វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.81K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
យុវជនជំនាន់ក្រោយ ចូលរួមពិធី «ប្រកួតបង្ហើរខ្លែងឯក» ដើម្បីអភិរក្សវប្បធម៌កេរដំណែលដូនតា
---
រដូវលំហើយធ្លាក់ខ្យល់រងាខែមិគសិរ នៅតំបន់អង្គរកំពុងផ្តល់បរិយាកាសធម្មជាតិគាប់ប្រសើរ សម្រាប់អាជ្ញាធរខេត្តសៀមរាប រៀបចំការប្រកួតបង្ហើរខ្លែងឯករយៈពេល៣ថ្ងៃនៅ ទីតាំងព្រលានយន្តហោះចាស់ ខាងមុខប្រាសាទអង្គរវត្ត នៅចុងខែធ្នូនេះ។ អាជ្ញាធររំពឹងថា កម្មវិធីនេះ នឹងបណ្ដុះផ្នត់គំនិតឱ្យយុវជនជំនាន់ក្រោយ ចូលរួមអភិរក្សវប្បធម៌កេរដំណែលដូនតា និងដើម្បីកុំឱ្យបាត់បង់ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #Culture #KhlaengEk #KhmerKites #Tourism #SiemReap
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍11
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ថៃ​រក​ឃើញ​មជ្ឈមណ្ឌល​បង្ខាំង​មនុស្ស​ឱ្យ​ធ្វើ​ការ​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត
---
ប៉ូលិស​ប្រឆាំង​ឧក្រិដ្ឋកម្ម​បច្ចេក​វិទ្យាថៃ បាន​បើក​ការ​ស៊ើបអង្កេត និង​បាន​រក​ឃើញ​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ (Call Center) ដែល​ជួល​ដោយ​ក្រុម​ជនជាតិ​ចិន នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ដូច​ការ​ចង្អុល​បង្ហាញ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ពិត​ប្រាកដ​មែន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #BanteayMeanchey #Poipet #HunSen #HunManet #PaetongtarnShinawatra #Thaksin #KokAn #CrownHotel #Cyberscams #OnlineGambling #HumanTrafficking
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍17
Media is too big
VIEW IN TELEGRAM
ក្រសួង​មហាផ្ទៃ ​«​បរាជ័យ​ធ្វើ​ឱ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​» ស្របពេល​កើន​ឡើង​បញ្ហា​ក្មេង​ទំនើង​និង​គ្រឿងញៀន
---
អ្នក​សិក្សា​បញ្ហា​សង្គម​លើកឡើង​ថា ក្រសួង​មហាផ្ទៃ​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ឱ្យ​មាន​ប្រសិទ្ធភាព​។ ការ​លើកឡើង​នេះ ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ បាន​ចេញ​សេចក្ដី​ណែនាំ​១១​ចំណុច ស្ដីពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​សម្រាប់​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​មហា​ផ្ទៃ ឱ្យ​ពង្រឹង​បន្ថែម​នូវ​ក្រម​សីលធម៌ វិជ្ជាជីវៈ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ ស្របពេល​កំពុង​កើនឡើង​បញ្ហា​ក្មេង​ទំនើង និង​បញ្ហា​គ្រឿង​ញៀន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #SarSokha #MoI #SarThet #Gangster #PhnomPenh #KampongSpeu #Alcohol #Drug #Corruption
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍18
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៨៥] ​ជម្នះ​ភាព​ភ័យខ្លាច​ដើម្បី​សិទ្ធិ​ការងារ ​

លោក​ សំ ប៉ូលី ​និង​លោក​ យ៉ង ចាន់តារា​ ជជែក​ពិភាក្សា​ជាមួយ​កញ្ញា ​ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណា​ហ្គាវើលដ៍​(NagaWorld) អំពី​ការ​ជម្នះ​ភាព​ភ័យខ្លាច​ និង​ការ​យាយី​ទាំង​ឡាយ ​ដើម្បី​បុព្វហេតុ​សិទ្ធិ​ការងារ។​​

​​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
👍13
Media is too big
VIEW IN TELEGRAM
អ្នកឃ្លាំមើល​ថា​សកម្មភាព​លេចធ្លោ​របស់​គណបក្សកម្លាំងជាតិ​ដែល​ជា​បក្ស​ប្រឆាំង​នាំមុខ​គេ​កំពុង​ក្លាយ​ជាគោលដៅ​សម្រាប់​គណ​បក្សកាន់​អំណាច​តាម​ធ្វើ​ទុក្ខបុកម្នេញ។ ​មេដឹកនាំបក្សនេះ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បក្សកាន់​អំណាច​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​សំឡេងប្រឆាំង​ ហើយ​ងាកទៅ​បើក​លំហលទ្ធិប្រជាធិបតេយ្យ និង​រៀបចំ​ការបោះឆ្នោត​ដោយសេរី​ ត្រឹមត្រូវ ​និង​យុត្តិធម៌។​

លោក​ ច័ន្ទ ដារ៉ូ ​រាយការណ៍អំពីរឿងនេះ៖
👍20
Media is too big
VIEW IN TELEGRAM
សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​លើ​មន្ត្រី​នគរបាល​បាញ់​រះ​នៅ​ខេត្ដ​ព្រៃវែង
---
សមត្ថកិច្ចទទួលស្គាល់ថា ការអនុវត្តបង្ក្រាបមានការភ័ន្តច្រឡំ​។ ទោះ​ជា​យ៉ាង​ណា ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​លើ​មន្ត្រីនគរ​បាល​ចុះ​បង្ក្រាប​បទ​ល្មើស​ និង​បាញ់​រះ​បណ្ដាល​ឱ្យ​ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង​រង​របួស​ធ្ងន់នេះ។ ការ​ជំរុញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តព្រៃវែង ទទួល​ស្គាល់​ថា កម្លាំង​នគរបាល​នៃ​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ ពិត​ជា​បាន​បំ​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់មែន៕​
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/TnBO_vm0MLY
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #SarSokha #Mol #Injustice #SocialInjustice #Humanrights #Gun #PreyVeng #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍11
Media is too big
VIEW IN TELEGRAM
#វីដេអូខ្លី៖​ ២០២៤ ជាឆ្នាំនៃការពង្រឹងអំណាចរបស់ត្រកូល «ហ៊ុន»
---
២០២៤ គឺជាឆ្នាំដែលលោក ហ៊ុន សែន ក្ដោបក្ដាប់អំណាចនៅកម្ពុជាកាន់តែពេញដៃ ក្រោយពេលបុរសខ្លាំងខាងល្បិចកលនយោបាយរូបនេះ សម្រេចមហិច្ឆតាផ្ទេរអំណាចតពូជឱ្យកូនៗធ្វើជានាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីរួចមក។ ឆ្នាំនេះ ក៏ជាឆ្នាំ ដែលលោក ហ៊ុន សែន ចេញមុខប្រកាសជំនួសនាយករដ្ឋមន្ត្រីជាកូន លុបចោលកិច្ចព្រមព្រៀង CLV-DTA ជាមួយវៀតណាម និងឡាវ។ ក្រៅពីនេះ ក៏នៅមានបញ្ហានយោបាយ សង្គម និងសេដ្ឋកិច្ចជាច្រើនទៀត រួមទាំងជម្លោះកោះគជ់ជាមួយថៃ ដែលថៃកំពុងកាន់កាប់ទាំងស្រុងផងដែរ។ តើព្រឹត្តការណ៍អ្វីខ្លះដែលលោកអ្នកគួរចងចាំសម្រាប់ឆ្នាំ២០២៤ កន្លងទៅនេះ?

សូមរង់ចាំទស្សនាវីដេអូពិស្ដារនៃព្រឹត្តការណ៍សំខាន់ៗខ្លះៗ សម្រាប់ឆ្នាំ២០២៤ ដែលនឹងផ្សាយជូនក្នុងពេលឆាប់ៗនេះ !
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍11
Media is too big
VIEW IN TELEGRAM
#ខ្លីៗ​ពី​អាស៊ី​សេរី [១៨៦]៖ សមត្ថកិច្ចចាប់ជនវៀតណាម ១២នាក់ រឿងចាប់ជំរិតនៅខេត្តស្វាយរៀង
- - -
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី៣០​ ខែ​ធ្នូ ឆ្នាំ២០២៤៖

១. អ្នកឃ្លាំមើល​រិះគន់​គ្រួសារ​ត្រកូល​ហ៊ុន  ថា​យក​សមាគម​គ្រូពេទ្យ​ធីតា(TYDA) ធ្វើ​ប្រជាភិថុតិ​នយោបាយ
២. ពលរដ្ឋ​ចាញ់បោក​ក្រុម​ហ៊ុន​អ្នកស្រី ឡេង ចាន់​ណា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដកហូត​ទ្រព្យសម្បត្តិ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន យក​ទៅ​សង​ពួកគាត់ ក្នុង​ឆ្នាំ​ថ្មី​នេះ​
៣. សមត្ថកិច្ច​ចាប់​ជន​វៀតណាម ១២នាក់ ករណី​សង្ស័យ​ចាប់ជំរិត​នៅ​ខេត្ត​ស្វាយរៀង​
៤. អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ឃាត់ខ្លួន​សហគមន៍​ការពារ​ព្រៃឈើ​ឧត្ដម​ស្រែ​ពស់​ម្នាក់ ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖​ https://www.youtube.com/watch?v=C_6RCHQ5xb4
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍10
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី៥៦]​៖​ កញ្ញា ​ឈឹម ស៊ីថរ​ អតីត​អ្នកទោស​មនសិការ​ និង​ជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណា​ហ្គាវើលដ៍​(Nagaworld)​ ​លើក​ឡើង​ថា​រាល់​ការ​តស៊ូ​មតិ​ត្រូវតែ​មាន​ការ​លះបង់​ ហើយ​គ្មាន​នរណា​ម្នាក់​អាច​ផ្លាស់ប្ដូរ​សង្គម​ដោយ​អង្គុយ​ក្នុង​ម៉ាស៊ីន​ត្រជាក់​នោះ​ទេ៕
👍23
២០២៤ ជាឆ្នាំនៃការពង្រឹងអំណាចរបស់ត្រកូល «ហ៊ុន»
---
២០២៤ គឺជាឆ្នាំដែលលោក ហ៊ុន សែន ក្ដោបក្ដាប់អំណាចនៅកម្ពុជាកាន់តែពេញដៃ ក្រោយពេលបុរសខ្លាំងខាងល្បិចកលនយោបាយរូបនេះ សម្រេចមហិច្ឆតាផ្ទេរអំណាចតពូជឱ្យកូនៗធ្វើជានាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីរួចមក។ ឆ្នាំនេះ ក៏ជាឆ្នាំ ដែលលោក ហ៊ុន សែន ចេញមុខប្រកាសជំនួសនាយករដ្ឋមន្ត្រីជាកូន លុបចោលកិច្ចព្រមព្រៀង CLV-DTA ជាមួយវៀតណាម និងឡាវ។ ក្រៅពីនេះ ក៏នៅមានបញ្ហានយោបាយ សង្គម និងសេដ្ឋកិច្ចជាច្រើនទៀត រួមទាំងជម្លោះកោះគជ់ជាមួយថៃ ដែលថៃកំពុងកាន់កាប់ទាំងស្រុងផងដែរ។ តើព្រឹត្តការណ៍អ្វីខ្លះ ដែលលោកអ្នកគួរចងចាំសម្រាប់ឆ្នាំ២០២៤ កន្លងទៅនេះ?

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #Nepotism #DynasticRule #HunDynasty #Authoritarianism #2024 #2024YearEndReviews
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍17😢3
Media is too big
VIEW IN TELEGRAM
#ខ្លីៗ​ពី​អាស៊ី​សេរី [១៨៧]៖ លោក សម រង្ស៊ី ជំរុញឱ្យមានការផ្លាស់ប្តូរមេដឹកនាំក្រុងភ្នំពេញនៅឆ្នាំ២០២៥
- - -
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី៣១​ ខែ​ធ្នូ ឆ្នាំ២០២៤៖

១. លោក សម រង្ស៊ី ជំរុញឱ្យមានការផ្លាស់ប្តូរមេដឹកនាំក្រុងភ្នំពេញនៅឆ្នាំ២០២៥
២. តុលាការ​ខេត្ត​កំពង់ស្ពឺ​នឹង​បន្ត​សាកសួរ​សហគមន៍​ឧត្ដម​ស្រែ​ពស់ លោក ប៉ឹក ខ្មៅ នៅ​ថ្ងៃ​ស្អែក​ទៀត​
៣. ស្រូវប្រាំង​របស់​ប្រជាកសិករ​នៅ​តាម​ខេត្ត​ជាប់​បឹង​ទន្លេ​សាប​ភាគច្រើន ប្រឈម​ខូចខាត​ដោយសារ​ខ្វះ​ទឹក​ស្រោចស្រព​
៤. មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​ថា​ប្រាក់ខែ​មន្ត្រី​រាជការ​ទាប​បើ​ធៀប​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖​ https://www.youtube.com/watch?v=NbouZyt2k8k
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍9
Media is too big
VIEW IN TELEGRAM
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ​សម្រាប់​យប់​ថ្ងៃ​អង្គារ​ ទី​៣១​ ខែ​ធ្នូ ឆ្នាំ​២០២៤​ ពិភាក្សា​ជុំវិញ​វិបត្តិ​ជាច្រើន ​ដែល​កំពុង​ចាក់ស្រេះ​នៅក្នុង​សង្គម​កម្ពុជា​ ហើយ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​មិន​អាច​ដោះ​ស្រាយ​ចេញបាន។​
​​
តើ​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ ដោយ​របៀប​ណា​នៅ​ឆ្នាំ​២០២៥?​

​លោក​ ​សម រង្ស៊ី ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ឆ្លើយ​នូវ​សំណួរ​ទាំងនេះ ​ដោយ​មាន​លោក​ ជុន ច័ន្ទបុត្រ​ ជា​អ្នក​សម្របសម្រួល៖
👍11
Media is too big
VIEW IN TELEGRAM
លោកអ្នកនាងជាទីមេត្រី!
ភ្លើងឆេះបានឆាបឆេះរូបព្រះឆាយលក្ខណ៍ព្រះមហាក្សត្រនរោត្តម សីហ មុនីសន្ធោសន្ធៅ នៅមុខព្រះបរមរាជវាំង ក្នុងពិធីប្រគុំតមន្រ្តី ដើម្បីអបរសារទរ ទទួលឆ្នាំថ្មី ឆ្នាំសាកល២០២៥ ដែលរៀបចំដោយ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កាលពីយប់មិញនេះ។
ស្ថាបនិកនិងជាព្រះចៅអធិការវត្តភ្នំសេរី ព្រះតេជគណប៊ុតប៊ុនតិញ មានថេរដិការថា ភ្លើងឆេះរូបព្រះឆាយលក្ខណ៍ព្រះមហាក្សត្រ ដាក់តាំងនៅមុខព្រះបរមរាជវាំង នៅក្បែរឆាកប្រគុំតន្រ្តីនេះ បង្ហាញថា ឆ្នាំថ្មីនេះ ប្រមូលនៃការដឹកនាំរបស់ត្រកូលហ៊ុន នឹងជួបគ្រោះធំ។
👍18
Media is too big
VIEW IN TELEGRAM
#សម្រង់សម្ដីសំខាន់ៗ​៖ ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​សម រង្ស៊ី ​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ ​ថា​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​កំពុង​កសាង​សន្តិភាព​ដោយ​យក​រាស្ត្រ​ធ្វើ​ជា​ទាសករ​​ បំណុល​វ័ណ្ឌក​​ និង​វិបត្តិ​សង្គម​ជុំ​ទិស។
👍25
#រូបត្លុកនយោបាយ​៖ រដ្ឋាភិបាល​ត្រកូល​ «ហ៊ុន» ​​ជួប​ប្រទះ​វិបត្តិ​ជុំ​ទិស​ក្នុង​ឆ្នាំ​២០២៤​​
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #HostileTakeover #Kleptocracy #Cyberscams #TIP #HumanTrafficking #MoneyLaundering #OnlineGambling #Kidnapping #EUParliament #EBA #EverythingButArms
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍22😢3
Media is too big
VIEW IN TELEGRAM
ស្របពេលប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា កំពុងញាំញីដោយបញ្ហាចាក់ស្រេះជាច្រើនរាប់ចាប់តាំងពីបញ្ហាអយុតិ្តធម៌សង្គម បញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាអំពើពុករលួយ បញ្ហាវិបត្តិសេដ្ឋកិច្ច និងបញ្ហាឧក្រិដ្ឋកម្មឆបោកនិងជួញដូរមនុស្សនោះ ប្អូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានី បានដឹកនាំរៀបចំកម្មវិធីឆ្លងឆ្នាំមួយដ៏ធំបំផុតនៅរាជធានីភ្នំពេញដែលដាក់ឈ្មោះថា ''សាទរកម្ពុជា'' ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមសប្បាយរីករាយ។ ទន្ទឹមគ្នានេះ លោក ហ៊ុន សែន ក៏បានរៀបចំកម្មវិធីជប់លៀងផឹកស៊ីច្រៀងរាំទ្រង់ទ្រាយធំនៅក្នុងភូមិគ្រឹះរបស់លោក។ចំណែកប្រជាពលរដ្ឋវិញ ពួកគាត់ បានរៀបចំកម្មវិធីឆ្លងឆ្នាំទៅតាមលទ្ធភាពរៀងៗខ្លួន។

លោក ថា ថៃ រាយការណ៍ជុំវិញការបូកសរុបព្រឹត្តិការណ៍ឆ្លងឆ្នាំសកលនៅក្នុងប្រទេសកម្ពុជា។
👍16
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១.  គណបក្ស​កម្លាំងជាតិ​រើ​ចេញ​ដោយ​បង្ខំ​ ដោយសារ​តែ​ម្ចាស់​ផ្ទះ​រង​ការ​គំរាមកំហែង
២. សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ថា​ពួកគាគ់​នៅតែ​រងការ​គំរាមកំហែង​ឱ្យ​ចុះចូល​បក្ស​កាន់អំណាច
៣. ប៉ូលិស​ថៃ​រក​ឃើញ​អគារ​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត​ ក្រោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​អតីត​នាយករដ្ឋមន្រ្តី​ថៃ​ លោក​ ថាក់ស៊ីន​
​៤. មន្ត្រី​បក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​បង្ហាញ​ពី​ការ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ដើម្បី​ស្អំ​ចិត្ត​ពលរដ្ឋ
៥. កសិករ​នៅ​ខេត្ត​ពោធិ៍សាត់​ស្នើ​ឱ្យ​អាជ្ញាធរ​រៀបចំ​ប្រព័ន្ធ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ ជា​ជាង​ហាម​កសិករ​មិន​ឱ្យ​ធ្វើ​ស្រូវ​រដូវប្រាំង៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖https://www.youtube.com/watch?v=0z4Qjm98Z7Q
---
👍12
Media is too big
VIEW IN TELEGRAM
:អាជ្ញាធរ​ហាម​ពលរដ្ឋ​បង្ហោះ​រូបភាព​ភ្លើង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ «​ចង់​បិទ​បាំង​ភាព​កម្សោយ​របស់​ខ្លួន​»
---
អគ្គិភ័យ​ឆាបឆេះ ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ បាន​កើត​ឡើង​ជាលើក​ដំបូង​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំង​ថា ជា​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​ប្អូន​ប្រុស​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត គឺ ឧប​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែល​ជា​អ្នក​ដឹកនាំ​រៀបចំ​ព្រឹត្តិការណ៍​មួយ​នេះ​។
ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #KingPhoto #KingSihanomi #Fire #Burning #HunSen #HunMane #HunMany #Authoritarianism #HumanRights #Nepotism #HunDynasty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍16👎3😢3
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ពី​បទ«​មិន​រាងចាល»
---
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​យប់​ថ្ងៃ​ទី​០២ ខែ​មករា ថា លោក​នឹង​ចូល​បំភ្លឺ​តាម​ដីកា​កោះ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​ចោទ​ ​«ការ​មិន​រាង​ចាល​ក្នុង​បទមជ្ឈិម​បន្ទាប់​ពីការ​ផ្ដន្ទាទោស​បទមជ្ឈិម និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា​ខាង​មុខ​នេះ​។ លោក រ៉ុន ឈុន បញ្ជាក់​ថា លោក​នឹង​គោរព​តាម​ការ​សន្យា​ថា នឹង​មិន​ចាកចេញ​ទៅ​ណា​ចោល​អ្នកគាំទ្រ​ឡើយ ទោះ​ត្រូវ​ប្រឈម​ឧបសគ្គ​យ៉ាង​ណា​ក្ដី​។ ផ្ទុយ​ទៅ​វិញ លោក​បន្ត​ថា ប្រសិន​បើ​នៅ​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ​ជំទាស់ នឹង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​កាន់​តែ​ខាតបង់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CPP #Court #Justice #PoliticalRights #NationPowerParty #RongChhun #VerticalVideo #Trending #Reels #Shorts
👍22
Media is too big
VIEW IN TELEGRAM
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី៨៦ ​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​

​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
👍9