វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.47K photos
2.81K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ ខួប ២០ ឆ្នាំឃាតកម្មលើលោក ជា វិជ្ជា
---
សាច់ញាតិ សហជីព កម្មករ សិស្សនិស្សិត យុវជន សកម្មជន អ្នកនយោបាយប្រឆាំង និងពលរដ្ឋ សរុបប្រមាណ ២០០ នាក់ បានជួបជុំគ្នា នៅព្រឹកថ្ងៃទី ២២មករា ដើម្បីប្រារព្ធខួប ២០ ឆ្នាំ នៃឃាតកម្មលើមេសហជីពដ៏ល្បីល្បាញលោក ជា វិជ្ជា ដែលត្រូវបានឃាតកបាញ់សម្លាប់នៅក្បែររបងវត្តលង្កា កាលពីថ្ងៃទី ២២មករា ឆ្នាំ២០០៤ ខណៈអាជ្ញាធររដ្ឋាភិបាលនៅមិនទាន់រកឃើញឃាតកនៅឡើយ។ ក្រៅពីរំឭកខួប ២០ ឆ្នាំឃាតកម្មលើលោក ជា វិជ្ជា ការជួបជុំនេះ ក៏ដើម្បីរំឭកខួប និងនិមន្តព្រះសង្ឃសូត្រដារបង្សុកូល ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធលោក ជា វិជ្ជា និងមេសហជីពចំនួនពីរនាក់ទៀត រួមមានលោក ហ៊ី វុទ្ធី ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៧ និងលោក រស់ សុវណ្ណារ៉េត ដែលត្រូវបានឃាតកបាញ់សម្លាប់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៩។ ពិធីនេះ ត្រូវបានធ្វើឡើងនៅទីតាំងរូបសំណាកលោក ជា វិជ្ជា នៅលើសួនច្បារមុខវត្តលង្កា ខាងលិចវិមានឯករាជ្យ។
#RFAKhmer #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity #20thAnniversary #AssasinationCheaVichea
😢20👍8
Media is too big
VIEW IN TELEGRAM
សាច់ញាតិ សហជីព កម្មករ សិស្ស និស្សិត យុវជន សកម្មជន អ្នកនយោបាយប្រឆាំង និងពលរដ្ឋ សរុបប្រមាណ ២០០ នាក់ បានជួបជុំគ្នា នៅព្រឹកថ្ងៃទី២២មករា ដើម្បីប្រារព្ធខួប ២០ ឆ្នាំ នៃឃាតកម្មលើមេសហជីពដ៏ល្បីល្បាញលោក ជា វិជ្ជា ដែលត្រូវបានឃាតកបាញ់សម្លាប់នៅក្បែររបងវត្តលង្កា កាលពីថ្ងៃទី២២មករា ឆ្នាំ២០០៤ ខណៈអាជ្ញាធររដ្ឋាភិបាលនៅមិនទាន់រកឃើញឃាតកនៅឡើយ។ ក្រៅពីរំឭកខួប ២០ ឆ្នាំឃាតកម្មលើលោក ជា វិជ្ជា ការជួបជុំនេះ ក៏ដើម្បីរំឭកខួប និងនិមន្តព្រះសង្ឃសូត្រដារបង្សុកូល ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធលោក ជា វិជ្ជា និងមេសហជីពចំនួនពីរនាក់ទៀត រួមមានលោក ហ៊ី វុទ្ធី ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៧ និងលោក រស់ សុវណ្ណារ៉េត ដែលត្រូវបានឃាតកបាញ់សម្លាប់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៩។
#RFAKhmer #Cambodia #HunManet #HunSen #CheaVichea #HyVuthy #RosSovannareth #HumanRights #WorkersKH #LaborRightsKH #UnionKH #FTUWKC #Impunity

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍26
H012024_PodcastE36_PKG.00_21_07_19.Still001.jpg
523.2 KB
ផតខាសធ៍ [ភាគ៣៦] តើករណីរដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ ប្តឹងអ្នក​ជំនាញកសិកម្មលោក នី ណាក់ សមហេតុផលដែរឬទេ?

លោក​ ​សំ ប៉ូលី ​និង​លោក​ ​សេក បណ្ឌិត​ ​ជជែក​ពិភាក្សា​គ្នា​ អំពី​ករណី​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ប្តឹង​អ្នក​ជំនាញ​កសិកម្ម​លោក​ ​នី ណាក់​ ​បណ្ដាល​ឲ្យ​លោក​ជាប់​ពន្ធ​នាគារ​ជា​លើក​ទី២​ដោយ​សារ​ការ​បញ្ចេញ​មតិ​ប៉ះពាល់​ដល់​ឈ្មោះ​ ​ហេង សួរ​ ​ដែល​ទទួល​បាន​ដី​ព្រៃ​ពី​រដ្ឋ​នៅ​ខេត្ត​កំពត៖​ https://www.facebook.com/rfacambodia/videos/1101735107526601
​---​
​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts

---
#RFAKhmer#Cambodia#Thailand#HunManet#Podcast#CambodiaThisWeek#SamPoly#SekBandith#NyNak#HengSour
👍13
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤៖

១. ក្រុមគ្រួសារ និងសហជីព បន្តទាមទារយុត្តិធម៌សម្រាប់លោក ជា វិជ្ជា ២០ឆ្នាំក្រោយរដ្ឋាភិបាលនៅតែមិនអាចរកឃាតកពិតឃើញ
២. សាលាឧទ្ធរណ៍ភ្នំពេញ តម្កល់សាលក្រមផ្ដន្ទាទោសលោក ថាច់ សេដ្ឋា ឱ្យជាប់គុក១៨ខែក្នុងសំណុំរឿងចេញសែកអត់ប្រាក់
៣. ជនភៀសខ្លួន កៀរគរពលករខ្មែរត្រៀមធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត ដែលនឹងធ្វើទស្សនកិច្ចនៅប្រទេសថៃ
៤. គណបក្សភ្លើងទៀន ទទូចដល់អាជ្ញាធរឱ្យពន្លឿនការផ្លាស់ប្ដូរក្រុមប្រឹក្សាឃុំ-សង្កាត់របស់បក្សខ្លួន
... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #HunManet #HunSen #SenateElection2024 #SenateElectionKH #CandlelightParty #ThachSetha #KhmerWillParty #NationPowerParty #Protests #WatPaknam #CheaVichea #HyVuthy #RosSovannareth #FTUWKC #Impunity #Podcast #CambodiaThisWeek #SamPoly #SekBandith #NyNak #HengSour
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/R0diQMsB34k
👍19
#រូបត្លុកនយោបាយ​៖ កម្ពុជា​ដក​បេក្ខនារី​បវរ​កញ្ញា​ទីបេ (Tibet) និង​តៃវ៉ាន់ (Taiwan) ​ពី​ការ​ប្រកួត​បវរកញ្ញា Miss Global 2023 តាម​បញ្ជា​ចិន
---
👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
👉 មើល​វីដេអូ៖ https://youtu.be/yGzt88_vGY8
👉 អាន​អត្ថបទ៖ https://www.rfa.org/khmer/news/social-economy/miss-tibet-and-taiwan-withdraw-from-miss-global-contestant-due-to-1-china-policies-01122024085637.html
👉 អាន​អត្ថបទ​ជា​ភាសា​អង់គ្លេស៖ https://www.rfa.org/english/news/tibet/beauty-pageant-01122024133810.html
#RFAKhmer #Cambodia #Vietnam #China #PRC #ChinaReach #Taiwan #Tibet #HunSen #HunManet #CPP #OneChinaPolicy #ChinaProvince #TenzinPaldon #LindaHuang #MissGlobal2023 #PuertoRico #AshleyMelendez
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
😢16👍3
Media is too big
VIEW IN TELEGRAM
កាលពី​ថ្ងៃទី២២ មករា សមាជិក​គ្រួសារ សង្គម​ស៊ីវិល សហជីព​ការងារ និង​អ្នក​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ប្រមូល​ផ្ដុំ​គ្នា នៅ​ទី​កន្លែង​តម្កល់រូប​សំណាក លោក ជា វិជ្ជា នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ពិធី​រំឭក​ខួប ២០ឆ្នាំ នៃ​ការ​សម្លាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​រូប​នេះ។ ពួក​គេ​អំពាវ​នាវ រួម​ទាំង​ដាក់​ញត្តិ​ទៅ​លោក ហ៊ុន ម៉ាណែត ឱ្យ​រក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/law/families-and-unions-still-waiting-for-justice-for-late-union-leader-chea-vichea-01222024132446.html
#RFAKhmer #Cambodia #HunManet #HunSen #CheaVichea #HyVuthy #RosSovannareth #CandlelightParty #KhmerWillParty #NationPowerParty #HumanRights #WorkersKH #LaborRightsKH #UnionKH #FTUWKC #Impunity #20thAnniversary #AssasinationCheaVichea

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍14
Labor leader remembered 20 years after his assassination
---
Twenty years after he was gunned down while reading a newspaper, Cambodian labor leader Chea Vichea was remembered on Monday by union members, family members, NGO officials and opposition politicians.
👉 https://www.rfa.org/english/news/cambodia/slain-labor-leader-commemoration-01222024170639.html
---
#RFAKhmer #Cambodia #HunManet #HunSen #CheaVichea #HyVuthy #RosSovannareth #CandlelightParty #KhmerWillParty #NationPowerParty #HumanRights #WorkersKH #LaborRightsKH #UnionKH #FTUWKC #Impunity #20thAnniversary #AssasinationCheaVichea
👍19
Media is too big
VIEW IN TELEGRAM
ព្រះសង្ឃគង់នៅវត្តប៉ាកណាម ស្នើឲ្យសាធារណជនទៅលេងវត្តប៉ាកណាមឲ្យបានច្រើន
---
ព្រះសង្ឃនៅវត្តប៉ាកណាម ស្នើឱ្យប្រជាពលរដ្ឋទៅលេង និងឧបត្ថម្ភវត្តឱ្យបានច្រើន ខណៈព្រះសង្ឃគង់នៅវត្តជាប់ព្រំដែនកម្ពុជា វៀតណាម មួយនេះ កំពុងប្រឈមការខ្វះខាតចង្ហាន់។ សកម្មជន២៣ តុលាលើកឡើងថា ការឧបត្ថម្ភព្រះសង្ឃគង់នៅវត្តប៉ាកណាម មិនត្រឹមតែជាការលើកកម្ពស់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែក៏ជាការបណ្ដុះឧត្ដមគតិប្រជាពលរដ្ឋ ឱ្យចេះព្រួយបារម្ភអំពីបញ្ហាបូរណភាពទឹកដីផងដែរ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/ydDGlVUFW8U
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #SrunSrorn #PoliticsKH #borderkh #BorderCambodia #BorderVietnam #WatPaknam #ParisPeaceAgreement

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
😢12👍7
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤៖

១. ប្រធានបក្សកាន់អំណាចនៅកម្ពុជា និងប្រធានបក្សកាន់អំណាចនៅរុស្ស៊ីសហការគ្នាប្រឆាំងនូវអ្វីដែលពួកគេហៅថា «បដិវត្តន៍ពណ៌»
២. សហគមន៍ខ្មែរនៅអូស្ត្រាលី ត្រៀមធ្វើបាតុកម្មប្រឆាំងទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត
៣. តុលាការខេត្តកំពង់ឆ្នាំង ដោះលែងមន្ត្រីបក្សភ្លើងទៀនម្នាក់ឱ្យនៅក្រៅឃុំសំណុំរឿងឆបោក
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពីវិធីជួយស្ត្រីរងគ្រោះពីការឆបោក និងជួញដូរនៅប្រទេសចិន
... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #China #PRC #ChinaReach #Russia #Australia #NewZealand #HunManet #HunSen #CPP #CandlelightParty #NationPowerParty #SenateElection2024 #SenateElectionKH #NEC #Protests #HumanTrafficking #MLVT #HengSour #MoI #SarSokha #MoWA #IngKanthaPhavi
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/d8y6yO-rZzY
👍13😢1
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖​ ប្រធាន​ផ្នែក​ការពារ​សិទ្ធិស្ត្រី​ កុមារ​និង​ការជួញដូរ​មនុស្ស​នៃ​សមាគម​អាហុក​អ្នកស្រី​ ​ស៊ុន ម៉ាលី​ ​លើក​ឡើង​ថា​ពលរដ្ឋ​ខ្មែរ​គួរ​តែ​ផ្តោត​ការ​ចាប់​អារម្មណ៍​ខ្ពស់​លើ​បញ្ហា​​ជួញដូរ​មនុស្ស​ ​ដោយ​សារបញ្ហា​នេះ​​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ខ្មែរ​ ហើយ​ពលរដ្ឋ​គ្រប់រូប​អាច​ចូលរួម​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ឆ្លងដែន​បាន​តាម​រយៈ​ការ​ជូន​ដំណឹង​ពី​បញ្ហា​ជួញដូរ​ទៅ​ក្នុង​សហគមន៍​ ​ការ​ជួយ​ត្រួត​ពិនិត្យ​លើ​ក្រុម​ហ៊ុន​ដែល​ជ្រើសរើស​ពលករ​ឆ្លងដែន​ជាដើម៕​
​​
#RFAKhmer#Cambodia#HunManet#HumanRights#WomenRights#HumanTrafficking#China#Chinareach#RFACallShow#Callshow#KeyQuote
👍22
Cambodia’s canal project would link its coast with the Mekong River
---
A proposed US$1.7 billion canal linking Cambodia’s southern coast with its section of the Mekong River could include funding from China and would allow shipments and security patrols on the major waterway to bypass Vietnam, several analysts have told Radio Free Asia.
👉 https://www.rfa.org/english/news/cambodia/mekong-canal-01232024123124.html
---
#RFAKhmer #Cambodia #Kandal #Takeo #Kampot #Kep #China #Vietnam #HunSen #HunManet #FunanTechoCanal #Mekong #BRI #DaraSakor #ReamNavalBase #Project141 #ChineseMilitaryBase
👍11