វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.4K photos
2.78K videos
107 files
8.86K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សាច់ញាតិចាត់ទុកការឃុំខ្លួនសមាជិកមកពីបក្សប្រឆាំង ថា ជារឿងនយោបាយ
---
សាច់ញាតិសមាជិកក្រុមប្រឹក្សាឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ថា ការចាប់ខ្លួនសមាជិកបក្សជំទាស់មកពីគណបក្សភ្លើងទៀន លោក សាន អឿន គឺជារឿងអយុត្តិធម៌ និងគំរាមកំហែងផ្នែកនយោបាយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រុមគ្រួសាររបស់មន្រ្តីបក្សប្រឆាំងរូបនេះ ទៅជួបសួរសុខទុក្ខ លោក សាន អឿន នៅពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ «ម១» នៅថ្ងៃទី ២១ ខែវិច្ឆិកា។ ពួកគាត់ទាមទារឱ្យតុលាការដោះលែង លោក សាន អឿន ឱ្យមានសេរីភាពវិញ ដោយសារតែលោកមានវ័យចាស់ និងកំពុងមានជំងឺប្រចាំកាយជាច្រើនមុខផង។ តុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ និងឃុំខ្លួនលោក សាន អឿន ដាក់ពន្ធនាគារព្រៃស ពាក់ព័ន្ធពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #SanOeurn #PoliticsKH #CandlelightParty #PoliticalPrisoners #ArbitraryArrests #OppositionParties #Democracy #HumanRights
Media is too big
VIEW IN TELEGRAM
លោក ម៉ិច ហ៊ាង៖ «ខ្ញុំ​មិន​ត្រូវ​ការ​សេរីភាព​ដែល​បាន​មក​ពី​ការ​លើក​ដៃ​សំពះ​ទេ!»
---
សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លោក ម៉ិច ហ៊ាង ដែល​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឱ្យ​មាន​សេរី​វិញ​ហើយ​កាល​ពី​ថ្ងៃទី២១ ខែវិច្ឆិកា អះអាង​ថា លោក​មិន​ត្រូវ​ការ​សេរីភាព​ដែល​បាន​មក​ពី​ការ​លើក​ដៃ​សំពះ​សុំទោស​រដ្ឋាភិបាល​ឡើយ ពីព្រោះ​សេរីភាព​បែប​នោះ​ គឺ​មិន​ខុស​អ្វី​ពី​សត្វ​គោ​ជាប់​ទ្រុង​នោះ​ទេ។ លោកបញ្ជាក់​ជំហរ​ថា លោក​នៅ​តែ​បន្ត​សកម្មភាព​ជួយ​ប្រទេស​ជាតិ​តាម​រយៈ​ការ​ចូលរួម​ជីវភាព​នយោបាយ​ជា​គណបក្ស​នយោបាយ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/2I6iq
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MechHeang #PoliticsKH #CPP #CNRP #PoliticalPrisoners #ArbitraryArrests #OppositionParties #Democracy #HumanRights #Freedom #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer