វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.8K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អ្នកច្បាប់៖ ការ​ចាប់​ខ្លួន លោក ម៉ិច ដារ៉ា «មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ទេ តែ​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ» ​​​
---
អ្នកច្បាប់ ​និង​អ្នកជំនាញ​ផ្នែកសារព័ត៌​មានលើកឡើង​ថា​អាជ្ញាធរ​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត ចាប់ខ្លួន​អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា គឺ​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​អ្នកសារព័ត៌មាន​ និង​ពុំ​មែន​ជា​ការ​អនុវត្ត​ច្បាប់​ឡើយ​។ ពួកគាត់​បន្ដ​ថា​រឿង​ទាំងអស់​នេះ​រដ្ឋាភិបាល​គប្បី​គួរ​តែ​ពិនិត្យ​មើល​ឡើងវិញ​ហើយ​អាជ្ញាធរ​គួរ​តែ​ទម្លាក់​ចោលការ​ចោទប្រកាន់​នេះ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/4ePh5GI
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MechDara #NopVy #VornChanlout #HumanRights #FreedomOfExpression #PressFreedom #JournalistArrest #InternationalPress #NationalPress #CamboJA
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍12😢1
Media is too big
VIEW IN TELEGRAM
លោក ស៊ុន ចាន់ថុល «​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ព្រែកជីក​ហ្វូណន​នឹង​ទទួល​បាន​សំណង​តាម​ទីផ្សារ​»
---
លោក ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លើកឡើង​នៅ​ថ្ងៃ​ទី​០១ ខែ​តុលា​ថា មក​ដល់​ពេល​នេះ ការ​ជីក​ព្រែក​ហ្វូណន​តេជោ មិន​ទាន់​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​សម្បែង​ពលរដ្ឋ​ណា​មួយ​ឡើយ ហើយ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​មិន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ឡើយ ដរាប​ណា​មិន​ទាន់​បញ្ចប់​ការ​សិក្សា​ពី​ផល​ប៉ះពាល់ និង​ទូទាត់​សំណង​តាម​ទីផ្សារ ជូន​ពលរដ្ឋ​ជាមុន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #USA #China #PRC #ChinaReach #HunManet #HunSen #SunChanthol #CDC #Investments #FunanCanal #CSIS #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍13
Media is too big
VIEW IN TELEGRAM
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​ញត្តិ​សុំ​ដំឡើង​ប្រាក់​ខែ​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាងរាស្ត្រ
---
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​ញត្តិ​ទៅ​រដ្ឋសភា ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី និង​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ដើម្បី​សុំ​ដំឡើង​ប្រាក់​ខែ​សម្រាប់​គ្រូ​បង្រៀន ឱ្យ​បាន​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាងរាស្ត្រ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត។ ក្រៅ​ពី​នេះ សមាគម​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឈប់​រឹតត្បិត​ដល់​សិទ្ធិ​សេរីភាព​គ្រូ​បង្រៀន ផ្ដល់​ក្របខ័ណ្ឌ​មន្ត្រី​អប់រំ​ដល់​គ្រូ​បង្រៀន​១១​នាក់​ឡើង​វិញ រួម​ទាំង​ទម្លាក់​បទ​ចោទ​និង​ដោះលែង​អ្នក​ទោស​មនសិការ​ជាដើម៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #WorldTeachersDay #CITA #MinimumWage #EducationKH #MoEYS #HangChuonNaron #OukChhayavy #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍12
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៧៣]​ នយោបាយ​ចាប់​ចង​យុវជន ​

​​លោក​ ថា ថៃ ​និង​លោក​ យ៉ង ចាន់តារា​ ជជែក​ពិភាក្សា​ជាមួយ​អ្នករិះគន់​បញ្ហា​សង្គម​យុវជន​ ​ឈិន សុធា អំពី​នយោបាយ​ចាប់ចង​យុវជន​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន៕​

​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---​
​ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍​ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify​ ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។​ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។
👍16😢1
Media is too big
VIEW IN TELEGRAM
អ្នកស្រី​ មូរ សុខហួរ​ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ និង​ព្រះ​តេជ​ព្រះគុណ​ លួន សុវ៉ាត​ ​​ចូលរួម​សង្កេតការណ៍​ក្នុង​​កិច្ចប្រជុំ​នៃ​យន្តការ​ត្រួតពិនិត្យ​ឡើង​វិញ​ជា​សកល​តាម​កាលកំណត់​ហៅ​កាត់​ថា UPR​ លើក​ទី៥៧​ នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស។​ ក្នុង​នោះ​លោកស្រី​ក៏​បាន​ជួប​ប្រជុំ​ជា​មួយ​អ្នក​រាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​លោក​ វិទិត មុនតាប៊ន (Vitit Muntarbhorn) និង​មន្ត្រី​សិទ្ធិ​មនុស្ស ​អន្តរ​ជាតិ​ផ្សេងៗ​ទៀត​ដើម្បី​រាយការណ៍​អំពី​ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។​

​តើអ្នកស្រី​ មូរ សុខហួរ ​បាន​ថ្លែង​សារ​អ្វី​ខ្លះ​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ?​

​សូមទស្សនា​កិច្ចសម្ភាសន៍​រវាង​អាស៊ីសេរី​ អ្នកស្រី ​មូរ សុខហួរ ​និង​ព្រះតេជ​ព្រះគុណ​ លួន សុវ៉ាត​ ដូច​តទៅ៖
👍7
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖​ ព្រះ​តេជ​ព្រះគុណ​ លួន សុវ៉ាត​ ​ប្រាប់​មន្ត្រី​សង្កេត​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​លោក​ វិទិត មុនតាប៊ន​ និង​មន្ត្រី​សិទ្ធិ​មនុស្ស ​អន្តរ​ជាតិ​ផ្សេងៗ​ទៀត​ ថា​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​កំពុង​តែ​រំលោភ​សិទ្ធិ​ព្រះសង្ឃ និង​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ដូច​សម័យ​ខ្មែរ​ក្រហម៕
👍9
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១២៦]៖ CCHR ទទូច​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) ទទូច​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ
២. គណបក្ស​កម្ពុជា​និយម ប្រកាស​ចូលរួម​ក្នុង «សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត» នៃ​ក្រុម​គណបក្ស​ក្រៅ​រដ្ឋាភិបាល
៣. សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​ញត្តិ​សុំ​ដំឡើង​ប្រាក់ខែ​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាង​រាស្រ្ដ

៤. ជនជាតិ​ដើម​ភាគ​តិច​ ៤​ ភូមិ​នៅ​ខេត្ត​មណ្ឌលគិរី តវ៉ា​ទាមទារ​ដី​ព្រៃ​កប់​សព ដែល​ឈ្មួញ​រំលោភ​យក
៥. អ្នក​ធ្វើ​ការ​វិស័យ​ធនធានធម្មជាតិ សាទរ​អាជ្ញាធរ​បង្ក្រាប​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់ ប៉ុន្តែ​ចង់​ឱ្យ​ការ​បង្ក្រាប​នេះ​មាន​តម្លាភាព៕
--
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=nKFZjxHXLSQ
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍10
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​ផលិត​ផ្កា​ពី​ក្រដាស​លក់​យក​ប្រាក់​ទិញ​ស្បៀង និង​បង់​ផ្ទះ​ជួល
---
សមាជិក​កូដករ​ណាហ្គាវើលដ៍ (NagaWorld) លោកស្រី ម៉ម សុវឌ្ឍិន បាន​បង្រៀន​កូដករ​ដទៃ​ទៀត​ឱ្យ​ចេះ​របៀប​ច្នៃ​ក្រដាស​ធ្វើ​ជា​ផ្កា​លក់ ស្របពេល​ពួកគាត់​បាត់បង់​ការងារ និង​គ្មាន​ប្រាក់​ចំណូល​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​នេះ ចាប់​តាំង​ពី​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​។ ក្រុម​កូដករ​បញ្ជាក់​ថា អំឡុង​ពេល​តស៊ូ​ចេញ​តវ៉ា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការងារ ពួកគាត់​គ្មាន​លទ្ធភាព​ជួយ​ផ្គត់ផ្គង់​ថវិកា​ទៅ​គ្រួសារ​ឡើយ ខណៈ​ការ​លក់​ផ្កា​ក្រដាស​នេះ រក​បាន​ប្រាក់​ស្ទើរ​មិន​គ្រប់​សម្រាប់​ចំណាយ​ទិញ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​បង់​ថ្លៃ​ផ្ទះ​ជួល​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #MamSovathin #ChhimSithar #LaborDisputes #NagaWorld
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
😢7👍3
Media is too big
VIEW IN TELEGRAM
ឪពុក​ម្ដាយ​មួយ​ចំនួន​វេច​បាយ​ទឹក​ដើម្បី​ឈរ​រង់ចាំ​លើកទឹក​ចិត្ត​កូន​ប្រឡង​បាក់ឌុប
---
ក្រុម​ឪពុក​ម្ដាយ​មួយ​ចំនួន ក្រោក​ពី​ទៀប​ភ្លឺ​ដើម្បី​វេច​បាយ​ទឹក ជូន​កូន​មក​ប្រឡង​បាក់ឌុប និង​ខ្លះ​ទៀត​សុខ​ចិត្ត​ឈរ​រង់ចាំ​លើកទឹក​ចិត្ត​កូន នៅ​ខាង​ក្រៅ​មណ្ឌល​ប្រឡង​។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ក៏​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ការ​ប្រឡង​នៅ​ថ្ងៃ​ទី​១ មាន​បេក្ខជន​២២​នាក់ មាន​បញ្ហា​សុខភាព ក្នុង​នោះ អ្នក​កើត​ជំងឺ​គ្រុន​ឈាម​ចំនួន​៣​ករណី​ ខណៈ​សិស្ស​មាន​ឈ្មោះ​ប្រឡង​ជាង​១​សែន​៣​ម៉ឺន (​១៣៧.០៤០​) នាក់​។

ទស្សនាវីដេអូ​ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen ##HangchuonNaron
#MOEYS #Bacll #Bacll2024
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍10
Media is too big
VIEW IN TELEGRAM
មិន​ដល់​១ឆ្នាំ​ផង ពលរដ្ឋ​ជាង ២ម៉ឺន​គ្រួសារ រង​នូវ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ
---
ប្រិយមិត្ត​ជ្រាប​ទេ​ថា នៅ​ទូទាំង​ប្រទេស មាន​ពលរដ្ឋ​ប្រមាណ ២២.១០៨ គ្រួសារ ត្រូវ​បាន​បណ្តេញ​ចេញ ឬ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ គិត​ចាប់​ពី​ចុង​ខែ​តុលា ឆ្នាំ២០២៣ ដល់​ដើម​ខែ​កញ្ញា ឆ្នាំ២០២៤។ ករណី​បណ្តេញ​ចេញ​នេះ ស្មើ​នឹង ៤០​ករណី។ ករណី​បណ្តេញ​ចេញ ឬ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដែល​លេចធ្លោរួមមាន៖ ម្ចាស់​អង្គរ​ជាង ១០.០០០ គ្រួសារ, ពលរដ្ឋ​បឹង​តាមោក​ជាង ៣១៩ គ្រួសារ, និង​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​ជាង ៣០០ គ្រួសារ។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/land/cchr-urges-government-to-end-forced-evictions-10082024044010.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #ForcedEvictions #CCHR #WorldHabitatDay #MLMUPC #SaySamal #VerticalVideos #Reels #Shorts
👍14😢6
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤
១. លោក ហ៊ុន សែន ចោទទីប្រឹក្សាលោកថា យកឈ្មោះលោកទៅបោកប្រាស់ពលរដ្ឋ និងមន្ត្រីរាជការ
២. ពលរដ្ឋ ចោទមន្ត្រីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែងថា ចាប់មនុស្សជំរិតទារលុយជាថ្នូរនឹងការដោះលែង
៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្លួនឯងដែលរស់នៅក្រៅប្រទេស បង្ហាញឱ្យឃើញអ្វីខ្លះអំពីការដឹកនាំរបស់រដ្ឋាភិបាល និងមានផលប៉ះពាល់យ៉ាងណាខ្លះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunSen #HunManet #LySameth #KanSokkay #Corruption #MoEYS #HangchuonNaron #SarSoputra #EangSophalleth #NuonToeun #TransnationalRepression #MechDara #ArbitraryArrests #PressFreedom #NethPheaktra #MoInfo #RFACallInShow
---
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/TOwiHIm8CxQ
👍7😢1
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​០៨ ខែ​តុលា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ចោទ​ទីប្រឹក្សា​លោក​ថា​បាន​យក​ឈ្មោះ​លោក​ទៅ​បោកប្រាស់​ពលរដ្ឋ
២. ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាង​១០០គ្រួសារ​នៅ​ខេត្ត​ក្រចេះ ប្រមូល​ផ្ដុំ​គ្នា​គាំទ្រ​តំណាង​របស់​ពួកគាត់​៦នាក់​ចូល​បំភ្លឺ​តុលាការ
៣. ក្រសួង​មហាផ្ទៃ ចាត់ទុក​ការ​រក​ឃើញ​របស់​ក្រុម​អ្នកកាសែត​ស៊ើប​អង្កេត​អន្តរជាតិ​ដែល​ថា​កម្ពុជា​លាក់បាំង​ព័ត៌មាន​ការ​ផ្ដល់​សញ្ជាតិ​ឱ្យ​ជនបរទេស ជា​រឿង​មិន​ពិត
៤. ក្រសួង​អប់រំ នឹង​រៀបចំ​ប្រឡង​បាក់ឌុប​នៅ​ខែសីហា ចាប់​ពី​ឆ្នាំ​ក្រោយ ដើម្បី​ឱ្យ​សិស្ស​មាន​ឱកាស​ដាក់​ពាក្យ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស
៥. មន្ត្រី​បរិស្ថាន​មួយចំនួន​នៅ​ខេត្ត​ស្ទឹងត្រែង រង​ការ​ចោទ​ថា ចាប់​ពលរដ្ឋ​ជំរិត​ទារ​លុយ​ជា​ថ្នូរ​នឹង​ការ​ដោះលែង៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=TOwiHIm8CxQ
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍8
462602875_947958300701552_4316318568707263324_n.jpg
1.4 MB
តើការធ្វើទុក្ខទោសពលរដ្ឋខ្លួននៅបរទេសបង្ហាញឱ្យឃើញអ្វីខ្លះ អំពី​រដ្ឋាភិបាលបច្ចុប្បន្ន?​
​​
​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃអង្គារ ​ទី៨ ​ខែតុលា​នេះ​ ជជែក​ពិភាក្សា​លើ​ប្រធានបទ៖ ​​តើ​ការ​ធ្វើ​ទុក្ខ​ទោស​ពលរដ្ឋ​ខ្លួន​ឯង​ឆ្លង​ដែន​បង្ហាញ​ឱ្យ​ឃើញ​អ្វី​ខ្លះ អំពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល?​

​យើង​មាន​វាគ្មិន​ពីរ​រូប​ចូល​រួមគឺ​លោក​ ស៊ឹង សែនករុណា​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ លោក​ សេង វណ្ណលី​ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគេ្នយ៍៖ https://www.facebook.com/rfacambodia/videos/1529721304572312
👍10😢1
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​រាប់​រយ​នាក់​ឆ្លៀត​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ពី​ការ​ងារ​បាន​ជួប​ជុំគ្នា​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​យ៉ាង​សប្បាយ​រីករាយ​នៅ​វត្ត​ខ្មែរ​មួយ​កន្លែង​នៅ​សហរដ្ឋ​អាមេរិក។ ​

​តើ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​សហរដ្ឋ​អាមេរិក​មាន​ទិដ្ឋភាព​យ៉ាងណា?​

​លោក ​ហ៊ុំ ចំរើន​ រាយការណ៍​ហើយ​វីដេអូ​ដោយ​លោក​ ​នៅ វណ្ណារិន៖
👍15
Media is too big
VIEW IN TELEGRAM
ឪពុក​ម្ដាយ​មួយ​ចំនួន នាំគ្នា​ទៅ​លើក​ទឹក​ចិត្ត​កូន​នៅ​ថ្ងៃ​ប្រឡង​បាក់ឌុប
---
ឪពុក​ម្ដាយ​មួយ​ចំនួន ក្រោក​ទៀប​ភ្លឺ​វេច​បាយ​ទឹក​ឱ្យ​កូន​មក​ប្រឡង​បាក់ឌុប និង​ខ្លះ​ទៀត​សុខ​ចិត្ត​ឈរ​រង់ចាំ​លើក​ទឹក​ចិត្ត​កូន​នៅ​ខាង​ក្រៅ​មណ្ឌល​ប្រឡង។ ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យ​ដឹង​ថា ការ​ប្រឡង​នៅ​ថ្ងៃ​ទី​១ បេក្ខជន​២២​នាក់ មាន​បញ្ហា​សុខភាព ក្នុង​នោះ អ្នក​កើត​ជំងឺ​គ្រុន​ឈាម​មាន​៣​ករណី។ ឆ្នាំ​នេះ សិស្ស​ប្រឡង​​បាក់ឌុប​សរុប មាន​ជាង​១​សែន​៣​ម៉ឺន (១៣៧.០៤០) នាក់។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #HunSen ##HangchuonNaron
#MOEYS #Bacll #Bacll2024 #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍6
Media is too big
VIEW IN TELEGRAM
ម៉ម សុវឌ្ឍិន ខ្វះ​លទ្ធភាព​ចិញ្ចឹម​ឪពុកម្ដាយ​ជរា និង​កូន​តូច ដោយសារ​វិវាទ​ការងារ ណាហ្គាវើលដ៍
---
កូដករ ណាហ្គាវើលដ៍ (NagaWorld) អ្នកនាង ម៉ម សុវឌ្ឍិន បង្រៀន​កូដករ​ដទៃ​ទៀត​ឱ្យ​ចេះ​របៀប​ច្នៃ​ក្រដាស​ធ្វើ​ជា​ផ្កា​លក់ ស្របពេល​ពួកគាត់​បាត់បង់​ការងារ និង​គ្មាន​ប្រាក់​ចំណូល​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​នេះ ចាប់​តាំង​ពី​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។ ក្រុម​កូដករ​បញ្ជាក់​ថា អំឡុង​ពេល​តស៊ូ​ចេញ​តវ៉ា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការងារ ពួកគាត់​គ្មាន​លទ្ធភាព​ជួយ​ផ្គត់ផ្គង់​ថវិកា​ទៅ​គ្រួសារ​ឡើយ ខណៈ​ការ​លក់​ផ្កា​ក្រដាស​នេះ រក​បាន​ប្រាក់​ស្ទើរ​មិន​គ្រប់​សម្រាប់​ចំណាយ​ទិញ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​បង់​ថ្លៃ​ផ្ទះ​ជួល។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #MamSovathin #ChhimSithar #LaborDisputes #NagaWorld #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
😢10👍3
Hun Sen says adviser defrauded several Cambodians with bribe demands
---
Former Prime Minister Hun Sen said one of his top advisers, Ly Samet, solicited bribes in exchange for favors and government positions and has defrauded several Cambodians over the last two years – including one incident in which US$10 million was paid.
👉 https://www.rfa.org/english/news/cambodia/hun-sen-adviser-bribe-accusations-10082024165323.html
---
#RFAKhmer #Cambodia #HunSen #HunManet #HunSenAdvisor #LySamet #Corruption
👍7
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ជាង ១០០គ្រួសារ​នៅ​ខេត្តក្រចេះ ប្រមូល​ផ្ដុំ​នៅ​មុខ​តុលាការ ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លួន
---
ពលរដ្ឋ​មាន​វិវាទ​ដីធ្លី ជា​មួយ​ក្រុមហ៊ុន​វៀតណាម ជាង ១០០គ្រួសារ នៅ​ស្រុកសំបូរ ខេត្តក្រចេះ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ក្រចេះ ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លួន ដែល​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/land/land-conflicted-families-in-kratie-gather-to-support-their-representatives-at-court-10092024000209.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #Development #CorruptionKH #Court #KamdhenuVenturesCambodia #Kratie #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍9