វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.44K photos
2.8K videos
107 files
8.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញប្រធានបទថាតើការចាប់ខ្លួន លោក ម៉ិច ដារ៉ា គឺជាការសងសឹក និងជាការចាប់បំបិទមាត់ជាជាងការអនុវត្តន៍ច្បាប់ឬយ៉ាងណា?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
#RFAKhmer #Cambodia #HunManet #HayVanna #PressFreedom #HunSen #MoI #SarSokha #HunDynasty #Authoritarianism #Nepotism #CLV #CLVDTA #Protests #PeoplePower #ChinaReach #KhmerKrom #KampucheaKrom #SaoSokha
👍16
Media is too big
VIEW IN TELEGRAM
រមណីយដ្ឋាន​ទេសចរណ៍​ផ្ទះ​តាម៉ុក មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ដូច​មុន (

រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ ផ្ទះ​តាម៉ុក មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ដូច​មុន​នោះ​ទេ។ ពលរដ្ឋ​នៅ​តំបន់​នោះ លើក​ឡើង​ថា ដោយសារ​កត្តា​សេដ្ឋកិច្ច​ ទើប​ធ្វើ​ឲ្យភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ លែង​ចាប់​អារម្មណ៍​ចូល​ទស្សនាតំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ទៀត។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #Oddarmeanchey #HuotHak #Tourism #MoT #TamokHouseTourismSite

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍10
Media is too big
VIEW IN TELEGRAM
លោក ស៊ុន ចាន់ថុល ប្រាប់​វិទ្យុអាស៊ីសេរី​ថា៖ «ចូរ​យើង​បើក​ទំព័រ​ថ្មី!»
---
លោក ស៊ុន ចាន់ថុល ចោទ​ថា វិទ្យុ​អាស៊ីសេរី​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ [អត្ថបទ​ជា​ភាសា​អង់គ្លេស]​ ខុស​ពី​ការពិត ដែល​ថា ពលរដ្ឋ​ប្រមាណ១ម៉ឺន​ខ្នង​ផ្ទះ រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ព្រែក​ជីក​ហ្វូណន ខណៈ​លោក​ថា​ តួលេខ​ត្រឹមត្រូវ​មានតែ ២.៣០៥ ខ្នង​ផ្ទះ ឬ គ្រួសារ។ លោក​បាន​ស្នើ​វិទ្យុ​អាស៊ី​សេរី​ពិនិត្យ​មើល​ខ្លឹមសារ​នៃ​ការ​ចុះ​ផ្សាយ​អត្ថបទ​នេះ​ឡើង​វិញ។ ក្រោយ​ការ​ស្នើសុំ​នេះ វិទ្យុ​អាស៊ី​សេរី បាន​ធ្វើ​បច្ចុប្បន្ន​ភាព​អត្ថបទ​ដើម​ជា​ភាសា​អង់គ្លេស​របស់​យើង ដោយ​បន្ថែម​សម្រង់​ប្រសាសន៍​របស់​លោក​ត្រង់​ចំណុច​នេះ។ ទោះ​យ៉ាង​ណា តួលេខ​ដើម ១ម៉ឺន​ខ្នង​ផ្ទះ​នេះ ក៏​ត្រូវ​បាន​ចុះផ្សាយ​ដោយ​កាសែត Khmer Times ថ្ងៃទី០៤ ខែកញ្ញា ដោយ​ផ្អែក​តាម​របាយការណ៍​សិក្សា​ពី​ផល​ប៉ះពាល់​បឋម (https://bit.ly/3NbVgVU)៕
---
👉 អាន​អត្ថបទ​អំពី​ព្រែកជីក​ហ្វូណន​តេជោ​ជា​ភាសា​អង់គ្លេស៖ https://bit.ly/4dz57Qs
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
👍20
Media is too big
VIEW IN TELEGRAM
ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (AMCHAM Cambodia) លោក ខេស៊ី បារណេត (Casey Barnett) មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​អាមេរិកាំង​យក​ចិត្ត​ទុកដាក់​ខ្លាំង​ទៅលើ​សិទ្ធិ​មនុស្ស និង​ការ​គោរព​សិទ្ធិ​កម្មករ នៅពេល​វិនិយោគ​ក្នុង​ប្រទេស​ណាមួយ។ លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក មាន ឫទ្ធិ នៅក្នុង​វេទិកា​ភាព​ជា​អ្នក​ដឹកនាំ​អាស៊ាន រៀបចំ​ដោយ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIS) នៅ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington D.C.) សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​០១ ខែតុលា។ សូម​ទស្សនា​បទសម្ភាសន៍​របស់​លោក មាន ឫទ្ធិ ​ជាមួយ​លោក ខេស៊ី បារណេត ជុំវិញ​បរិយាកាស​វិនិយោគ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​​អ្នក​វិនិយោគ​អាមេរិកាំង​កំពុង​ជួប​ប្រទះ​នៅ​​ក្នុង​ប្រទេស​កម្ពុជា៕
👍13
Media is too big
VIEW IN TELEGRAM
បង្រៀន​ស្នើ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្សរ៍​ក្នុង​ទិវា​គ្រូ​បង្រៀន​ពិភពលោក
---
នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​ក្រោម​ប្រធាន​បទ «​ការ​ផ្ដល់​តម្លៃ​ដល់​សំឡេង​គ្រូ​បង្រៀន​»​។ នៅ​ក្នុង​ទិវានេះ ក្រុម​គ្រូ​បង្រៀន​បាន​លើកឡើង​ពី​ទុក្ខ​លំបាក​នានា​ក្នុង​ជីវភាព និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ហើយ​បន្ត​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ទាំង​នោះ ក្នុង​នោះ​រួម​ទាំង​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ឱ្យ​បាន​សមរម្យ​ជាដើម​។ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ក៏​ខក​ចិត្ត​នឹង​អាជ្ញាធរ មិន​អនុញ្ញាត​ឱ្យ​ពួក​គាត់​ជួបជុំ​គ្នា ដើម្បី​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #WorldTeachersDay #CITA #MinimumWage #EducationKH #MoEYS #HangChuonNaron #OukChhayavy #RongChhun

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍11
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ភ្នំពេញ​ត្អួញត្អែរ​ពី​ទុក្ខ​លំបាក​ដោយសារ​ជំនន់​ទឹក​ភ្លៀង​និង​ទឹក​ស្អុយ​ហូរ​ចេញ​ពី​លូ
---
ពលរដ្ឋ​មួយ​ចំនូន​នៅ​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ ត្អួញត្អែរ​ពី​ទុក្ខលំបាក ដោយសារ​ជំនន់​ទឹក​ភ្លៀង​ រួមទាំងទឹកលូមានក្លិនស្អុយ កំពុងលិច​ផ្ទះ​សម្បែង​ពួកគាត់​។ ពួកគាត់​ថា ស្ថានភាព​លិច​លង់​កាន់​តែ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នេះ អាច​ដោយសារ​ការ​លុប​បឹង​នៅ​ក្នុង​រាជធានីភ្នំពេញ និង​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់​នេះ កុំ​ឱ្យ​ពួកគាត់​ត្រូវ​លិចលង់​ខូចខាត​ទ្រព្យ​សម្បត្តិ​ និង​ប៉ះពាល់​សុខភាព​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #PhnomPenh #Environment #Flood #RainingFlood

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍6😢3
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ប្រទូសរ៉ាយ​ និង​ធ្វើ​ពហិការ​មិនព្រម​ដោះដូរ​ក្បាលដី​តំបន់២ នៅ​ខេត្ត​បន្ទាយមានជ័យ ទោះបីអាជ្ញាធរគំរាម
---
ប្រជាពលរដ្ឋ អាស្រ័យ​ផល​នៅ​ដី​តំបន់២ នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​អាជ្ញាធរ​ប្រមូល​ក្បាល​ដី យក​មក​ចាប់ឆ្នោត​ចែក​គ្នា​សាជាថ្មី កំពុង​តវ៉ា ​និងប្ដូរផ្ដាច់​មិនព្រម​ដោះដូរ​ក្បាលដី តាម​យន្តការ​ដោះស្រាយ​របស់​អាជ្ញាធរ​ឡើយ។ ពួកគាត់​មួយ​ចំនួន​ដាច់ខាត នឹង​មិន​ប្រគល់​ដី​ឱ្យ​ទៅ​អ្នក​ចាប់ឆ្នោត ប៉ះ​ចំ​ដី​របស់​ពួកគាត់​នោះ​ទេ ខណៈ​មួយ​ចំនួន​ទៀត បាន​បង្ខំ​ចិត្ត​ប្រគល់​ដី​ឱ្យ​ទៅ​ម្ចាស់​ថ្មី ទាំង​ដែល​ខ្លួនឯង​មិន​ទាន់​ដឹង​ពី​ទីតាំង​ក្បាល​ដី​ថ្មី នៅ​ឡើយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #Development #CorruptionKH #Court #BanteayMeanchey
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍15
Cambodian anti-Vietnamese sentiment will stalk Hun Manet beyond trade zone spat
---
Hostility to the Cambodia-Laos-Vietnam Development Triangle Area caught the ruling party by surprise.

After months of disquiet, Prime Minister Hun Manet announced on Sept. 20 that Cambodia would be withdrawing from the Cambodia-Laos-Vietnam Development Triangle Area (CLV-DTA), a major investment pact.
👉 https://www.rfa.org/english/commentaries/cambodia-laos-vietnam-hun-manet-10052024101907.html
---
#RFAKhmer #Cambodia #Vietnam #Lao #CLV #CLVDTA #HunDynasty #Authoritarianism #Nepotism #CLV #CLVDTA #Protests #PeoplePower #FOE #FunanCanal
😢6
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ភ្នំពេញ​ត្អួញត្អែរ​ពី​ទុក្ខ​លំបាក​ដោយសារ​ជំនន់​ទឹក​ភ្លៀង​និង​ទឹក​ស្អុយ​ហូរ​ចេញ​ពី​លូ
---
ពលរដ្ឋ​មួយ​ចំនូន​នៅភូមិសំបួរ និងភូមិម័ល ​ខណ្ឌ​ដង្កោ​ ត្អួញត្អែរពី​ទុក្ខ​លំបាក​និង​បញ្ហា​សុខភាព ដោយសារ​ជំនន់​ទឹក​ភ្លៀង​ និង​ទឹក​ហូរ​ចេញ​ពី​លូ​ដែល​មាន​ក្លិន​ស្អុយ កំពុង​លិច​ចូល​ផ្ទះ​សម្បែង​ពួកគាត់​។ ពួកគាត់​ថា ស្ថានភាព​លិច​លង់​កាន់​តែ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នេះ អាច​ដោយសារ​ការ​លុប​បឹង​សម្រាប់​សាងសង់​បុរី និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់​នេះ កុំ​ឱ្យ​ពួកគាត់​ប្រឈមនៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #PhnomPenh #Environment #Flood #RainingFlood #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍9😢1
Media is too big
VIEW IN TELEGRAM
ឧបនាយករដ្ឋមន្ត្រីកម្ពុជាថា នាវាកងទ័ពបរទេសណា ក៏អាចចូលចតនៅមូលដ្ឋានទ័ពរាមដែរ
---
លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ថា មូលដ្ឋានទ័ពរាម មិនមែនកសាងឡើងសំរាប់ចិនទេ។ រដ្ឋាភិបាលចិនផ្តល់ជំនួយធ្វើទំនើបកម្មនេះ ដើម្បីពង្រីកមូលដ្ឋានការពារជាតិរបស់កម្ពុជាតែប៉ុណ្ណោះ មិនមែនសំរាប់ប្រើប្រាស់ដោយកងទ័ពចិន ដើម្បីប្រឆាំងនឹងប្រទេសណាមួយនោះឡើយ។ រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឲ្យមានវត្តមានយោធាបរទេសណាមួយ នៅលើទឹកដីរបស់ខ្លួនឡើយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #China #PRC #ChinaReach #HunManet #HunSen #TeaSeiha #SunChanthol #KnockOnDoorInvestorMission #GSP #CDC #Investments #FDI #Sihanoukville #Ream #ReamNavalBase #DefenceCooperation #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍9😢2
Media is too big
VIEW IN TELEGRAM
អ្នក​ប្រើ​បណ្តាញ​សង្គម​មួយ​ចំនួន​មិន​ជឿ​ថា កម្ពុជា​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ពី​អាមេរិក
---
អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​មិន​ជឿ​ថា​កម្ពុជា​នឹង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ធំ​ៗ​ពី​អាមេរិក​បាន​ឡើយ បើ​កម្ពុជា​មិន​ស្តារ​ស្ថានភាព​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឲ្យ​រស់​ឡើង​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #USA #China #PRC #ChinaReach #HunManet #HunSen #SunChanthol #KnockOnDoorInvestorMission #GSP #CDC #Investments #FDI #Corruption #CaseyBarnett #AmCham
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍3
Media is too big
VIEW IN TELEGRAM
ម្ដាយ​មីង​របស់​កញ្ញា ​នួន តឿន ​រៀបរាប់​ថា​ក្មួយ​ស្រី​គឺ​កញ្ញា​ នួន តឿន​ ជា​ក្មេង​កំព្រា​ ស្លូតបូត​ តស៊ូ​ក្នុង​ជីវិត​ជា​ក្មេង​កំព្រា​ រហូត​បាន​ទៅ​ធ្វើ​ការ​ជា​អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ដោយ​ស្រប​ច្បាប់​ដើម្បី​តែ​ រក​ចំណូល​ចិញ្ចឹម​ជីវិត។​ ​លោកស្រី​ថា​ក្មួយស្រី​មិន​គួរ​ត្រូវ​អាជ្ញាធរ​ចាប់​បញ្ជូន​មក​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​បែប​នេះ​ទេ។​
 
​សូម​ទស្សនា​បទ​សម្ភាសន៍​រវាង​អ្នកស្រី​ សុ ជីវី និង​លោកស្រី​ ឆេង ថុន ​ម្ដាយ​មីង​របស់​កញ្ញា​ នួន តឿន ដូចតទៅ៖
😢10👍2
Media is too big
VIEW IN TELEGRAM
ម្តាយមីងកញ្ញា ​នួន ​តឿន​ យំអង្វរ​រដ្ឋាភិបាល​ឱ្យដោះលែងក្មួយ
---
សាច់ញាតិ​ហៅ​ការចាប់​បញ្ជូន​កញ្ញា នួន តឿន ពី​ប្រទេស​ម៉ាឡេស៊ី​ថា​ជា​រឿងអយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ឡើយ។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​ពលករខ្មែរ​រូបនេះ​ ឱ្យ​មាន​សេរីភាព​វិញ៕  
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/9X4XYNE03Zo
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Malaysia#HunManet #HunSen #Cambodia #NuonToeun #GCYN #ArbitraryArrests#TransnationalRepression #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
😢6
Media is too big
VIEW IN TELEGRAM
អ្នកច្បាប់៖ ការ​ចាប់​ខ្លួន លោក ម៉ិច ដារ៉ា «មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ទេ តែ​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ» ​​​
---
អ្នកច្បាប់ ​និង​អ្នកជំនាញ​ផ្នែកសារព័ត៌​មានលើកឡើង​ថា​អាជ្ញាធរ​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត ចាប់ខ្លួន​អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា គឺ​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​អ្នកសារព័ត៌មាន​ និង​ពុំ​មែន​ជា​ការ​អនុវត្ត​ច្បាប់​ឡើយ​។ ពួកគាត់​បន្ដ​ថា​រឿង​ទាំងអស់​នេះ​រដ្ឋាភិបាល​គប្បី​គួរ​តែ​ពិនិត្យ​មើល​ឡើងវិញ​ហើយ​អាជ្ញាធរ​គួរ​តែ​ទម្លាក់​ចោលការ​ចោទប្រកាន់​នេះ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/4ePh5GI
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MechDara #NopVy #VornChanlout #HumanRights #FreedomOfExpression #PressFreedom #JournalistArrest #InternationalPress #NationalPress #CamboJA
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍12😢1
Media is too big
VIEW IN TELEGRAM
លោក ស៊ុន ចាន់ថុល «​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ព្រែកជីក​ហ្វូណន​នឹង​ទទួល​បាន​សំណង​តាម​ទីផ្សារ​»
---
លោក ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លើកឡើង​នៅ​ថ្ងៃ​ទី​០១ ខែ​តុលា​ថា មក​ដល់​ពេល​នេះ ការ​ជីក​ព្រែក​ហ្វូណន​តេជោ មិន​ទាន់​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​សម្បែង​ពលរដ្ឋ​ណា​មួយ​ឡើយ ហើយ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​មិន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ឡើយ ដរាប​ណា​មិន​ទាន់​បញ្ចប់​ការ​សិក្សា​ពី​ផល​ប៉ះពាល់ និង​ទូទាត់​សំណង​តាម​ទីផ្សារ ជូន​ពលរដ្ឋ​ជាមុន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #USA #China #PRC #ChinaReach #HunManet #HunSen #SunChanthol #CDC #Investments #FunanCanal #CSIS #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍13
Media is too big
VIEW IN TELEGRAM
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​ញត្តិ​សុំ​ដំឡើង​ប្រាក់​ខែ​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាងរាស្ត្រ
---
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​ញត្តិ​ទៅ​រដ្ឋសភា ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី និង​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ដើម្បី​សុំ​ដំឡើង​ប្រាក់​ខែ​សម្រាប់​គ្រូ​បង្រៀន ឱ្យ​បាន​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាងរាស្ត្រ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត។ ក្រៅ​ពី​នេះ សមាគម​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឈប់​រឹតត្បិត​ដល់​សិទ្ធិ​សេរីភាព​គ្រូ​បង្រៀន ផ្ដល់​ក្របខ័ណ្ឌ​មន្ត្រី​អប់រំ​ដល់​គ្រូ​បង្រៀន​១១​នាក់​ឡើង​វិញ រួម​ទាំង​ទម្លាក់​បទ​ចោទ​និង​ដោះលែង​អ្នក​ទោស​មនសិការ​ជាដើម៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #WorldTeachersDay #CITA #MinimumWage #EducationKH #MoEYS #HangChuonNaron #OukChhayavy #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍12
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៧៣]​ នយោបាយ​ចាប់​ចង​យុវជន ​

​​លោក​ ថា ថៃ ​និង​លោក​ យ៉ង ចាន់តារា​ ជជែក​ពិភាក្សា​ជាមួយ​អ្នករិះគន់​បញ្ហា​សង្គម​យុវជន​ ​ឈិន សុធា អំពី​នយោបាយ​ចាប់ចង​យុវជន​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន៕​

​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---​
​ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍​ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify​ ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។​ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។
👍16😢1
Media is too big
VIEW IN TELEGRAM
អ្នកស្រី​ មូរ សុខហួរ​ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ និង​ព្រះ​តេជ​ព្រះគុណ​ លួន សុវ៉ាត​ ​​ចូលរួម​សង្កេតការណ៍​ក្នុង​​កិច្ចប្រជុំ​នៃ​យន្តការ​ត្រួតពិនិត្យ​ឡើង​វិញ​ជា​សកល​តាម​កាលកំណត់​ហៅ​កាត់​ថា UPR​ លើក​ទី៥៧​ នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស។​ ក្នុង​នោះ​លោកស្រី​ក៏​បាន​ជួប​ប្រជុំ​ជា​មួយ​អ្នក​រាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​លោក​ វិទិត មុនតាប៊ន (Vitit Muntarbhorn) និង​មន្ត្រី​សិទ្ធិ​មនុស្ស ​អន្តរ​ជាតិ​ផ្សេងៗ​ទៀត​ដើម្បី​រាយការណ៍​អំពី​ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។​

​តើអ្នកស្រី​ មូរ សុខហួរ ​បាន​ថ្លែង​សារ​អ្វី​ខ្លះ​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ?​

​សូមទស្សនា​កិច្ចសម្ភាសន៍​រវាង​អាស៊ីសេរី​ អ្នកស្រី ​មូរ សុខហួរ ​និង​ព្រះតេជ​ព្រះគុណ​ លួន សុវ៉ាត​ ដូច​តទៅ៖
👍7
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖​ ព្រះ​តេជ​ព្រះគុណ​ លួន សុវ៉ាត​ ​ប្រាប់​មន្ត្រី​សង្កេត​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​លោក​ វិទិត មុនតាប៊ន​ និង​មន្ត្រី​សិទ្ធិ​មនុស្ស ​អន្តរ​ជាតិ​ផ្សេងៗ​ទៀត​ ថា​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​កំពុង​តែ​រំលោភ​សិទ្ធិ​ព្រះសង្ឃ និង​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ដូច​សម័យ​ខ្មែរ​ក្រហម៕
👍9
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១២៦]៖ CCHR ទទូច​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) ទទូច​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ
២. គណបក្ស​កម្ពុជា​និយម ប្រកាស​ចូលរួម​ក្នុង «សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត» នៃ​ក្រុម​គណបក្ស​ក្រៅ​រដ្ឋាភិបាល
៣. សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​ញត្តិ​សុំ​ដំឡើង​ប្រាក់ខែ​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាង​រាស្រ្ដ

៤. ជនជាតិ​ដើម​ភាគ​តិច​ ៤​ ភូមិ​នៅ​ខេត្ត​មណ្ឌលគិរី តវ៉ា​ទាមទារ​ដី​ព្រៃ​កប់​សព ដែល​ឈ្មួញ​រំលោភ​យក
៥. អ្នក​ធ្វើ​ការ​វិស័យ​ធនធានធម្មជាតិ សាទរ​អាជ្ញាធរ​បង្ក្រាប​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់ ប៉ុន្តែ​ចង់​ឱ្យ​ការ​បង្ក្រាប​នេះ​មាន​តម្លាភាព៕
--
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=nKFZjxHXLSQ
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍10