វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី ៦៧]៖​​​​ ពិធី​សច្ចាប្រណិធាន​របស់​សិស្ស​ចៅក្រម​ និង​ព្រះ​រាជអាជ្ញា​ ក្រឡាបញ្ជី​ និង​សិស្ស​វិជ្ជាជីវៈ​តុលាការ​នៃ​បណ្ឌិត្យ​សភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា​ ​កាលពី​ថ្ងៃ​សុក្រ​ ទី២៨ ​ខែកុម្ភៈ​ ឆ្នាំ២០២៥៕
#រូបត្លុកនយោបាយ​៖ កិច្ច​សហប្រតិបត្តិការ CLV កុម្មុយនិស្ត​អភិវឌ្ឍន៍​ម៉ឺន​ឆ្នាំ?
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #TrilateralCooperation #CPV
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
មន្ត្រី​សង្គម​ស៊ី​វិល​ ជំរុញ​ឱ្យ​តុលា​ការ​ផ្ដន្ទា​ទោស​ជន​ដៃ​ដល់​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​លើ​ស្ត្រី​ខ្មែរ​
---
កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ជន​ជាតិ​ចិន​ចំនួន​ ២​នាក់​សង្ស័យ​ពាក់​ព័ន្ធ​ករណី​សម្លាប់​ស្ត្រី​ខ្មែរ​អាយុ ​១៨ឆ្នាំ​ម្នាក់ ​យក​ទៅ​កប់​ចោល​ទាំង​អាក្រាត​កាយ​។ មន្ត្រី​សិទ្ធិ​មនុស្ស​ថ្កោល​ទោស​ចំពោះ​ជន​ដៃ​ដល់​ ហើយ​ចាត់​ទុក​ករណី​ឃាតកម្ម​នេះ​ថា​ ឃោរ​ឃៅ ​អមនុស្ស​ធម៌​ និង​ទាម​ទារ​ឱ្យ​តុលា​ការ​ផ្ដន្ទាទោស​លើ​ជន​ដៃ​ដល់​ រួម​ទាំង​អ្នក​ដែល​ពាក់​ព័ន្ធ​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ផ្លូវ​ច្បាប់​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #ChinaReach #Murder
Thailand considers building a wall on its border with Cambodia
---
BANGKOK – Thailand is considering building a wall on part of its border with Cambodia to tackle illegal crossings, particularly by gangsters involved in online scam centers and drug smugglers, a government spokesman said on Monday.
👉 https://www.rfa.org/english/cambodia/2025/03/03/thailand-border-wall-poipet-scam
---
#RFAKhmer #Cambodia #Thailand #Cyberscams #OnlineScams
Media is too big
VIEW IN TELEGRAM
ជនជាតិ​ដើម​ភាគ​តិច​កួយ​ឡើង​មក​សុំ​ដំណោះស្រាយ​ដីធ្លី​នៅ​ភ្នំពេញ ក្រោយ​រង​ការ​គំរាម​បាញ់​ពី​មន្ត្រី​ទាហាន
---
Description: ៖ ជនជាតិ​ដើម​ភាគ​តិច​កួយ​ដែល​មាន​វិវាទ​រឿង​ដី​ស្រែ​ចម្ការ និង​ដី​ព្រៃ​ជំនឿ ក្នុង​ឃុំ​ឆែបពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ បាន​ឡើង​មក​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​០៣ មីនា ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​។ ពលរដ្ឋ​ទាំង​នេះ​អះអាង​ថា ពួកគាត់​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​កាន់​តែ​ខ្លាំង ក្រោយ​រង​ការ​គំរាមគំហែង​ពី​ក្រុម​ទាហាន​ដែល​កាង​ដី​ឱ្យ​លោក អ៊ុក គឹមសាន អភិបាល​រង​ខេត្ត​ព្រះវិហារ​។ កាល​ពី​ថ្ងៃ​ទី ២២ កុម្ភៈ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ​ទាំង​នេះ​ជាង​១០០​នាក់ បាន​ចុះ​ឃ្លាំមើល​សកម្មភាព​គ្រឿង​ចក្រ​ជាង​១០​គ្រឿង​ឈូស​រំលោភ​យក ព្រៃ​ជំនឿ​របស់​ពួកគាត់​ជាង​១​ពាន់​ហិកតារ ហើយ​ក៏​បាន​ប៉ះទង្គិច​ប្រកែក​គ្នា​ជាមួយ​ទាហាន​មួយ​ក្រុម ស្ពាយ​កាំភ្លើង​អាកា (AK) ដែល​ហាម​ឃាត់ និង​គំរាម​ពួកគាត់​មិន​ឱ្យ​ចូល​ទៅ​តំបន់​ឈូសឆាយ​នោះ​។ 

ទស្សនាវីដេអូ សូមចុចត្រង់នេះ

---
#RFAKhmer #Cambodia #PreahVihear #Kuy #LandDisputes
Media is too big
VIEW IN TELEGRAM
លោក កឹម សុខា «រងសម្ពាធផ្លូវចិត្ត»
---
សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោក ផែង ហេង ថា បច្ចុប្បន្ននេះលោក កឹម សុខា មានវ័យកាន់តែចាស់ មានជំងឺប្រចាំកាយ និងរងសម្ពាធផ្លូវចិត្ដ ខណៈតុលាការក្រុងភ្នំពេញនៅតែអូសបន្លាយការជម្រះក្តី៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/kemsokha-cnrp-leader-appeal-trial-delay-03042025023841.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KemSokha #PoliticsKH #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
481821355_1057834949713886_7788078707609370690_n.jpg
2.2 MB
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​នៅ​យប់​ថ្ងៃ​អង្គារ​ ទី​៤ ​ខែ​មីនា​ នេះ ​ពិភាក្សា​លើ​ប្រធាន​បទ​ថា​តើ​អ្នកច្បាប់​ដែល​ចូល​ទៅ​បំពេញការងារ​បម្រើ​ពលរដ្ឋ​ស្បថ​ពី​អ្វី​ខ្លះ​? ហេតុអ្វី​គេ​ចាំបាច់​ត្រូវ​ស្បថ?​

​សូម​ទស្សនា​វេទិកា​អ្នកស្តាប់​វិទ្យុ​អាស៊ីសេរី​ដូចតទៅ៖​ https://www.facebook.com/rfacambodia/videos/1215859783216041
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៣២]៖ គ្រូពេទ្យជំនាញអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នជំងឺទឹកនោមផ្អែម
---
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ២០២៥ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. លោក ហ៊ុន ម៉ាណែត ចង់​ឃើញ​កម្ពុជា​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ស្រប​ពេល​ដែល​រដ្ឋាភិបាល​​មិន​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ
២. ព្រះមហាក្សត្រ​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​ជា​ផ្លូវការ
៣. គ្រួសារ ស្នើ​ឱ្យ​តុលាការ​កំពូល​ដោះលែង​ឪពុក​លោក ស៊ន តារា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន
៤. គ្រូពេទ្យ​ជំនាញ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​កើត​ជំងឺ​ទឹកនោម​ផ្អែម ក្រោយ​ពី​រដ្ឋាភិបាល​ប្រកាស​អាសន្ន៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=4THJhnOmOJ0
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ថា អាជ្ញាធរ​គប់​គិត​គ្នា​លួច​​រំលោភ​យក​ដី​ព្រៃ​សហគមន៍​
---
ពលរដ្ឋ​រស់​នៅ​ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះសីហនុ​ អះ​អាង​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​គប់គិត​គ្នា​ជា​ប្រព័ន្ធ​លួច​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​សហគមន៍​អ្នក​តា​ថ្ម​ព្រង់​ អស់​ជា​ច្រើន​ហិកតារ​ ខណៈ​ព្រៃ​មួយ​នេះ​ពលរដ្ឋ​ខិត​ខំ​ការពារ​ព្រៃ​ឈើ​ជាង​២០​ឆ្នាំ​មក​ហើយ​។ មន្ត្រី​សង្គម​ស៊ីវិល​ ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ និង​រក​ដំណោះស្រាយ​ជូន​សហគមន៍​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Sihanoukville
Media is too big
VIEW IN TELEGRAM
«កូនខ្ញុំឈប់រៀនទៅធ្វើការរកលុយជួយបង់ធនាគារ បែរជាត្រូវបានគេសម្លាប់»
---
ឪពុក​ម្ដាយ​របស់​នារី​រងគ្រោះ​ឈ្មោះ ហេង សៀវលី ដែល​អាជ្ញាធរ​ជឿ​ថា នាង​ត្រូវ​បាន​ជនជាតិចិនមួយក្រុម​រៀបចំ​ផែន​ការ​សម្លាប់​បំបិទមាត់​នោះ ឱ្យ​ដឹង​ថា កូនស្រី​របស់​ពួកគាត់​កតញ្ញូ​ចំពោះ​ឪពុក​ម្ដាយ និង​មាន​អត្តចរិត​ស្លូតបូត។ ម្ដាយ​ជនរង​គ្រោះ​អះអាង​ថា ថ្វី​ត្បិត​កូនស្រី​មាន​អាយុ​ត្រឹម​តែ ១៨ឆ្នាំ កាល​នៅ​មាន​ជីវិត គឺ​នាង​បាន​បោះបង់​ការសិក្សា​ត្រឹមថ្នាក់​ទី៩ និង​ខិតខំ​ពុះពារ​ស្វែង​រកការងារ​ ដើម្បី​បាន​ប្រាក់​ជួយ​ទំនុក​បម្រុង​ប្អូនៗ​ឱ្យ​បាន​រៀន​សូត្រ ជួយ​ឪពុកម្ដាយ​សង​បំណុល​ធនាគារ និង​ផ្គត់ផ្គង់​ជីវភាព​ក្រីក្រ ខណៈ​ឪពុក​ក៏​មាន​វ័យ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំកាយ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #Onlinescams #HengSeavly
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​ លែង​ហ៊ាន​ធ្វើ​សកម្មភាព​នយោបាយ​ដូច​មុន
---
ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ លែង​ហ៊ាន​ធ្វើ​សកម្មភាព​នយោបាយ​ដូច​មុន ​ខណៈ​បញ្ហា​សុវត្ថិភាព​របស់​ពួកគាត់​រង​ការ​គំរាមកំហែង​ប្រឈម​ការ​ចាប់​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ប្រទេស​កម្ពុជា ឬ​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ។ មន្ត្រី​សិទ្ធិ​មនុស្ស ​ជំរុញ​ទៅ​អង្គការ​អន្តរជាតិ​ផ្នែក​សិទ្ធិ​មនុស្ស ឆាប់​បញ្ជូន​ពួកគាត់​ចេញ​ពី​ប្រទេស​ថៃ​ ទៅ​កន្លែង​មាន​សុវត្ថិភាព ឬ​ក៏​ជជែក​ជាមួយ​រដ្ឋាភិបាល​ឱ្យ​គោរព​សិទ្ធិ​ជន​ភៀស​ខ្លួន។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #PoliticsKH #Refugees #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៣៣]៖ ពលករខ្មែរខ្លះនៅថៃ ចាញ់បោកមេខ្យល់ យកគណនីធនាគារលក់ឱ្យឧក្រិដ្ឋជន
---
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ២០២៥ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. តុលាការ​កំពូល​ពន្យារ​ពេល​ប្រកាស​សាលដីកា​​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​ឪពុក​លោក ស៊ន តារា ទៅ​​ចុង​ខែ​មីនា
២. ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​​ថៃ ចាញ់បោក​មេខ្យល់ ​​យក​​គណនី​ធនាគារ​លក់​ឱ្យ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ
៣. ប៉ូលិស​ថៃ​​ឃុំខ្លួន​មនុស្ស​១រយនាក់​ក្រោយ​ចាប់ខ្លួន​​រឿង​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា
៤. អាជ្ញាធរ​ក្រុង​ភ្នំពេញ មិនទាន់​ឆ្លើយ​តប​សំណើ​សុំ​​ធ្វើ​ទិវា​អន្តរជាតិ​នារី របស់​​​សង្គម​ស៊ីវិល​នៅ​ឡើយ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=c5yNWMRjX9k&t=3383s
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ប្រវត្តិតស៊ូរបស់ព្រះភិក្ខុ ថាច់ ចន្ទតារា ដែលវៀតណាមចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌
---
អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រក​ឃើញ​ថា ​ព្រះចៅ​អធិការ​វត្ត​ទ្រនំ​សេក ព្រះភិក្ខុ ថាច់ ចន្ទតារា​ ត្រូវ​បាន​តុលាការ​វៀតណាមកាត់ទោស ​និង​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ ដោយសារ​តែ​ព្រះអង្គ​ងើប​ឡើង​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត។

តើ​ព្រះចៅ​អធិការ​វត្ត​ទ្រនំ​សេក ព្រះភិក្ខុ ថាច់ ចន្ទតា ​មាន​ប្រវត្តិ​តស៊ូ ​និង​លះបង់​បូជា​អ្វី​ខ្លះ​ សម្រាប់​ព្រះសង្ឃ​ និង​ពលរដ្ឋ​ខ្មែរ​ក្រោម?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #ThachChandara #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Mother of Cambodian teen found dead says she was working to pay family debts
---
A Cambodian woman who authorities say was killed by two Chinese nationals last month dropped out of school when she was 15 to help her parents pay off bank debts, her mother told Radio Free Asia.
👉 https://www.rfa.org/english/cambodia/2025/03/05/cambodia-migrant-murder-chinese-suspects
---
#RFAKhmer #Cambodia #HunManet #Onlinescams #HengSeavly
Media is too big
VIEW IN TELEGRAM
លោកស្រី ង៉ែត ឃុន៖ ការចោទប្រកាន់របស់តុលាការមកលើកូនស្រីអ្នកស្រី ថាជារឿង «អយុត្តិធម៌»
---
សកម្មជនដីធ្លីបឹងកក់ លោកស្រី ង៉ែត ឃុន និងពលរដ្ឋប្រមាណ១០នាក់ផ្សេងទៀត ប្រមូលម្ដុំគ្នាតវ៉ាជាថ្មីនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមីនា ដើម្បីទាមទារឱ្យតុលាការដោះលែងកូនស្រីឈ្មោះ អេង សុខា ដែលសមត្ថកិច្ចក្រុងភ្នំពេញបានចាប់ខ្លួនដាក់ពន្ធនាគារ កាលពីចុងខែមករា កន្លងមក។

លោកស្រីប្ដេជ្ញាថា នឹងបន្តទាមទារនៅមុខសាលាដំបូងរាជធានីភ្នំពេញបន្តទៀត រហូតទល់តែតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងកូនលោកស្រីឱ្យមានសេរីភាពឡើងវិញ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #EngSokha #NgetKhun #Mummy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ប្រទេស​កម្ពុជា​បច្ចុប្បន្ននេះ កំពុងញាំញីដោយបញ្ហាអសន្តិសុខធ្ងន់ធ្ងរ ដូច​ជាបញ្ហាអំពើឃាតកម្ម អំពើប្លន់ប្រដាប់អាវុធ និងអំពើចាប់ជំរិតជាដើម។ ឧក្រិដ្ឋជនមួយចំនួន គឺជាជនជាតិចិន ហើយជនរងគ្រោះមានទាំងជនជាតិខ្មែរ និងជនបរទេស។ ជនរងគ្រោះជាច្រើននាក់ ត្រូវបានគេកាប់សម្លាប់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។ មកទល់ពេលនេះ ទោះបីជាអាជ្ញាធររដ្ឋាភិបាល ចាត់វិធានការដោះស្រាយខ្លះក្តី ក៏បញ្ហាអសន្តិសុខសង្គមនេះ នៅតែបន្តកើតមានហើយធ្ងន់ធ្ងរថែមទៀត។ តើហេតុអ្វីបាន​ជារដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហា អសន្តិសុខសង្គមនេះ?
លោក ថា ថៃ រាយការណ៍ផ្ទាល់ជុំវិញរឿងនេះ!
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ
Media is too big
VIEW IN TELEGRAM
ក្រុមកូដករណាហ្គាវើលដ៍៖ ក្រសួងកិច្ចការនារី «រើសអើង និងទុកពួកគេចោល»
---
ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ២០នាក់ នៅថ្ងៃព្រហស្បតិ៍ ទី៦ មីនា បន្តទាមទារយុត្តិធម៌ និងទាមទារឱ្យក្រុមហ៊ុនល្បែងស៊ីសងមួយនេះ បញ្ឈប់ការគំរាមកំហែង មកលើសហជីពណាហ្គាវើលដ៍។ ការធ្វើកូដកម្មថ្ងៃនេះ ខុសប្លែកពីសព្វមួយដង ដោយកូដករនាំគ្នាស្លៀកសារុងកាន់បដា ដែលមានខ្លឹមសារថា ពង្រឹងអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាព សេដ្ឋកិច្ច និងយុត្តិធម៌សង្គម។ ក្រុមកូដករ ក៏បានរិះគន់ក្រសួងកិច្ចការនារី ដែលមិនជួយអន្តរាគមន៍ដោះស្រាយបញ្ហារំលោភសិទ្ធិស្ត្រី ករណីអាជ្ញាធរប្រើហិង្សា និងបៀតបៀនកេរ្តិ៍ខ្មាស លើស្ត្រីបុគ្គលិកណាហ្គាវើលដ៍កន្លងមក។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HengSour #IngKanthaPhavi #MLVT #MoWA #WorkersKH #NagaWorld #LaborDispute
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ខ្លីៗពីអាស៊ីសេរី [២៣៤]៖ សកម្មជនដីធ្លីបឹងកក់ លោកស្រី ង៉ែត ឃុន តវ៉ាឱ្យដោះលែងកូនលោកស្រី ដែលកំពុងជាប់ឃុំ
- - -
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី០៦ ខែ​មីនា ឆ្នាំ២០២៥៖
១. សកម្មជន​ដីធ្លី​បឹង​កក់ លោកយាយ ង៉ែត ឃុន តវ៉ា​នៅ​មុខ​តុលាការ​ស្នើ​ឱ្យ​ដោះលែង​កូនស្រី​ដែល​កំពុង​ជាប់ឃុំ
២. សមត្ថកិច្ច​ចាប់បាន​មេ​ខ្លោង​ជនជាតិ​ចិន ដែល​សង្ស័យ​ថា​ជា​អ្នក​រៀបចំ​ផែនការ​សម្លាប់​ក្មេងស្រី​នៅ​ខេត្ត​កំពត
៣. ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​លែង​ហ៊ាន​ធ្វើ​សកម្មភាព​នយោបាយ​ដូច​មុន
៤. ពលរដ្ឋ​ចោទ​ប្រកាន់​ក្រុមហ៊ុន សាន់តាណា (SANTANA) របស់​អភិបាល​រង​ខេត្ត​ព្រះវិហារ ថា​រំលោភ​យក​ដី​ព្រៃ​សហគមន៍​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=fMAqNlVPdGs
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
អ្នករាវ​លៀស​ក្នុង​តំបន់ឆ្នុកទ្រូ​នៃ​ខេត្ត​កំពង់​ឆ្នាំង​ត្អូញត្អែថា​ពួក​គាត់​កំពុង​បាត់​បង់​ប្រាក់​ចំណូល​ ​ក្រោយ​អាជ្ញាធរ​ខេត្ត​នេះ​ ធ្វើ​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំដល់​អ្នក​ធ្វើ​អាជីវកម្ម​លៀស​លក្ខណៈ​គ្រួសារ។ ​ពួកគាត់​ស្នើ​ឱ្យ​អាជ្ញាធរ​បើកទូលាយ​ឱ្យពួកគាត់​បាន​ប្រកប​មុខ​របរ​នេះ​ដើម្បី​ចិញ្ចឹម​គ្រួសារ។​

​លោក​ នៅ វណ្ណារិន​​ រាយការណ៍​ព័ត៌មាន​លម្អិត​នេះ​ជា​វីដេអូ៖