វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក
---
ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០២៤ បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អង្គារ ទី​០៥ ខែ​វិច្ឆិកា​នេះ ដោយ​ពលរដ្ឋ​អាមេរិកាំង​នៅ​ទូទាំង​ប្រទេស បាន​នាំ​គ្នា​ចេញ​ទៅ​បោះឆ្នោត ដែល​មាន​បេក្ខជន​ប្រធានាធិបតី គឺ​អ្នកស្រី កាម៉ាឡា ហារីស (Kamala Harris) មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក ដូណាល់ ត្រាំ (Donald Trump) មក​ពី​គណបក្ស​សាធារណរដ្ឋ។ អ្នកស្រី កាម៉ាឡា ហារីស នឹង​ក្លាយ​ជា​ប្រធានាធិបតី​ស្រ្ដី​ដំបូង​គេ ក្នុង​ប្រវត្តិសាស្រ្ដ​សហរដ្ឋ​អាមេរិក​រយៈពេល​២៤៨​ឆ្នាំ និង​ក្លាយ​ជា​ស្រ្ដី​ស្បែក​ខ្មៅ និង​ជា​មនុស្ស​មាន​ដើម​កំណើត​ពី​តំបន់​អាស៊ី​ខាង​ត្បូង​ដំបូង​គេ ដែល​អាច​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ប្រសិន​បើ​អ្នកស្រី​ឈ្នះ​ការ​បោះឆ្នោត​នេះ។ ចំណែក​លោក ដូណាល់ ត្រាំ វិញ លោក​ក៏​នឹង​ក្លាយ​ជា​បុគ្គល​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្រ្ដ​អាមេរិក​ដែរ ដែល​កំពុង​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ប្រសិន​បើ​លោក​ជាប់​ឆ្នោត​លើក​នេះ៕
---
#RFAKhmer #Cambodia #US #USElection #2024PresidentialElection #KamalaHarris #DonaldTrump
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរក្នុងប្រទេសកម្ពុជា ចាប់អារម្មណ៍នឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤
---
ពលរដ្ឋខ្មែរមួយចំនួននៅកម្ពុជា ចាប់អារម្មណ៍ និងតាមដានការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៥ ខែវិច្ឆិកា។ ពលរដ្ឋខ្មែរ ដែលតាមដានការបោះឆ្នោតប្រធានាធិបតីអាមេរិក និយាយថា ពួកគាត់ចាប់អារម្មណ៍លើការបោះឆ្នោតនេះ ពីព្រោះសហរដ្ឋអាមេរិកជាប្រទេសមហាអំណាច ដែលមានសក្ដានុពលកាច់ចង្កូតពិភពលោក និងម្យ៉ាងទៀត ដោយសារតែដំណើរការនៃការបោះឆ្នោតអាមេរិក មានលក្ខណៈប្រជាធិបតេយ្យពេញលេញ ដែលពលរដ្ឋខ្មែរទូទៅស្រមៃឱ្យកើតមានឡើងនៅប្រទេសកម្ពុជាដែរ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #USA #HunSen #HunManet #Elections2024 #USPresidentialElections #USElections2024 #DonaldTrump #KamalaHarris #Democracy #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer