វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​មកពី​គណ​បក្ស​ ភ្លើងទៀន​គឺ​អ្នកស្រី​ ​ចៅ រតនៈ​ ត្រូវ​បាន​​ដក​ចេញ​ពី​តួនាទី​នៅ​ជិត​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ក្រុង​ ស្រុក ​ខណ្ឌ ​និង​ខេត្ត​ ខិត​ជិត​​មកដល់។​ ​តើអ្នកស្រី​ ចៅ រតនៈ​ ប្រតិកម្ម ​យ៉ាងណា​ខ្លះ?​

​លោក​ សេក បណ្ឌិត​ ​សម្ភាស​ផ្ទាល់​ជុំ​វិញ​រឿង​នេះ៖ 

#RFAKhmer#Cambodia#HunManet#PoliticalActivists#PoliticalPrisoners#CLP#CandleLightParty#ChaoRatanak
Media is too big
VIEW IN TELEGRAM
លោក ថាច់ សេដ្ឋា បដិសេធថាមិនបានចេញសែកអត់ប្រាក់ចំនួន ៥ សន្លឹក ដែលតុលាការថ្នាក់ក្រោមយកធ្វើជាភស្ដុតាងចោទប្រកាន់លោកនោះឡើយ
---
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បដិសេធថា លោកមិនបានចេញសែកស្អុយ ឬសែកអត់ប្រាក់ចំនួន ៥ សន្លឹកដូចការចោទប្រកាន់របស់តុលាការថ្នាក់ក្រោមនោះឡើយ និងស្នើទៅតុលាការកំពូល ពិចារណាផ្ដល់យុត្តិធម៌ឱ្យលោក។ សំណើនេះ ធ្វើឡើងក្នុងពេលតុលាការកំពូល បើកសវនាការបណ្ដឹងសាទុក្ខរបស់លោក ថាច់ សេដ្ឋា នៅថ្ងៃទី២០ ខែឧសភា ដោយប្រឆាំងនឹង សេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលផ្តន្ទាទោសលោកឱ្យ ជាប់ពន្ធនាគារ រយៈពេល ១៨ខែពីបទចេញសែកស្អុយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #SonChumChuon #ChoungChouNgy #CandlelightParty #OppositionParties #PoliticsKH #PoliticalPrisoners #ArbitraryArrests #SupremeCourtKH