វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.45K photos
2.8K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Cambodian court convicts 13 Philippine women in commercial surrogacy case
---
A Cambodian court has convicted 13 Filipino women on human trafficking-related charges even though the Philippine Embassy said the women were recruited online to be surrogate mothers and were rescued from a home outside of Phnom Penh.
👉 https://www.rfa.org/english/cambodia/2024/12/03/cambodia-filipino-pregnant-women
---
#RFAKhmer #Cambodia #Philippines #HunSen #HunManet #ChouBunEng #NCCT #HumanTrafficking #FilipinoWoman #HiredPregnant #HumanRights
😢9
Media is too big
VIEW IN TELEGRAM
#វីដេអូខ្លី៖ ពី​មេ​បាតុករ ក្លាយ​ជា​លលក​ធ្នាក់​របស់​លោក ហ៊ុន សែន
---
អតីត​មេដឹកនាំ​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េខាងត្បូង លោក យឹម ស៊ីណន បាន​បោះបង់​ចោល​សមរភូមិ​នយោបាយ​ប្រឆាំង ហើយ​ងាក​ទៅ​បម្រើ​ក្រុម​ដែល​លោក​ធ្លាប់​ហៅថា ជា​ជន​ផ្ដាច់ការ​នោះ​ទៅវិញ។ ការ​ប្ដូរ​ជំហរ​នេះ​ បាន​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​អ្នក​ធំ មាន​ជីវិត​ហ៊ឺហា​ភ្លាម​មួយ​រំពេច។ តើ​លោក យឹម ស៊ីណន មាន​ប្រវត្តិ​យ៉ាងណា?

សូមរង់ចាំទស្សនាវីដេអូពិស្ដារនៃប្រវត្តិលោក យឹម ស៊ីណន ដែលនឹងផ្សាយជូនក្នុងពេលឆាប់ៗនេះ !
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HunDynasty #Authoritarianism #Nepotism #HostileTakeover #Kleptocracy #CPP #DivideAndConquer #WinWinPolicy #YimSinorn #SophatMakara #Defection #OpportunistPoliticians
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍10😢4
Media is too big
VIEW IN TELEGRAM
សាលា​ដំបូង​រាជធានីភ្នំពេញ​តម្កល់​សាលក្រម​លោក ម៉ម រិទ្ធី ទុក​ជា​បាន​ការ​
---
ប្រពន្ធ​របស់ប្រធាន​សហ​ជីព​លោក ម៉ម រិទ្ធី និង​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា​ ការ​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានីភ្នំពេញ​ទុក​ជា​បាន​ការ​ និងសម្រេច​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល ១៨ខែ នៅ​ថ្ងៃ​ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ​គឺ​ជា​រឿង​អយុត្តិធម៌។ ពួកគាត់​ថា ការ​សម្រេច​របស់​តុលាការ​នេះ​ ធ្វើ​ឡើង​ដោយ​កំបាំង​មុខ និង​មិន​បាន​ស៊ើបអង្កេត​លើ​រឿង​នេះ ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ឡើយ។​ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាលពិនិត្យ និង​រស្វែង​រក​យុត្ដិធម៌​ជូនលោក ម៉ម រិទ្ធី ដើម្បី​ឱ្យ​លោក​មក​ជួប​ជុំ​គ្រួសារ និង​បន្ដ​ការងារ​សង្គម​ឡើង​វិញ៕​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MormRithy #CTSWF #CourtKH #Corruption #ArbitraryArrest #WorkersKH #LaborRightsKH #UnionKH #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍8😢2
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរ-អាមេរិកាំង ​នឹង​ជួបជុំគ្នាធ្វើ​សមាជ​ជាបន្តបន្ទាប់​នៅ​ក្នុងខែធ្នូ​នេះ ដើម្បី​ធ្វើ​សកម្មភាព​តស៊ូមតិ​អំពី​បញ្ហាបូរណភាពទឹកដី ​សិទ្ធិមនុស្ស ​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

​តើ​ក្រុម​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​នឹងធ្វើសកម្មភាពអ្វីខ្លះ​ទៀតចំពោះរឿងបូរណ​ភាពទឹកដី សិទ្ធ​មនុស្ស ​និង​ប្រជា​ធិបតេយ្យនៅ​កម្ពុជា​នេះ?​

​សូម​ទស្សនា​សម្ភាសន៍​ជាមួយ​អ្នកស្រី ​ធិត គឹមហ៊ុន ​ប្រធាន​ចលនាស្ត្រី​ និង​កិច្ចការ​បរទេស​នៃ​គណបក្ស​សង្គ្រោះជាតិ​ដូច​តទៅ៖
👍15
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. លោក ហ៊ុន សែន ស្នើ​ឱ្យ​មេ​ដឹក​នាំ​ចិន​ផ្ដល់​ជំនួយ និង​ប្រាក់​កម្ចី​បន្ថែម
២. សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​សំណុំ​រឿង​មេ​សហជីព​លោក ម៉ម រិទ្ធី ដាក់​ពន្ធនាគារ១៨ខែ ​ដដែល
៣. អង្គការ​អន្តរជាតិ​ឃ្លាំមើល​សិទ្ធិពលរដ្ឋ CIVICUS រកឃើញ​ថា កម្ពុជា​ជា​ប្រទេស​គាប​សង្កត់​សិទ្ធិ​សេរីភាព និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​កាន់​ធ្ងន់ធ្ងរ
៤. ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​យូរ​ឆ្នាំ គ្រោង​នាំគ្នា​ដាក់​ពាក្យ​ស្នើ​សុំ​សញ្ជាតិ​ថៃ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=cXPJe3bdFU8
👍10
Media is too big
VIEW IN TELEGRAM
រយៈពេលជាង ១​ឆ្នាំ​មកនេះ​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ​នៅ​ទីក្រុង​ឡាអេ (Hague) ប្រទេស​ហូឡង់ (Netherlands)​ បាន​ចេញដីកា​ចាប់ខ្លួន​មេ​ដឹកនាំ​រដ្ឋ​មួយ​ចំនួន​លើ​ពិភពលោក ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្មសង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​
 
​តើ​កម្ពុជា​អាច​រៀន​សូត្រអ្វីខ្លះ​ពី​ករណី​ទាំង​នេះ?​
 
​សូម​ទស្សនា​បទសម្ភាសន៍​ផ្ទាល់​ជាមួយ​លោក​ យិន ម៉េងលី​ អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស ​និង​ដីធ្លីនៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (ADHOC)​ជុំវិញ​រឿង​នេះ​ដូច​តទៅ៖
👍18
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​លោក ថុន រដ្ឋា ប្រឈម​ការ​លំបាក​កាន់​តែ​ខ្លាំង ខណៈ​កំពុង​ព​ពោះ​កូន​ទី​៣
---
ប្រពន្ធសកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី កំពុង​ប្រឈម​ការ​លំបាក​កាន់​តែ​ខ្លាំង ដោយសារ​លោកស្រី​ត្រូវ​មើល​ការ​ខុស​ត្រូវ​គ្រួសារ និង​ចិញ្ចឹម​បីបាច់​កូន​តូច​ៗ​ពីរ​នាក់​តែ​ម្នាក់​ឯង ហើយ​បច្ចុប្បន្ន លោកស្រី​កំពុង​ព​ពោះ​៦​ខែ​កូន​ទី​៣​ម្នាក់​ទៀត​។ លោកស្រី​ថា លោក​ស្រី​ឈឺ​ចាប់​បំផុត នៅ​ពេល​ឃើញ​អ្នក​បំផ្លាញ​ព្រៃឈើ​បែរ​ជា​អាច​រស់​នៅ​ជួបជុំ​ក្រុម​គ្រួសារ​យ៉ាង​មាន​ក្ដី​សុខ ប៉ុន្តែ​ប្ដី​លោកស្រី​ដែល​ស្រលាញ់​ព្រៃ​ឈើ បែរ​ជា​ត្រូវ​ជាប់​គុក​ព្រាត់ប្រាស់​គ្រួសារ ដោយសារ​មូលហេតុ​ការពារ​ព្រៃ​ឈើ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #NorodomSihamoni #Lèsemajesté #PlottingAgainstGovernment #MotherNature #AlejandroGonzalezDavidson #SunRatha #YimLeanghy #ThunRatha #LyChandaravuth #PhuonKeoraksmey #LongKunthea #PorkKheuy #BegnPiseth #ReyReaksa
😢12👍3
Cambodian labor leader sentenced to 18 months for criticism of casino
---
A prominent labor union leader was sentenced on Wednesday to 18 months in prison for criticizing a casino for overworking employees and pushing for the arrest of a union representative.
👉 https://www.rfa.org/english/cambodia/2024/12/04/cambodia-union-leader-sentenced/
---
#RFAKhmer #Cambodia #HunManet #HunSen #MormRithy #CTSWF #CourtKH #Corruption #ArbitraryArrest #WorkersKH #LaborRightsKH #UnionKH #HumanRights
👍12😢5
Media is too big
VIEW IN TELEGRAM
សាលា​ឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ក្រុម​យុវជន និង​បុគ្គលិក YRDP
---
សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​0៥ ខែ​ធ្នូ បាន​ច្រានចោល​សំណើ​សុំ​នៅ​ក្រៅ​របស់​យុវជន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ រួម​មាន លោក ធី ថន កញ្ញា រៀម ស្រីពេជ្ររតនា និង​កញ្ញា សើន ស្រីមៃ និង​បុគ្គលិក​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) ​ពីរ​នាក់ គឺ​អ្នកស្រី សាក់ កន្និការ និង​លោក ឈាង ឬទ្ធី ដែល​អ្នក​ទាំង​៥ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​«​រួម​គំនិត​ក្បត់​» ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍ (CLV-DTA)។ ឪពុក​ម្ដាយ​របស់​ក្រុម​យុវជន​ទាំង​នោះ​ថា កូន​ៗ​របស់​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience #Advocacy #YouthKH #CourtKH #KSILA #YRDP
👍8😢1
Media is too big
VIEW IN TELEGRAM
#អាស៊ីសេរីពន្យល់៖ ជំនួប ហ៊ុន សែន-ស៊ី ជីនពីង៖ ក្រៅ​ពី​សុំ​លុយ និង​ខ្ចីបុល តើ​ភាគី​ទាំង២​បាន​លើកឡើង​ពី​បញ្ហា​អ្វីខ្លះ?
---
នៅ​មុន​ដំណាច់​ឆ្នាំ២០២៤ បុរស​សង្ហាដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន បាន​ដើរ​តួ​រំលង​នាយករដ្ឋមន្ត្រី​ជា​កូន គឺ​លោក ហ៊ុន ម៉ាណែត ទៅ​អន្ទង​ចិត្ត​មេដឹកនាំ​កំពូល​ៗ​របស់​ចិន។ នោះ​គឺ​តាមរយៈ​ការ​បំពេញ​ទស្សនកិច្ច​មិត្តភាព និង​ផ្លូវការ​ជា​លើក​ដំបូង ក្រោយ​លោក​សម្រេច​មហិច្ឆតា​ក្រសោប​អំណាច​ជា​ប្រធាន​ព្រឹទ្ធសភា និង​ប្រមុខ​រដ្ឋ​ស្តីទី។ ដំណើរ​ទស្សនកិច្ច​ដ៏​ប្រថុចញ៉ុច​ដែល​ទើប​នឹង​បញ្ចប់​ទៅ​នេះ កើតមាន​ឡើង​ស្របពេល​ដែល​រដ្ឋាភិបាល​កូន​របស់​លោក ទំនង​ជា​ខ្វះខាត​ថវិកា​ចាយវាយ​ខ្លាំង និង​កំពុង​ប្រឈម​នឹង​បញ្ហា​ចាក់ស្រេះ​មួយ​ចំនួន​គួរ​ឱ្យ​កត់សម្គាល់។ តើ​អ្វីខ្លះ​ជា​លទ្ធផល​ដែល​គេ​អាច​ដឹង​បាន​ពី​ជំនួប ហ៊ុន សែន-ស៊ី ជីនពីង កាលពី​ថ្ងៃទី០៣ ខែធ្នូ?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/4g2Pxii
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAExplainer #Cambodia #China #PRC #HunSen #HunManet #XiJinping #CPP #CCP #DiamondHexagonCooperation #Ironclad #FunanCanal #PrakSokhonn #SunChanthol
👍9
Media is too big
VIEW IN TELEGRAM
លោក ថា ថៃ រាយការណ៍ជុំវិញថាហេតុអ្វីបានជាក្រុមគ្រួសាររបស់អ្នកដឹកនាំកំពូលៗ ហ៊ានបង្ហាញទ្រព្យសម្បត្តិជាសាធារណៈដោយឥតលាក់លៀម?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 bsky.app/profile/rfakhmer.bsky.social
👍6
Media is too big
VIEW IN TELEGRAM
ក្រោយពីអាជ្ញាធរត្រកូលហ៊ុនបានចាប់ខ្លួនឪពុកលោក ស៊ន តារា ដែលជាអ្នកអត្ថាធិប្បាយនយោបាយ ដែលហ៊ាន រិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ដាក់ពន្ធនាគារក៏ដោយ ក៏ លោក ស៊ន តារា ហាក់រក្សាភាពស្ងប់ស្ងាត់មួយរយៈ។

