumanRightsKH #DemocracyKH #CourtKH #PoliticalPrisonersl #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ខ្មែរ​​នៅអូស្ត្រាលី៖ កម្ពុជា​នឹង «កាន់​តែ​ធ្លាក់​ចូល​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ ​សង្គម និង​សេដ្ឋកិច្ច»
---
តំណាង​អង្គការ​សង្គមស៊ីវិល សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី និង​មន្ត្រី​បក្សប្រឆាំង​ បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ដូចៗ​គ្នា​ថា​ ប្រទេស​កម្ពុជា នឹង​កាន់​តែ​ធ្លាក់​ចូល​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ​សង្គម ​ និង​សេដ្ឋកិច្ច​ដូច​អតីតកាល​ ប្រសិន​បើ​រដ្ឋាភិបាល នៅ​តែ​មិន​គោរព​ និង​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ពួក​គាត់​ បាន​លើក​ឡើង​ក្តី​ព្រួយ​បារម្ភ​នេះ​ នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​៣៣ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ នៅ​វត្ត​ខ្មែរ​ក្នុង​ទីក្រុង​ម៉ែលប៊ន (Melbourne) នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​តុលា ដែល​រៀបចំ​ដោយ​អង្គការ​សម្ពន្ធ​ខ្មែរ​ដើម្បី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ប្រចាំ​ប្រទេស​អូស្ត្រាលី៕​

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Australia #HunManet #HunSen #DemocracyKH  #PoliticsKH #ParisPeaceAgreements #PPA2024 #33rdPPA #HumanRightsKH
Media is too big
VIEW IN TELEGRAM
«ពលរដ្ឋ នឹង​ក្លាយ​ជា​កញ្ជះ​ឱ្យ​អ្នក​នយោបាយ​ដឹក​ច្រមុះ​តាម​ចិត្ត បើ​ប្រទេស​មិន​បាន​ដើរ​តាម​ប្រជា​ធិបតេយ្យ»
---
ក្នុង​ពិធី​ប្រារព្ធខួប៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៧ ខែតុលា ​ប្រជាពលរដ្ឋ តំណាង​អង្គការ​សង្គម​ស៊ីវិល សហគមន៍ខ្មែរ នៅ​ប្រទេស​អូស្រ្ដាលី លើកឡើង​ថា​ ការ​ធ្លាក់​ចុះសេដ្ឋកិច្ច​​​ និង​ការ​រង​នូវ​ទណ្ឌកម្ម​ជា​បន្ដ​បន្ទាប់​ពី​អន្ដរ​ជាតិ គឺ​ដោយសារ​តែរដ្ឋាភិបាលក្រោម​ការ​ដឹកនាំ​របស់ ឪពុក និងកូន ត្រកូល «ហ៊ុន» អនុវត្ត​ផ្ទយ​ពី​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ មិន​ឱ្យ​អនុវត្ត​សិទ្ធិ​ស្រប​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ មិន​គោរព​សិទ្ធិ​មនុស្ស ពុក​រលួយ និង​បក្ស​ពួក​និយម។ ពូក​គាត់ ព្រមាន​ថា​ ពលរដ្ឋ​ នឹង​ក្លាយ​ជា «កញ្ជះ​ឱ្យ​អ្នក​នយោបាយ​ដឹក​ច្រមុះ​តាម​ចិត្ត» បើ​ប្រទេស​មិន​បាន​ដើរ​តាម​ប្រជា​ធិបតេយ្យ៕ ​

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #Australia #HunManet #HunSen #DemocracyKH  #PoliticsKH
Media is too big
VIEW IN TELEGRAM
លោក សម រស្ស៊ី គ្រោង នឹង​បង្កើត​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​នៅ​ក្រៅ​ប្រទេស
---
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី លើកឡើង​ថា ចលនា​ជាតិ​ខ្មែរ​តស៊ូ នឹង​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​បណ្តោះ​អាសន្ន នៅ​ក្រៅ​ប្រទេស​ឱ្យ​ដើរ​តួនាទី​ជា​តំណាង​ឆន្ទៈ​ពិត​ប្រាកដ នៃ​ប្រជារាស្ត្រ​ខ្មែរ​។ ចលនា​ថ្មី​នេះ ផ្សេង​គ្នា​ពី​ចលនា​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អ្នកស្រី មូរ សុខហួរ​។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច ចាត់​ទុក​ចលនា​ថ្មី​នេះ​ថា ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #SamRainsy #CNRP #SokEySan #DemocracyKH #KNRM #PoliticsKH#VornChanlout
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក សម រង្ស៊ី បង្កើត «ចលនាជាតិតស៊ូ» ដើម្បី​ការ​ពារ​ទឹក​ដី​កម្ពុជា
---
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្សសង្គ្រោះជាតិ ប្រកាស​បង្កើត​«ចលនាជាតិតស៊ូ»ជា​ផ្លូវ​ការ​កាលពី​ថ្ងៃទី០៩ វិច្ឆិកា កន្លងទៅ។ លោក​អះអាង​ថា​ការ​បង្កើត​ចលនា​ជាតិ​តស៊ូ​នេះ គឺ​ដើម្បី​ការពារ​ទឹក​ដី​ប្រទេស​កម្ពុជា​ព្រម​ទាំង​ទាម​ទារ​សេរីភាព និង​យុត្តិធម៌​សម្រាប់​ប្រជា​រាស្ត្រ​ខ្មែរ​ជា​ពិសេស ​ដើម្បី​ប្រឆាំង​នឹង​របប​ដឹកនាំ​បែប​ផ្ដាច់​ការ​គ្រួសារ​និយមត្រកូល«ហ៊ុន»។​ លោក សម រង្ស៊ី ចោទលោក​ ហ៊ុន សែន ថា​ជា​ជន​បំផ្លាញ​ជាតិ​ដើម្បី​តែ​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​​ខ្លួន៕​

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #HunSen #SamRainsy #CNRP #PoliticsKH #HumanRightsKH #DemocracyKH #CambodiaNationalResistanceMovement #CNRM 
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Cambodia’s National Assembly blasts EU resolution on garment preferences
---
The National Assembly has criticized the European Union’s parliament over a resolution urging member nations to consider changes to tariff preferences for Cambodia and targeted sanctions against Cambodians responsible for political repression in the country.
👉 https://www.rfa.org/english/cambodia/2024/12/02/cambodia-tariff-preferences
---
#RFAKhmer #Cambodia #EU #HunSen #HunManet #DemocracyKH #HumanRightsKH #EUParliament #TariffPreferences #EBA #EverythingButArms #CENTRAL #EquitableCambodia #MotherNatureCambodia #ArbitraryArrest #PrisonerofConscience #PoliticalPrisoners
Media is too big
VIEW IN TELEGRAM
បណ្ដាញ​យុវជន​កម្ពុជា​ធ្វើ​ពិធី​ជួបជុំ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​វ័យ​ក្មេង
---
កាលពី​ថ្ងៃទី០៥ ខែវិច្ឆិកា បណ្ដាញ​យុវជន​កម្ពុជា ​(CYN)​ ប្រារព្ធ​វេទិកា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​វ័យ​ក្មេង ២០២៤ ​ក្នុង​គោល​បំណង ​«លើក​កម្ពស់​សិទ្ធិ​សេរី​ភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​ដើម្បី​សមភាព​ និង​យុត្ដិធម៌​សង្គម​»។ កម្មវិធីនេះ មានអ្នកចូលរួមដូចជា អ្នកការពារសិទ្ធិ​មនុស្ស​ ​សហគមន៍​ ​ជនជាតិ​ដើម​ភាគតិច​ សហគមន៍​ព្រៃ​ឡង់ ព្រម​ទាំង​សកម្មជន​សង្គម​ និង​សកម្មជន​បរិស្ថាន ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង និង​ចែក​រំលែក​បញ្ហា​ដែល​ពួក​គាត់​ជួប​ប្រទះ ដើម្បី​ពាំ​នាំ​បញ្ហា​ទាំង​នោះ ដាក់​ទៅ​រដ្ឋាភិបាល​ ឱ្យ​ជួយ​ដោះស្រាយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #HumanRightsKH #DemocracyKH #YoungHumanRightsDefender #CYN
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ​ស៊ន តារា អះ​អាង​ថា​ឪពុក​របស់​លោក​ជា​មនុស្ស​ស្អាត​ស្អំ​ និង​ស្នើ​តុលា​ការ​ដោះ​លែង​
---
ឪពុក​លោក​ ស៊ន តារា ប្រាប់​ទៅ​តុលា​ការ​ថា​លោក​ជា​មន្ត្រី​យោធា​ស្អាត​ស្អំ និង​ស្នើ​ឱ្យ​តុលា​ការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ​។ សំណើ​នេះ​ធ្វើ​ឡើង​តាម​រយៈ​មេធាវី​ការពារ​ក្តី​ បន្ទាប់​ពី​សាលា​ដំបូង​កំពង់ស្ពឺ ​ចេញ​ដីកា​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​លោក​ សុខ ស៊ុន​ណា​រ៉េត នៅ​ក្នុង​ពន្ធនាគារ ​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #ArbitraryArrest #DemocracyKH #HumanRightsKH #SornDara #SokSunareth
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត អំពាវ​នាវ​ឲ្យ​ជន​ជាតិ​ចាម​គាំទ្រ​លោក​​កម្ទេច​ក្រុម​ដែល​លោក​ចាត់​ទុក​ថា«​ជ្រុល​និយម»
---
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវ​នាវ​ឲ្យ​ជនជាតិ​ចាម ​គាំទ្រ​នយោបាយ​របស់​លោក ​ដែល​តាម​កម្ទេច​ក្រុមអ្នកប្រឆាំង​ ដែល​លោក​ចាត់​ទុក​ថា​ ជា​ក្រុម​ជ្រុល​និយម​។ មន្ត្រី​បក្ស​ប្រឆាំង​ និង​អ្នក​ឃ្លាំ​មើល​ ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ​ហ៊ុន ម៉ាណែត ​នេះ ​ថា​ជា​សារ​នយោបាយ​មាន​ចរិត​បំបែក​បំបាក់​ជាតិ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #ArbitraryArrest #DemocracyKH #HumanRightsKH
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ខ្មែរ​នៅ​ជប៉ុន និង​កូរ៉េ ផ្ទុះ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ស្តារ​ប្រជាធិបតេយ្យ
---
ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង ជា​ច្រើន​នាក់ ផ្ទុះ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គោរព​សិទ្ធិមនុស្ស ស្តារ​ប្រជាធិបតេយ្យ និង​ការពារ​អធិបតេយ្យ​ជាតិ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Japan #SouthKorea #HunManet #HunSen #Protests #HumanRights #HumanRightsDay #DemocracyKH #PoliticsKH #Sovereignty #KohKuch #KohKood #KohKut
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ក្រុង​ភ្នំពេញ​រារាំង​យុវជន​មិន​ឱ្យ​ទៅ​អុជ​ធូប​នៅ​ព្រះ​អង្គ​ដងកើ
​​​---
អាជ្ញាធរ​ខណ្ឌដូន​ពេញ​ប្រមាណ ៥០នាក់ ​រារាំង​ក្រុម​យុវជន និង​ឪពុក​ម្ដាយ​សកម្មជន​សង្គម​ជិត ២០នាក់ ខណៈ​ពួកគាត់​ធ្វើ​ដំណើរ​ចេញ​ពី​ផ្សារ​រាត្រី​ឆ្ពោះ​ទៅ​ខាង​មុខ​ព្រះអង្គ​ដង​កើ​ដើម្បី​អុជ​ធូប​ឧទ្ទិស​កុសល​ដល់​វីរ​ជន​ស្នេហា​ជាតិ​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​មន​សិការ​​ទាំងអស់​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​ក្នុង​​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នៅ​ថ្ងៃ​ទី១០ ខែធ្នូ៕​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HumanRightsKH #DemocracyKH #HumanRightsDay #DemocraticSpace #CivicSpace #ArbitraryArrests #PrisonerofConscience #PoliticalPrisoners 
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Activists across Asia mark Human Rights Day amid ‘shrinking’ civic space
---
Police stop another demonstration in Cambodia while NGO workers in Laos remember a high-profile disappearance.
