វិទ្យុអាស៊ីសេរី/ RFA Khmer
14.4K subscribers
4.27K photos
2.72K videos
107 files
8.75K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ តំណាងរាស្ត្រ​ប្រចាំ​ស្រុក​ម៉ូរឌៀឡុក (Mordialloc) នៃ​រដ្ឋវ៉ិចថូរៀ (Victoria) ប្រទេស​អូស្ត្រាលី លោក ធីម រីឆាតសុន (Tim Richardson) អំពាវនាវ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​ សភា​អូស្ត្រាលី​ និង​សភា​គ្រប់​រដ្ឋ​និង​ដែនដី​ក្នុង​ប្រទេស​​នេះ​ ឱ្យ​ថ្កោលទោស​ឱ្យ​បាន​ខ្លាំងក្លា​ចំពោះ​ការ​បោះឆ្នោត​ដ៏​«អាម៉ាស់ និង​ក្លែងក្លាយ»​នៅ​កម្ពុជា៕
---

#RFAKhmer #Cambodia #Australia #HunSen #HunManet #TimRichardson #VisaRestriction #Sanctions #AssetFreezing
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ ៖

១.ជនមិនស្គាល់មុខវាយសកម្មជនបក្សប្រឆាំងម្នាក់ទៀតឱ្យរបួសនៅថៃ
២.សមាជិកសភាអូស្ត្រាលីទាមទារឲ្យរដ្ឋាភិបាលអូស្ត្រាលីដាក់ទណ្ឌកម្មលើកម្ពុជា
៣.អង្គភាពប្រឆាំងអំពើពុករលួយស្នើសមាជិកសភា រដ្ឋាភិបាល ប្រកាសទ្រព្យសម្បត្តិ និងបំណុល
៤.ប្រវត្តិ លោក វង្សី វិស្សុតដែលធ្លាប់លើកឡើងថា«កម្ពុជាអាចរស់បានដោយគ្មាន GSPនិងEBA»
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunSen #HunManet #CambodiaFamilyRun #HunManetCabinet #Politics #CandlelightParty #OppositionParties #Activists #AustralianMP #TakMengHeang #TimRichardson #VisaRestriction #Sanctions #AssetFreezing #VongseyVissoth #EBA #GSP
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/NvMnY_4e2X8
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ ២០២៣៖

១. បំណុលបែបកេងប្រវ័ញ្ច កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ
២. សាលាដំបូងក្រុងភ្នំពេញ សម្រេចឃុំខ្លួនអ្នកទោសគ្រឿងញៀននិងបក្ខពួក ១១នាក់ ពីបទលាងលុយកខ្វល់ និងបទល្មើសផ្សេងទៀត
៣. កម្មករកាត់ដេរសំណូមពរដល់រដ្ឋាភិបាលឲ្យដំឡើងប្រាក់ខែបានសមរម្យ
៤. កសិករជាច្រើននាក់នៅខេត្តកណ្ដាល ខាតបង់ប្រាក់ច្រើន ដោយសារតម្លៃជ្រូកធ្លាក់ចុះ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
---
#RFAKhmer #Cambodia #Economy #Debt #DrugTrafficking #China #ChinaReach #Workers #Salary #Farmer #Kandal
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/YdXUPT20ixU
Media is too big
VIEW IN TELEGRAM
អ.ស.ប៖ មនុស្ស​១សែននាក់​នៅ​កម្ពុជា​ ក្លាយ​ជា​ជនរងគ្រោះ​នៃ​ការបង្ខំ​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​
---
ប្រិយមិត្ត​ជ្រាប​ទេ​ថា យ៉ាងហោចណាស់​មាន​មនុស្ស​១សែននាក់​បាន​ក្លាយ​ជា​ជនរងគ្រោះ​ ដោយសារ​តែ​ការបង្ខំ​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា? នេះ​បើយោង​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ទើប​នឹង​ចេញផ្សាយ​កាលពី​ថ្ងៃទី២៩ ខែសីហា។
#RFAKhmer #Cambodia #Myanmar #Burma #Myanmar #UN #UnitedNations #OnlineScam #HumanTrafficking #OnlineScamVictims #VerticalVideo #Trending #Reels #ShortStory

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ប្រវត្តិ​លោក វង្សី វិស្សុត៖ «កម្ពុជា​អាច​រស់​បាន​ដោយ​គ្មាន ​GSP និង ​EBA»
---
លោក វង្សី វិស្សុត ដែល​តែង​បន្ទរ​តាម​លោក ហ៊ុន សែន ថា​កម្ពុជា​មិន​ចាំបាច់​រស់​នៅ​ដោយ​ពឹងផ្អែក​ការ​អនុគ្រោះ​ពន្ធ​ GSP ​របស់​សហរដ្ឋ​អាមេរិក និង ​EBA ​របស់​សហភាព​អឺរ៉ុប បាន​ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។ តើ​លោក វង្សី វិស្សុត មាន​ប្រវត្តិ​បែប​ណា​ខ្លះ​?
#RFAKhmer #Cambodia #HunSen #HunManet #VongseyVissoth #EBA #GSP #CambodiaNepotism #CambodiaFamilyRun #DynasticRules #HunManetCabinet

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#រូបត្លុកនយោបាយ​៖ ហ៊ុន ម៉ាណែត តែងតាំង​ថៅកែ NagaWorld ជាទីប្រឹក្សា​រដ្ឋាភិបាល ខណៈ​វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​នេះ​ បន្ត​អូសបន្លាយ
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #HunSen #HunManet #ChenLipKeong #NagaWorld #Strike #LaborDispute
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ សមាជិកសភាអូស្ត្រាលី ស្នើរដ្ឋាភិបាលអូស្ត្រាលី ​ដាក់ទណ្ឌកម្មបិទ​វីសា (Visa) និង​បង្កក​ទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលកម្ពុជា
---
សមាជិកសភា​អូស្ត្រាលី លោក តាក់ ម៉េងហ៊ាង បន្ត​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​មិន​ត្រឹមត្រូវ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ដាក់​ទណ្ឌកម្ម​ដូចជា​បិទ​ទិដ្ឋាការ ឬវីសា (Visa) ចូល​អូស្ត្រាលី និង​បង្កក​ទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលកម្ពុជា។
#RFAKhmer #Cambodia #Australia #HunSen #HunManet #TakMengHeang #VisaRestriction #Sanctions #AssetFreezing

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
«បំណុល​បែប​កេងប្រវ័ញ្ច​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ»​ ដល់​ពលរដ្ឋ​ខេត្តកំពង់ស្ពឺ
---
អង្គការ​លីកាដូ (Licadho) និង​អង្គការ​សមធម៌​កម្ពុជា​ (Equitable Cambodia) សិក្សា​រួមគ្នា​រក​ឃើញ​ថា​ ពលរដ្ឋ​រាប់ម៉ឺន​គ្រួសារ​នៅ​ខេត្ត​កំពង់ស្ពឺ​ រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​បំណុល​ ក្នុង​នោះ​រួមមាន​ការ​លក់​ដី​ទាំង​បង្ខំ​ ការ​បន្ថយ​ម្ហូប​អាហារ​ និង​កុមារ​រាប់ពាន់​នាក់​បាន​បោះបង់​ចោល​ការសិក្សា។ ប៉ុន្តែ​ អភិបាល​ខេត្ត​កំពង់ស្តឺ​ ចាត់​ទុក​របាយការណ៍​នេះ​ថា ​មិន​ឆ្លុះ​បញ្ចាំ​ពី​ស្ថានភាព​ពិត​ទេ៕
#RFAKhmer #Cambodia #HunSen #HunManet #HunManetCabinet #EquitableCambodia #LICADHO #DebtThreats #KompongSpeuProvince #MicroFinance #Microloan

