វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#ផ្សាយឡើងវិញ៖ ឡុង គន្ធា «ខ្ញុំជឿថា ក្រុមយុវជននឹងបន្តការងារបរិស្ថានទៀត នៅពេលអវត្តមានពួកខ្ញុំ»
---
កញ្ញា ឡុង គន្ធា បានលះបង់អាជីពជាគ្រូបង្រៀន ដែលជាអាជីពក្នុងក្ដីស្រមៃ ដើម្បីក្លាយជាសកម្មជនចលនាមាតាធម្មជាតិ។ កញ្ញាថា កញ្ញាមិនដែលគិតឈប់ធ្វើជាយុវជនការពារបរិស្ថានឡើយ ទោះកិច្ចការនេះ ត្រូវប្រឈមទុក្ខលំបាកច្រើន ទាំងការវាយប្រហារដោយពាក្យសម្ដី រងអំពើហិង្សា និងការចាប់ចងដាក់ពន្ធនាគារជាដើម។ ទោះកញ្ញាកំពុងជាប់ពន្ធនាគារ ប៉ុន្តែ កញ្ញាសង្ឃឹមថា ពលរដ្ឋ និងយុវជនផ្សេងទៀត បន្តចូលរួមសកម្មភាពការងារ​ការពារ​បរិស្ថាន និង​ការ​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម។ គន្ធា បានថតវីដេអូខ្លីៗ អំពីគោលជំហរ និងសារគន្លឹះមួយចំនួន ហើយបានផ្ញើវីដេអូទាំងនោះ មកកាន់វិទ្យុអាស៊ីសេរី។ សូមលោកអ្នកនាងទស្សនាវីដេអូ (Vlog) អំពីរឿងនេះ ដូចតទៅ៖
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/42M1vZu
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #NorodomSihamoni #Lèsemajesté #PlottingAgainstGovernment #MotherNature #LongKunthea
តុលាការ​សម្រេច​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក រ៉ុង ឈុន មួយ​ជីវិត​និង​ផ្ដន្ទាទោស​៤​ឆ្នាំ
---
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន បាន​លើកឡើង​ថា ការ​សម្រេច​របស់​តុលាការ​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោកមួយ​ជីវិត ជារឿង​អយុត្តិធម៌ និង​ជា​រឿង​នយោបាយ មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ។ លោក​បញ្ជាក់​ថា លោក​នឹង​ជជែក​ជាមួយ​មេធាវី ដើម្បី​ប្ដឹង​ទាស់​ការ​សម្រេច​នេះ ទៅ​កាន់​សាលាឧទ្ធរណ៍។ 
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/05/05/rongchhun-banned-from-politics-for-life/
រូបភាពពីពលរដ្ឋ
---

#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty
Media is too big
VIEW IN TELEGRAM
តុលាការសម្រេចដកសិទ្ធិធ្វើនយោបាយពីលោក រ៉ុង ឈុន មួយជីវិត និងផ្ដន្ទាទោស៤ឆ្នាំ
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានលើកឡើងថា ការសម្រេចរបស់តុលាការដកហូតសិទ្ធិធ្វើនយោបាយរបស់លោកមួយជីវិត ជារឿងអយុត្តិធម៌ និងជារឿងនយោបាយ មិនមែនជាការអនុវត្តច្បាប់នោះទេ។ លោកបញ្ជាក់ថា លោកនឹងជជែកជាមួយមេធាវី ដើម្បីប្ដឹងទាស់ការសម្រេចនេះ ទៅកាន់សាលាឧទ្ធរណ៍។

ប្រតិកម្មរបស់លោក រ៉ុង ឈុន នេះ បានធ្វើឡើងក្រោយពេលសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៥ ខែឧសភានេះ បានប្រកាសសាលក្រមផ្ដន្ទាទោសឱ្យ លោក រ៉ុង ឈុន ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពិន័យជាប្រាក់៤លានរៀល និងដកហូតសិទ្ធិធ្វើនយោបាយមួយជីវិត ក្នុងសំណុំរឿងបទមិនរាងចាលពាក់ព័ន្ធបទញុះញង់រឿងព្រំដែនកម្ពុជានិងវៀតណាម។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/436PXij
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #RongChhun #NationPowerParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន ចាត់ទុកថាការដកសិទ្ធិលោកមិនឱ្យធ្វើនយោបាយមួយជីវិត ជារឿងអយុត្តិធម៌
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ចាត់ទុកថាជារឿងអយុត្តិធម៌សម្រាប់លោក ដែលសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៥ខែឧសភានេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពិន័យជាប្រាក់៤លានរៀល និងដកសិទ្ធិមិនឱ្យធ្វើនយោបាយមួយជីវិត។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/2025/05/05/rongchhun-banned-from-politics-for-life
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៧៦]៖ មន្ត្រីបក្សប្រឆាំងថាការដកទ័ពកម្ពុជាចេញពីប្រាសាទតាមាន់ធំនឹងធ្វើឱ្យ​ប្រាសាទនេះបាត់បង់ទៅថៃ​
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី០៥ ខែ​ឧសភា ឆ្នាំ២០២៥៖
១. អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​ថ្កោលទោស​តុលាការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​លោក​លោក រ៉ុង ឈុន ​មួយ​ជីវិត​
២. មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ដកទ័ព​កម្ពុជា​ចេញ​ពី​ប្រាសាទ​តា​មាន់​ធំ​នឹង​ធ្វើ​ឱ្យ​ប្រាសាទ​នេះ​បាត់បង់​ទៅ​ថៃ
៣. រយៈពេល​បី​ឆ្នាំ​អាជ្ញាធរ​វៀតណាម​បាន​ចាប់​ព្រះសង្ឃ​និង​សកម្មជន​ខ្មែរ​ក្រោម​​​ចំនួន​១៦​អង្គ​និង​​នាក់​ដាក់​ពន្ធនាគារ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #Thailand #​RongChhun
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
#ផ្សាយឡើងវិញ៖ ជំហររបស់យុវជន លី ចាន់ដារ៉ាវុត ចំពោះបុព្វហេតុសង្គម
---
សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុធ បានទៅបំពេញទស្សនកិច្ចរយៈពេលមួយខែនៅសហរដ្ឋអាមេរិក កាលពីខែឧសភា ឆ្នាំ២០២៤។ នៅសហរដ្ឋអាមេរិក លោកបានចែករំលែកបទពិសោធន៍អំពីកិច្ចការពារបរិស្ថានដល់និស្សិតសាកលវិទ្យាល័យមួយកន្លែង ព្រមទាំងជួបជាមួយបុគ្គលឆ្នើមជាច្រើននាក់ទៀត ដែលទទួលបានពានរង្វាន់ផ្នែកការពារសិទ្ធិមនុស្ស និងបរិស្ថាន។ ក្រៅពីនេះ លោកបានជួបជាមួយពលរដ្ឋខ្មែរអាមេរិកាំង និងសកម្មជននយោបាយខ្មែរ ដើម្បីផ្លាស់ប្ដូរមតិយោបល់អំពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ដារ៉ាវុត បានថតវីដេអូខ្លីៗ អំពីសកម្មភាព គោលជំហរ និងសារគន្លឹះមួយចំនួន ហើយបានផ្ញើវីដេអូទាំងនោះ មកកាន់វិទ្យុអាស៊ីសេរី។ សូមលោកអ្នកនាងទស្សនាវីដេអូ (Vlog) អំពីរឿងនេះ ដូចតទៅ៖
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #NorodomSihamoni #Lèsemajesté #PlottingAgainstGovernment #MotherNature #LyChandaravuth
មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ដក​ទ័ព​កម្ពុជា​ពី​ប្រាសាទ​តាមាន់ធំ​នឹង​ធ្វើ​ឱ្យ​ប្រាសាទ​នេះ​បាត់បង់​ទៅ​ភាគី​ថៃ
 ---
មន្ត្រី​បក្ស​ប្រឆាំង​បាន​ព្រួយបារម្ភ​ថា ការ​ដក​កងទ័ព​កម្ពុជា​ចេញ​ពី​ប្រាសាទ​តាមាន់ធំ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ចាញ់​ប្រៀប​ទាហានថៃ ហើយ​អាច​ផ្ដល់​ឱកាស​ឱ្យ​ទាហាន​ថៃ​ចូល​ប្រាសាទ​តាមាន់ធំ​ខាង​មុខ។ ការ​ព្រួយបារម្ភ​នេះ បន្ទាប់​ពី​ទាហាន​ខ្មែរ​និង​ថៃ​យល់ព្រម​ដក​ចេញ​ពី​ប្រាសាទ​តាមាន់​ធំ ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិចគ្នា។ 

រូបភាពពី AFP និងក្រសួងការពារជាតិ 
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/05/06/prasat-ta-moan-thom/

---
#RFAKhmer #Cambodia #Thailand #UdorMeanchey #Surin #PrasatTaMoanThom #PrasatTaMuenThom
អ្នកឃ្លាំមើល៖ បក្សកាន់អំណាចប្រើតុលាការធ្វើទុក្ខលោក រ៉ុង ឈុន ដោយសារខ្លាចលោកកាន់តែប្រជាប្រិយភាព
---
អ្នក​ការពារ​សិទ្ធិ​មនុស្ស​រិះគន់​ថា តុលាការ​ក្រុង​ភ្នំពេញ​គឺ​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់អំណាច ដោយ​បាន​បិទ​សិទ្ធិ​មិន​ឱ្យ​លោក រ៉ុង ឈុន អាច​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត ព្រោះ​បក្ស​កាន់​អំណាច ខ្លាច​ប្រជាប្រិយភាព​របស់​លោក រ៉ុង ឈុន។ 

រូបភាព៖ AFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/05/05/rongchhun-banned-from-politics-for-life/
---
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty
Media is too big
VIEW IN TELEGRAM
មន្ត្រីបក្សប្រឆាំង៖ «អ្នកដកទ័ពចេញ គឺថៃមិនមែនខ្មែរទេ ព្រោះតាមាន់ធំជាប្រាសាទខ្មែរ»
---
មន្ត្រីបក្សប្រឆាំងបានព្រួយបារម្ភថា ការដកកងទ័ពកម្ពុជាចេញពីប្រាសាទតាមាន់ធំ នឹងធ្វើឱ្យកម្ពុជាចាញ់ប្រៀបទាហានថៃ ហើយអាចផ្ដល់ឱកាសឱ្យទាហានថៃចូលប្រាសាទតាមាន់ធំខាងមុខ។ ការព្រួយបារម្ភនេះ បន្ទាប់ពីទាហានខ្មែរនិងថៃយល់ព្រមដកចេញពីប្រាសាទតាមាន់ធំ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/society/2025/05/06/prasat-ta-moan-thom
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #TaMoanThomTemple
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៧៧]៖ អ្នក​ឃ្លាំមើល​បាន​រិះគន់​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ ថា​ ប្រើ​សារ​ប្រជាភិថុតិ​បោក​ប្រាស់​ពលរដ្ឋ​រឿង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី០៦ខែ​ឧសភា ឆ្នាំ២០២៥៖
១. អ្នក​ឃ្លាំមើល​បាន​រិះគន់​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ ថា​ ប្រើ​សារ​ប្រជាភិថុតិ​បោក​ប្រាស់​ពលរដ្ឋ​រឿង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល
២. កម្ពុជា-ចិន ​នឹង​ធ្វើ​សមយុទ្ធ​នាគ​មាស​ប្រចាំ​ឆ្នាំ​ នៅ​ពាក់​កណ្ដាល​ខែ​ឧសភា​នេះ
៣. ប្រពន្ធ​និង​កូន​លោក លិម គិមយ៉ា ស្វែង​រក​យុត្តិធម៌​ដល់​សហភាព​អឺរ៉ុប៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #China #HunManet #LimKimya
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
សង្គមស៊ីវិល​បារម្ភ​ថា ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​នឹង​ធ្លាក់​ចុះ ខណៈ​ក្រុមហ៊ុន​ម៉ាកយីហោល្បីៗ ដាក់លិខិត​ស្នើសុំ​ទៅ​លោក ត្រាំ លើកលែង​ពន្ធ
---
មន្ត្រី​សង្គមស៊ីវិល​លើកឡើង​ថា ការ​បញ្ជា​ទិញ​ទំនិញ​ពី​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​នឹង​ធ្លាក់​ចុះ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ទទួល​បាន​លទ្ធផល​ល្អ​ពី​ការ​ចរចា​រឿង​ពន្ធ​ជាមួយ​សហរដ្ឋអាមេរិក។ ការ​លើកឡើង​នេះ ខណៈ​ក្រុមហ៊ុន​ម៉ាកយីហោ​ល្បីៗ ជាង​៧០ បាន​រួមគ្នា​ដាក់​លិខិត​ស្នើ​ទៅ​រដ្ឋបាល​លោក ដូណាល់ ត្រាំ (Donald Trump) ដើម្បី​សុំ​លើកលែង​ការ​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ទំនិញ​ស្បែក​ជើង។

រូបភាព៖ AFP/Reuters
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/05/07/cambodia-garment-worker/
---
#RFAKhmer #Khmer #Cambodian #HunSen #HunManet #USA