វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.41K photos
2.78K videos
107 files
8.87K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋនៅខេត្តព្រះសីហនុ នាំគ្នាដង្ហែញត្តិទៅកាន់ភូមិគ្រឹះប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន សុំឱ្យជួយការពារដីព្រៃសហគមន៍
---
ប្រជាសហគមន៍​ព្រៃឈើ​​ជាង​៦០​នាក់​មក​ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្តព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​ឧសភា បាន​ប្រមូល​ផ្ដុំ​គ្នា​លើក​បដា​នៅ​មុខ​ផ្ទះ​របស់​ប្រធាន​ព្រឹទ្ធសភា​លោក​ ហ៊ុន​ សែន​ នៅ​ក្រុម​តាខ្មៅ​ខេត្ត​កណ្ដាល​និង​បាន​ដាក់​ញត្តិ​​ស្នើ​​ឱ្យ​ លោក ហ៊ុន សែន​ ជួយ​អន្តរាគមន៍​ការពារ​ព្រៃ​សហគមន៍​របស់​ពួកគាត់​។

រូបភាព៖ រូបភាពពីហ្វេសប៊ុកសមាគមអាដហុក
អានព័ត៌មានលើគេហទំព័រ៖https://www.rfa.org/khmer/society/2025/06/02/cambodia-forest-land-dispute/

---
#RFAKhmer #Cambodia #HunSen #Sihanoukville #LandDispute
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បន្ត​ប្រើយន្តការអន្តរជាតិ​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​​​​ពីវៀតណាម
---
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នៅតែបន្ត​ធ្វើ​យុទ្ធនាការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពីសហគមន៍​អន្តរជាតិ ដើម្បីជួយ​ពលរដ្ឋ​ខ្មែរក្រោម​ឱ្យ​រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខបុក​​​ម្នេញឥតស្រាកស្រាន្តពីអាជ្ញាធរ​វៀតណាម និង​ដាក់​សំពាធ​លើ​រដ្ឋាភិបាល​កុម្មុយនិស្ត​មួយនេះ ឱ្យ​គោរព​សិទ្ធិ​ជន​ជាតិ​ដើមខ្មែរក្រោម។ យុទ្ធនាការ​នេះ ធ្វើឡើង​បន្ទាប់ពីអាជ្ញាធរវៀតណាម ​បន្តចាប់សកម្មជនខ្មែរក្រោមដាក់​ពន្ធនាគារ ​និង​គំរាម​កំហែងពលរដ្ឋខ្មែរក្រោមមួយ​ចំនួន​ទៀត ដោយសារតែពួកគេចេញមុខទាមទារ​សិទ្ធិជាជនជាតិដើម និង «សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង»។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #France #SouthKorea #KhmerKrom #KampucheaKrom #KKF #IndigenousRights #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
កម្ពុជា​ប្រកាស​នឹង​ប្ដឹង​រឿង​ព្រំដែន​ជាមួយ​ថៃ​ទៅ​តុលាការ​
 ---
សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​ ដែល​មាន​សមាជិក​១៨២​រូប បាន​លើកដៃ​បោះឆ្នោត​គាំទ្រ​ឱ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត​ យក​រឿង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ទៅ​ដោះ​ស្រាយ​នៅតុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) ​ដើម្បី​ពន្លត់​និង​បញ្ចប់​បញ្ហា​នេះ​។ បក្ស​ប្រឆាំង​គាំទ្រ​គម្រោង​​ប្ដឹង​នេះ និង​ចាត់​ទុក​ថា ជា​ជោគជ័យមួយ​នៃ​ការតវ៉ា​កន្លង​មក​របស់​ក្រុម​ពលរដ្ឋ​នៅ​ក្រៅប្រទេស​ដែល​ជំរុញ​ទៅ​រដ្ឋាភិបាល​ប្ដឹង​ករណី​នេះ​ទៅ តុលាការ​អន្តរជាតិ​។

រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន និង The Nation Thailand
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/06/02/cambodia-raise-border-dispute-to-icj/
---
#RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict
Media is too big
VIEW IN TELEGRAM
ប៉ូលិស​កោះ​ហៅ​តំណាង​សហគមន៍​ព្រៃ​ឈើ​៤នាក់​នៅ​ខេត្តព្រះសីហនុ​សាកសួរ​ក្រោយ​ពី​ពួកគាត់​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក ហ៊ុន សែន​
---
ប្រជា​សហគមន៍​ព្រៃឈើ​អ្នក​តា​ថ្ម​ព្រង់ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ព្រួយបារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​ប៉ូលិស​កោះហៅ​តំណាង​សហគមន៍​៤នាក់​ រួម​មាន​លោក ឃុន ស៊ីនឿន លោក​ ឆៃ ឆន លោក ផុន ភាព និង​លោក​ ហាន់ សម្បត្តិ​ សាកសួរ​អំពី​សកម្មភាព​ការពារ​ព្រៃ​សហគមន៍។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunSen #HunManet #Environment
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
សមត្ថកិច្ចហៅតំណាងពលរដ្ឋសួរនាំ ក្រោយនាំគ្នាទៅដាក់ញត្តិនៅផ្ទះលោក ហ៊ុន សែន
---
​​ប្រជា​សហគមន៍​ព្រៃឈើ​អ្នក​តា​ថ្ម​ព្រង់ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ព្រួយបារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​ប៉ូលិស​កោះហៅ​តំណាង​សហគមន៍​៤នាក់​សាកសួរ អំពី​សកម្មភាព​ការពារ​ព្រៃ​សហគមន៍។

រូបភាព៖ រូបភាពពីហ្វេសប៊ុកសមាគមអាដហុក និងហ្វេសប៊ុកលោក ហ៊ុន សែន
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/06/03/citizens-with-land-disputes-seek-solution-from-hunsen/

---
#RFAKhmer #Cambodia #HunSen #Sihanoukville #LandDispute
Media is too big
VIEW IN TELEGRAM
RFA Khmer service director Poly Sam speaks about China's recent joint military exercises with Cambodia — the largest ever for the Southeast Asian nation — the recent visit by Xi Jinping and the funding of Ream Naval Base by China.

Click here to watch video
Media is too big
VIEW IN TELEGRAM
ហ៊ុន សែន៖ បើប្រទេសថៃបរិសុទ្ធ នឹងមិនខ្លាចប្ដឹងទៅ ICJ
---
សមាជរដ្ឋសភានិងព្រឹទ្ធសភា ដែលមានសមាជិក ១៨២រូប បានលើកដៃបោះឆ្នោតគាំទ្រឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យករឿងជម្លោះព្រំដែនជាមួយប្រទេសថៃទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះ។ បក្សប្រឆាំងគាំទ្រគម្រោងប្ដឹងនេះ និងចាត់ទុកថា ជាជោគជ័យមួយនៃការតវ៉ាកន្លងមករបស់ក្រុមពលរដ្ឋនៅក្រៅប្រទេស ដែលជំរុញទៅរដ្ឋាភិបាលប្ដឹងករណីនេះទៅ តុលាការអន្តរជាតិ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/2025/06/02/cambodia-raise-border-dispute-to-icj/
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ដាក់​ញត្តិ​ឱ្យ​សាលាក្រុង​ជួយ​ដោះស្រាយ​ដីធ្លី
---
ប្រជាពលរដ្ឋ​ប្រមាណ​៨០​គ្រួសារ រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​សែនសុខ នៅ​ថ្ងៃ​ទី​០៣ ខែ​មិថុនា បាន​នាំគ្នា​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ឱ្យ​ជួយ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ។ ចំណែក​ពលរដ្ឋ​៥​គ្រួសារ​មក​ពី​ខណ្ឌ​ទួលគោក បាន​ស្នើសុំ​ឱ្យ​សាលាក្រុង​ជួយ​ផ្ដល់​សំណង​សមរម្យ បន្ទាប់​ពី​អាជ្ញាធរ​សង្កាត់​បាន​ចុះ​ទៅ​គំរាម​បណ្ដេញ​ពួកគាត់​ចេញ ដើម្បី​យក​ដី​ពង្រីក​ផ្លូវ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #humanrights #LandDispute
មន្ត្រីបក្សកម្លាំងជាតិម្នាក់ត្រូវឃុំខ្លួន បន្ទាប់ពីរិះគន់លោក ហ៊ុន សែន តាមហ្វេសប៊ុក
​---
អាជ្ញាធរ​បាន​ចាប់​ខ្លួន​​សមាជិក​ក្រុម​ការងារ​បណ្ដោះអាសន្ន​គណបក្ស​កម្លាំង​ជាតិ ខេត្ត​កំពង់ស្ពឺ​ លោក ឌឹម គៀង​ បញ្ជូន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣​ខែ​មិថុនា។

រូបភាពពីហ្វេសប៊ុកគណបក្សកម្លាំងជាតិ
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/06/04/npp-activist-detained-after-criticize-hunsen-on-facebook/
---
#RFAKhmer #Cambodia #PoliticsKH #NationalPowerParty #InteriorMinistry
Media is too big
VIEW IN TELEGRAM
ខ្មែរក្រោមប្រារព្ធខួប៧៦ឆ្នាំដែលបារាំងកាត់ទឹកដីកម្ពុជាក្រោមឱ្យវៀតណាមត្រួតត្រា
---
សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​ថ្ងៃ​ទី​០៤ ខែ​មិថុនា បាន​ធ្វើ​ពិធី​រំឭក​ខួប​ទី ៧៦​ឆ្នាំ ថ្ងៃ​អាណានិគម​បារំាង​ផ្ទេរ​ការ​គ្រប់គ្រង​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ឱ្យ​អាណានិគម​វៀតណាម​គ្រប់គ្រង។ តំណាង​ខ្មែរ​ក្រោម​ថា ជា​រឿង​ឈឺចាប់​និង​មិន​នឹក​ស្មាន ដែល​ខ្មែរ​ក្រោម​បាន​ក្លាយ​ជា​ជនជាតិ​ភាគ​តិច​រស់​នៅ​លើ​ទឹក​ដី​ដូនតា​របស់​ខ្លួន។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #France #KhmerKrom #KampucheaKrom #June4KhmerKromDay
ថៃ​មិន​ចង់​ឡើង​តុលាការ​យុត្តិធម៌​អន្តរជាតិ(ICJ) តាម​ការ​បបួល​របស់​កម្ពុជា
---
រដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់​ទៅ​ភាគី​ថៃ​ថា កម្ពុជា​នៅ​តែ​រក្សា​ជំហរ​បញ្ជូន​សំណុំ​រឿង​នៅ​តំបន់​ព្រំដែន​រសើប​ទាំង​៤ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដដែល។ ការ​ឆ្លើយតប​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ចង់​បន្ត​ការ​ចរចា​ទ្វេ​ភាគី​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន ជាជាង​នាំ​គ្នា​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។ 
រូបភាពពីAFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/06/05/thailand-reject-cambodia-referring-border-case-to-icj/
---
#RFAKhmer #Cambodia #Thailland #HunManet #HunSen #ICJ #BorderConflict