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ស្ថានទូតអូស្ត្រាលីថានឹងលើកឡើងការចាប់សកម្មជនខ្មែរក្រោមជាមួយរដ្ឋវៀតណាម
---
សកម្មជនសិទ្ធិមនុស្ស និងពលរដ្ឋខ្មែរក្រោម ទៅជួបមន្ត្រីស្ថានទូតអូស្ត្រាលី ដើម្បីជំរុញឱ្យស្ថានទូតជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ជុំវិញការធ្វើទុក្ខបុកម្នេញសកម្មជនខ្មែរកម្ពុជាក្រោម។ សកម្មជនខ្មែរក្រោម ថា យុទ្ធនាការទាំងនេះ នឹងមានឥទ្ធិពលទៅលើប្រទេសវៀតណាម ដែលមានទំនាក់ទំនងសេដ្ឋកិច្ចលើបណ្ដាប្រទេសសេរី។
#RFAKhmer #Cambodia #Vietnam #VietnamAuthorities #KhmerKrom #KampucheaKrom #IndigenousPeopleRights #RightToSelfDetermination #KhmerKromActivists #PhnomPenh #Embassies #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ៖

១. គណបក្សភ្លើងទៀនគ្រោងសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីសុំឱ្យផ្ដល់ច្បាប់ដើមនៃការចុះបញ្ជីគណបក្ស
២.អង្គការសហប្រជាជាតិរកឃើញថាមនុស្សប្រមាណ១សែននាក់ត្រូវបានបង្ខំឱ្យធ្វើការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា
៣.មន្ត្រីសង្គមស៊ីវិលទាមទារឲ្យអាជ្ញាធរអនុវត្តច្បាប់លើអ្នកចាក់ដីលុបបឹងទម្លាប់ក្នុងខេត្តតាកែវ
៤.មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភពីភាពគ្មានតម្លាភាពនៃការជ្រើសរើសគ្រូបង្រៀនដោយស្វ័យប្រវត្តិ
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunSen #HunManet #CambodiaFamilyRun #HunManetCabinet #Politics #CandlelightParty #OppositionParties #PoliticalPrisoners #TochThoeung #ThachSetha
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/36kCidUvrT8
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន  ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នឹងវិលមកប្រើប្រាស់គណនីហ្វេសប៊ុកផ្លូវការរបស់លោកឡើងវិញ។ លោក ដួង តារា ជំនួយការផ្ទាល់លោក ហ៊ុន សែន និងជាអ្នកគ្រប់គ្រងគណនីហ្វេសប៊ុកឱ្យលោក ហ៊ុន សែន បានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី៣០សីហា ថា លោក ហ៊ុន សែន នឹងវិលមកប្រើប្រាស់គណនីហ្វេសប៊ុករបស់លោកឡើងវិញ ដើម្បីអាចចែករំលែកព័ត៌មាន និងទទួលបានព័ត៌មានពីពលរដ្ឋកាន់តែឆាប់រហ័ស។ 
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH
#វិទ្យុអាស៊ីសេរី #កម្ពុជា #គណបក្សប្រជាជនកម្ពុជា #ហ៊ុនសែន #ហ្វេសប៊ុក #មេតា
#RFAKhmer #Khmer #Cambodian #CPP #HunSen #Meta #Facebook
Media is too big
VIEW IN TELEGRAM
តោះ! នាំគ្នា​ចូលស្ដាប់​ផតខាសធ៍​ «កម្ពុជា​សប្ដាហ៍​នេះ»។ ចង់​ដឹង​ទេ​ថា​ផតខាសធ៍ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ»​ភាគថ្មី​របស់​វិទ្យុអាស៊ីសេរី និយាយ​ពី​រឿង​អ្វីដែរ? យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​។

ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា «កម្ពុជា​សប្តាហ៍​នេះ» ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​ --- ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖ ?
👉 Apple: https://kh.rfa.org/applepodcasts
👉 Google: https://kh.rfa.org/googlepodcasts
👉 Spotify: https://kh.rfa.org/spotifypodcasts
👉 RFA: https://kh.rfa.org/podcasts
This media is not supported in your browser
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ថា របាយការណ៍​អំពី​«ហានិភ័យ​​នៃ​បំណុល»​​ដែល​ផ្តោត​លើ​អ្នកជាប់​ជំពាក់​កម្ចី​ខ្នាត​តូច​នៅ​ខេត្ត​កំពង់ស្ពឺ ទើបនឹង​ចេញ​ផ្សាយ​ដោយ​អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​លីកាដូ មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នោះទេ។ លោក​ថា មាន​ពលរដ្ឋ​​លក់​ដី​ ឬ​ដាក់​ប្លង់​ដី​បញ្ចាំ នៅ​ធនាគារ​តិចតួច​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​យក​លុយ​ពង្រីក​អាជីវកម្ម។ ចំពោះ​ស្ថានភាព​បំណុល​ទូទៅ លោក ​វ៉ី សំណាង អះអាង​ថា ជា​រឿង​ធម្មតា​ ព្រោះ​ពលរដ្ឋ​កម្ពុជា​ក៏​ដូច​ជា​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ មាន​បំណុល​តិចតួច​ បើ​ប្រៀបធៀប​ និង​ប្រទេស​នានា​ក្នុង​ពិភពលោក​រួម​ទាំង​សហរដ្ឋ​អាមេរិក៕
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនសែន #ហ៊ុនម៉ាណែត #វ៉ីសំណាង #អង្គការសមធម៌កម្ពុជា #លីកាដូ #ហានិភ័យនៃបំណុល #ខេត្តកំពង់ស្ពឺ #មីក្រូហិរញ្ញវត្ថុ #កម្ចីខ្នាតតូច
#RFAKhmer #Cambodia #HunSen #HunManet #VeiSamnang #EquitableCambodia #LICADHO #DebtThreats #KompongSpeuProvince #MicroFinance #Microloan
Media is too big
VIEW IN TELEGRAM
ថ្ងៃនេះវិទ្យុអាស៊ីសេរីសូមណែនាំស្រ្តីគំរូមួយរូបគឺលោកស្រី ចែម ផែត ។

ស្ត្រីវ័យ ជិត៧០ឆ្នាំ ចែម ផែត មានជំងឺប្រចាំកាយប្រឹងប្រែងតស៊ូធ្វើនំអាកោរត្នោត ចិញ្ចឹមគ្រួសារ ដែលមានកូនស្រីម្នាក់ និងចៅ២នាក់ក្នុងបន្ទុក។
លោកស្រី ចែម ផែត មានបំណងប្រាថ្នា ចង់ឱ្យចៅប្រុសស្រីរៀនចប់អាចមានការងារធ្វើចិញ្ចឹមខ្លួនបានមិនពិបាកដូច លោកស្រី និងកូនស្រី។
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ ២០២៣៖

១. អង្គការសហប្រជាជាតិរកឃើញថាមនុស្សប្រមាណ១ សែននាក់ត្រូវបានបង្ខំឱ្យធ្វើការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា
២. គណបក្សភ្លើងទៀនគ្រោងសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំឱ្យផ្ដល់ច្បាប់ដើមនៃការចុះបញ្ជីគណបក្ស
៣. អ្នកជំនាញថា កម្ពុជាគួរចរចាធ្វើសមយុទ្ធយោធាជាប្រទេសសេរី ខណៈកម្ពុជាបង្កើនសកម្មភាពធ្វើសមយុទ្ធជាមួយប្រទេសចិន
៤. កម្មករមិនសង្ឃឹមថា លោក ហេង សួរ លើកកំពស់សិទ្ធិការងាររបស់កម្មករទេ
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #Myanmar #Burma #Myanmar #UN #UnitedNations #OnlineScam #HumanTrafficking #OnlineScamVictims #Politics #CandlelightParty #OppositionParties #MinistryOfInterior #SarSokha #Exercis #China #HengSour #HumanRights #Workers
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/9kce7M3IqBg
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ អ.ស.ប៖ មនុស្ស​១សែននាក់​នៅ​កម្ពុជា​ក្លាយ​ជា​ជនរងគ្រោះ​នៃ​ការបង្ខំ​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ
---
អ្នកនាំពាក្យ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) លោក ជេរឺមី ឡូរែនស៍ (Jeremy Laurence) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី២៩ ខែសីហា ថា នៅ​ភូមា ឬ​ មីយ៉ាន់ម៉ា (Myanmar) និង​នៅ​កម្ពុជា មាន​ជងរងគ្រោះ​ដោយសារ​ការ​បង្ខំ​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ មិនតិច​ជាង​១សែននាក់​ឡើយ​នៅ​ក្នុង​ប្រទេស​នីមួយៗ។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/human-rights/un-report-about-100k-people-forced-into-online-fraud-in-cambodia-08312023092834.html
#RFAKhmer #Cambodia #Myanmar #Burma #Myanmar #UN #UnitedNations #OnlineScam #HumanTrafficking #OnlineScamVictims

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#រូបត្លុកនយោបាយ​៖ តោះ! មកមើល​រូបត្លុក​នយោបាយ​ក្នុង​ខែសីហាគូរ​ដោយ​អ្នកគូរ​រូបត្លុក Toonist នៃ ​វិទ្យុអាស៊ីសេរី
---
ខាងក្រោម​នេះ​គឺជា​កម្រង​រូបត្លុក​នយោបាយ​មួយចំនួន​គូរដោយ​អ្នកគូរ​រូបត្លុក Toonist នៃ​វិទ្យុអាស៊ីសេរី កាលពី​ខែសីហាកន្លងទៅ។ តើ​ប្រិយមិត្ត​ពេញចិត្ត​រូបត្លុក​ណាមួយ​ជាងគេ ហើយ​ប្រិយមិត្ត​ចង់ឱ្យ Toonist គូរ​រូបត្លុក​ផ្តោតលើ​ប្រធានបទ​អ្វី​សម្រាប់​ខែកញ្ញានេះ? សូមចូលរួម​ផ្តល់​មតិ​យោបល់​ប្រកបដោយ​ការទទួលខុសត្រូវ និង​ក្រមសីលធម៌។ សូមអរគុណ!
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ rfa.org/khmer
»» ហ្វេសប៊ុក៖ facebook.com/rfacambodia
»» យូធូប៖ youtube.com/RFAKhmerVideo
»» ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
»» តេឡេក្រាម៖ t.me/rfakhmer
»» អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
---
#RFAKhmer #Cambodia #FreedomOfExpression
Media is too big
VIEW IN TELEGRAM
ក្រុមកូដករ នៃក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ប្រមាណ ៥០នាក់ កាលពីរសៀលថ្ងៃទី៣១ សីហា បន្តធ្វើកូដកម្ម ដោយស្លៀកពាក់ជាអ្នកទោស បង្ហាញថា ការជាប់ពន្ធនាគារ មិនគួរឲ្យខ្លាច ដូចបាត់បង់សិទ្ធិសេរីភាពនោះទេ ក្នុងការទាមទារឲ្យថៅកែក្រុមហ៊ុន និងរដ្ឋាភិបាល ដោះស្រាយវិវាទការងាររ៉ាំរ៉ៃនេះ។ កូដករ ចាប់កាន់ចំរឹងគុក ធ្វើពីក្រដាសឡាំងពណ៌ខ្មៅ ថែមទាំងសរសេរថា សហជីពណាហ្គាវើលដ៍ ជាអ្នកការពារកម្មករ។

ក្រុមកូដករ នៃក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ បានធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុន និងរដ្ឋាភិបាលដោះស្រាយវិវាទការងារ អស់រយៈពេលជិត២ឆ្នាំហើយ ប៉ុន្តែ មិនទាន់មានដំណោះស្រាយនៅឡើយ។ ផ្ទុយទៅវិញ អាជ្ញាធរបានចោទប្រកាន់លើតំណាងកូដករ និងផ្ដន្ទាទោសពួកគេ ចន្លោះពី១ឆ្នាំទៅ២ឆ្នាំ ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #ChenLipKeong #ChhimSithar #NagaWorld #Strikers #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH