វិទ្យុអាស៊ីសេរី/ RFA Khmer
14.3K subscribers
4.51K photos
2.81K videos
108 files
8.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ភរិយារបស់សពលោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី នៅក្នុងពិធីបុណ្យសពដែលធ្វើឡើងនៅវត្តពោធិ៍វង្ស ឬវត្ត សង់ សៀកម៉ាន នៅជាយទីក្រុងប៉ារីស បានប្រតិម្មប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៦មករា ថា ឃាតកបាញ់សម្លាប់ ប្ដីរបស់អ្នកស្រី ជារឿងនយោបាយ ដែលទាក់ទងនឹងរដ្ឋាភិបាលកម្ពុជា មិនមែន ជារឿងគំនុំឬរឿងបុគ្គល ដូចដែលជនសង្ស័យជាឃាតកឆ្លើយប្រាប់ ប៉ូលីសថៃឡើយ។

អ្នកស្រី អះអាងថា អ្នកស្រីបានដាក់ពាក្យប្ដឹងពីរឿងឃាតកម្មនេះ ទៅតុលាការបារាំងរួចហើយ ស្របពេលពីតុលាការថៃកំពុងតែដំណើរការស៊ើបអង្កេតរឿងនេះ។

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 bsky.app/profile/rfakhmer.bsky.social
👍12
Media is too big
VIEW IN TELEGRAM
តើឃាតកម្មលើលោក លិម គិមយ៉ា ជាឃាតកម្មនយោបាយ ឬទំនាស់បុគ្គល?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 bsky.app/profile/rfakhmer.bsky.social
👍10
Media is too big
VIEW IN TELEGRAM
នរណា​ខ្លះ​ពាក់ព័ន្ធ​ក្នុង​រឿង​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លិម គិមយ៉ា?
---
យ៉ាងហោច​ណាស់ មាន​មនុស្ស​៤នាក់​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក លិម គិមយ៉ា នៅ​កណ្តាល​ក្រុង​បាងកក (Bangkok) ប្រទេស​ថៃ។ តើ​ពួកគេ​ទាំងនោះ​ជា​នរណា?

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TransnationalRepression #TNR
👍9😢4
Media is too big
VIEW IN TELEGRAM
កម្ពុជា និងចិនគ្រោងធ្វើសមយុទ្ធ «នាគមាស» ប្រចាំឆ្នាំ២០២៥ ឱ្យមានទំហំធំជាងសមយុទ្ធកាលពីឆ្នាំ ២០២៤
---
កម្ពុជា និងចិន (China) គ្រោងរៀបចំធ្វើសមយុទ្ធយោធា «នាគមាស» ប្រចាំឆ្នាំ២០២៥ ឱ្យមានទំហំធំជាងសមយុទ្ធកាលពីឆ្នាំ២០២៤ ស្របពេលដែលកម្ពុជា និងអាមេរិក (US) បង្ហាញជំហរស្វែងរកឱកាសស្ដារទំនាក់ទំនងវិស័យការពារជាតិជាមួយគ្នាឡើងវិញ ជាពិសេសនៅក្រោយទស្សនកិច្ចរបស់នាវាយោធាអាមេរិកនៅកំពង់ផែខេត្តព្រះសីហនុ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/4ahJtKoBMeQ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #PRC #USA #HunManet #HunSen #ReamNavalBase #BRI #PLA #GeopoliticalTensions #FunanCanal #FunanTechoCanal #ChineseWarships #DiamondHexagonCooperation #Ironclad
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍10
Media is too big
VIEW IN TELEGRAM
តស់! ចាំស្ដាប់«កម្ពុជាសប្ដាហ៍នេះ»

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 bsky.app/profile/rfakhmer.bsky.social

​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---
👍16
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញថាតើតុលាការថៃអាចផ្តល់យុត្តិធម៌ក្នុងករណីឃាតកម្មលើលោក លិម គិមយ៉ា ដែរទេ?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 bsky.app/profile/rfakhmer.bsky.social
👍9😢2
Media is too big
VIEW IN TELEGRAM
តុលាការបារាំង បានសាកសួរភរិយា លោក លិម គិមយ៉ា ពីករណីឃាតកម្មលើលោក លិម គិមយ៉ា
---
ភរិយារបស់សពលោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី នៅក្នុងពិធីបុណ្យសព ដែលធ្វើឡើងនៅវត្តពោធិ៍វង្ស ឬវត្ត សង់ សៀក ម៉ាន នៅជាយទីក្រុងប៉ារីស បានប្រតិម្មប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៦មករា ថា ឃាតកបាញ់សម្លាប់ ប្ដីរបស់អ្នកស្រី ជារឿងនយោបាយ ដែលទាក់ទងនឹងរដ្ឋាភិបាលកម្ពុជា មិនមែនជារឿងគំនុំ ឬរឿងបុគ្គល ដូចដែលជនសង្ស័យជាឃាតកបានឆ្លើយប្រាប់ ប៉ូលីសថៃឡើយ។ អ្នកស្រី អះអាងថា អ្នកស្រីបានដាក់ពាក្យប្ដឹងពីរឿងឃាតកម្មនេះ ទៅតុលាការបារាំងរួចហើយ ស្របពេលតុលាការថៃកំពុងតែដំណើរការស៊ើបអង្កេតរឿងនេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TransnationalRepression #TNR #VerticalVideo #Trending #Reels #Shorts
👍17😢2
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ២០២៥ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. តុលាការ​បារាំង​ បាន​សាកសួរ​ភរិយា​ លោក​ លិម​ គិមយ៉ា​ ពី​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

២. អ្នក​ឃ្លាំមើល​ថា ​មេ​បក្ស​កាន់​អំណាច​ លោក ហ៊ុន សែន ព្យាយាម​លាង​ជម្រះ​ខ្លួន​ចេញ​ពី​ករណី​​ឃាតកម្ម​លើ​លោក​ លិម​ គិមយ៉ា


៣. តុលាការ​មិន​ទាន់​ឆ្លើយ​តប​សំណើ​លោក រ៉ុង ឈុន ​ក្នុង​សំណុំ​សុំ​ពន្យារ​ពេល​ចូល​សវនាការ

៤. ក្រុម​គ្រួសារ​អ្នកទោស​មនសិការ​ថា រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ដែល​រក​ឃើញ​ដោយ​អង្គការ​យូមែន​ រ៉ៃត៍​ វ៉ច្ឆ៕ ​

---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖https://www.youtube.com/watch?v=6nJ2VjdYZi8
---
👍11😢2
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​បន្ត​ចេញ​តវ៉ា​ស្នើសុំ​ដំណោះស្រាយ
---
នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ក្រុម​កូដករ​ណាហ្គាវើលដ៍​បន្ត​ចេញ​ធ្វើ​កូដកម្ម​ជាថ្មី ស្នើ​ឱ្យ​ក្រុមហ៊ុន​ឈប់​រើសអើង​សហជីព​ឯករាជ្យ គោរព​សិទ្ធិ​កម្មករ និង​ទទួល​យក​ពួក​គាត់​ចូល​ធ្វើ​ការងារ​វិញ​។ នេះ​ជា​ការ​តវ៉ា​លើក​ទី​២ សម្រាប់​ឆ្នាំ​២០២៥​នេះ ក្រោយ​ពី​ពួក​គាត់​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​នេះ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #MamSovathin #ChhimSithar #LaborDisputes #NagaWorld
👍21😢1
Media is too big
VIEW IN TELEGRAM
មន្រ្តី​បក្ស​កាន់​អំណាច​ព្យាយាម​លាង​ជម្រះ​លោក ហ៊ុន សែន ពាក់ព័ន្ធ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា
---
អ្នក​ឃ្លាំមើល​លើកឡើង​ថា មន្រ្តី​បក្ស​កាន់​អំណាច​កំពុង​ព្យាយាម​លាង​ជម្រះ​មុខ​មាត់​ឪពុក​នាយក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ដើម្បី​ផ្តាច់​ចេញ​ពី​អ្នក​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា​។ រីឯប្រពន្ធលោក លិម គិមយ៉ា ថា ឃាតកម្មលើប្ដីលោកស្រី កើតចេញពីរឿងនយោបាយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TransnationalRepression #TNR
👍12
លិម គិមយ៉ា៖ «របប​ផ្ដាច់ការ​ខ្លាច​ការ​ពិត»
---
លោក លិម គិមយ៉ា ជា​អ្នក​នយោបាយ​ខ្មែរ​ដំបូង​ហើយ ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ប្រទេស​ថៃ។ លោក​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ទីពីរ នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​នយោបាយ​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ក្នុង​រយៈពេល ៨ ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់​ពី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាល​ពី​ឆ្នាំ ២០១៦។ តើ​លោក លិម គិមយ៉ា មាន​ប្រវត្តិ​យ៉ាងណា?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/profiles/profile-of-killed-killed-cnrp-mp-lim-kimya-01082025150849.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TNR
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍10
Media is too big
VIEW IN TELEGRAM
លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ផ្លាស់​ប្ដូរ​របប​ត្រកូល​«ហ៊ុន»​
---
មេ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​លោក ​សម រង្ស៊ី អំពាវនាវ​ជា​ថ្មី​ឱ្យ​គ្រប់​គណបក្ស​នយោបាយ ​និង​ពលរដ្ឋ​តស៊ូ​មតិ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន​៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/sam-rainsy-calls-on-people-to-end-hun-sen-regime-01182025173817.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HunMany #SamRainsy #HunDynasty #Authoritarianism #Nepotism #CPP #CNRP #Parliamentarian #LimKimya #Killing #Bangkok #Thailand
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍23
Media is too big
VIEW IN TELEGRAM
សហគមន៍​ខ្មែរ​នៅ​កាណាដា​ធ្វើ​បាតុកម្ម​អំពាវនាវ​រក​យុត្តិធម៌​ដល់​លោក លិម គិមយ៉ា
---
សហគមន៍​ខ្មែរ​នៅ​ប្រទេស​កាណាដា (Canada) ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​រក​យុត្តិធម៌​ជូន​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​លោក លិម គិមយ៉ា ព្រម​ទាំង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង​ត​ទៅ​ទៀត​។ បាតុកម្ម​នេះ ធ្វើ​ឡើង​ស្រប​ពេល​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ជា​ឃាតកម្ម​នយោបាយ​ដែល​មាន​អ្នក​កាន់​អំណាច​នៅ​កម្ពុជា​នៅ​ពី​ក្រោយ​ខ្នង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TransnationalRepression #TNR #VerticalVideo #Trending #Reels #Shorts
👍14
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​អាមេរិកកាំង​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ (California) នឹង​ធ្វើបាតុកម្ម នៅ​ថ្ងៃអាទិត្យ ​ទី​១៩ ​ខែ​មករា​ វេលា​ម៉ោង​១២ថ្ងៃត្រង់​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​ ​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​ ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទាមទារ​យក​​កោះ​គជ់​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​វិញ។​

​សូម​ទស្សនា​បទ​សម្ភាសន៍​ជាមួយ​អគ្គ​លេខាធិការ​គណបក្ស​សង្រ្គោះជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក​លោក​ រី គា​ ដូច​តទៅ៖
👍12
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ថ្កោលទោស​ចំពោះ​អំពើ​ឃាតកម្ម​លើ​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​លិម គិមយ៉ា។​ ​ពួកគាត់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឃាតកម្ម​លើ​អ្នក​ស្នេហាជាតិ​រូប​នេះ​ និង​គ្រួសារ។ 

​សូម​ទស្សនា​បទសម្ភាសន៍​ជាមួយ​អ្នកស្រី​ ម៉ូរី បូរ៉ា ​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ប្រចាំ​ប្រទេស​ជប៉ុន​ដើម្បី​រៀបរាប់​បន្ថែម​អំពី​ការ​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​លោក​ លិម យ៉ា​ ដូច​តទៅ៖
👍14
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៨៨] ​កត្តា​ដែល​មេដឹកនាំ​ខ្មែរ​គិត​មុខមាត់​ខ្លួន​ឯង​ជាធំ​

អ្នកធំ​នៅ​ស្រុក​ខ្មែរ​ហាក់​ដូច​ជា​ខ្វល់ខ្វាយ​ខ្លាំង​ណាស់​ ​នូវ​មុខមាត់​ផ្ទាល់​ខ្លួន​ឯង​ពេល​ខ្លះ​រហូត​ហ៊ាន​ធ្វើ​ទារុណកម្ម​ ឬ​ចាប់​ពលរដ្ឋ​ដាក់គុក​ជា​ញឹកញយ​ដោយ​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​ថែម​ទៀត​ផង។​ ទន្ទឹម​នឹង​នោះ​ពួក​គេ​អាច​រំលោភ​បំពាន​កិត្តិយស ​និង​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​ខ្លួន​តាម​ចិត្ត​ខ្លួន​ចង់​ទៅវិញ។​

​តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជំរុញ​អោយ​មេដឹកនាំ​ខ្មែរ​ប្រកាន់​ឥរិយា​បទ​បែប​នេះ?​

​សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​កិច្ច​ពិភាក្សា​អំពី​រឿង​នេះ​រវាង​ព្រះតេជគុណ​ ប៊ុត ​ប៊ុនតិញ​ លោក ​សំ ប៉ូលី ​និង​លោក​ ជុន ច័ន្ទបុត្រ ​ដូច​តទៅ៖​
​​
​​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
👍11
Media is too big
VIEW IN TELEGRAM
ខ្មែរ​នៅ​ជប៉ុន អំពាវនាវ​ឱ្យ​ខ្មែរ​ទាំងអស់​តស៊ូ​ស្វែងរក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា
---
ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ប្រមាណ​៥០នាក់ កាលពី​ថ្ងៃ​អាទិត្យ ទី១៩ ខែមករា បាន​នាំគ្នា​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ និង​ឧទ្ទិស​កុសល​ជូន​លោក លិម គិមយ៉ា និង​វីរជន​ស្នេហា​ជាតិ​មួយ​ចំនួន​ទៀត ដែល​រង​ការ​បាញ់​សម្លាប់​ក្រោម​ការ​ដឹកនាំ​អំណាច​របស់​ត្រកូល​«ហ៊ុន»។ ពួកគាត់​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ឱ្យ​ប្រែក្លាយ​ការ​ឈឺ​ចាប់​ទាំងនេះ ទៅ​ជា​ថាមពល​ក្នុង​ការ​តស៊ូ​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ និង​កសាង​សង្គម​កម្ពុជា​មួយ​តាម​បែប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Japan #HunSen #HunManet #LimKimya
👍14😢6
#រូបត្លុកនយោបាយ​៖ កម្ពុជា-ថៃ សម័យ ​«នាយករដ្ឋមន្ត្រី​ត្រួត​ស៊ីគ្នា»
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #LimKimya #KohKuch #KohKut
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍16😢2
Media is too big
VIEW IN TELEGRAM
ហ៊ុន ម៉ាណែត បដិសេធ​ធ្វើ​ឃាត​លើ​លោក លិម គិមយ៉ា ក្រោយ​នៅ​ស្ងៀមស្ងាត់​ជិត​កន្លះ​ខែ
---
ក្រោយ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា រយៈពេល​១៣​ថ្ងៃ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​មុខ​ថ្លែង​ការពារ​រដ្ឋាភិបាល និង​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ថា មិន​មែន​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​នេះ​ទេ​។ ប្រតិកម្ម​របស់​លោក ហ៊ុន ម៉ាណែត នេះ​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន រង​ការ​រិះគន់​ធ្ងន់​ៗ​ថា មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ស្លាប់​ពលរដ្ឋ​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​ថៃ និង​មិន​ដុត​ដៃ​ដុត​ជើង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ស៊ើបអង្កេត​វែក​មុខ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ និង​គ្រួសារ។ លើស​ពី​នេះ លោក ហ៊ុន ម៉ាណែត មិន​បាន​បញ្ជាក់​ពី​ការ​តាម​រក​ចាប់​បញ្ជូន​ជន​សង្ស័យ​ពីរ​នាក់​ទៀត ជា​ជន​ជាតិ​ខ្មែរ គឺ​លោក លី រតនរស្មី ទីប្រឹក្សា​លោក ហ៊ុន សែន និង លោក ពេជ្រ គឹមស្រ៊ិន ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ​នោះ​ទេ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng
👍14😢5
Media is too big
VIEW IN TELEGRAM
ក្រុមហ៊ុន ៨០០ ស៊ូភើ ហ្គា ​យល់​ព្រម​ទទួល​យក​តំណាង​សហជីព​ចូល​ធ្វើការ​វិញ ក្រោយ​កម្មករ​ប្រមាណ​៣រយ​នាក់​ផ្ទុះ​កូដកម្ម
---
ក្រុម​ហ៊ុន​ប្រមូល​សំរាម​ឈ្មោះ ៨០០ ស៊ូភើ ហ្គា (800Super-GAEA Cambodia) យល់​ព្រម​ទទួល​យក​តំណាង​សហជីព​ចំនួន៤នាក់ ឲ្យចូលធ្វើការវិញ និង​សន្យា​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ក្រោយ​កម្មករ​ប្រមាណ​៣រយនាក់​បាន​ផ្ទុះ​កូដកម្ម​២ថ្ងៃ​ជាប់​គ្នា​នៅ​មុខ​ក្រុមហ៊ុន នៅ​ថ្ងៃទី១៩ និង​២០​ខែមករា។ ការ​ធ្វើ​កូដកម្ម​នេះ គឺ​បន្ទាប់​ពី​ក្រុម​ហ៊ុន​ប្រមូល​សំរាម​នេះ កាល​ពី​សប្ដាហ៍​មុន បាន​បញ្ឈប់​ថ្នាក់​ដឹក​នាំ​សហជីព​ចំនួន​៤នាក់ ពី​កន្លែង​ការងារ​ក្រោយ​ពី​ពួកគាត់​ចូលរួម​បង្កើត​សហជីព៕ 
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer#Cambodia#MLVT #HengSour #800SuperGAEA #WorkersKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍18