វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.43K photos
2.8K videos
107 files
8.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#រូបត្លុកនយោបាយ​៖ គ្មាន​អ្វី​សម្រាប់​លោក ស៊ី ជីនពីង (Xi Jinping) នៅ​ទី​នេះ​ទេ!
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #PRC #USA #HunManet #HunSen #XiJinping #ReamNavalBase #BRI #PLA #ChineseWarships #056Corvettes #630Aba #631Tianmen
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍9
Media is too big
VIEW IN TELEGRAM
អាជីវករ​ស្នើ​ឱ្យ​អាជ្ញាធរ​កុំ​រឹតត្បិត​លើ​អ្នក​លក់​ដូរ​តូច​តាច​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​
---
អាជីវករ លក់​ដូរ​តាម​មាត់​ទន្លេ​នៅ​មុខ​ព្រះ​បរមរាជវាំង រំពឹង​ថា នឹង​មាន​ពលរដ្ឋ​មក​ចូលរួម​ពិធី​បុណ្យ​អុំ​ទូក​នៅ​រាជធានី​ភ្នំពេញ​ច្រើន​នៅ​ឆ្នាំ​នេះ ដែល​ជា​ឱកាស​សម្រាប់​ពួកគាត់​អាច​លក់ដូរ​រក​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​ធម្មតា​។ ប៉ុន្តែ​ក្រុម​អាជីវករ​ព្រួយ​បារម្ភ​ខ្លាច​​អាជ្ញាធរ​បង្ខំ​ទារ​​ប្រាក់​ពី​ពួកគាត់​ច្រើន ឬ​បណ្ដេញ​ពួក​គាត់​មិន​ឱ្យ​លក់ដូរ​បាន​ស្រួល​បួល​ក្នុង​ពិធី​បុណ្យ​ជាតិ​នេះ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #Vendors #SmallBusinesses #FriendshipKhmerKampucheaKrom #Culture #WaterFestival #BoatRacingFestival #BonOmTouk
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
 rfa.org/khmer
 RFA Khmer
 youtube.com/RFAKhmerVideo
 x.com/RadioFreeAsiaKH
 t.me/rfakhmer
 instagram.com/rfakhmer
👍12
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរាប់ពាន់នាក់ មកកម្សាន្តនៅថ្ងៃដំបូងនៃពិធីបុណ្យអុំទូកនៅភ្នំពេញ
---
ប្រជាពលរដ្ឋជាច្រើន បានមកទស្សនាការប្រណាំងទូកង និងដើរកម្សាន្ត នៅមុខព្រះបរមរាជវាំង នៅថ្ងៃទី១៤ វិច្ឆិកា។ ប្រជាពលរដ្ឋបង្ហាញអារម្មណ៍រំភើបរីករាយ និងចង់ឱ្យរដ្ឋាភិបាលរៀបចំពិធីមួយនេះ ជារៀងរាល់ឆ្នាំ។ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ វិច្ឆិកា ឆ្នាំ ២០២៤ នេះ មានទូកខ្នាតអន្តរជាតិ ទូកអុំ និងទូកចែវ ចំនួន ៣៤៦ទូក ចូលរួមប្រកួត និងមានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជាង ២ម៉ឺននាក់៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #Culture #WaterFestival #BoatRacingFestival #BonOmTouk #KingCeremony #Vendors #EconomyKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍10
Media is too big
VIEW IN TELEGRAM
តស់! ចាំស្ដាប់ «កម្ពុជាសប្ដាហ៍នេះ»

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👍6
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. លោក ស៊ន តារា ទទូច​ឱ្យ​លោក ហ៊ុន សែន ដោះលែង​ឪពុក
២. លោក ស សុខា បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ទប់ស្កាត់​ការ​ជួល​ដី​តាម​ព្រំដែន​ឱ្យ​ពលរដ្ឋ​ប្រទេស​ជិត​ខាង
៣. អ្នក​វិភាគ​ថា មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ចំណាយ​លុយ​ទិញ​តំណែង​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ
៤. ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ខេត្ត​ព្រះវិហារ ចោទ​ក្រុមហ៊ុន​ចិន​ថា បាន​លួច​ច្រូត​ស្រូវ​របស់​ពួកគាត់
៥. ពលរដ្ឋ​រាប់​ពាន់​នាក់​ មក​កម្សាន្ត​នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​អុំទូក​នៅ​ភ្នំពេញ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=0k3I349PAes
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
👍7
Media is too big
VIEW IN TELEGRAM
លោក ស៊ន តារា បាន​ចេញ​វីដេអូ​នៅ​លើ​ហ្វេសប៊ុក​ដោយ​បញ្ជាក់​ជំហរ​ថា​អ្វី​ដែល​លោក​បាន​ធ្វើ ​បាន​និយាយ​តាម​រយៈ​ការអត្ថាធិប្បាយ​របស់​លោក​នា​ពេល​កន្លង​ទៅ​ ដោយ​មិន​ពាក់​ព័ន្ធ​អ្វី​នឹង​ឪពុក​ម្ដាយ ​ឬ​ក្រុម​គ្រួសារ​របស់​លោក​ឡើយ​ ហើយ​អ្វី​ដែល​គ្រួសារ​របស់​លោក​បាន​ធ្វើ​ក៏​មិន​ពាក់​ព័ន្ធ​នឹង​លោក​ដែរ។​
​​
​សូម​ទស្សនា​សេចក្តី​រាយការណ៍​លម្អិត​ដោយ​លោក​ ជុន ច័ន្ទបុត្រ​ ​ដូច​តទៅ៖
👍9😢5
Media is too big
VIEW IN TELEGRAM
លោក​ ហ៊ុន សែន ​ដែល​មាន​ឱកាស​ដឹកនាំ​កម្ពុជា​​៤ទសវត្សរ៍​មក​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​មេ​ដឹកនាំ​ម្នាក់​ដែល​ចូល​ចិត្ត​ប្រើ​ភាសា​សម្លុត​គំរាម​កំហែង ​និង​កាប់​សម្លាប់​ការ​ជេរ​ប្រមាថ​ជា​សាធារណៈ ​ការជាន់ឈ្លីច្បាប់ ព្រមទាំង​បំបែក​បំបាក់​ក្រុម​អ្នក​ប្រឆាំង​ និង​អ្នក​រិះគន់​ជាដើម។​​

សូម​ទស្សនា​កិច្ច​ពិភាក្សា​ផ្ទាល់​រវាង​លោក​ ជុន ច័ន្ទបុត្រ ​និង​លោក​ ថា ថៃ​ ដូច​តទៅ៖
👍18
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន «យក​ធនធាន​ល្អ​របស់​បក្ស​ប្រជាជន​កម្ពុជា​ទៅ​ដាក់​គុក» ព្រោះ​តែ​ចង់​សងសឹក
---
អ្នក​អត្ថាធិប្បាយ​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​នៅ​តាម​បណ្តាញ​សង្គម លោក ស៊ន តារា ទទូច​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​ឪពុក​របស់​លោក​ឱ្យ​មាន​សេរីភាព​វិញ។ លោក​ហៅ​ការ​ចាប់​ខ្លួន​ឪពុក​លោក​ ដែល​លោក​ថា​ជា​ធនធាន​ល្អ​របស់​បក្ស​ប្រជាជន​កម្ពុជា ដោយ​ចោទប្រកាន់​ថា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ជា​រឿង «សាហាវ» ព្រោះតែ​ចង់​សងសឹក​មក​លើ​រូបលោក៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/sorn-dara-urges-hun-sen-to-release-his-father-11142024133523.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SornDara #SokSunareth #TransnationalRepression #TNR #VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
😢8👍7
Exiled government critic’s father arrested on drug charges in Cambodia
---
The father of a prominent government critic Sorn Dara has been detained on possible drug-related charges more than a year after Senate President Hun Sen publicly threatened his family, Sorn Dara said on Facebook on Thursday.
👉 https://www.rfa.org/english/cambodia/2024/11/14/cambodia-critic-sorn-dara-father-arrested/
---
#RFAKhmer #Cambodia #HunSen #HunManet #SornDara #SokSunareth #TransnationalRepression #TNR
👍11😢8
Media is too big
VIEW IN TELEGRAM
កីឡាករប្រណាំងទូកមួយចំនួនរីករាយនឹងជ័យជម្នះរបស់ខ្លួនក្នុងថ្ងៃទីពីរនៃពិធីបុណ្យអុំទូក
---
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បានឈានដល់ថ្ងៃទី២ ហើយ ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករចូលរួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ។ ចំណែកកីឡាករចំណុះទូកមួយចំនួនរំពឹងថា ខ្លួននឹងទទួលបានជ័យជម្នះលើគូប្រកួតនៅថ្ងៃស្អែក ដែលជាថ្ងៃផ្ដាច់ព្រ័ត្រ ខណៈអ្នកគាំទ្រមួយចំនួនសម្តែងការពេញចិត្តនឹងការប្រកួតនោះ។ ពួកគាត់អះអាងថា ពិធីបុណ្យអុំទូកនេះ គឺជាវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ដូច្នេះ ទោះបីចាញ់ ឬឈ្នះក៏ពួកគាត់រីករាយដែរ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #Culture #WaterFestival #BoatRacingFestival #BonOmTouk #KingCeremony #Vendors #EconomyKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍13
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. លោក​ សម​ រង្ស៊ី​ ថា​ របប​ទីក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​ កំពុង​ទ័ល​ច្រក​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​
២. ពលរដ្ឋ​ចាត់​ទុក​ការ​ចាប់ខ្លួន​ឪពុក​របស់​ លោក​ ស៊ន​ តារា បង្ហាញ​ពី​ភាព​ព្រៃផ្សៃ​របស់​រដ្ឋាភិបាល
៣. សកម្មជន​គណបក្ស​ប្រឆាំង​ លោក​ ផន​ ផាន់ណា​ មក​ដល់​អាមេរិក​ ក្រោយ​លោក​ ហ៊ុន​ សែន​ ព្រមាន​ដេញ​ចាប់
៤. ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់​សម្រុក​ទស្សនា​ពិធី​បុណ្យ​អុំទូក​នៅ​ខេត្ត​សៀមរាប៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖https://www.youtube.com/watch?v=qA4WCujEOxQ
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
👍21
Media is too big
VIEW IN TELEGRAM
កីឡា​ករ​ប្រណាំង​ទូក​ខ្លះ​ថា​គ្មាន​ការ​ឧបត្ថម្ភ​គ្រប់គ្រាន់
---
កីឡា​ករ​ចំណុះ​ទូក ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​យ៉ាង​ច្រើន​កុះករ សម្ដែង​ក្ដីរីករាយ​ចំពោះ​ការ​រៀប​ពិធី​បុណ្យ​ក្នុង​ឆ្នាំ​នេះ ពួក​គាត់​ចង់​ឃើញ​រាជ​រដ្ឋាភិបាល រៀប​ចំ​កម្ម​វីធី​ប្រពៃណីខ្មែរ ឱ្យ​បាន​ល្អ​រាល់ៗ​ឆ្នាំ។ ពួក​គាត់​ថា ពិធី​ទាំង​នេះ​ជា​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ។​ ក្នុង​នោះ​កីឡាករ​ប្រណាំង​ទូក ក៏​បាន​លើក​ឡើង​ពី​ការ​ខ្វះ​ខាត​ថវិកា អាហារ កន្លែង​ស្នាក់​នៅ ពួក​គាត់​ទទូច​ដល់​ថ្នាក់​ដឹក​នាំ និង​ពលរដ្ឋ​ជួយ​ឧបតម្ថ​ដល់​ពួក​គាត់​ឱ្យ​បាន​សមរមរ្យ៕ ​

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #Culture #WaterFestival #BoatRacingFestival #BonOmTouk #KingCeremony

---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍9
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែក្រោម ចូលរួមធ្វើពិធីបុណ្យអុំទូកនៅលើទឹកដីកំណើត ដើម្បីរក្សាអត្តសញ្ញាណខ្មែរ
---
ស្រប​ពេលដែល​ពលរដ្ឋខ្មែរ​នៅ​កម្ពុជា​ កំពុង​ប្រារព្ធ​ព្រះរាជ​ពិធី​​បុណ្យ​​អុំ​​ទូក​បណ្ដែត​​ប្រទីប សំពះ​ព្រះ​ខែ​ និង​អក​អំបុក ពលរដ្ឋ​ខ្មែរ​​ក្រោម​វិញ​ ក៏​ចូល​រួម​ធ្វើ​ពិធី​នេះ​ដែរ​។ ពួក​គាត់​ថា ការ​ចូល​រួម​​ពិធី​​បុណ្យ​​អុំ​​ទូក​ គឺ​ដើម្បី​រក្សា​វប្បធម៌​ និង​ប្រពៃណី​ខ្មែរ​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #UN #KKF #IndigenousRights #KhmerKromActivists #Culture #WaterFestival #BoatRacingFestival #BonOmTouk
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍10
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រិះគន់​«​ការ​ចែក​ស្រាបៀរ​ឥត​គិត​ថ្លៃ​ពង្វក់​»​អំឡុង​ពិធី​បុណ្យ​អុំទូក​
---
ប្រជា​ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​ថា បាន​បើក​ឱ្យ​ក្រុមហ៊ុន​ស្រាបៀរ ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ​ក្នុង​កម្មវិធី​បុណ្យ​អុំ​ទូក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បុណ្យ​ប្រពៃណី វប្បធម៌​ជាតិ និង​ធ្វើ​ឱ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ​។ ពួក​គាត់​លើកឡើង​ថា រដ្ឋាភិបាល​គួរ​តែ​យក​ឱកាស​ពិធី​បុណ្យ​អុំ​ទូក ដើម្បី​ផ្សព្វផ្សាយ​សីលធម៌​សង្គម​ដល់​ប្រជាពលរដ្ឋ ជា​ជាង​បើក​ឱ្យ​ក្រុមហ៊ុន​ស្រាបៀរ​មក​ពង្វក់​ប្រជាពលរដ្ឋ​មន្ថែម​បែប​នេះ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #WaterFestival #BonOmTouk #AlcoholAds #ConsumerProtection
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍14
Media is too big
VIEW IN TELEGRAM
ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់​ទៅ​ទស្សនា​ពិធី​បុណ្យ​អុំទូក​នៅ​ខេត្ត​សៀមរាប
---
ខេត្ត​សៀមរាប បាន​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប សំពះព្រះខែ និង​អក​អំបុក ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៥​វិច្ឆិកា​។ ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ក្រុង​អង្គរ​នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​ជាច្រើន​ម៉ឺន​នាក់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #SiemReap #Vendors #SmallBusinesses #Culture #WaterFestival #BoatRacingFestival #BonOmTouk

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍11
Media is too big
VIEW IN TELEGRAM
តស់! មកមើលថាអ្នក​មកលេងបុណ្យ​អុំទូកបន្សល់ទុកអ្វីខ្លះ?

​ពិធី​បុណ្យ​អុំទូក​រយៈពេល​បី​ថ្ងៃ​បាន​បញ្ចប់​កាលពីថ្ងៃទី១៦វិច្ឆិកា​ ដោយ​បន្សល់​ទុក​នៅ​សំរាម​ជាង១ម៉ឺនតោន​ នៅ​រាយប៉ាយ​ពាសពេញ​ទី​សាធារណៈ​ និង​ទន្លេ។​
​អ្នក​បោស​សំអាត​ជាង​៣០០នាក់​ធ្វើការ​ទាំង​យប់​ដើម្បី​សំអាត​និង​ប្រមូល​សំរាម​ទាំងនោះ៕
👍7
#រូបត្លុកនយោបាយ​៖ កម្ពុជា​របស់​ត្រកូល«ហ៊ុន» បោះបង់​ចោល​ការ​ទាមទារ​អធិបតេយ្យ​លើ​កោះ​គុត?
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
---
រដ្ឋាភិបាល​​ត្រកូល​«ហ៊ុន»​​រក្សា​ភាព​ស្ងៀមស្ងាត់​ជាមួយ​ប្រទេស​ថៃ​ដោយ​មិន​ទាន់​បង្ហាញ​ជំហរ​ជាក់លាក់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ជម្លោះ​កំណត់​ព្រំដែន​សមុទ្រ​ក្នុង​តំបន់​ដែល​ភាគី​ទាំង២​អះអាង​ថា​ជា​«តំបន់​ត្រួត​ស៊ី​គ្នា» និង​​អធិបតេយ្យ​លើ​កោះគុត​ក្នុង​ឈូង​សមុទ្រ​ថៃ ភាគ​ខាងលិច​ខេត្ត​កោះកុង។ នេះ​ក៏​ទំនង​ជា​ដោយសារតែ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កំពុង​ត្រៀម​បើក​ការ​ចរចា​សា​ជាថ្មី​ឡើងវិញ ដើម្បី​បែងចែក​ផល​ប្រយោជន៍​ពី​ការ​ទាញ​យក​កំណប់​​រ៉ែ​ប្រេង និង​ឧស្ម័ន​ដ៏​មហាសាល​តម្លៃ​ជាង ៣០០ពាន់​លាន​ដុល្លារ​ពី​តំបន់​នេះ។

អានព័ត៌មានបន្ថែម សូមចុចត្រង់នេះ៖
👍9
Media is too big
VIEW IN TELEGRAM
សុខ ឥសាន៖ «សម្ដេច​គាត់​មិន​ទាន់​ត្រាស់​ដឹង​ឯណា!»
---
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​សំដី​ជេរ​ប្រមាថ​របស់​លោក ហ៊ុន សែន ទៅ​លើ​ពលរដ្ឋ​នៅ​ក្រៅ​ស្រុក ថា​ជា​រឿង​ «ធម្មតា»។ លោក​ថ្លែង​ការពារ​មេ​របស់​លោក​ថា លោក ហ៊ុន សែន «មិន​ទាន់​ត្រាស់​ដឹង»​ នៅ​ឡើយ​ទេ ដូច្នេះ​លោក​ក៏​ចេះ​ខឹង​ដូច​មនុស្ស​ទូទៅ​ដែរ។ ទោះ​យ៉ាង​ណា លោក សុខ ឥសាន ទទួលស្គាល់​ថា​ការ​ជេរ​ប្រមាថ​ជា​សាធារណៈ​ច្រើន នឹង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​សំឡេង​អ្នក​គាំទ្រ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/40QB0RO
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HunDynasty #Authoritarianism #Nepotism #TransnationalRepression #TNR #VokciTV #VoiceOfKhmerConscienceImmortality #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍6😢4
Media is too big
VIEW IN TELEGRAM
ក្រសួង​មហា​ផ្ទៃ​បញ្ជា​ជា​ថ្មី​ទៀត​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់​ទប់ស្កាត់​ការ​ជួល​ដី​ខ្មែរ​តាម​ព្រំដែន​ឱ្យ​ប្រទេស​ជិត​ខាង
---
ក្រសួង​មហា​ផ្ទៃ​ចេញ​បទ​បញ្ជា​ជា​ថ្មី​ទៀត​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ទាំង​អស់​ទប់ស្កាត់​ការ​ជួល​ដី​ខ្មែរ​តាម​បណ្ដោយ​ព្រំដែន​ឱ្យ​ទៅ​ប្រទេស​ជិត​ខាង។
ចំណែក​មន្ត្រី​សង្គម​ស៊ីវិល និង ពលរដ្ឋ​ថា បទ​បញ្ជា​នេះ​មាន​ប្រសិទ្ធភាព​តែ​ក្នុង​ពេល​ខ្លី​ប៉ុណ្ណោះ ព្រោះ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​គឺ​ជា​មន្ត្រី​ធំ​ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​ហ៊ាន​អនុវត្ត​ច្បាប់។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3OdBz0I
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunSen #HunManet #SarSokha #MenNath #MoI #BorderKH #CambodiaVietnamBorder #LandLeaseAlongBorder #SvayRieng
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍11
Media is too big
VIEW IN TELEGRAM
ខ្មែរក្រោមរីករាយ ក្រោយទូកងខ្មែរកម្ពុជាក្រោមមានជ័យ ឈ្នះពានលេខ ១ ក្នុងពិធិបុណ្យអុំទូកនៅភ្នំពេញ
---
ទូកងរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមឈ្មោះ «ខ្មែរកម្ពុជាក្រោមមានជ័យ» ដណ្ដើមបានចំណាត់ថ្នាក់ផែនលេខ១ ក្នុងការប្រណាំងទូកនៅ ក្នុងព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ នេះជាលើកទី១ ដែលទូកខ្មែរកម្ពុជាក្រោមមានជ័យឈ្នះជ័យលាភីលេខ១ ចាប់តាំងពីឆ្នាំ ២០០២ មក។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #UN #KKF #FKKKA #KhmerKampucheaKromMeanchey #IndigenousRights #KhmerKromActivists #Culture #WaterFestival #BoatRacingFestival #BonOmTouk
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍16