វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.45K photos
2.8K videos
107 files
8.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២៦]៖​​​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ​​ធានា​ថា​លោក​នឹង​មិន​នាំ​ប្រពន្ធកូន​រត់​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ដោយ​សារតែ​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​CLV។​ លោក​អះអាង​ថា​គម្រោង​នេះ​នឹង​មិន​ធ្វើ​អោយ​កម្ពុជា​បាត់បង់​ទឹក​ដី​ដែរ៕
😢13👍7👎6
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​​ជាង​៤០០​នាក់​តវ៉ា​ប្រឆាំង​អាជ្ញាធរ​កាត់​ដី​ស្រែចម្ការ​ពួកគាត់ចូល​ទៅ​ក្នុង​តំបន់២
----
ពលរដ្ឋ នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ លើក​គ្នា​តវ៉ា បន្ទាប់​ពី​អាជ្ញាធរ​បាន​កាត់​ដី​ដែល​ពួកគាត់​ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​ជាង​៣០​ឆ្នាំ​មុន បញ្ចូល​ជា​ដី​តំបន់​២​។ ពលរដ្ឋ​បញ្ជាក់​ថា ពួកគាត់​ធ្លាប់​អាស្រ័យផល​លើ​ដី​នោះ តាំង​ពី​ឆ្នាំ​១៩៨៣ ដែល​រដ្ឋាភិបាល​ចែក​ឱ្យ សម្រាប់​ពួកគាត់​ធ្វើ​ស្រែ​ក្រោយ​ចេញ​ពី​របប​ខ្មែរ​ក្រហម និង​មិន​មែន​ដី​ព្រៃ​ដែល​ទើប​នឹង​កាប់​ឆ្ការ​ឡើយ ហើយ​អាជ្ញាធរ​មូលដ្ឋាន ក៏​ធ្លាប់​ហៅ​ពលរដ្ឋ​ឱ្យ​ទៅ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ដែរ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CPP #LandDispute #EkPhnom #PrekNorin #AnsongSok #ReachDounkeo #Duongmear #RohalSoung #SvayChrum #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍14😢6
Media is too big
VIEW IN TELEGRAM
ឪ និង​កូន​នាយករដ្ឋមន្ត្រី បញ្ចេញ​សារ​ច្របូកច្របល់​រឿង​ការ​វិនិយោគ​សាងសង់​ព្រែកជីក​ហ្វូណន
---
ឪពុក និង​កូន​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត កំពុង​បញ្ចេញ​សារ​ច្របូកច្របល់​ជុំវិញ​រឿងរ៉ាវ​ការ​វិនិយោគ​លើ​ការសាងសង់​ព្រែកជីក​ហ្វូណន​ដ៏​ចម្រូងចម្រាស។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ថ្ងៃទី០៧ ខែសីហា ថា​ព្រែកជីក​នេះ ​នឹង​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ការ​បណ្តាក់ទុន​ក្នុង​ស្រុក​ទាំងស្រុង។ ក៏ប៉ុន្តែ មុន​នេះ​២​ថ្ងៃ លោក ហ៊ុន ម៉ាណែត ថ្លែង​ថា ក្រុមហ៊ុន​ចិន CRBC មាន​ចំណែក​បណ្តាក់​ទុន​វិនិយោគ ៤៩% ចំណែក​ ៥១% ទៀត​ជា​ការ​វិនិយោគ​ក្នុង​ស្រុក។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #MRC #HunManet #HunSen #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #FunanCanal #FunanTechoCanal #PAS #PPAP #OCIC #CRBC
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍11
Media is too big
VIEW IN TELEGRAM
តស់ចាំស្ដាប់«កម្ពុជាសប្ដាហ៍នេះ» នៅព្រឹកថ្ងៃសៅរ៍នេះ

តស់ចាំស្ដាប់«កម្ពុជាសប្ដាហ៍នេះ» នៅព្រឹកថ្ងៃសៅរ៍នេះ

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍14
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [៨៤]៖ អ្នក​បាត់ដំបង​ជាង ៥០០នាក់ បន្ត​តវ៉ា​រឿង​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​អាស្រ័យផល

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖

១. ពលរដ្ឋ​ជាង ៥០០នាក់ នៅ​ខេត្ត​បាត់ដំបង បន្ត​តវ៉ា​រឿង​អាជ្ញាធរ​កាត់ឆ្វៀល​ដី​អាស្រ័យផល​របស់​ពួក​គាត់​ដាក់​ជា​ព្រៃ​លិច​ទឹក
២. មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ថា សារ​នយោបាយ​លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​មាន​ឯកភាព​ជាតិ មិន​ឆ្លុះបញ្ចាំង​នឹង​ទង្វើ​ជាក់ស្តែង
៣. អ្នកឃ្លាំមើល​សង្គម​ថា ការ​ដំឡើង​ដំណែង​កូនប្រុស​លោក រ័ត្ន ស្រ៊ាង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប ធ្វើឡើង​តាម​ខ្សែរយៈ
៤. សង្គម​ស៊ីវិល​ថា រូប​ភាព​ជនបរទេស​ចាប់​ជំរិត​នៅ​ខេត្ត​ព្រះសីហនុ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​វិស័យ​ទេសចរណ៍
៥. ពលរដ្ឋ​មួយ​ចំនួន​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=Hh2W17Nh7-8
👍14
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ចុះចាប់​មន្ត្រី​បក្ស​ភ្លើង​ទៀន «សាហាវ​ជាង​សម័យ​ប៉ុលពត»
---
សាច់​ញាតិ​ឈឺ​ចាប់​នឹង​ក្រុម​សមត្ថកិច្ច​ខេត្ត​កំពង់ចាម ដែល​ចុះចាប់​មន្ត្រី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយទាប មក​ពី​គណបក្ស​ភ្លើង​ទៀន លោក សាន អឿន ដោយ​មិន​បាន​បង្ហាញ​ដីកា និង​ជូន​ដំណឹង​ទៅ​ពួកគាត់។ ហេតុការណ៍​នេះ បាន​ធ្វើឱ្យ​ពួកគាត់​ភ័យ​ស្លន់ស្លោរ​នាំគ្នា​ដើរ​ស្វែងរក លោក សាន អឿន ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់ តាំង​ពី​ព្រឹក​រហូត​ដល់​កណ្ដាល​យប់។ កូនស្រី​លោក សាន អឿន បញ្ជាក់​ថា មុន​ពេល​ចាប់​ខ្លួន គឺ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​សីហា មេ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ស្វាយទាប ស្រុក​ចម្ការលើ បាន​ចុះ​ទៅ​ដល់​ផ្ទះ​លោកស្រី​បន្លំ​ធ្វើ​ជា​ទិញ​កូន​ឈើ ដើម្បី​លួច​តាមដាន និង​ចាប់​ខ្លួន​ឪពុក​លោកស្រី នៅ​ពេល​គាត់​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ទៅ​ទិញ​ថ្នាំ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CLP #SanOeun #HumanRights #ArbitraryArrests #PoliticalPrisoners
😢15👍3
Media is too big
VIEW IN TELEGRAM
តុលាការធម្មនុញ្ញថៃ បានរម្លាយគណបក្សឆ្ពោះទៅមុខ (MFP) ដែលជាគណបក្សប្រឆាំងធំជាងគេនៅប្រទេសថៃ កាលពីថ្ងៃពុធ ក្រោមលេសថាគណបក្សនេះមានបំណងផ្តួលរំលំរដ្ឋាភិបាលដែលមានព្រះមហាក្សត្សជាប្រមុខ តាមរយៈស្នើកែប្រែច្បាប់។

គណបក្សឆ្ពោះទៅមុខ បដិសេធចំពោះការចោទប្រកាន់នេះ។ ហើយតែក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយត្រូវបានរម្លាយនោះ អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះ មិនទុកពេលឱ្យកន្លងផុតទៅទទេៗទេ ក៏បានប្រកាសបង្កើតគណបក្សថ្មីមួយទៀត ដើម្បីបន្តការតស៊ូនយោបាយរបស់ខ្លួន ដើម្បីប្រជាធិបតេយ្យពិតប្រាកដនៅប្រទេសថៃ។

តើការរម្លាយគណបក្សប្រឆាំងនៅប្រទេសថៃ គឺគណឆ្ពោះទៅមុខ (MFP) និងការរម្លាយគណបក្សប្រឆាំងនៅកម្ពុជា គឺគណបក្សសង្រ្គោះជាតិ មានភាពខុសប្លែកគ្នាយ៉ាងណាខ្លះ?
👍13
Media is too big
VIEW IN TELEGRAM
តើការធ្វើបាតុកម្មទម្លាក់មេដឹកនាំផ្តាច់ការនៅប្រទេសបង់ក្លាដេស្ហ (Bangladesh) នឹងក្លាយជាមេរៀនសម្រាប់យុវជនកម្ពុជា ដែលត្រូវស្វែងយល់ និងរៀនសូត្រតាមដែរឬទេ?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍15
Media is too big
VIEW IN TELEGRAM
តស់! មកមើល​ក្រុង​មាត់សមុទ្ររបស់សហរដ្ឋអាមេរិក ដែលមានផ្លូវក្តារ​សម្រាប់ថ្មើរជើងដ៏វែង និងមុនគេបង្អស់!​
​​​ក្រុង​អាត្លង់តិច ​(Atlantic City)​ នៃ​រដ្ឋញ៉ូវជឺស៊ី (New Jersey)​​ ត្រូវបាន​បង្កើត​ឡើង តាំងពី​ឆ្នាំ​១៧៨៣​ ​ហើយ​បាន​ប្រែ​ក្លាយ​ជា​ក្រុង​លម្ហែ​កម្សាន្ត​ចាប់​តាំង​ពីឆ្នាំ​១៨៥៣។​ ​ទីក្រុង​មាត់​សមុទ្រ​នេះ​គឺ​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដ៏ល្បី​មួយ​ និង​មាន​ផ្លូវក្តារ​សម្រាប់​ដើរ​ឬ​ BoardWalk ​ដ៏វែង​ជាង​គេ​បង្អស់។​

​តើក្រុង​លម្ហែ​នេះមា​នទិដ្ឋភាព​ដូចម្តេច?​ សូម​ទស្សនា​វីដេអូ​ខ្លី​ដូច​តទៅ៖
👍16
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរនៅអូស្ត្រាលី គ្រោងធ្វើបាតុកម្មប្រឆាំងគម្រោងតំបន់អភិវឌ្ឍន៍ត្រីកោណជាមួយវៀតណាម
---
គណបក្សប្រឆាំង និងពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី (Australia) គ្រោងធ្វើបាតុកម្មនៅថ្ងៃទី១១ ខែសីហា ដើម្បីទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ បញ្ឈប់ដាក់ខេត្តខ្មែរចំនួន៤ នៅក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណពិសេស (CLV) ជាមួយប្រទេសវៀតណាម (Vietnam) និងឡាវ (Lao)។ ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី ព្រួយបារម្ភដូចពលរដ្ឋខ្មែរនៅក្នុងប្រទេស និងនៅប្រទេសផ្សេងៗទៀត ថា តំបន់អភិវឌ្ឍន៍ត្រីកោណ CLV នេះ នឹងអាចនាំឲ្យកម្ពុជា បាត់បង់ធនធានធម្មជាតិ និងទឹកដីរបស់ខ្លួនដ៏ធំធេងទៅឲ្យប្រទេសវៀតណាម នៅថ្ងៃខាងមុខ។

ជុំវិញរឿងគម្រោងធ្វើបាតុកម្មនេះ លោក ថា ថៃ មានបទសម្ភាសន៍មួយជាមួយប្រធានសម្របម្រួលគណបក្សភ្លើងទៀនប្រចាំអូស្ត្រាលី លោក ម៉ែន វណ្ណា ដូចតទៅ៖
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #CLV #CLVDTA #China #PRC #ChinaReach #MRC #HunManet #HunSen #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #FunanCanal #FunanTechoCanal
👍20
Media is too big
VIEW IN TELEGRAM
«​បើ​ដឹង​ថា​គ្រាន់​តែ​គាត់​មិន​ទៅ​គាំទ្រ​ព្រែកជីក​នេះ រហូត​ដល់​ថ្នាក់​ចាប់​ខ្លួន ខ្ញុំ​ឲ្យ​គាត់​ទៅ​ហើយ​»
---
សាច់​ញាតិ​ឈឺ​ចាប់​នឹង​ក្រុម​សមត្ថកិច្ច​ខេត្ត​កំពង់ចាម ដែល​ចុះចាប់​មន្ត្រី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយទាប មក​ពី​គណបក្ស​ភ្លើង​ទៀន លោក សាន អឿន ដោយ​មិន​បាន​បង្ហាញ​ដីកា និង​ជូន​ដំណឹង​ទៅ​ពួកគាត់។ ហេតុការណ៍​នេះ បាន​ធ្វើឱ្យ​ពួកគាត់​ភ័យ​ស្លន់ស្លោរ​នាំគ្នា​ដើរ​ស្វែងរក លោក សាន អឿន ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់ តាំង​ពី​ព្រឹក​រហូត​ដល់​កណ្ដាល​យប់។ កូនស្រី​លោក សាន អឿន បញ្ជាក់​ថា មុន​ពេល​ចាប់​ខ្លួន គឺ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​សីហា មេ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ស្វាយទាប ស្រុក​ចម្ការលើ បាន​ចុះ​ទៅ​ដល់​ផ្ទះ​លោកស្រី​បន្លំ​ធ្វើ​ជា​ទិញ​កូន​ឈើ ដើម្បី​លួច​តាមដាន និង​ចាប់​ខ្លួន​ឪពុក​លោកស្រី នៅ​ពេល​គាត់​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ទៅ​ទិញ​ថ្នាំ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CLP #SanOeun #HumanRights #ArbitraryArrests #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts
😢18👍5
តុលាការកំពូលកាត់ក្ដីឱ្យលោកថាច់ សេដ្ឋា ជាប់ពន្ធនាគារ៣ឆ្នាំ ដូចតុលាការថ្នាក់ក្រោមដែរ
---
ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានតម្កល់សេចក្តីសម្រេចរបស់សាលា ដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលផ្តន្ទាទោសអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងញុះញង់ឱ្យមានការរើសអើង» ទុកជាបានការដដែល។ ប្រពន្ធលោក ថាច់ សេដ្ឋា ចាត់ទុក ការសម្រេចរបស់តុលាការកំពូលនេះ ជារឿងអយុត្តិធម៌ និងបង្កើតការឈឺចាប់ដល់គ្រួសារ។ រីឯមន្ត្រីសិទ្ធិមនុស្សថា នេះជាសំណុំរឿង នយោបាយ ជាជាងផ្លូវច្បាប់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #CandlelightParty #OppositionParties #PoliticsKH #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #SupremeCourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍18😢8
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ជាង​៥០០​នាក់​បន្ត​នាំ​គ្នា​ចេញតវ៉ា​ប្រឆាំង​អាជ្ញាធរ​កាត់​ដី​ស្រែចម្ការ​ចូល​ក្នុង​តំបន់២
----
ពលរដ្ឋ​ជាង​៥០០​នាក់ នៅ​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង បន្ត​ចេញ​តវ៉ា​ឱ្យ​អាជ្ញាធរ​កាត់​ដី ដែល​ពួកគាត់​អាស្រ័យ​ផល​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ ដាក់​បញ្ចូល​ទៅ​តំបន់​១ ដើម្បី​ប្រែ​ក្លាយ​ឱ្យ​ទៅ​ជា​ដី​សម្បទាន​ស្របច្បាប់​។ ការ​តវ៉ា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ កាត់​ដី​អាស្រ័យផល​របស់​ប្រជាពលរដ្ឋ ទៅ​ក្នុង​តំបន់​២ ជា​តំបន់​អភិរក្ស​ក្បែរ​ព្រៃ​លិច​ទឹក ធ្វើ​ឱ្យ​ពួកគាត់ បាត់បង់​សិទ្ធិ​កាន់កាប់ និង​ធ្វើ​ប្លង់​រឹង ដើម្បី​យក​ទៅ​ដាក់​ធនាគារ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CPP #LandDispute #EkPhnom #PrekNorin #AnsongSok #ReachDounkeo #Duongmear #RohalSoung #SvayChrum
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍10😢2
Media is too big
VIEW IN TELEGRAM
លោក ថាច់ សេដ្ឋា ជាប់ពន្ធនាគារ៣ឆ្នាំ ដោយសារតែអត្ថាធិប្បាយ «ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា»
---
ប្រពន្ធរបស់លោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ចាត់ទុកការសម្រេចរបស់តុលាការកំពូលនេះ ថាជារឿងអយុត្តិធម៌ និងបង្កើតការឈឺចាប់ដល់គ្រួសារ របស់លោកស្រី។ លោកស្រីរៀបរាប់ថា អ្នកដែលនិយាយដើម្បីការពារទឹកដី បែរជាជាប់គុក រីឯអ្នកធ្វើអំពើអាក្រក់ បែរជារួចខ្លួន។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #CandlelightParty #OppositionParties #PoliticsKH #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #SupremeCourtKH #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
😢16
Media is too big
VIEW IN TELEGRAM
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ច័ន្ទ​ ទី០៩ ខែ​សីហា ឆ្នាំ២០២៤៖

១. តុលាការ​កំពូល​កាត់ក្ដី​ឱ្យ​លោក​ថាច់ សេដ្ឋា ជាប់​ពន្ធនាគារ​៣ឆ្នាំ ដូច​តុលាការ​ថ្នាក់ក្រោម​ដែរ​​​​
២. គ្រួសារ​និង​មន្ត្រី​​បក្ស​ភ្លើង​ទៀន​រិះគន់​ការ​ចាប់​សកម្មជន​៣នាក់​ទៀត​ថា​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ ​​
៣. រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ អ្នក​ស្រី ចម និម្មល ថា​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍ CLV គឺ​ជា​ការ​តភ្ជាប់​ពលរដ្ឋ​ប្រទេស​ទាំង​បី​ដើម្បី​ការ​អភិវឌ្ឍន៍
៤. គ្រួសារ​សកម្មជន​មាតា​ធម្មជាតិ​ស្នើ​ឱ្យ​តុលាការ​បញ្ជូន​សាច់ញាតិ​​ពួកគាត់​ មក​​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ភ្នំពេញ​វិញ​​
៥. ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ត្អូញត្អែរ​ពី​ជំនន់​ទឹកភ្លៀង​ប៉ះពាល់​ដល់​ការ​រស់​នៅ និង​ជីវភាព​ ៕
---
ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=BplZhKvj0IA
---
👍14😢1
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរី ជុំវិញយុទ្ធនាការទាមទារយុត្តិធម៌សម្រាប់យុវជនមាតាធម្មជាតិ៥នាក់ និងអ្នកជាប់ឃុំដោយសារការបញ្ចេញមតិអំពីបញ្ហាសង្គមជាតិ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍13
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ សកម្មជនមាតាធម្មជាតិ កញ្ញា មាន លីសា ថាប្រសិនជាសង្គមមួយដែលមានមេដឹកនាំមិនឲ្យតម្លៃដល់​សមត្ថភាព​ដល់យុវជនទេនោះ ពួកគេនឹងស្ថិតក្នុងភាពរងគ្រោះ។​​​
បទសម្ភាសន៍​ទាំងស្រុង​៖ https://youtu.be/SiSMGA3QNHw
👍17
Media is too big
VIEW IN TELEGRAM
«​ពលរដ្ឋ​ខ្មែរ​ផ្ដាំ​គ្នា រឿង​ផឹក​ស៊ី​និយាយ​ទៅ តែ​និយាយ​រឿង​នយោបាយ ប្រយ័ត្ន​ជាប់​គុក​»
---
សាច់ញាតិ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយទាប ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម​លោក សាន អឿន អាយុ​៦៥​ឆ្នាំ និង​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ជាច្រើន ថា​ជា​រឿង​នយោបាយ​ដើម្បី​គំរាមកំហែង​ដល់​ពលរដ្ឋ​ដទៃ​ទៀត​ឱ្យ​ឈប់​នាំ​គ្នា​និយាយ​ការ​ពិត​ពី​បញ្ហា​សង្គម និង​នយោបាយ​។ ការ​លើកឡើង​នេះ ស្របពេល​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ថា លោក សាន អឿន និង​បក្ខពួក ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​» និង​មិន​មែន​ដោយសារ​លោក​មិន​បាន​ចូលរួម​អបអរ​ការ​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន​ឡើយ​។ ទោះជាយ៉ាងណា សាច់ញាតិ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​លោក សាន អឿន ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​បទ«​ញុះញង់»​នៅ​ឡើយ​ទេ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CLP #SanOeun #HumanRights #ArbitraryArrests #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts
👍14😢2
Jailed Cambodian opposition leader’s final appeal denied
---
Cambodia’s Supreme Court on Friday upheld a three-year prison sentence handed down last year to Thach Setha, a senior leader of the country’s embattled opposition, for “inciting” social chaos.

The longtime opposition figure was in October sentenced to prison on charges of discrimination and incitement for remarks about the Cambodia-Vietnam Friendship Monument and the January 7 holiday, which marks Vietnam’s 1979 overthrow of the Pol Pot regime.
👉 https://www.rfa.org/english/news/cambodia/thach-setha-appeal-incitement-vietnam-video-08092024134359.html
---
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #CandlelightParty #OppositionParties #PoliticsKH #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #SupremeCourtKH
😢17
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរស់នៅរាជធានីភ្នំពេញត្អូញត្អែរពីជំនន់ទឹកភ្លៀងប៉ះពាល់ដល់ការរស់នៅ និងជីវភាព
---
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញត្អូញត្អែរពីបញ្ហាជំនន់ទឹកភ្លៀងលិចហូរចូលក្នុងផ្ទះ និងលិចផ្លូវពិបាកធ្វើដំណើរ ដែលបង្កឱ្យរំខានដល់ការរស់នៅ និងប្រកបមុខរបររបស់ពួកគាត់។ ពួកគាត់ថា បញ្ហាជំនន់ទឹកភ្លៀងជន់លិចស្ទើររាល់ឆ្នាំនេះ គឺដោយសារតែរដ្ឋាភិបាលកាត់ឆ្វៀលដីបឹងឱ្យក្រុមហ៊ុនឯកជនចាក់ដីលុបបឹងធម្មជាតិ។ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ពួកគាត់បារម្ភមានសត្វពស់ សត្វក្អែប ខណៈខ្សែភ្លើងនៅតាមដងផ្លូវធ្លាក់រាយប៉ាយអាចប្រឈមនឹងឆក់ជាដើម។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3WZiFQc
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #Environment #NaturalDisaster #FloodKH #RainingFlood #PhnomPenh #TamokLake #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
😢11👍4