វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.41K photos
2.78K videos
107 files
8.87K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
កងទ័ពខ្មែរប្រកាសមិនដកថយពីតំបន់ផ្ទុះអាវុធ ផ្ទុយពីការប្រកាសរបស់កងទ័ពថៃ
---
កងទ័ពកម្ពុជាចេញសេចក្ដីប្រកាសថា នឹងបន្តឈរជើងនៅតំបន់ប៉ះទង្គិចគ្នាដោយមិនដកថយ ហើយបានស្នើឱ្យភាគីថៃគោរពអធិបតេយ្យភាពកម្ពុជា។ ប៉ុន្តែ កងទ័ពថៃចេញសេចក្ដីប្រកាសថា កងទ័ពកម្ពុជាបានព្រមព្រៀងដកទ័ពចេញពីតំបន់ផ្ទុះអាវុធ។ ការប្រកាសផ្ទុយគ្នានេះ ធ្វើឡើងបន្ទាប់ពីមេទ័ពជើងគោកកម្ពុជានិងថៃ បានជួបចរចាគ្នា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/society/2025/05/29/cambodia-thailand-border-dispute
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនលើកបដាស្នើទៅលោក ហ៊ុន ម៉ាណែត បញ្ឈប់ការគំរាមឆ្លងដែន
---
ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនបាន ស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយលើកបដាទាមទារឱ្យបញ្ឈប់ការគំរាមឆ្លងដែន និងគោរពសិទ្ធិមនុស្ស។ ក្រុមអ្នកទាមទារមានគ្នាជិត ៤០នាក់ បានស្រែកទាមទារនៅផ្លូវ ដែលក្បួនរថយន្តលោក ហ៊ុន ម៉ាណែត ជិះឆ្លងកាត់ទៅគណៈរដ្ឋមន្ត្រីជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អ៊ីស៊ីបាក ស៊ិហ្គែរុ (ISHIBA Shigeru) នៅទីក្រុងតូក្យូ ល្ងាចថ្ងៃទី៣០ ខែឧសភា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Japan #PoliticsKH #Democracy #HumanRights #TransnationalRepression
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ទ័ព​កម្ពុជា​និង​ចិន​​បង្កើន​កិច្ច​សហប្រតិបត្តិការ​​ស៊ី​ជម្រៅ ខណៈ​ទ័ព​ចិន​អាច​មាន​សិទ្ធិ​ផ្ដាច់មុខ​ប្រើប្រាស់​មូលដ្ឋាន​រាម
---
ប្រមុខ​កងទ័ព​កម្ពុជា​និង​ចិន បាន​ប្រកាស​ពី​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​វិស័យ​យោធា​ទ្វេ​ភាគី​កាន់​តែ​ជិតស្និទ្ធ ដើម្បី​រួម​ចំណែក​ការពារ​សន្ដិភាព​និង​សន្ដិសុខ​នៅ​ក្នុង​តំបន់ និង​ពិភពលោក។ ការ​លើកឡើង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ប្រទេស​ទាំង​ពីរ បាន​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​នាគមាស​២០២៥ នៅ​ថ្ងៃ​ទី​២៨​ខែ​ឧសភា។ 

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #China #ChinaReach #PRC #USA#HunManet #HunSen #ReamNavalBase
Media is too big
VIEW IN TELEGRAM
សកម្មជន​ដីធ្លី​ខេត្តកោះកុង ស្នើឱ្យ​តុលាការ​​ទម្លាក់​​ចោល​បទ​ចោទ «ញុះញង់ និង​​បរិហារ​កេរ្តិ៍​»
---
ស្ត្រី​​សកម្មជន​​ដីធ្លី​​ ២​​នាក់ ដែល​សកម្ម​ក្នុង​ការ​តវ៉ា​រក​ដំណោះ​ស្រាយ​វិវាទ​ដីធ្លី​ជាមួយ​អ្នក​មាន​អំណាច​ នៅ​ស្រុក​ស្រែ​អំបិល​ ខេត្តកោះកុង រំពឹងថាតុលាការ​កំពូល នឹង​ចេញ​សាល​ដីកា​យុត្តិធម៌​ជូន​ពួកគាត់ នៅថ្ងៃទី ១៧ ខែមិថុនា ខាងមុខនេះ។ ក្តីសង្ឃឹម​នេះ គឺបន្ទាប់​ពី​តុលាការ​កំពូលបាន​បើក​សវនាការ កាលពី​ថ្ងៃ​ទី២៨ ឧសភា ក្នុងសំណុំរឿង «ញុះញង់ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ» ដែល​ប្ដឹង​ដោយ អតីត​តំណាង​សហគមន៍អ្នកស្រី ឆាយ វី។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #PhavNheung #SengLin #LandActivist #LandDispute #KohKong
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខេត្តកោះកុងឡើងដាក់ញត្តិជាថ្មីទៅក្រសួង​ពាក់ព័ន្ធ​សុំឲ្យជួយដោះស្រាយដីធ្លី
---
តំណាង​សហគមន៍​មួយ​ចំនួន នៅ​ខេត្តកោះកុង បាន​ប្រមូលផ្ដុំ​គ្នាជាថ្មី​នៅ​មុខ​ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២៨ ឧសភា ដើម្បី​ដាក់​ញត្តិ​សុំឱ្យ​​ពន្លឿន​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ និង​​ដោះស្រាយបញ្ចប់វិវាទ​ដីធ្លី​។ ការដាក់ញត្តិជាថ្មីនេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ដែន​ដី កាល​ពី​ខែ​ឧសភា ឆ្នាំ២០២៤ ​បានបង្វែរ​ញត្តិរបស់ពួកគាត់ទៅ​​ឲ្យសាលាខេត្ត​កោះកុង​ ជាអ្នកដោះស្រាយ ប៉ុន្តែថ្នាក់ខេត្តបានទុកឲ្យវិវាទដីធ្លីអូសបន្លាយមកដល់ពេលនេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #LandActivist #LandDispute #KohKong
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនធ្វើបាតុកម្មទាមទារបង្កកទ្រព្យសម្បត្តិត្រកូល «ហ៊ុន»
---
ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ជាង២០០នាក់ មកពីជាង១០តំបន់ផ្សេងៗ បានប្រមូលផ្ដុំគ្នានៅទីក្រុងតូក្យូ (Tokyo) ទាមទារឱ្យបង្កកទ្រព្យសម្បត្តិត្រកូល «ហ៊ុន» និងប្រឆាំងការដឹកនាំបន្តពូជ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Japan #PoliticsKH #Democracy #HumanRights #TransnationalRepression #HunDynasty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
កម្រងរូបភាព៖: ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង ធ្វើ​ពិធី​រំឭក​ខួប​លើក​ទី​៧៥ ថ្ងៃ​បារាំង​កាត់​ទឹក​ដី​ឱ្យ​វៀតណាម
---
ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង ​ប្រារព្ធ​ខួប​៧៦​ឆ្នាំ នៃ​ថ្ងៃ​អាណានិគម​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទាំង​ខុសច្បាប់​ឲ្យ​វៀតណាម​ត្រួតត្រា​កាល​ពី​ឆ្នាំ១៩៤៩។ ការ​ប្រារព្ធ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា នៅ​តំបន់​ក្វាងជូ (Gwangju) ក្នុង​គោលបំណង​ឲ្យ​កូន​ខ្មែរ​គ្រប់​ជំនាន់​ចងចាំ​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នេះ និង​ដើម្បី​សម្ដែង​ការ​ដឹងគុណ​ដល់​វីរភាព និង​ការពលី​​របស់​បុព្វបុរស​ខ្មែរ​ដែល​បាន​តស៊ូ​ថែរក្សា​ពូជសាសន៍ សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ឱ្យ​បាន​គង់វង្ស​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។
---
#RFAKhmer #Cambodia #France #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #KhmerKromActivists #Demonstration #June4KhmerKromDay
កម្រងរូបភាព៖: ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង ធ្វើ​ពិធី​រំឭក​ខួប​លើក​ទី​៧៦ ថ្ងៃ​បារាំង​កាត់​ទឹក​ដី​ឱ្យ​វៀតណាម
---
ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង ​ប្រារព្ធ​ខួប​៧៦​ឆ្នាំ នៃ​ថ្ងៃ​អាណានិគម​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទាំង​ខុសច្បាប់​ឲ្យ​វៀតណាម​ត្រួតត្រា​កាល​ពី​ឆ្នាំ១៩៤៩។ ការ​ប្រារព្ធ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០១ ខែ​មិថុនា នៅ​តំបន់​ក្វាងជូ (Gwangju) ក្នុង​គោលបំណង​ឲ្យ​កូន​ខ្មែរ​គ្រប់​ជំនាន់​ចងចាំ​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នេះ និង​ដើម្បី​សម្ដែង​ការ​ដឹងគុណ​ដល់​វីរភាព និង​ការពលី​​របស់​បុព្វបុរស​ខ្មែរ​ដែល​បាន​តស៊ូ​ថែរក្សា​ពូជសាសន៍ សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ឱ្យ​បាន​គង់វង្ស​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។
---
#RFAKhmer #Cambodia #France #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #KhmerKromActivists #Demonstration #June4KhmerKromDay
Media is too big
VIEW IN TELEGRAM
ច្បាប់ការងារស្រុកខ្មែរ «ស្ថិតក្រោមបាតជើងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍»
---
ក្រុម​កូដករ​បន្ត តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ កាល​ពី​ថ្ងៃ​ទី​៣១​ឧសភា ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជួយ​លើកកម្ពស់​ច្បាប់​ការងារ និងបញ្ឈប់ក្រុមថៅកែបរទេសជាន់ឈ្លី​ច្បាប់​នៅ​កម្ពុជា​ត​ទៅ​ទៀត។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #HunSen #MLVT #NagaWorld
Media is too big
VIEW IN TELEGRAM
ខ្មែរនៅកូរ៉េខាងត្បូង ស្នើឱ្យរដ្ឋាភិបាលកម្ពុជាគិតគូរបញ្ហាសិទ្ធិពលរដ្ឋខ្មែរក្រោម
---
ប្រជា​ពលរដ្ឋខ្មែរ​ធ្វើការ និង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើពលរដ្ឋខ្មែរក្រោមឱ្យដូចពលរដ្ឋវៀតណាមរស់នៅកម្ពុជា និងអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញសកម្មជន ការរឹតត្បិងសិទ្ធិសេរីភាព ជំនឿសាសនា ទំនៀមទម្លាប់ វប្បធម៌ខ្មែររោម ​ដែល​ជាជនជាតិដើមម្ចាស់​ទឹកដី។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីសមាគមប្រជាធិបតេយ្យខ្មែរក្វាងជូ និងពលរដ្ឋខ្មែរនៅ​ប្រទេស​កូរ៉េខាងត្បូងជាង ២០០នាក់ បានជួបជុំគ្នា នៅថ្ងៃទី០១ មិថុនា ប្រារព្ធខួប ៧៦ឆ្នាំ ដែលបារាំងប្រគល់ទឹកដីកម្ពុជាក្រោម ឱ្យវៀតណាមគ្រប់គ្រង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #France #SouthKorea #KhmerKrom #KampucheaKrom #KKF #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social