វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
តើ​កម្ពុជា​អាច​លុប​បំបាត់​គ្មាន​ជំងឺ​គ្រុន​ចាញ់​ត្រឹម​ឆ្នាំ​២០២៥​នេះ​ដែរ​ឬ​ទេ​?
---
រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ផ្ដើម​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​កាល​ពី​ឆ្នាំ​២០១១ ក្នុង​គោលដៅ​ដើម្បី​លុប​បំបាត់​ឱ្យ​អស់​កុំ​ឱ្យ​មាន​ករណី​ឆ្លង​ជំងឺ​គ្រុន​ចាញ់​ត​ទៅ​ទៀត​។ កាល​ពី​ឆ្នាំ​២០២៤ កម្ពុជា​បាន​រាយការណ៍​មាន​ករណី​ឆ្លង​ជំងឺ​គ្រុន​ចាញ់​ជាង​៣​រយ​ករណី ដែល​ភាគ​ច្រើន​ស្ថិត​នៅ​តាម​តំបន់​ដាច់​ស្រយាល និង​ព្រៃ​ភ្នំ​។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​ជំនាញ​លើកឡើង​ថា កម្ពុជា​កំពុង​ឈាន​ទៅ​រក​ភាព​វិជ្ជមាន ដែល​នឹង​គ្មាន​ករណី​ឆ្លង​ជំងឺ​គ្រុន​ចាញ់​ក្នុង​ឆ្នាំ​២០២៥​នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #MoH #ChheangRa #Malaria
Media is too big
VIEW IN TELEGRAM
សមាជិក​គ្រួសារ​មន្ត្រី​មេ​ដឹកនាំ​កម្ពុជា​ ចូល​រួម​កម្ម​វិធី​បង្អួត​គ្រឿង​អលង្ការ ​
---
បន្ទាប់​ពី​ផ្ទុះ​ការ​ចាប់​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​ ចំពោះ​ពិធី​មង្គល​ការ​កូន​ស្រី​ របស់​ឧបនាយករដ្ឋមន្ត្រី​លោក នេត សាវឿន ដែល​មាន​ការ​សម្ញែង​សម្ភារៈ​និយម​ និង​គ្រឿង​អលង្ការ​ប្រណិត​ៗ ពេល​នេះ​កូន​ចៅ​របស់​មន្ត្រី​អភិជន​ទាំង​នេះ​ បាន​បង្កើត​ព្រឹត្តិការណ៍​ផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​គ្រឿង​អលង្ការ​វិញ​ម្ដង​។ កម្ម​វិធី​បង្ហាញ​គ្រឿង​អលង្ការ​របស់​កូន​ចៅ​អ្នក​មាន​អំណាច​នេះ​ ប្រៀប​ដូច​ជា​ការ​បញ្ឈឺ​ចិត្ត​ប្រជាពលរដ្ឋ​ ដែល​កំពុង​ញាំញី​ដោយ​ភាព​ក្រីក្រ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/Brcw7
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #PichChanmony #Jewelry #BvlgariJewelry #NoblePeople
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
#រូបត្លុកនយោបាយ​៖ មរតក​តេជោ​សែន!
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunSenization #HunSenLegacies
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
សមាជ​ពលរដ្ឋខ្មែរ​អូស្ត្រាលី និង​នូវែលហ្សេឡង់ សម្រេច​បង្កើត​ក្រុម​ប្រឹក្សាជាតិ​បង្រួបបង្រួម​កម្ពុជា
---
ពលរដ្ឋខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (Australia) និង​ប្រទេស​នូវែលហ្សេឡង់ (New Zealand) ប្រមាណ​ប្រាំ​រយ(៥០០)នាក់​បាន​ជួបជុំគ្នា​ធ្វើ​សមាជ​ស្តី​ពី​ដំណោះស្រាយ​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ​ក្នុង​ទីក្រុង​ម៉ែលប៊ន។ អង្គសមាជ បាន​សម្រេច​បង្កើត ​«ប្រឹក្សា​ជាតិ​ដើម្បី​បង្រួបបង្រួម​កម្ពុជា» ក្នុង​គោលបំណង​តស៊ូ​មតិ​ឱ្យ​រដ្ឋាភិបាល​របស់​ត្រកូល​ហ៊ុន ដោះស្រាយ​បញ្ហា​ធំ​ដូចជា​បញ្ហា​បូរណភាព​ទឹកដី អយុត្តិធម៌​សង្គម ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​បញ្ហា​លទ្ធិប្រជាធិប​តេយ្យ​ជាដើម។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Australia #HunSen #HunManet #DemocracyKH #HumanRightsKH
Media is too big
VIEW IN TELEGRAM
លោកអ្នកនាងកញ្ញាជាទីមេត្រី
ក្រុមគ្រួសារត្រកូលហ៊ុន និងបក្ខពួករបស់លោក ម្នាក់ៗហាក់ក្លាយខ្លួនទៅជាចំណាប់ខ្មាំងនឹងទ្រព្យសំភារៈដ៏សំបូរហូរហៀរហួសហេតុរបស់ខ្លួន។ ពួកគេហាក់កំពុងលង់ខ្លួនក្នុងការប្រកួតប្រជែងដណ្តើមយកជើងឯកផ្នែកមុខមាត់និងទឹកលុយតែរៀងខ្លួន។ មិនមែនចង់បានមុខមាត់ចំណាយលុយរាប់លានតែនៅខាងក្រៅទេ សូម្បីតែនៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏គេហ៊ានចាយលុយវាល់លានដើម្បី ទិញ like ឬ share ដើម្បីបន្លំភ្នែកថា មានគេចូលចិត្តច្រើនដែរ។



ការបង្អួតសម្ញែងទឹកលុយរបស់ក្រុមគ្រួសារត្រកូលហ៊ុន និងបក្ខពួករបស់ខ្លួន ហាក់គ្មានកោតក្រែងខ្លាចចិត្តពលរដ្ឋទូទៅដែលសឹងតែរកបានព្រឹកខ្វះល្ងាចនោះឡើយ។

ជាបន្តទៅទៀតនេះ សូមអញ្ជើញលោកអ្នកនាងស្តាប់កិច្ចពិភាក្សាអំពីរឿងនេះរវាង លោក សំ ប៉ូលី និង លោក ជុន ច័ន្ទបុត្រ ដូចតទៅ៖

ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
Media is too big
VIEW IN TELEGRAM
ជំនួប​អតីត​ចៅហ្វាយ​នាយ-កូនជឹង៖ ហ៊ុន សែន ចង់​ឱ្យ​វៀតណាម​គាំទ្រ ហ៊ុន ម៉ាណែត ជា​ប្រធាន​បក្ស?
---
តើ​អ្វីខ្លះ​អាច​ជា​ហេតុផល ​នៅ​ពី​ក្រោយ​ជំនួប​ប្រចាំ​ឆ្នាំ​រវាង​មេដឹកនាំ​នៃ​ប្រទេស​អតីត​ចៅហ្វាយ​នាយ និង​កូនជឹង ឬ វៀតណាម ជាមួយ​កម្ពុជា និង​ឡាវ?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/cambodian-laos-vietnamese-leader-meet-in-hochiminh-02232025120606.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #TrilateralCooperation #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social

*** សេចក្តីកែតម្រូវ៖ ត្រង់នាទី ០០'17" គួរនិយាយថា ជំនួបនេះ​ ធ្វើឡើងនៅទីក្រុងហូជីម៉ិញ (Ho Chi Minh City) មិនមែននៅ «រដ្ឋធានីហាណូយ» នោះទេ។ សូមអរគុណ!
Media is too big
VIEW IN TELEGRAM
កាលពី​ថ្ងៃ​ទី២១​ ខែ​កុម្ភៈ​ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​២០នាក់ ​បានចូលបាញ់ ​និង​ដុតផ្ទះ​ពលរដ្ឋ​បណ្ដាល ​ឱ្យ​ពល​រដ្ឋ​២នាក់​រង​របួស​ធ្ងន់​និង​ស្រាល​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ។​ ​មកទល់​ពេលនេះ​ សមត្ថកិច្ច​ខេត្ត​មិន​ទាន់​ចាប់​ខ្លួន ​ជនសង្ស័យ​បាញ់រះ​លើ ​និង​ដុតផ្ទះ​ប្រជាពល​រដ្ឋ​បាន​នៅឡើយ។​
 
​តើ​ហេតុអ្វី​បណ្ដាល​ឱ្យ​មាន​អំពើ​ហិង្សា​បាញ់​រះ​នេះ ​កើត​ឡើង?​
តើ​សមត្ថកិច្ច​គួរ​តែ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​បែប​ណា​ ចំពោះរឿងនេះ?​

​​សូម​លោក​អ្នកនាង​ស្ដាប់​និង​ទស្សនា​បទសម្ភាសន៍​ជាមួយ​លោក​ យិន ម៉េងលី​ មន្ត្រី​នាំពាក្យ​សមាគម​អាដ​ហុក​ ជុំវិញ​ករណី​នេះ​ដូច​តទៅ៖
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២២៦]៖ កម្ពុជាស្នើឱ្យអាមេរិកពិនិត្យលទ្ធភាពធ្វើសមយុទ្ធ«ឆ្មាំអង្គរ»ឡើងវិញ
- - -
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​ ឆ្នាំ២០២៥៖
១. កម្ពុជា​ស្នើ​ឱ្យ​អាមេរិក​ពិនិត្យ​លទ្ធភាព​ធ្វើ​សមយុទ្ធ «ឆ្មាំ​អង្គរ» ឡើងវិញ
២. ទូត​បារាំង​ជួប​ពិភាក្សា​ជាមួយ​អគ្គស្នងការ​រង​នគរ​បាល​ជាតិ​រឿង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា​
៣. សហ​មេធាវី​លោក កឹម សុខា ថា​សាលា​ឧទ្ធរណ៍​ភ្នំពេញ​​មិនទាន់​កំណត់​ថ្ងៃ​ធ្វើ​សេចក្ដី​សន្និដ្ឋាន ​ទោះ​ជា​មេធាវី​ស្នើសុំ​ឱ្យ​ពន្លឿន​ក៏ដោយ
៤. យុវជន​ខ្មែរ​នៅ​កូរ៉េខាងត្បូង កៀរគរ​អ្នកគាំទ្រ​ដើម្បី​ត្រៀម​ធ្វើ​បាតុកម្ម​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទាមទារ​កោះ​គជ់​ពី​ប្រទេស​ថៃ​មក​វិញ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=UOrXdntqFk8
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
អ្នក​ជំនាញ​បារាំង​កំពុង​បញ្ចប់​ការ​ជួសជុល​ ​និង​ផ្គុំ​រូប​ព្រះ​នារាយណ៍​ផ្ទុំ​ដ៏​ធំ​នៃ​សតវត្សរ៍​ទី​១១​របស់​កម្ពុជា​ដើម្បី​ត្រៀម​ដាក់​បង្ហាញ​ជា​សាធារណៈ។​ ​អ្នក​ជំនាញ​ថា​រូប​ព្រះ​នារាយណ៍​ឬ​ព្រះវិស្ណុ​ផ្ទុំ​ដែល​មាន​បណ្ដោយ​ជិត​៦ម៉ែត្រ​ធ្វើពី​សំរឹទ្ធ​និង​មាន​បិទមាស​សន្លឹក​ផង​នោះ​ នឹង​មាន​ភាព​កាន់​តែ​ទាក់​ទាញ​​ក្រោយ​ពេល​ជួសជុល​និង​តភ្ជាប់​ផ្នែក​ខាង​ក្រោម​នៃ​សំណាក់។​

លោក​ នៅ វណ្ណារិន​ រាយការណ៍​ព័ត៌មាន​លម្អិត​នេះ​ជា​វីដេអូ៖
#រូបត្លុកនយោបាយ​៖ ច្រើន​ជាង​អ្វី​ដែល​គេ​ឃើញ​នឹង​ភ្នែក​ទទេ
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #China #ChinaReach #CookIslands #MarkBrown
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
តស់! មកមើល​កសិករភ្ញាស់ពងទាកូនដោយប្រើអង្កាមតាមបែបធម្មជាតិ
---
អ្នក​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មួយចំនួន​ប្រកប​របរ​ភ្ញាស់​ពង​ទា​កូន​លក់​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ។ ក្នុង​ចំណោម​អ្នក​ភ្ញាស់​ពង​ទា​កូន​លក់​ទាំង​នោះ មាន​អាជីវករ​ម្នាក់​គឺ​លោកស្រី ប៉ាត យេត ជ្រើស​យក​ការ​ភ្ញាស់​ពង​ទា​កូន​ដោយ​ប្រើ​អង្កាម​តាម​បែប​បុរាណ ពីព្រោះ​ការ​ភ្ញាស់​បែប​បុរាណ​ធ្វើ​ឱ្យ​ពង​ទា​កូន​មាន​រសជាតិ​ឆ្ងាញ់​ជាង ការ​ភ្ញាស់​ដោយ​ប្រើ​ទូ​អគ្គិសនី។ ថ្វីត្បិត​ការ​ភ្ញាស់​ពង​ទា​កូន​តាម​បែប​បុរាណ​ចំណាយ​កម្លាំង​ពលកម្ម​ច្រើន ប៉ុន្តែ​ លោកស្រី ប៉ាត យេត អះអាង​ថា ការ​ភ្ញាស់​បែប​នេះ គឺជា​ការ​ចូលរួម​រក្សា​មុខរបរ​តាម​បែប​បុរាណ​បន្ត​ពី​បងស្រី​លោកស្រី​មក ហើយ​បច្ចុប្បន្ន​នេះ ​ពុំ​មាន​អាជីវករ​ភ្ញាស់​ពង​ទា​កូន​តាម​បែប​បុរាណ​នេះ​ឡើយ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/economy/incubation-duck-eggs-takeo-province-cambodia-02192025115046.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Takeo #BalutFarmer
Media is too big
VIEW IN TELEGRAM
សំណុំ​រឿង លិម គិមយ៉ា «នឹង​បន្ត​តាម​លង​បន្លាច»​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត
---
ក្រុម​អ្នក​ឃ្លាំមើល​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​អាច​បញ្ចប់​សំណុំ​រឿង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ត្រឹមតែ​ការ​ចាប់ខ្លួន​ជន​ដៃ​ដល់​ជា​ជន​ជាតិ​ថៃ​ដែល​ជា​អ្នក​បាញ់​កាំភ្លើង ហើយ​ប្រគល់​ឱ្យ​អាជ្ញាធរ​ថៃ​យក​ទៅ​កាត់ទោស​នោះ​ទេ។ ពួកគេ​ព្រមាន​ថា សំណុំ​រឿង​នេះ​នឹង​នៅ​តែ​បន្ត​តាម​លង​បន្លាច​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បើ​រដ្ឋាភិបាល​នេះ​មិន​ព្រម​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ ឬ សមគំនិត រួមមាន អតីត​ទីប្រឹក្សា​លោក ហ៊ុន សែន គឺ​លោក លី រតនរស្មី និង​លោក ពេជ្រ គឹមស្រ៊ិន ប្រគល់​ឱ្យ​អាជ្ញាធរ​ថៃ​ស៊ើបអង្កេត​ដូច​តាម​ការ​ស្នើសុំ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #LimKimya #PichKimsrin #LyRatanakraksmey
French ambassador discusses shooting probe with Cambodian police official
---
France’s ambassador to Cambodia met with a top Cambodian police official on Monday to discuss the investigation into last month’s fatal shooting of a former opposition lawmaker in Bangkok.
👉 https://www.rfa.org/english/cambodia/2025/02/24/cambodia-meeting-lim-kimya-investigation
---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #LimKimya
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ចោទ​ ទាហាន​មួយ​ក្រុម​នៅ​ខេត្តព្រះវិហារ​ថា គូស​ដី​ហាម​ពលរដ្ឋ​ដើរ​ឆ្លង​កាត់ «បើឆ្លងគេ នឹងបាញ់»
---
ជន​ជាតិ​ដើម​ភាគតិច​កួយ​ជាង​១០០នាក់ រស់​នៅ​ខេត្ត​ព្រះវិហារ ចោទ​ទាហាន​មួយ​ក្រុម​ថា​ គូស​ដី​ហាម​ពួកគាត់​មិន​ឱ្យ​ដើរ​ឆ្លងកាត់​ ថែម​ទាំង​គំរាម​ថា បើ​នៅ​តែ​ឆ្លង​កាត់​ពួកគេ​ នឹង​ប្រើ​កាំភ្លើង​បាញ់៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/oYbZ55T2r0M
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #LandDisputes #PreahVihear #EthnicMinorityPeople #Kuoy #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Cambodia asks to renew joint drills with US amid Ream base concerns
---
The Cambodian military has asked the U.S. to consider the resumption of Angkor Sentinel, an annual joint military exercise that Phnom Penh called off in 2017 as it strengthened ties with China.
👉 https://www.rfa.org/english/cambodia/2025/02/25/us-cambodia-china-navy-ream-naval-base
---
#RFAKhmer #Cambodia #USA #HunManet #TeaSeiha #VongPisen #MilitaryExercises #AngkorSentinel
Media is too big
VIEW IN TELEGRAM
វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ ​ទី២៥ ​ខែ​កុម្ភៈ នេះ​ ​ពិភាក្សា​សំខាន់​ជុំវិញចូលរួម​ប្រជុំរបស់ឳកូនលោក​ ហ៊ុន សែន ​ជាមួយ​បក្ស​កុម្មុយនីស្ដ​វៀតណាម​នៅ​ទីក្រុង​ហូជីម៉ិញ​ (Ho Chi Minh City) ​ប្រទេស​វៀតណាម​កាលពី​ចុង​សប្តាហ៍​មុន ​ដែល​អ្នកវិភាគ​យល់​ថាជា​ការបង្ហាញ​ភាព​ឱន​លំទោន ​និង​ដឹង​គុណ​វៀតណាម ​ដែល​បាន​ជ្រោមជ្រែង​អំណាច​ត្រកូល​ហ៊ុន​មក​ដល់​សព្វថ្ងៃ​នេះ។​

បើសិន​រដ្ឋាភិបាល​ត្រកូល​ហ៊ុន នៅតែ​តោង​វៀតណាម​ជាខ្នង​បង្អែក​អំណាច​បែប​នេះ តើ​កម្ពុជា​នឹង​រង​ផលប៉ះពាល់​អ្វីខ្លះ?​

​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី​ដែល​មាន​មាន​វាគ្មិន​កិត្តិយស​២រូប​គឺ​​លោក​ គឹម សុខ ​អ្នក​អត្ថាធិប្បាយ​នយោបាយ​ និង​កញ្ញា​ លី ស្រីស្រស់​ ​អ្នក​អត្ថាធិប្បាយ​នយោបាយ​ និង​ជា​និស្សិត​សិក្សា​ផ្នែក​គោលនយោបាយ​នៅ​សាកល​វិទ្យាល័យ​មីនីសូតា ​(University of Minnesota)។​

​លោក​ ​មាន ឫទ្ធិ ​សម្របសម្រួល​កម្មវិធីនេះ៖
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២២៧]៖ លោក សម រង្សី ជំរុញ​ឱ្យ​លោក ឌី វិជ្ជា សហការ​ជាមួយ​បារាំង
---
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. លោក ហ៊ុន ម៉ាណែត ស្នើ​ឱ្យ​ពលរដ្ឋ​ពង្រឹង​ភាព​ម្ចាស់ការ ស្រប​ពេល​អាជ្ញាធរ​ចាប់​ខ្លួន​អ្នក​ឈឺឆ្អាល​រឿង​​ទឹក​ដី
២. សាលាឧទ្ធរណ៍​ភ្នំពេញ បំបែក​សំណុំ​រឿង​ ជន​ជាប់​ចោទ​៣៧​នាក់​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ CLV
៣. លោក សម រង្សី ជំរុញ​ឱ្យ​លោក ឌី វិជ្ជា សហការ​ជាមួយ​បារាំង វែកមុខ​​រក​មេ​ក្លោង​ពិត​ដែល​សម្លាប់​លោក លិម គិមយ៉ា
៤. ដែន​ជម្រក​សត្វព្រៃ​កែវសីមា​ខេត្ត​មណ្ឌលគិរី​ដែល​ជា​គម្រោង​រ៉េដបូក នៅ​តែ​បន្ត​រង​ការ​លួច​កាប់​​ធ្វើ​អាជីវកម្ម៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=iQpFt18nrr8
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ឃាតករ​ពិត​នៅ​ក្រោយ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា និង​លោក ហុក ឡងឌី «ជា​មនុស្ស​តែ​មួយ»?
---
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ជំរុញ​ឱ្យ អគ្គស្នងការ​រង​នគរបាល​ជាតិ​លោក ឌី វិជ្ជា សហការ​ជា​មួយ​នឹង​បារាំង ដើម្បី​វែកមុខ​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ដែល​លោក សម រង្ស៊ី ចាត់​ទុក​ថា​គឺ​លោក ហ៊ុន សែន ជា​អ្នក​នៅ​ពី​ក្រោយ​ទាំង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា និង ​លោក ហុក ឡងឌី ដែល​ជា​ឪពុក​របស់​លោក ឌី វិជ្ជា កាលជាង១០ឆ្នាំមុន។ ចំណែក លោក ឌី វិជ្ជា បាន​ឆ្លើយ​តប​ថា ការ​លើក​ឡើង​របស់​ លោក រង្ស៊ី ជា​រឿង​មិន​ពិត ដែល​មាន​ចេតនា​អាក្រក់​ទម្លាក់​កំហុស​មក​លើ​រដ្ឋាភិបាល៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/iQpFt18nrr8
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
#វីដេអូខ្លី៖​ ប្រវត្តិ​លោក គង់ គាំ អតីត​អ្នក​នយោបាយ ដែល​ប្រឡូក​ជ្រៅ​ទាំង​កុម្មុយនិស្ត និង​សេរី
---
អតីត​អ្នកនយោបាយ​ដ៏​មាន​ថ្វី​មាត់​មួយ​រូប គឺ​លោក គង់ គាំ បាន​បាត់​មុខ​ពី​ឆាក​នយោបាយ​កម្ពុជា​ជាង​មួយ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ លោក​នៅតែ​រក្សា​បាន​នូវ​ឈ្មោះ​ជា​អ្នក​នយោបាយ​ប្រជាធិបតេយ្យ និង​សេរី​និយម។ តើ​លោក គង់ គាំ មាន​ប្រវត្តិ​យ៉ាងណា?

សូមរង់ចាំទស្សនាវីដេអូពិស្ដារនៃប្រវត្តិលោក គង់ គាំ ដែលនឹងផ្សាយជូនក្នុងពេលឆាប់ៗនេះ !
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #KongKorm #OppositionParties #RulingParty #CPP #January7 #InvasionAndOccupationOfCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត ចង់​ «បង្កើន​សមត្ថភាព​កូន​ខ្មែរ» តែ​ចាប់​យុវជន​សកម្ម​ដាក់គុក
---
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា បើ​ខ្លាច​បាត់បង់​ទឹកដី​ ពលរដ្ឋ​ខ្មែរ​ត្រូវ​ការពារ​អ្វី​ដែល​ខ្លួន​មាន​ក្នុង​ពេល​បច្ចុប្បន្ន និង​ត្រូវ​នាំគ្នា​ចូលរួម​ពង្រឹង​ជាតិ​ទាំង​អស់​គ្នា។ ប៉ុន្តែ ពលរដ្ឋ​យល់​ថា ការ​លើក​ឡើង​នេះ ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នោះ​ឡើយ​ ខណៈ​អ្នក​ដែល​ឈឺ​ឆ្អាល​រឿង​បាត់បង់​ទឹកដី និង​ធនធាន​ធម្មជាតិ​ជា​ដើម​ត្រូវ​រដ្ឋាភិបាល​ចាប់​ដាក់គុក​ ព្រម​ទាំង​ជាប់​បណ្តឹង​នៅ​តុលាការ៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/iQpFt18nrr8
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #TerritorialIntegrity #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social