Across Asia on Tuesday, activists and others marked International Human Rights Day by remembering those in the region who have recently been imprisoned, killed, disappeared or forced to flee their homeland.
👉 https://www.rfa.org/english/asia/2024/12/10/asia-human-rights-day-wrap
---
#RFAKhmer #Cambodia #Asia #HunManet #HunSen #HumanRightsKH #DemocracyKH #HumanRightsDay #DemocraticSpace #CivicSpace #ArbitraryArrests #PrisonerofConscience #PoliticalPrisoners
#រូប​ត្លុក​នយោបាយ​៖ ពលរដ្ឋ​បារម្ភ​បើ​សហភាព​អឺរ៉ុប​ដក​EBA​៨០%​ និង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ តែ​មេដឹក​នាំ​ត្រកូល​«ហ៊ុន»​ហាក់​មិន​ខ្វល់​រឿង​នេះ​ឡើយ​..!!
---
តស់... ប្រកួត​គ្នា​ដាក់​ចំណង​ជើង​ឱ្យ​រូប​ត្លុក​នយោបាយ​មួយ​នេះ !
---
​ពលរដ្ឋ និង​មន្រ្តី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA)​៨០%​បន្ថែម​ទៀត​​ និង​ដាក់​ទណ្ឌកម្ម​ថែម​ទៀត​នោះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ជួប​វិបត្តិ​ធំ​ទាំង​វិស័យ​សេដ្ឋកិច្ច និង​ប៉ះពាល់​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ​។ ប៉ុន្តែអតីត​នាយក​រដ្ឋមន្ត្រី​ឪ ​គឺ​លោក ​ហ៊ុន សែន​ និង​នាយក​រដ្ឋមន្ត្រី​កូន​ គឺ​លោក ​ហ៊ុន ម៉ាណែត​ ហាក់​មិន​ខ្វល់​អំពី​រឿង​នេះ​ឡើយ ​ដោយ​អះអាង​ថា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBAគង់​តែ​នឹង​បាត់​ ព្រោះ​កម្ពុជា​បាន​ងើប​ផុត​ពី​ឋានៈ​ជា​ប្រទេស​ក្រីក្រ​។

អានព័ត៌មានបន្ថែម ចុចត្រង់នេះ៖

​---
#RFAKhmer #Cambodia #EU #HunSen #HunManet #DemocracyKH #HumanRightsKH #EUParliament #ChristelSchaldemose #TariffPreferences #EBA #EverythingButArms #CENTRAL #EquitableCambodia #MotherNatureCambodia #ArbitraryArrest #PrisonerofConscience #PoliticalPrisoners
Media is too big
VIEW IN TELEGRAM
អ្នក​ផ្ទេរ​លុយ​ឱ្យ​ឃាតក​បាញ់​សម្លាប់​លោក លិម គិមយ៉ា «​ជា​មន្ត្រី​បក្ស​កាន់​អំណាច និង​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន​»
---
ប្រភព​មួយ​ចំនួន​ទម្លាយ​ថា ឈ្មោះ ស៊ុមវ៉ាំង បាមរុងគីត គឺ​ជា​ឈ្មោះ​ភាសា​ថៃ​របស់​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​រូប​ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន​។ ឈ្មោះ ស៊ុមវ៉ាំង បាមរុងគីត ស្ថិត​ក្នុង​បញ្ជី​នៃ​ក្រុម​មនុស្ស​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា នៅ​ឯ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #HunMany #CPP #CNRP #Parliamentarian #LimKimya #PichKimsrin #LyRattanakrasmey #Extradition #EkkalakPheanoi #Killing #Bangkok #LawTerrorismOppositionGroups #TNR #TransnationalRepression #OppositionParties #NationPowerParty #EU #DemocracyKH #HumanRightsKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​មក​ចូលរួម​សមាជ​ស្ដីពី​ដំណោះស្រាយ​បញ្ហា​សម្រាប់​កម្ពុជា
---
