វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.45K photos
2.8K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣

៚សហគមន៍ខ្មែរនៅប្រទេសអូស្រ្តាលីរិះគន់ ការផ្ទេរអំណាចតពូជពីឪទៅកូនរបស់លោក ហ៊ុន សែន
៚ប្រវត្តិសង្ខេបរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ដែលធ្លាប់លបទៅទិញសញ្ជាតិបរទេសនៅប្រទេសស៊ីប (Cyprius)
៚ពលរដ្ឋខេត្តកំពង់ស្ពឺស្នើឱ្យអាជ្ញាធរកាយដីចេញពីបឹងអូរតោង ដែល​អ្នកមានអំណាចចាក់លុប
៚ពលរដ្ឋដែលដាក់លុយវិនិយោគជាមួយឧកញ៉ា បោកប្រាស់​មួយចំនួន កំពុងលក់ទ្រព្យសម្បត្តិសងបំណុលធនាគារ
... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #HunSen #HunManet #AunPornmoniroth #Cyprius #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #CambodianAustralians #KampongSpeu #OTongLake #Cambodia #Realestate #Oknha #Tycoon
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Hj7TOiiPRvs
👍10😢2
Media is too big
VIEW IN TELEGRAM
សាលាឧទ្ធរណ៍ភ្នំពេញគ្រោងប្រកាសសាលដីកាលើបណ្ដឹងទាស់របស់ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ និងមនុស្សមួយចំនួនទៀត ដែលតុលាការថ្នាក់ក្រោមផ្ដន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំកន្លះនៅចុងខែកញ្ញាខាងមុខ។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) រំពឹងថា សាលាឧទ្ធរណ៍នឹងផ្ដល់ភាពយុត្តិធម៌ដល់លោក នៅពេលខាងមុខនេះ។ ការលើកឡើងនេះ បន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បានបើកសវនាការលើបណ្ដឹងទាស់របស់លោក វន់ ពៅ លោក ថេង សាវឿង និងមនុស្សចំនួន ៨នាក់ទៀត កាលពីថ្ងៃទី១៧ សីហា។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា តុលាការគួរតែទម្លាក់ចោលការចោទប្រកាន់នេះ ដើម្បីផ្ដល់យុត្តិធម៌ដល់ពួកគេ ដែលជាជនរងគ្រោះក្នុងអំពើបង្ក្រាបដោយហិង្សារបស់សមត្ថកិច្ចកាលពីជិត ១០ឆ្នាំមុន។
#RFAKhmer #Cambodia #HunSen #AppealCourt #HumanRights #IDEA #VornPao #ADHOC #NySokha

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍12
Media is too big
VIEW IN TELEGRAM
ប្រវត្តិ​លោក អូន ព័ន្ធមុនីរ័ត្ន៖ រដ្ឋមន្ត្រី​ត្រៀម​វេច​បង្វេច​រត់ចោល ​«សន្តិភាព» ​របស់​លោក ហ៊ុន សែន
---
លោក អូន ព័ន្ធមុនីរ័ត្ន បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់តាំងពីរដ្ឋាភិបាលអាណត្តិទី៥ ឆ្នាំ២០១៣ ហើយនឹងកាន់តំណែងនេះបន្តទៀត នៅក្នុងរដ្ឋាភិបាលអាណត្តិទី៧។ រដ្ឋមន្ត្រីរូបនេះ តែងតែទទួល បានការសសើរ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតាមវេទិកាសាធារណៈ បើទោះជាមន្រ្តីរូបនេះ បានលបទៅទិញសញ្ជាតិបរទេសនៅប្រទេសស៊ីប (Cyprius) នៅឆ្នាំ២០១៣ ទំនងជាត្រៀមរត់ចោលលោកហ៊ុន សែន ក៏ដោយចុះ។
#RFAKhmer #HunSen #HunManet #AunPornmoniroth #HunManetCabinet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍22
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣៖

១.សមត្ថកិច្ចក្រុងភ្នំពេញចាប់ជនជាតិចិន ៦នាក់ដែលរំដោះមេខ្លោងគ្រឿងញៀន
២.គណបក្សភ្លើងទៀន មិនទាន់ទទួលបានការអនុញ្ញាតពីតុលាការឲ្យចូលជួបសួរសុខទុក្ខអ្នកទោសនយោបាយ
៣.លោក ស ខេង ផ្ដាំកូនប្រុស ឱ្យដោះស្រាយបញ្ហាសង្គម ដែលនៅសល់ក្នុងអាណត្តិចាស់
៤.ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកថាតើសកម្មភាពអ្វីខ្លះដែលខ្មែរនៅឯនាយសមុទ្របន្តធ្វើ ដើម្បីទាក់ទាញអោយអ្នកនយោបាយនៅក្នុងប្រទេសដែលពួកគេរស់នៅ អោយកាន់តែងាកមកចាប់អារម្មណ៍ជួយដោះស្រាយបញ្ហានៅកម្ពុជា? ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
---
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #SarSokha #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #CambodianAustralians #China #ChinaReach #ChinesePrisoners #DrugTrafficking #SiemReap #PoliticalPrisoners #CandlelightParty
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/r2iF2OwFHZU
👍21😢1
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ភ្លើងទៀន​លោក សៅ រ៉ាស៊ី ថាការបែកបាក់របស់ក្រុមប្រឆាំង អាចបណ្ដាលមកពី យុទ្ធសាស្ត្រ​របស់បក្សកាន់អំណាច។​
បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/DwSfDsS6jrg
--
ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
#កម្ពុជា #គណបក្សប្រជាជនកម្ពុជា #ហ៊ុនសែន  #បក្សភ្លើងទៀន #បក្សសង្គ្រោះជាតិ #បែកបាក់
#Cambodia #Khmer #RFAKhmer #HunSen #CLP #CNRP #CPP
👍14
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ ២០២៣៖

១. គណបក្សភ្លើងទៀន មិនទាន់ទទួលបានការអនុញ្ញាតពីតុលាការឲ្យចូលជួបសួរសុខទុក្ខអ្នកទោសនយោបាយ
២. ប្រជាសហគមន៍ព្រៃឡង់ខេត្តកំពង់ធំរកឃើញការកាប់ឈើខុសច្បាប់ និងការទន្ទ្រានយកដីព្រៃ
៣. សង្គមស៊ីវិលថា លោកហ៊ុន សែន នៅតែបន្តកាត់បឹងតាមោកឲ្យឯកជន ដោយមិនខ្វល់ពីបញ្ហាលំបាករបស់ពលរដ្ឋរស់នៅជុំវិញបឹង
៤. ព្រះសង្ឃ និងយុវជនខ្មែរក្រោមនិពន្ធបទចម្រៀង បង្ហាញពីវប្បធម៌និងស្ថានភាពរស់នៅរបស់ពលរដ្ឋខ្មែរក្រោម
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #SarSokha #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #TaiwanesePrisone #DrugTrafficking #SiemReap #PoliticalPrisoners #CandlelightParty #PoliticalPrisoners #Forest #PreyLang #Logging #Deforestation #KampongThom #PhnomPenh #TamokLake #Development #KhmerKrom #Vietnam
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/E6nP-NqY4lk
👍13
Media is too big
VIEW IN TELEGRAM
ក្នុងចំណោម​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​មាន​រដ្ឋមន្ត្រី​វ័យក្មេង​មួយ​រូប ​ដែល​នឹង​ឡើង​មក​ស៊ី​កេរ្តិ៍​ឪ​មិន​ខុស​ពី​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ទេ​។​ ​លោក​ជា​រដ្ឋមន្ត្រី​ម្នាក់​ ដែល​ទំនង​ដូចជា​គិតគូរ​ពី​រឿង​សម្រស់​ខ្លួនឯង​ ​និង​ប្រពន្ធកូន​ ​ការពារ​ត្រកូល​ ​ច្រើនជាង​គិតគូរ​ពី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ ​និង​ការពារ​ជាតិ​។​ ​អ្នកឃ្លាំមើល​ថា​ ​រដ្ឋមន្ត្រី​វ័យក្មេង​រូប​នោះ ​គ្រាន់តែ​ជា ​«​តុក្កតា​»​ ​ឬ​ ​«​ទី​មោង​»​ មួយ​ដែល​ត្រូវ​ក្រុម​ត្រកូល​ហ៊ុន​បោក​ប្រើ​ ដើម្បី​សម្រេច​មហិច្ឆតា​ផ្ទេរ​អំណាច​ឱ្យ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ក្នុង​ពេលនេះ​តែប៉ុណ្ណោះ​។​ ​ពួកគេ​ថា​ ​លោក​អាច​នឹង​ត្រូវ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​«​ក​ម្ចាត់​ចោល​»​ វិញ​ ​នៅ​ក្រោយពេល​បាន​អំណាច​ពេញដៃ​រួច​។​ ​តើ​រដ្ឋមន្ត្រី​វ័យក្មេង​ចាយ​សម្រស់​ ដែល​អាច​ត្រូវ​ត្រកូល​ហ៊ុន​ «​បោក​ប្រើ​»​ មួយ​គ្រា ដើម្បី​សម្រេច​មហិច្ឆតា​ផ្ទេរ​អំណាច​តពូជ​នេះ​ ​ជា​នរណា​?
#RFAKhmer #HunSen #HunManet #TeaSeiha #HunManetCabinet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
👍30
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣៖

១.ពលរដ្ឋខ្មែរនៅជប៉ុន និងកូរ៉េខាងត្បូង សហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆាំងនឹងការឡើងកាន់អំណាចរបស់ លោក ហ៊ុន ម៉ាណែត នៅថ្ងៃស្អែក
២.ក្រុមយុវជន រិះគន់អាជ្ញាធរពន្ធនាគារ និងតុលាការ ដែលបន្តអនុវត្តស្តង់ដារពីរ ចំពោះអ្នកទោសនយោបាយ និងអ្នកទោសមានលុយមានអំណាច
៣.អាជ្ញាធរ បង្ហាញមុខឧក្រិដ្ឋជនដែលរំដោះអ្នកទោសតៃវ៉ាន់
៤.សហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើបាតុកម្មប្រឆាំងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមបួននាក់
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #SarSokha #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #Workers #Korea #US #Protest #DoubleStandard #PoliticalPrisoners #Criminals #TaiwanesePrisone #DrugTrafficking #SiemReap #KKF #KhmerKrom #KampucheaKrom #Vietnam #KhmerKromActivists #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh #SonChumChuon #ThachLen #PhnomPenh #Embassies
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/vaz5heVljG4
👍12
Media is too big
VIEW IN TELEGRAM
ប្រជាពលរដ្ឋខ្មែរ រស់នៅតាមរដ្ឋមួយចំនួន នៅសហរដ្ឋអាមេរិក និងនៅបណ្តាប្រទេសមួយចំនួនទៀតរួមគ្នាធ្វើបាតុកម្មប្រឆាំងនឹងការផ្ទេរអំណាចតវង្សត្រកូលរបស់ លោក ហ៊ុន សែន និងបក្សពួកមួយចំនួនទៀត។
ជាមួយគ្នានោះដែរ ពួកគាត់ក៏អំពាវនាវសុំឲ្យសហគមន៍អន្តរជាតិកុំទទួលស្គាល់ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីរបស់ប្រទេសកម្ពុជា។
កាប្រឆាំងនេះដោយសារពួកគាត់មើលឃើញថា ការបោះឆ្នោតកន្លងទៅនោះ ជាការបោះឆ្នោតក្លែងក្លាយនិងបង្គ្រប់កិច្ច របស់លោក ហ៊ុន សែន ដើម្បីផ្ទេរអំណាចពីឪពុកទៅកូន គឺលោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
#កម្ពុជា #គណបក្សប្រជាជនកម្ពុជា #ហ៊ុនម៉ាណែត #សមរង្ស៊ី #គណបក្សសង្គ្រោះជាតិ​ #ហ៊ុនសែន
#Cambodia #Khmer #RFAKhmer #HunManet #SamRainsy #HunSen #CNRP #CPP
👍23
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ ២០២៣៖

១. ពលរដ្ឋខ្មែរនៅក្រៅប្រទេសធ្វើបាតុកម្មប្រឆាំងនឹងការឡើងកាន់អំណាចរបស់ លោក ហ៊ុន ម៉ាណែត នៅថ្ងៃអាទិត្យនេះ
២. សហគមន៍មានទំនាស់ដីធ្លីនៅខេត្តកោះកុង ត្រៀមតវ៉ា ទាមទារឲ្យតុលាការដោះលែងតំណាងពួកគេទាំង៩នាក់
៣. ប្រជាពលរដ្ឋតវ៉ាឱ្យភាគីម្ចាស់បុរីពិភពថ្មី បន្ធូរបន្ថយការបង់ប្រាក់និងគិតគូរប្រាក់ដែលបានបង់រំលោះបាន៥០%
៤. ប្រជានេសាទខេត្តបាត់ដំបង ត្អូញត្អែរពីផលត្រីធ្លាក់ចុះ ដោយសារបទល្មើសនេសាទ និងបម្រែបម្រួលរបបទឹក
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #SarSokha #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #Workers #Korea #US #Protest #LandActivists #KohKong #Court #BoreyPiphupThmey #Battambang #IllegalFishing #TonleSap
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/JaoMbMqpxKg
👍22
#កម្រងរូបភាព៖ ក្រុមបាតុករនៅកូរ៉េខាងត្បូង ដែលមានគ្នាប្រមាណ ៧០០នាក់ បានប្រមូលផ្តុំ នៅទីលានជុងកាក់ (Jonggak) ក្នុងទីក្រុងសេអ៊ូល (Seoul) ចាប់ពីម៉ោង ១១ព្រឹក ដល់ម៉ោង ៤រសៀល ថ្ងៃអាទិត្យ ទី២០ សីហា ដើម្បីប្រឆាំងនឹងការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត និងទាមទារឱ្យបញ្ចប់អំណាចផ្តាច់ការត្រកូល «ហ៊ុន» នៅកម្ពុជា។ ជាមួយគ្នានោះដែរ ពួកគេក៏អំពាវនាវ ឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ កាធ្វើបាតុកម្មនេះ ដោយសារពួកគាត់មើលឃើញថា ការបោះឆ្នោតកន្លងទៅ ជាការបោះឆ្នោតក្លែងក្លាយ ដើម្បី លោក ហ៊ុន សែន ងាយស្រួល ផ្ទេរអំណាច ទៅកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ក្រុមបាតុករក៏បាននាំគ្នាដង្ហែញត្តិពីទីលានជុងកាក់ ឆ្ពោះទៅក្រសួងការបរទេសកូរ៉េ និងស្ថានទូតជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចំនួន ១៩ប្រទេស ដើម្បីស្នើសុំជួយអន្តរាគមន៍ជំរុញឱ្យកម្ពុជាបើកលំហសិទ្ធិសេរីភាព និងបើកលំហឱ្យគ្រប់គណបក្សនយោបាយបានចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលក្រោយៗ ទៀត។
#RFAKhmer #Cambodia #HunSen #HunManet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #Korea #Workers #Protest
👍47