វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.41K photos
2.78K videos
107 files
8.87K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ថៃចង់ដោះស្រាយត្រឹមទ្វេភាគី មិនចង់ឡើង ICJ ដោះស្រាយរឿងព្រំដែន
---
រដ្ឋាភិបាលកម្ពុជាបានប្រាប់ទៅភាគីថៃ ថា កម្ពុជានៅតែរក្សាជំហរបញ្ជូនសំណុំរឿងនៅតំបន់ព្រំដែនរសើបទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិដដែល។ ការឆ្លើយតបនេះ ធ្វើឡើងក្រោយពេល រដ្ឋាភិបាលថៃបានប្រកាសចង់បន្តការចរចាទ្វេភាគីជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាព្រំដែន ជាជាងនាំគ្នាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/2025/06/05/thailand-reject-cambodia-referring-border-case-to-icj
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailland #HunManet #HunSen #ICJ #BorderConflict
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
ថៃ​នឹង​មិន​ទទួល​ស្គាល់​សេចក្ដី​សម្រេច​តុលាការ​យុត្តិធម៌​អន្តរជាតិ​ICJ ខណៈ​កម្ពុជា​ប្រកាន់​ជំហរ​ប្ដឹង
---
 រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ថា នឹង​មិន​ទទួល​ស្គាល់​ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ពេល​ខាង​មុខ​នោះ​ទេ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ជំហរ​ប្ដឹង​ទៅ​តុលាការ​អង្គការ​សហប្រជាជាតិ​មួយ​នេះ ឱ្យ​ដោះស្រាយ​បញ្ហា​ព្រំដែន។
រូបភាព៖ AFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/06/06/thailand-will-not-recognize-icj-jurisdiction/

---
#RFAKhmer #Cambodia #Thailland #HunManet #HunSen #ICJ #BorderConflict
Media is too big
VIEW IN TELEGRAM
កងទ័ពកម្ពុជាត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិត ស្របពេល​​ភាព​តានតឹង​ជាមួយថៃបន្តឡើងកម្ដៅ
---
កងទ័ពកម្ពុជាត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅមូលដ្ឋានយោធាសមុទ្ររាមកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ខាងមុខ។ អ្នកឃ្លាំមើលថា កម្ពុជាមិនគួរហ្វឹកហាត់បាញ់គ្រាប់ពិតអំឡុងពេល ដែលកម្ពុជា និងថៃកំពុងមានជម្លោះប្រដាប់អាវុធតំបន់ព្រំដែនឡើយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #ReamNavalBase #MilitaryExercises
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ការធ្វើបាតុកម្មរបស់ជនជាតិថៃ «មិនប៉ះពាល់ការបំពេញការងាររបស់ស្ថានទូតកម្ពុជាទេ»
---
ការធ្វើបាតុកម្មរបស់ជនជាតិថៃ នៅមុខស្ថានទូតខ្មែរប្រចាំប្រទេសថៃ មិនបានធ្វើឱ្យប៉ះពាល់ដល់ការបំពេញការងាររបស់ស្ថានទូតខ្មែរឡើយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailland #HunManet #HunSen #ICJ #BorderConflict
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​ខ្លះធ្លាក់​ខ្លួន​ឈឺក្រោយតវ៉ាជាង៣ឆ្នាំគ្មាន​ដំណោះស្រាយ
---
ក្រុម​កូដ​ករ​បុគ្គលិក​នៃក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) ជាច្រើន​នាក់​កំពុង​ប្រឈម​បញ្ហា​សុខភាព​ និងជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារ​តែកូដ​ករមួយចំនួនបង្ខំចិត្តទៅរកការងារធ្វើកន្លែងផ្សេង និងបញ្ហាជីវភាពរបស់ពួកគាត់កាន់តែធ្លាក់ដុនដាប គ្មាន​ចំណី​អាហារ​បរិភោគ​គ្រប់គ្រាន់ បន្ទាប់ពីបាត់បង់ការងារ គ្មានប្រាក់ចំណូល ក្រោយពីចេញតវ៉ាជារៀងរាល់សប្តាហ៍។ ការលើកឡើងនេះ គឺបន្ទាប់ពីក្រុមកូដករណាហ្គាវើលដ៍បន្តចេញធ្វើកូដកម្មទារដំណោះស្រាយបញ្ចប់វិវាទការងារពីថៅកែណាហ្គាវើលដ៍ នៅថ្ងៃទី៧ ខែមិថុនា។ ពួក​គាត់​អះអាង​ថា ទោះមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្តី ក៏នៅតែបន្ត​ធ្វើ​កូដកម្ម​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​ការងារ​សមរម្យ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #NagaWorld #LaborDispute
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
លោក ហ៊ុន ម៉ាណែត «​ឆ្លៀត​ពេល​ទៅ​បារាំង គួរ​ស្វែងរក​គាំទ្រ​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​តាម​យន្តការ​អន្តរជាតិ​»
---
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ចូលរួម​សន្និសីទ​ស្ដីពី​មហាសមុទ្រ​របស់​អង្គការ​សហប្រជាជាតិ។ អ្នក​ឃ្លាំមើល​បាន​យល់ឃើញ​ថា លោក ហ៊ុន ម៉ាណែត គួរ​ឆ្លៀត​ឱកាស​ស្វែងរក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​ថៃ​ជ្រើសរើស​យន្តការ​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន។

រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/06/08/hunmanet-visit-france-amid-border-tension-with-thailand/
---
#RFAKhmer #Cambodia #Thailland #HunManet #HunSen #ICJ #BorderConflict
ពលករ​ខ្មែរ​មួយ​ចំនួន​ប្រឈម​ការ​រើសអើង​ពី​ជនជាតិ​ថៃ​ដោយសារ​រឿង​ជម្លោះ​នៅ​ព្រំដែន
---
ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ បន្ទាប់​មាន​ជម្លោះ​​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន​ប្រទេស​ទាំង​ពីរ​។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ជូន​ដំណឹង​អំពី​ដំណោះស្រាយ​ជាក់លាក់​ជាមួយ​ថៃ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​ពួកគាត់។

រូបភាព៖ ហ្វេសប៊ុកបណ្ដាញយុវជនព័ត៌មានក្រសួងព័ត៌មាន
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/06/09/cambodian-workers-face-discrimination-during-cambodia-thai-border-dispute/

#RFAKhmer #Cambodia #Thailland #HunManet #HunSen #ICJ #BorderConflict
Media is too big
VIEW IN TELEGRAM
គណបក្សឆន្ទៈខ្មែរកែសម្រួល​លក្ខន្តិកៈ​បក្ស ឱ្យស្របតាមប្រកាសក្រសួងមហាផ្ទៃ
---
គណបក្សឆន្ទៈខ្មែរ ​បាន​ធ្វើ​សមាជ​វិសាមញ្ញ​ នៅ​ថ្ងៃ​ទី០៨​មិថុនា នៅ​ទីស្នាក់ការ​គណបក្ស​ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមាន​​សកម្មជន និង​សមាជិក​បក្ស​ចូលរួមប្រហែល៤០០នាក់។ សមាជនេះ ធ្វើឡើងក្នុងគោលបំណងកែសម្រួលលក្ខន្តិកៈលើប្រការមួយចំនួន ជាពិសេសប្រការដែលចែងពាក់ព័ន្ធនឹងការចងសម្ព័ន្ធភាពជាមួយនឹងគណបក្សនយោបាយ។ គណបក្សឆន្ទៈខ្មែរ បាន​សម្រេច​ជ្រើសតាំង​បំពេញ​បន្ថែមសមាជិក​គណៈកម្មាធិការនាយក​ចំនួន​២០រូប និងកែសម្រួលតួនាទីរបស់ថ្នាក់ដឹកនាំគណបក្សមួយចំនួនផង។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #PoliticalPartyAlliance #KhmerWillParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
លោកស្រី សែម សុខគា ឡើងមកស្វែងរកដំណោះស្រាយដីធ្លីនៅភ្នំ១៥០០ជាថ្មី
---
ពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់ភ្នំ១៥០០ ខេត្តពោធិ៍សាត់ លោកស្រី សែម សុខគា បានទទូចឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លី ដែលត្រូវបានអាជ្ញាធរខេត្តរឹបអូសយកតាមរយៈការបណ្តេញចេញដោយបង្ខំ។ ការ​ទទូច​នេះ ធ្វើ​ឡើង​ក្នុង​ពេលលោកស្រី សែម សុខគា ឡើងមកភ្នំពេញ ដើម្បីដាក់ញត្តិនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី៩មិថុនា ស្នើ​ឱ្យ​ក្រសួង​ជួយ​រកដំណោះស្រាយជម្លោះ​ដីធ្លី​ និងស្នើឱ្យតុលាការលើក​លែង​ការ​ចោទ​ប្រកាន់មកលើ​លោកស្រី៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #Phnom1500 #ForcedEvictions
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
កងទ័ព​ជើង​ទឹក​នៅ​មូលដ្ឋាន​ទ័ព​រាម​ត្រៀម​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត
---
កងទ័ព​ជើង​ទឹក​នៅ​មូលដ្ឋាន​ទ័ព​រាម ត្រៀម​ធ្វើ​សមយុទ្ធ​បាញ់គ្រាប់​ពិត​លើ​ផ្ទៃ​សមុទ្រ ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៣​ខែ​មិថុនា​ខាងមុខ។ អ្នកឃ្លាំមើល​ថា កម្ពុជា​មិនគួរ​ហ្វឹកហាត់​បាញ់គ្រាប់ពិត​អំឡុង​ពេល​ដែល​កម្ពុជា​និង​ថៃ​កំពុង​មាន​ជម្លោះ​ប្រដាប់​អាវុធ​តំបន់​ព្រំដែន​ឡើយ។

រូបភាពពីហ្វេសប៊ុកមូលដ្ឋានកងទ័ពជើងទឹករាម
អានព័ត៌មានលើគេហទំព័រ៖https://www.rfa.org/khmer/politics/2025/06/09/cambodian-navy-to-conduct-live-fire-drills/
---

#RFAKhmer #Cambodia #Thailand #HunSen #HunManet #ReamNavalBase #MilitaryExercises
កម្ពុជា​ថា ពុំមានការដកទ័ព តែជាការកែសម្រួល​កម្លាំង​ទ័ព​ ដើម្បី​បញ្ចៀស​ការ​ប្រយុទ្ធ​បង្ហូរ​ឈាម​ជាមួយ​កងទ័ព​ថៃ
---
ក្រសួង​ការពារជាតិ​បាន​លើកឡើង​ថា កម្ពុជា​បាន​កែសម្រួល​កម្លាំង​កងទ័ព​ស្ថិត​នៅ​តំបន់​ជម្លោះ​នៃ​ដែនដី​របស់​ខ្លួន ឱ្យ​ត្រឡប់​ទៅ​តំបន់​សមស្រប ប៉ុន្តែ​មិន​មែន​ជា​ការ​ដក​ទ័ព​នោះ​ទេ។ ការ​សម្រេច​កែសម្រួល​កម្លាំង​ទ័ព​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​មួយ​រវាង​មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា​ជាមួយ​ថៃ។
រូបភាពពីហ្វេសប៊ុកលោក ទៀ សីហា និងកាសែត The Nation
អានព័ត៌មានលើគេហទំព័រhttps://www.rfa.org/khmer/society/2025/06/10/cambodia-deny-thailand-claim-to-withdraw-forces/
---

#RFAKhmer #Cambodia #Thailland #HunManet #HunSen #ICJ #BorderConflict