វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.4K photos
2.78K videos
107 files
8.87K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ប៉ូលិស​ខ្មែរ​ប្រគល់​ខ្មាន់​កាំភ្លើង​បាញ់​លោក លិម គិមយ៉ា ឱ្យ​ប៉ូលិស​ថៃ
---
ប៉ូលិស​ខ្មែរ​បាន​ប្រគល់​ខ្មាន់​កាំភ្លើង​ឈ្មោះ អេកាឡាក់ ផែណយ (Aekaluck Paenoi) ឱ្យ​ប៉ូលិស​ថៃ​នៅ​ថ្ងៃ​ទី​១១​មករា​នេះ​។ ខ្មាន់​កាំភ្លើង​រូប​នេះ​បាន​រត់​ភៀស​ខ្លួន​ចូល​មក​ដល់​ទឹក​ដី​ខ្មែរ បន្ទាប់​ពី​បាន​បាញ់​ប្រហារ​អតីត​តំណាងរាស្រ្ដ​គណបក្ស​សង្គ្រោះជាតិ​លោក លិម គិមយ៉ា នៅ​កណ្ដាល​ទីក្រុង​បាងកក (Bangkok) កាល​ពី​ថ្ងៃ​ទី​០៧​មករា ហើយ​ត្រូវ​បាន​ប៉ូលិស​ខ្មែរ​ឃាត់​ខ្លួន​នៅ​ខេត្ត​បាត់ដំបង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HunMany #CPP #CNRP #Parliamentarian #LimKimya #Killing #Bangkok #Thailand
Media is too big
VIEW IN TELEGRAM
អ្នក​ផ្ទេរ​លុយ​ឱ្យ​ឃាតក​បាញ់​សម្លាប់​លោក លិម គិមយ៉ា «​ជា​មន្ត្រី​បក្ស​កាន់​អំណាច និង​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន​»
---
ប្រភព​មួយ​ចំនួន​ទម្លាយ​ថា ឈ្មោះ ស៊ុមវ៉ាំង បាមរុងគីត គឺ​ជា​ឈ្មោះ​ភាសា​ថៃ​របស់​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​រូប​ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន​។ ឈ្មោះ ស៊ុមវ៉ាំង បាមរុងគីត ស្ថិត​ក្នុង​បញ្ជី​នៃ​ក្រុម​មនុស្ស​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា នៅ​ឯ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #HunMany #CPP #CNRP #Parliamentarian #LimKimya #PichKimsrin #LyRattanakrasmey #Extradition #EkkalakPheanoi #Killing #Bangkok #LawTerrorismOppositionGroups #TNR #TransnationalRepression #OppositionParties #NationPowerParty #EU #DemocracyKH #HumanRightsKH