វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរស់នៅក្បែរតំបន់អន្ទង់អាំងស្នើរដ្ឋាភិបាលឈប់បង្ខំពួកគាត់ឱ្យរុះរើផ្ទះទៅកន្លែងផ្សេង
---
ពលរដ្ឋ​នៅ​ភូមិ​ដី​ក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចំនួន​៣១​គ្រួសារ ដែល​រស់​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង ឬជើងភ្នំ១៥០០ ស្នើសុំ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី ខណៈ​ពួកគាត់​លើកឡើង​ថា នឹង​មិន​ព្រម​រុះរើ​លំនៅឋាន​ចេញ​ទៅ​ទីតាំង​ផ្សេង​ឡើយ ទោះ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ព្រមាន​ចុះ​រុះរើ​ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ក្ដី​។ ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​អះអាង​ថា ពួកគាត់​បាន​កាន់កាប់​ដី​ដោយ​ស្របច្បាប់ និង​មិន​បាន​រំលោភ​បំពាន​យក​ដី​ព្រៃ​ឡើយ​។ ការ​តវ៉ា​របស់​ពលរដ្ឋ​ទាំង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​នាយក​រដ្ឋមន្រ្តី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​អាជ្ញាធរ​រៀបចំ​តំបន់​អន្ទង់​អាំង ទៅ​ជា​តំបន់​បៃតង​សម្រាប់​ការពារ​បម្រើ​វិស័យ​ទេសចរណ៍​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Pursat #KhoyRida #Phnom1500 #Eviction
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ម្ចាស់​ផ្ទះ​លំហែ​ភ្នំ​១៥០០​ស្នើ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី ព្រោះ​ខ្លួន​បាន​ទិញ​ពី​មេ​ទាហាន
---
ពលរដ្ឋ​នៅ​ភូមិ​ដី​ក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចំនួន​៣១​គ្រួសារ ដែល​រស់​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង ឬជើងភ្នំ១៥០០ ស្នើសុំ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី ខណៈ​ពួកគាត់​លើកឡើង​ថា នឹង​មិន​ព្រម​រុះរើ​លំនៅឋាន​ចេញ​ទៅ​ទីតាំង​ផ្សេង​ឡើយ ទោះ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ព្រមាន​ចុះ​រុះរើ​ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ក្ដី​។ ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​អះអាង​ថា ពួកគាត់​បាន​កាន់កាប់​ដី​ដោយ​ស្របច្បាប់ និង​មិន​បាន​រំលោភ​បំពាន​យក​ដី​ព្រៃ​ឡើយ​។ ការ​តវ៉ា​របស់​ពលរដ្ឋ​ទាំង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​នាយក​រដ្ឋមន្រ្តី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​អាជ្ញាធរ​រៀបចំ​តំបន់​អន្ទង់​អាំង ទៅ​ជា​តំបន់ការពារ​បៃតង​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Pursat #KhoyRida #Phnom1500 #Eviction #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
រដ្ឋសភាបដិសេធមិនទទួលញត្តិពីក្រុមពលរដ្ឋរងគ្រោះពីជម្លោះដីធ្លីនៅក្បែរតំបន់អន្ទង់អាំង
---
រដ្ឋសភា​ កាលពី​ថ្ងៃទី២២ ខែតុលា បដិសេធ​មិន​ទទួល​ញត្តិ​ពី​ក្រុម​ពលរដ្ឋ​រងគ្រោះ​ពី​ជម្លោះ​ដីធ្លី​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង ដោយ​លើកហេតុ​ផល​ថា ខ្វះ​ឯកសារ​ពាក់ព័ន្ធ បើ​ទោះ​បី​ជា​ពួកគាត់ ខំ​ធ្វើ​ដំណើរ​ពី​ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ ដើម្បី​ឡើង​មក​សុំ​កិច្ច​អន្តរាគមន៍​យ៉ាង​ណា​ក្ដី​។ ពួកគាត់​មាន​បំណង​សុំ​ឱ្យ​រដ្ឋសភា​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្ត និង​តុលាការ​ខេត្ត​ពោធិ៍សាត់ បញ្ឈប់​ការ​គំរាម​ដេញ​ពួក​គាត់​ចេញ​ពី​ដី​ធ្លី និង​ផ្ទះ​សម្បែង និង​ចោទ​ប្រកាន់​ពួក​គាត់​ថា​រំលោភ​ដី​រដ្ឋ។ ពលរដ្ឋ​ទាំង​នេះ​បញ្ជាក់​ថា ពួកគាត់​ជា​ពលរដ្ឋ​២៤​គ្រួសារ រស់​នៅ​ត្រង់​ចំណុច​បញ្ចប់​នៃ​ផ្លូវ​អន្ទង់​អាំង មិន​មែន​ស្ថិត​ក្នុង​តំបន់​អន្ទង់​អាំង​ឡើយ ហើយ​សុទ្ធ​តែ​មាន​លិខិត​បញ្ជាក់​ការ​កាន់កាប់​ដីធ្លី​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​ពួកគាត់​បាន​សាងសង់​ផ្ទះ​នៅ និង​រមណីយដ្ឋាន​បម្រើ​ដល់​ភ្ញៀវ​អ្នក​ទេសចរ​អស់​រាប់​ឆ្នាំ​មក​ហើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #Pursat #KhoyRida #Phnom1500 #ForcedEvictions
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់​នៅ​តំបន់​ភ្នំ​១៥០០​ឡើង​មក​ស្នើសុំ​ដំណោះស្រាយ​ជាថ្មី​ពី​ក្រសួង​យុត្តិធម៌​និង​ក្រសួង​បរិស្ថាន
---
ពលរដ្ឋ​នៅ​ក្បែរ​ផ្លូវ​អន្ទង់​អាំង ឬ​ជើង​ភ្នំ១៥០០ ក្នុងឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចំនួន១០នាក់ បានឡើងមកភ្នំពេញជាថ្មី នៅថ្ងៃចន្ទ ទី០៦មករា ដើម្បី​តាមដាន​ញត្តិ​ដែល​ពួកគាត់​បាន​ដាក់​ទៅ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​បរិស្ថាន​នាពេល​កន្លង​មក​។ ពួកគាត់​បាន​ស្នើសុំ​ជា​ថ្មី ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដើម្បី​ដោះលែង​តំណាង​ពួកគាត់​គឺ​លោកស្រី សេន ពិសី ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ពី​បទ​រុករាន​ដី​ព្រៃ និង​ស្នើសុំ​ទម្លាក់​បទ​ចោទ​លើ​ពលរដ្ឋ​ផ្សេង​ទៀត​។ ពួក​គាត់​អះអាង​ថា ពួកគាត់​មិន​បាន​រុករាន​ដី​ព្រៃ​នោះ​ទេ ប៉ុន្តែ​ជា​ដី​ដែល​ពួកគេ​បាន​ទិញ​ដូរ​និង​កាន់កាប់​បន្ត​ពី​ទាហាន ដើម្បី​ធ្វើ​ស្រែ​ចម្ការ សាងសង់​លំនៅឋាន និង​រមណីយដ្ឋាន​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ជាពិសេស​ដី​ទាំង​នោះ មិន​ស្ថិត​នៅ​ក្នុង​តំបន់​ផ្លូវ​អន្ទង់​អាំង​ឡើយ​។
---

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

#RFAKhmer #Cambodia #Pursat #KhoyRida #Phnom1500 #Eviction
Media is too big
VIEW IN TELEGRAM
ពលរដ្ឋនៅតំបន់ភ្នំ១៥០០៖ «អាជ្ញាធរទុករយៈពេល១៥ថ្ងៃ ឱ្យរុះរើផ្ទះ»
---
ពលរដ្ឋ​រស់​នៅ​ភូមិ​ដីក្រហម ខេត្តពោធិ៍សាត់​ចំនួន ១០នាក់ បាន​យក​លិខិត​ទៅ​ដាក់​នៅ​ក្រសួងយុត្តិធម៌ និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្ដី ដើម្បី​ស្នើឱ្យ លោក ហ៊ុន ម៉ាណែត ធ្វើ​កិច្ច​អន្តរាគមន៍ទៅ​កាន់​អជ្ញាធរ​ខេត្ដពោធិ៍សាត់ ដោះស្រាយ​បញ្ហា​ផ្ទះ​របស់​ពួកគាត់​ដែល​អាជ្ញាធរ​គ្រោងនឹង​បណ្តេញចេញ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
​​​#RFAKhmer#Cambodia#HunSen#HunManet#Pursat #PursatProvince #Phnom1500 #ForcedEvictions
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​តំបន់​ភ្នំ១៥០០ នឹង​បន្ដ​ដាក់​ញ្ញតិ​ទៅ​កាន់​ភាគី​ពាក់​ព័ន្ធ​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ
​---
ពលរដ្ឋ​​រងគ្រោះដីធ្លី​នៅ​តំបន់​ភ្នំ១៥០០ ខេត្តពោធិ៍សាត់​ ដែល​អាជ្ញាធរ​គ្រោង នឹង​បណ្តេញ​ចេញ​ថា ពួកគាត់ នឹង​បន្ដ​ដាក់​ញ្ញតិ​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
​​​#RFAKhmer#Cambodia#HunSen#HunManet#Pursa #Phnom1500 #ForcedEvictions #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរងគ្រោ៖ អាជ្ញាធរ​ខេត្តពោធិ៍សាត់ បង្ខំ​​ឱ្យ​ពួកគាត់​រុះរើ​ចេញ​ពី​ផ្ទះសម្បែង​ដែល​មិន​ពាក់ព័ន្ធ​នឹង​តំបន់​អន្ទង់អាំង
---
ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្ដី នៅថ្ងៃទី១០ ខែមីនា បន្ដ​បដិសេធ​មិន​ទទួល​ញ្ញតិ​ពី​ពលរដ្ឋ​រស់​នៅ​ភូមិដីក្រហម ខេត្តពោធិ៍សាត់ ដោយ​ឱ្យ​ពួកគាត់​ទៅ​ជួប​មេធាវី​ស្ម័គ្រ​ចិត្ដ​លោក​នាយក​រដ្ឋមន្រ្តី​ជាមុន​សិន។ ទោះ​ជា​យ៉ាងណា ​ពួកគាត់​នៅ​តែ​ប្ដេជ្ញា​ដាក់​ញ្ញតិ​ទៅ​ភាគី​ពាក់​ព័ន្ធ និង​ទទូច​ឱ្យ លោក ហ៊ុន ម៉ាណែត ចុះ​ទៅ​ពិនិត្យ​ទី​តាំង​ជាក់​ស្ដែង​ ដើម្បី​ធ្វើ​កិច្ច​អន្តរាគម៍​រក​ដំណោះស្រាយ​ជុំវិញ​រឿង​ដែល​អាជ្ញាធរ​បណ្ដេញ​ពួកគាត់​ចេញ​ទាំង​បង្ខំ​នេះ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
​​​#RFAKhmer#Cambodia#HunSen#HunManet#Pursat #Phnom1500 #ForcedEvictions
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
«ចង់បាន​ដីខ្ញុំ មកប្លន់​ដីខ្ញុំ ឱ្យ​ខ្ញុំ​ចាកចេញហើយ​ឱ្យ​ខ្ញុំ​សងលុយ​ធនាគារ»
​---
ពលរដ្ឋ​​រងគ្រោះដីធ្លី​នៅ​តំបន់​ភ្នំ១៥០០ ខេត្តពោធិ៍សាត់​ លោកស្រី សែម សុខគា ស្រែក​ទ្រហោយំ​ទទួច​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​ដោះស្រាយ​ ខណៈ​ផ្ទះសម្បែង និង​ដីធ្លី​ដែល​ពួកគាត់​រស់​នៅ​ទាំង​នោះ ដែល​មិន​ស្ថិត​ក្នុង​តំបន់​អន្ទង់អាំង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​គំរាម​រឹប​អូស​យក​តាម​រយៈ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖ ---
#បណ្ដេញចេញទាំងបង្ខំ #វីដេអូបញ្ឈ
#RFAKhmer #Cambodia #HunManet #Phnom1500 #Pursat #ForcedEviction #REEL
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរងគ្រោះ៖ «អាជ្ញាធរមានកាំភ្លើង មកបង្ខំខ្ញុំឱ្យផ្តិតមេដៃ»
---
ពលរដ្ឋ​រងគ្រោះ​ពីការបណ្តេញចេញដោយបង្ខំពីដីធ្លី​នៅ​តំបន់ភ្នំ១៥០០ គឺ​លោកស្រី សែម សុខគា ថា លោកស្រី​ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង​ បង្ខំ​ឱ្យ​លោកស្រី​ផ្ដិត​មេ​ដៃ​ទទួល​យក​ការបណ្តេញចេញដែលគ្មានសំណងសមស្រប៕
---
#RFAKhmer #Cambodia #HunManet #Phnom1500 #Pursat #ForcedEvictions
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរងគ្រោះ៖ «អាជ្ញាធរមានកាំភ្លើង មកបង្ខំខ្ញុំឱ្យផ្តិតមេដៃ»
---
ពលរដ្ឋ​រងគ្រោះ​ពីការបណ្តេញចេញដោយបង្ខំពីដីធ្លី​នៅ​តំបន់ភ្នំ១៥០០ គឺ​លោកស្រី សែម សុខគា ថា លោកស្រី​ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង​ បង្ខំ​ឱ្យ​លោកស្រី​ផ្ដិត​មេ​ដៃ​ទទួល​យក​ការបណ្តេញចេញដែលគ្មានសំណងសមស្រប៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #Phnom1500 #Pursat #ForcedEviction #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​នៅ​តំបន់ភ្នំ១៥០០ បន្ដដាក់​ញត្ដិ​ទៅ​កាន់ក្រសួង​យុត្តិធម៌ ដើម្បីឱ្យ​ជួយ​ធ្វើ​កិច្ច​អន្ដរាគមន៍
​---
ពលរដ្ឋ​រង​គ្រោះ​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​ដីធ្លី​នៅ​តំបន់​ភ្នំ១៥០០ គឺ​លោកស្រី សែម សុខគា បន្ដ​ដាក់​ញត្ដិ​នៅ​ក្រសួង​យុត្ដិធម៌ នៅថ្ងៃទី១៤ ខែមីនា ស្នើ​ឱ្យ​ក្រសួង​ជួយ​ធ្វើ​កិច្ច​អន្ដរាគមន៍​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​លោកស្រី៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #Phnom1500 #Pursat #ForcedEviction
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social