MC: ពលរដ្ឋ​ខ្មែរ​មក​ពី​រដ្ឋ​នានា​នៃ​ប្រទេស​អូស្ត្រាលី និង​មក​ពី​ប្រទេស​មួយ​ចំនួន លើកឡើង​ថា ពួកគាត់ ខំ​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ​ដើម្បី​ចូលរួម​សមាជ​ស្តីពី​ដំណោះស្រាយ​បញ្ហា​កម្ពុជា​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) នៅ​ថ្ងៃ​អាទិត្យ​ទី​២៣ ខែ​កុម្ភ: គឺ​ពួកគាត់​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​។ ពួកគាត់​ផ្ញើ​សារ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចេះ​ស្តាប់​មតិ​ពលរដ្ឋ ហើយ​ងាក​ទៅ​ដោះស្រាយ​បញ្ហា​ធំ​ៗ​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Australia #HunSen #HunManet #DemocracyKH #HumanRightsKH
Media is too big
VIEW IN TELEGRAM
សមាជ​ពលរដ្ឋខ្មែរ​អូស្ត្រាលី និង​នូវែលហ្សេឡង់ សម្រេច​បង្កើត​ក្រុម​ប្រឹក្សាជាតិ​បង្រួបបង្រួម​កម្ពុជា
---
ពលរដ្ឋខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (Australia) និង​ប្រទេស​នូវែលហ្សេឡង់ (New Zealand) ប្រមាណ​ប្រាំ​រយ(៥០០)នាក់​បាន​ជួបជុំគ្នា​ធ្វើ​សមាជ​ស្តី​ពី​ដំណោះស្រាយ​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ​ក្នុង​ទីក្រុង​ម៉ែលប៊ន។ អង្គសមាជ បាន​សម្រេច​បង្កើត ​«ប្រឹក្សា​ជាតិ​ដើម្បី​បង្រួបបង្រួម​កម្ពុជា» ក្នុង​គោលបំណង​តស៊ូ​មតិ​ឱ្យ​រដ្ឋាភិបាល​របស់​ត្រកូល​ហ៊ុន ដោះស្រាយ​បញ្ហា​ធំ​ដូចជា​បញ្ហា​បូរណភាព​ទឹកដី អយុត្តិធម៌​សង្គម ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​បញ្ហា​លទ្ធិប្រជាធិប​តេយ្យ​ជាដើម។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Australia #HunSen #HunManet #DemocracyKH #HumanRightsKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​ប្រមាណ២ពាន់​នាក់​ចេញ​ធ្វើ​បាតុកម្ម​ជា​ថ្មី​នៅ​កូរ៉េ​ខាង​ត្បូង
---
Description: ៖ ពលរដ្ឋ​ខ្មែរ​​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ប្រមាណ២ពាន់​នាក់ ​ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្មជាថ្មី នៅ​ទីក្រុង​សេអ៊ូល (Seoul) នៅ​ថ្ងៃទី២ ខែមីនា ដើម្បីទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្តឹង​ករណី​កោះគជ់​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​ទាមទារ​ឲ្យ​​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។ ក្រៅ​ពី​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង បាតុកម្ម​នេះ ក៏​មាន​ការ​ចូលរួម​ពី​មន្ត្រី​បក្ស​ប្រឆាំង និង​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ មក​ពី​សហរដ្ឋ​អាមេរិក បារាំង អូស្ត្រាលី និង​ហ្វាំងឡង់​ជាដើម។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SouthKorea #HunSen #HunManet #Protes #DemocracyKH #HumanRightsKH #KohKuch
ខ្មែរ​នៅ​ក្រៅ​ប្រទេស​នឹង​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ
---
ថ្នាក់​ដឹកនាំ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋអាមេរិក អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ដែល​គ្រោង​ធ្វើ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​៣០​ខែ​មីនា​ខាង​មុខ។
អានព័ត៌មានពិស្ដារ៖
---

#RFAKhmer #Cambodia #HunSen #HunManet #DemocracyKH #HumanRightsKH