នៅរាត្រីថ្ងៃសុក្រ ទី៦ ខែធ្នូ ស្អែកនេះ លោក ស៊ន តារា នឹងមកបកស្រាយជាលើកដំបូងនៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីអំពីរឿងអាជ្ញាធរនៃរបបត្រកូលហ៊ុនចាប់ខ្លួនឪពុករបស់លោក ធ្វើជាចំណាប់ខ្មាំងនយោបាយ និងជំហររបស់លោក ថាតើលោក ស៊ន តារា នឹងធ្វើយ៉ាងណាទៀត ជុំវិញនឹងរឿងនេះ។

សូមលោកអ្នកនាងរង់ចាំទស្សនាកម្មវិធីនេះ ចាប់ពីម៉ោង៧កន្លះ ដល់ម៉ោង៨កន្លះយប់ ម៉ោងនៅកម្ពុជាកុំបីខាន។ កម្មវិធីនេះសម្របសម្រួលដោយលោក ជុន ច័ន្ទបុត្រ។

លោកអ្នកនាងអាចបញ្ចេញមតិយោបល់ ឬសួរសំណួរនៅក្នុងការផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីនៅលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook) យូធូប (YouTube) និងតេឡេក្រាម(Telegram) ៕សូមអរគុណ..!!
👍7
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. កម្ពុជា​ បន្ត​សុំ​ជំនួយ​ និង​ខ្ចី​បុល​លុយ​ពី​ចិន​ដើម្បី​«ពង្រឹង​ឯករាជ្យ​នយោបាយ»
២. អ្នកវិភាគ​ ជំរុញ​ឱ្យ​លោក​ ហ៊ុន​ ម៉ាណែត​ ក្លាហាន​ហ៊ាន​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន
៣. គ្រួសារ​យុវជន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ និង​បុគ្គលិក​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ សោកស្ដាយ​ដែល​តុលាការ​បដិសេធ​មិន​ឱ្យ​ពួកគេ​នៅ​ក្រៅ​ឃុំ
៤. សមត្ថកិច្ច​ខេត្ត​សៀមរាប ឃាត់ខ្លួន និង​បញ្ជូន​ជនសង្ស័យ​​បាញ់​អ្នក​កាសែត​ម្នាក់​ឱ្យ​របួស ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស
៥. អ្នក​ត្បាញ​ក្រមា ជំរុញ​ឱ្យ​រដ្ឋាភិបាល​រក​ទីផ្សារ​ក្រមា​ឱ្យ​បាន​ទូលំទូលាយ​ ស្របពេល​ក្រមា​ខ្មែរ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=tnHfEgsB8VU
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
👍8
Media is too big
VIEW IN TELEGRAM
ពី​មេ​បាតុករ ក្លាយ​ជា​លលក​ធ្នាក់​របស់​លោក ហ៊ុន សែន
---
អតីត​មេដឹកនាំ​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េខាងត្បូង លោក យឹម ស៊ីណន បាន​បោះបង់​ចោល​សមរភូមិ​នយោបាយ​ប្រឆាំង ហើយ​ងាក​ទៅ​បម្រើ​ក្រុម​ដែល​លោក​ធ្លាប់​ហៅថា ជា​ជន​ផ្ដាច់ការ​នោះ​ទៅវិញ។ ការ​ប្ដូរ​ជំហរ​នេះ​ បាន​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​អ្នក​ធំ មាន​ជីវិត​ហ៊ឺហា​ភ្លាម​មួយ​រំពេច។ តើ​លោក យឹម ស៊ីណន មាន​ប្រវត្តិ​យ៉ាងណា?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/profiles/yim-sinorn-former-opposition-youth-leader-who-became-govt-high-ranking-official-11202024052838.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HunDynasty #Authoritarianism #Nepotism #HostileTakeover #Kleptocracy #CPP #DivideAndConquer #WinWinPolicy #YimSinorn #SophatMakara #Defection #OpportunistPoliticians
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍8
Media is too big
VIEW IN TELEGRAM
មេ​សន្ដិសុខ​ខណ្ឌ​ដូន​ពេញ​សម្លុត​ពលរដ្ឋ​ដែល​នាំ​គ្នា​​ដាក់​ញត្តិ​សុំ​ឱ្យ​សាលា​ក្រុង​ឆាប់​ចេញ​ប្លង់​ដី

---
នៅ​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ក្រុម​ពលរដ្ឋ​មក​ពី​សហគមន៍​ដូនឪ សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ ប្រមាណ​១០០​នាក់ នាំ​គ្នា​ទៅ​ដាក់​ញត្តិ​ជាថ្មី​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឱ្យ​ឆាប់​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគាត់ ដើម្បី​អាច​សាងសង់​លំនៅឋាន​រស់​នៅ​ឱ្យ​បាន​សមរម្យ​។ ប៉ុន្តែ​នៅ​ពេល​ទៅ​ដាក់​ញត្តិ មេ​សន្ដិសុខ​ខណ្ឌ​ដូនពេញ​បាន​សម្លុត​បណ្ដេញ​ក្រុម​ពលរដ្ឋ​ទាំង​នោះ​មិន​ឲ្យ​ដាក់​ញត្តិ។ ពលរដ្ឋ​ថា អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ ដែល​ពលរដ្ឋ​នៅ​សហគមន៍​ដូន​ឪ បាន​ចេញ​ដាក់​ញត្តិ​ស្នើសុំ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ទទួល​បាន​ត្រឹម​ពាក្យ​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ឱ្យ​រង់ចាំ​ដំណោះស្រាយ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #LandDisputes #ChhoeungEk
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
😢11
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ សហភាព​អឺរ៉ុប នឹង​ពិចារណា​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ឱ្យ​សើរើ EBA
---
អ្នកនាំ​ពាក្យ​សហភាព​អឺរ៉ុប ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃទី០៥ ខែធ្នូ ថា សហភាព​អឺរ៉ុប​កត់សម្គាល់​​ពី​សេចក្តី​សម្រេច​ដែល​សភា​អឺរ៉ុប​ទើប​បាន​អនុម័ត ហើយ​នឹង​ពិចារណា​លើ​បញ្ហា​នេះ​ក្នុង​ពេលវេលា​សមស្រប​មួយ។ នៅ​មុន​ការ​អនុម័ត​សេចក្តី​សម្រេច​ឱ្យ​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​សមភាព អ្នកស្រី អេលែនណា ដាលី (Helena Dalli) ថ្លែង​កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ក្នុង​កិច្ច​ពិភាក្សា​ដេញដោល​មួយ​របស់​សភា​អឺរ៉ុប​ថា សហភាព​អឺរ៉ុប​នឹង​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឱ្យ​កម្ពុជា​វិញ ប្រសិន​បើ​មាន​ការ​កែ​លម្អ​ជា​ដុំកំភួន​ចំពោះ​ការ​រំលោភ​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​លើ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។ អ្នកស្រី សង្កត់​ធ្ងន់​ថា មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធ្វើ​ដើម្បី​ដោះស្រាយ​បញ្ហា​​រំលោភ​បំពាន​ផ្នែក​សិទ្ធិ​ការងារ ខណៈ​លម្ហ​សង្គម​ស៊ីវិល និង​នយោបាយ​នៅ​កម្ពុជា បន្ត​រួម​តូច​ទៅ​ៗ៕

ទស្សនាវីដេអូ​ សូមចុចត្រង់នេះ៖
😢12👍9
Media is too big
VIEW IN TELEGRAM
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​យុទ្ធនាការ១៦ថ្ងៃ ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី
---
អង្គការ​សង្គម​ស៊ីវិល យុវជន សហជីព និង​សកម្មជន​ដីធ្លី​ប្រមាណ​៧០នាក់ នៅ​ថ្ងៃទី០៦ ខែធ្នូ បាន​ជួបជុំ​គ្នា​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដើម្បី​ប្រារព្ធ​ពិធី​យុទ្ធនាការ១៦ថ្ងៃ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។ ពួកគាត់​ស្នើ​ឱ្យ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ជាពិសេស​ការ​យក​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាប់ចង​អ្នក​ការពារ​សិទ្ធិ​មនុស្ស បរិស្ថាន និង​នយោបាយ​ដែល​ជា​ស្ត្រី​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Humanrights #WomenRights #Worker #Environmentalactivist #CCHR
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍8
Media is too big
VIEW IN TELEGRAM
តស់ ចាំស្ដាប់«កម្ពុជាសប្ដាហ៍នេះ»

​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---​
​ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍​ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify​ ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។​ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​

---
👍19
Media is too big
VIEW IN TELEGRAM
បណ្ដាញ​យុវជន​កម្ពុជា​ធ្វើ​ពិធី​ជួបជុំ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​វ័យ​ក្មេង
---
កាលពី​ថ្ងៃទី០៥ ខែវិច្ឆិកា បណ្ដាញ​យុវជន​កម្ពុជា ​(CYN)​ ប្រារព្ធ​វេទិកា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​វ័យ​ក្មេង ២០២៤ ​ក្នុង​គោល​បំណង ​«លើក​កម្ពស់​សិទ្ធិ​សេរី​ភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​ដើម្បី​សមភាព​ និង​យុត្ដិធម៌​សង្គម​»។ កម្មវិធីនេះ មានអ្នកចូលរួមដូចជា អ្នកការពារសិទ្ធិ​មនុស្ស​ ​សហគមន៍​ ​ជនជាតិ​ដើម​ភាគតិច​ សហគមន៍​ព្រៃ​ឡង់ ព្រម​ទាំង​សកម្មជន​សង្គម​ និង​សកម្មជន​បរិស្ថាន ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង និង​ចែក​រំលែក​បញ្ហា​ដែល​ពួក​គាត់​ជួប​ប្រទះ ដើម្បី​ពាំ​នាំ​បញ្ហា​ទាំង​នោះ ដាក់​ទៅ​រដ្ឋាភិបាល​ ឱ្យ​ជួយ​ដោះស្រាយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #HumanRightsKH #DemocracyKH #YoungHumanRightsDefender #CYN
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍11
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១៧០]៖ សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលគាំទ្រផ្នែកច្បាប់ ក្រោយអាជ្ញាធរថៃចាប់ពលករខ្មែរជិត៤ម៉ឺននាក់
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី០៦ ខែ​ធ្នូ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. ពលរដ្ឋ​ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ធ្វើ​ដំណើរ​ធម្មយាត្រា​ពី​ក្រុងកំពត​មក​ភ្នំពេញ​ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស
២. រដ្ឋាភិបាល​ថៃ​ទទួល​ស្គាល់​ភាព​ជាប់​គាំង​ការ​បង្កើត​គណៈកម្មការ​ចរចា​តំបន់​ត្រួតស៊ី​គ្នា ខណៈ​កម្ពុជា​បន្ត​រក្សា​ភាព​ស្ងប់ស្ងាត់​សារ​ជា​ថ្មី
៣. ឪពុក​លោក​ ស៊ន​ តារា​ អះអាង​ថា លោក​ជា​មនុស្ស​ស្អាតស្អំ​ និង​ស្នើ​តុលាការ​ដោះលែង​
៤. កម្លាំង​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​បាន​ជនជាតិ​ចិន វៀតណាម ​ខ្មែរ​ជាង​ ៩០​នាក់ និង​រឹបអូស​បាន​គ្រឿងញៀន​ជាង​ ៤០០​កញ្ចប់
៥. បណ្ដាញ​សហគមន៍​ព្រៃឡង់​ ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​បញ្ឈប់​គម្រោង​ធ្វើ​ផ្លូវ​អូស​ខ្សែ​ភ្លើង​ឆ្លង​កាត់​ព្រៃឡង់

---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=pa0pBwkY_KM
👍6