វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.43K photos
2.8K videos
107 files
8.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
Gumball 3000 «​ធ្វើ​ឱ្យ​គេ​ស្គាល់​កម្ពុជា​មួយ​ប្រាវ តែ​មិន​អាច​ទាក់ទាញ​ទេសចរ​ទេ​»
---
អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន រិះគន់​ការ​បង្ហាញ​ក្បួន​រថយន្ត​ទំនើប ហ្គាំបល (GUMBALL 3000) របស់​រដ្ឋាភិបាល​ថា នឹង​មិន​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​ដូច​តាម​ការ​អះអាង​របស់​រដ្ឋាភិបាល​នោះ​ទេ​។
ពី​រដ្ឋធានី វ៉ាស៊ីនតោន លោក សេក បណ្ឌិត សូម​ដក​ស្រង់​ទស្សនៈ​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម ជុំវិញ​រឿង​នេះ​ដូច​ត​ទៅ​៖

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #SokSoken #Gumball3000 #Gumball3000forTourism2024
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍14👎2
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​«​ប្រឈម​បញ្ហា​សុខភាព​»​ដោយសារ​តវ៉ា​អំឡុង​រដូវ​ភ្លៀង​

---
កូដករ​ណាហ្គាវើលដ៍ (NagaWorld) ប្រមាណ​៣០​នាក់ បន្ត​ចេញ​តវ៉ា​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ ខណៈ​ប្រធាន​សហ​ជីព​របស់​ពួកគេ​គឺ​កញ្ញា ឈឹម ស៊ីថរ ទើប​មាន​សេរីភាព​ឡើង​វិញ​ក្រោយ​ជាប់​ឃុំឃាំង​លើក​ទី​២​អស់​រយៈពេល​២​ឆ្នាំ​។ ក្រុម​កូដករ​បន្ត​ទទូច​ដល់​រដ្ឋាភិបាល ឈប់​ទុក​ពួកគេ​ចោល​មិន​ដោះស្រាយ ខណៈ​ការ​តវ៉ា​អំឡុង​រដូវ​ភ្លៀង​នេះ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​កូដករ​មួយ​ចំនួន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #ChhimSithar #LRSU #NagaWorld #HumanRights #UnionKH

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍16😢7
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ប្រកប​របរ​សុំ​ទាន​នៅ​ប្រទេស​ថៃ​​​ដោយសារ​ជីវភាព​ក្រីក្រ
---
ពលករ​ខ្មែរ​មួយ​ចំនួន​បង្ខំ​ចិត្ត​​​​ប្រថុយ​ជីវិត​ឆ្លង​ដែន​ទៅ​សុំ​ទាន​នៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយសារ​​ជីវភាព​ក្រីក្រ ​ហើយ​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​។ ​បច្ចុប្បន្ន​​របរ​នេះ ​ពួកគាត់​រក​ប្រាក់​ចំណូល​បាន​តិចតួច ហើយ​ប្រឈម​នឹង​អាជ្ញាធរ​ថៃ​ចាប់​ដាក់​គុក​និង​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunManet #HengSour #MLVT #WorkersKH #MigrantWorkers #Beggars #Economic #Poverty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
😢10👍1
#រូបត្លុកនយោបាយ៖ «​សន្តិភាព​»​ក្នុង​អំណាច​ដឹកនាំ​របស់​ត្រកូល​ហ៊ុន

---
តស់... ប្រកួត​គ្នា​ដាក់​ចំណង​ជើង​ឱ្យ​រូប​ត្លុក​នយោបាយ​មួយ​នេះ​!
---
រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​សព្វ​ថ្ងៃ បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា កម្ពុជា​កំពុង​មាន​សន្តិភាព​បន្ទាប់​ពី​ចាក​ផុត​ពី​របប​ខ្មែរ​ក្រហម​។ ជាមួយគ្នានេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដែល​ទទួល​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ពី​ឪពុក​ក៏​បាន​បង្កើត​អនុក្រឹត្យ​មួយ​នៅ​ថ្ងៃ​ទី​០១​មករា ២០២៤ ដោយ កំណត់​យក​ថ្ងៃ​ទី​«​២៩​ធ្នូ​» ជា «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ព្រម​ទាំង​រាប់​បញ្ចូល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ​ជា​រៀងរាល់​ឆ្នាំ​។

អានព័ត៌មានបន្ថែម សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism
#ParisPeaceAccords
#PPA #Politics#srunsrorn
👎6😢6👍5
Media is too big
VIEW IN TELEGRAM
កម្មករ​ថា ប្រាក់​ឈ្នួល​គោល​ចំនួន​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៥ មិន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​គ្រប់គ្រាន់​ឡើយ
---
កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​សោកស្ដាយ ដែល​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៥ គឺ​២០៨​ដុល្លារ​ក្នុង​មួយ​ខែ​។ ពួកគាត់​អះអាង​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​ថ្មី​នេះ មិន​ជួយ​ឱ្យ​កម្មករ​រស់​នៅ​ក្នុង​ជីវភាព​សមរម្យ និង​មាន​លទ្ធភាព​សង​បំណុល​ធនាគារ​ឡើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #cambodia #HunSen #HunManet #HengSour #Humanrights #Worker #CanSportShoes #VerticalVideo #Trending #Reels #Shorts
👍22😢4
Media is too big
VIEW IN TELEGRAM
សិប្បកម្ម​ខ្មែរ​សេរ៉ាម៉ិច ជួយ​ផ្តល់​ការងារ​ឱ្យ​ជន​ពិការ និង​ជួយ​ថែរក្សា​សម្បត្តិ​វប្បធម៌​ខ្មែរ​
---
អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា អះអាង​ថា វត្ថុ​ប្រើប្រាស់​ធ្វើ​ពី​ដី​ឥដ្ឋ​ដុត ដែល​ក្រុម​អ្នក​បុរាណ​វិទ្យា​ហៅ​ថា (​កុលាលភាជន៍​) គឺ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​តែ​ពី​៣៥០០​ឆ្នាំ មុន​គ្រីស្ត​សករាជ​។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សិប្បកម្ម​កុលាលភាជន៍ នៅ​តែ​បន្ត​មាន​នៅ​ក្នុង​ប្រទេស​ខ្មែរ​នៅ​ឡើយ បើទោះបី​ជា​សម័យ​នេះ ជា​សម័យ​ទំនើប​ដែល​មាន​សម្ភារៈ​ប្រើប្រាស់​ធ្វើ​ពី​ដែក ប្លាស្ទិក និង​សារធាតុ​ផ្សេង​ៗ​ហើយ​ក្តី​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Siemreap #Ceramic #Handicraft #Souvenir
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍15
Media is too big
VIEW IN TELEGRAM
តុលាការ​អូស្រ្ដាលី​កាត់ទោស​កូន​មន្ត្រី​ជាន់ខ្ពស់​ខ្មែរ​ម្នាក់​ ដែល​បើក​ឡាន​រំលោភ​ភ្លើង​សញ្ញា​បុក​មនុស្ស​ពីរ​នាក់​ស្លាប់
---
កូនប្រុស​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ម្នាក់ ត្រូវ​បាន​តុលាការ​អូស្ត្រាលី កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ១២ឆ្នាំ​ពាក់ព័ន្ធ​នឹង​ករណី​បើកឡាន​ក្នុង​ល្បឿន​លឿន​បំពាន​ភ្លើងស្តុប​ក្រហម បណ្តាល​ឲ្យ​បុក​ប្តី​ប្រពន្ធ​មួយគូ​ស្លាប់​យ៉ាង​រន្ធត់​នៅ​ទីក្រុង​ម៉ែលប៊ន(Melbourne)។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #DoeunUdom #DoeunSovann #InteriorMinistry

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍14
Media is too big
VIEW IN TELEGRAM
គម្រោង​បង្កើត​ក្រុង​កំពង់សោម​នឹង​«​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​ខុស​ច្បាប់​»
---
អ្នក​ឃ្លាំមើល​បារម្ភ​ថា ទីក្រុង​កំពង់សោម​ថ្មី ដែល​រដ្ឋាភិបាល​គ្រោង​បង្កើត លើ​ផ្ទៃ​ដី​ឃុំ​ចំនួន​៥​ក្នុង​ស្រុក​ព្រៃនប់ នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​ខុស​ច្បាប់​។ ចំណែក​ពលរដ្ឋ​ជា​អ្នក​លក់​ដូរ​តូចតាច​មួយ​ចំនួន​នៅ​តាម​បណ្ដោយ​ផ្លូវ​ក្នុង​តំបន់​ទីក្រុង​កំពង់សោម​ថ្មី មិន​សូវ​រំពឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​ឡើយ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


---
#RFAKhmer #Cambodia #HunManet #HunSen #Cyberscams #TIP
#HumanTrafficking #MoneyLaundering #OnlineGambling

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
😢7👍3
Media is too big
VIEW IN TELEGRAM
សមាគមខ្មែរកម្ពុជាក្រោម ស្នើប្រទេសសមាជិកអាស៊ានឱ្យអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលវៀតណាម ឱ្យដោះលែងសកម្មជនខ្មែរក្រោម
---
សមាគមខ្មែរកម្ពុជាក្រោម ស្នើប្រទេសសមាជិកអាស៊ានឱ្យអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលវៀតណាមឱ្យដោះលែងសកម្មជនខ្មែរក្រោម ដែលកំពុងជាប់ពន្ធនាគារ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើជនជាតិដើមខ្មែរក្រោម។ ការដាក់ញត្តិនេះ ដើម្បីចូលរួមវេទិកាប្រជាពលរដ្ឋ និងសន្និសីទសង្គមស៊ីវិលអាស៊ាន ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ១៩ ដល់ ២១ ខែកញ្ញា ២០២៤ នៅប្រទេសទីម័រ (Timor-Leste) ក្រោមប្រធានបទ «ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាព ដែលដឹកនាំដោយប្រជាជននៅអាស៊ីអាគ្នេយ៍» ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #ASEAN #HunManet #HunSen #KaoKimHourn #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights #RighttoSelfDetermination #KhmerKromActivists #UN #UNDRIP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍22
Media is too big
VIEW IN TELEGRAM
អ្នក​ស្រុក​អង្គរ​ធំ​ស្នើ​អាជ្ញាធរ​ធ្វើ​ផ្លូវ​បេតុង​តាម​ការ​សន្យា​អំឡុង​ឃោសនា​បោះឆ្នោត
---
អ្នក​ស្រុក​អង្គរ​ចំនួន​០៨​ភូមិ នៅ​ខេត្ត​សៀមរាប​ត្អូញត្អែរ​ពី​បញ្ហា​ប្រឈម​ច្រើន ធ្វើ​ឱ្យ​ភូមិ​ឋាន​របស់​ពួកគាត់ ប្រឡូកប្រឡាក់​ដោយ​ធូលី​ដី​ហុយ ប៉ះពាល់​មុខ​របរ​អាជីវកម្ម សុខភាព​កុមារ និង​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍ ដោយ​សារ​តែ​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​ជាង​៣០ ឆ្នាំ​មក​ហើយ​។ ពួកគេ​ស្នើ​អាជ្ញាធរ​សាងសង់​នេះ ជា​ផ្លូវ​បេតុង ដូច​បាន​សន្យា​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #SiemReap #AngkorArea #AngkorWat #Dust #Health #Tourism #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍11
Media is too big
VIEW IN TELEGRAM
សិប្បកម្ម​ខ្មែរ​សេរ៉ាម៉ិច ធ្វើ​វត្ថុ​ពី​ដី​ឥដ្ឋ ជា​ជំនាញ​បន្សល់​ទុក​តាំង​ពី​ជាង​៥០០០​ឆ្នាំ​មុន
---
អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា អះអាង​ថា វត្ថុ​ប្រើប្រាស់​ធ្វើ​ពី​ដី​ឥដ្ឋ​ដុត ដែល​ក្រុម​អ្នក​បុរាណ​វិទ្យា​ហៅ​ថា (​កុលាលភាជន៍​) គឺ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​តែ​ពី​៣៥០០​ឆ្នាំ មុន​គ្រីស្ត​សករាជ​។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សិប្បកម្ម​កុលាលភាជន៍ នៅ​តែ​បន្ត​មាន​នៅ​ក្នុង​ប្រទេស​ខ្មែរ​នៅ​ឡើយ បើទោះបី​ជា​សម័យ​នេះ ជា​សម័យ​ទំនើប​ដែល​មាន​សម្ភារៈ​ប្រើប្រាស់​ធ្វើ​ពី​ដែក ប្លាស្ទិក និង​សារធាតុ​ផ្សេង​ៗ​ហើយ​ក្តី​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Siemreap #Ceramic #Handicraft #Souvenir #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍12
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៧១]​ ការស្រែករកយុត្តិធម៌របស់ក្រុមអ្នកកាន់អំណាចនៅ​កម្ពុជា

​ក្រុម​អ្នក​កាន់​អំណាច​នៅ​កម្ពុជា​នាំ​គ្នា​ស្រែក​ថា​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ទៅ​លើ​មនុស្ស​របស់​ខ្លួន​ថា​ជា​រឿង​នយោបាយ​ និង​ធ្វើឡើង​ដោយ​អយុត្តិធម៌។​

​កាលពី​ថ្ងៃទី​១២​ កញ្ញា​កន្លង​ទៅ​ សហរដ្ឋ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ បង្កក​ ទ្រព្យ​សម្បត្តិ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ម្នាក់​ ដែល​ស្និទ្ធ​លោក ​ហ៊ុន សែន​​ គឺ​លោក​ លី យ៉ុងផាត់​ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​ចំនួន៥​របស់​លោក។​

​តើ​នេះ​ការ​ដាក់​ទណ្ឌកម្ម​នេះ ​ជា​រឿង​នយោបាយ​ និង​អយុត្តិធម៌​ មែន​ឬ​យ៉ាងណា?​

​សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​កិច្ច​ពិភាក្សា​អំពី​រឿង​នេះ​ រវាង​លោក​ សំ ប៉ូលី​​ ​លោក​ អ៊ុំ សំអាន​ ​និង​លោក​ ជុន ច័ន្ទបុត្រ​ ដូច​តទៅ៖​

​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
👍13👎1
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១១៦]៖ គ្រួសារ​រិះគន់​តុលាការ​ខេត្ត​តាកែវ​រឿង​ឃុំ​ខ្លួន​លោក ភុន យុទ្ធ

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. គណបក្ស​ក្រៅ​រដ្ឋាភិបាល​ ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​ស្ដាប់​មតិ​ពលរដ្ឋ​ដើម្បី​ផលប្រយោជន៍​ជាតិ
២. អ្នកវិភាគ​ថា​លោក ហ៊ុន ម៉ាណែត បារម្ភ​ពី​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ទើប​​មិន​ទៅ​ចូលរួម​មហាសន្និបាត អ.ស.ប
៣. អ្នកឃ្លាំមើល​សង្គម​ថា គម្រោង​រៃអង្គាស​ប្រាក់ «កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន» គ្មាន​តម្លាភាព
៤. គ្រួសារ រិះគន់​តុលាការ​ខេត្ត​តាកែវ​ដែល​ចាប់​លោក ភុន យុទ្ធ ដាក់​ពន្ធនាគារ​ជាង​៦​ខែ​ដោយ​មិន​ទាន់​ជំនុំជម្រះ​ក្តី
៥. ពលរដ្ឋ​ខេត្ត​សៀមរាប ស្នើ​ឱ្យ​អាជ្ញាធរ​សាងសង់​ផ្លូវ​តាម​ការសន្យា​ពេល​ឃោសនា​បោះឆ្នោត៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=j9Qs0mUAVVk
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍12
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី៣៩]​៖​ ​​​​នាយក​រដ្ឋមន្ត្រី​លោក​ ហ៊ុន ម៉ាណែត​ ​ធានា​អះអាង​ប្រាប់​ពល​រដ្ឋ​ថា​រដ្ឋាភិបាល​លោក​នៅ​តែ​បន្ត​អភិវឌ្ឍ​តាម​ព្រំដែន​ភាគ​ឦសាន​បើ​ទោះ​ជា​កម្ពុជា​បាន​ដកខ្លួន​ចេញ​ពី​កិច្ច​អភិវឌ្ឍ​តំបន់​ត្រីកោណ​CLV​ក៏​ដោយ៕
👍8👎7😢1
#រូបត្លុកនយោបាយ​៖ ស្ដេច​នាគ
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #China #PRC #ChinaReach #Africa #XiJinping #WorldOrder #ForumOnChinaAfricaCooperation #FOCAC #FOCAC2024 #Neocolonialism
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍13
Wheelchair-bound man has been ‘abandoned’ in Cambodian prison, wife says
---
A handicapped man has been detained for more than six months without trial after he posted comments on Facebook about Prime Minister Hun Manet and the government’s immigration practices, family members told Radio Free Asia.
👉 https://www.rfa.org/english/news/cambodia/wheelchair-detention-incitement-09232024162507.html
---
#RFAKhmer #Cambodia #HunManet #HunSen #PhonYuth #PoliticsKH #CourtKH #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PoliticalPrisoners
😢21👍1
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤
១. ព្រះមហាក្សត្រ អំពាវនាវឱ្យពលរដ្ឋខ្មែរគោរព និងការពាររដ្ឋធម្មនុញ្ញ ខណៈអ្នកច្បាប់ថា មេដឹកនាំខ្មែរកំពុងបំពានសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលធានាដោយរដ្ឋធម្មនុញ្ញ
២. លោក ហ៊ុន សែន បញ្ជាតាមចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំងមួយរូបនៅប្រទេសថៃឱ្យខាងតែបាន
៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាជុំវិញថាតើការដកខ្លួនចេញពីគម្រោង CLV របស់កម្ពុជា ជាយុទ្ធសាស្ត្រនយោបាយដើម្បីលួងចិត្តពលរដ្ឋមួយគ្រារបស់លោក ហ៊ុន សែន ឬយ៉ាងណា
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #HunSen #HunManet #NorodomSihamoni #ConstitutionDay #SamRainsy #PhornPhana #ArbitraryArrests #CLV #CLVDTA #RFACallShow #SengSary
---
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/mtb47oVVnmQ
👍13
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង ប្រឈម​បាត់បង់​ដី​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត
----
ពលរដ្ឋ០៩ភូមិ នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ស្នើ​ឱ្យ​អាជ្ញាធរ​កាត់​ដី ដែល​ពួកគាត់​អាស្រ័យផល​តាំងពី​សង្គម​ចាស់ ​បញ្ចូល​ទៅ​តំបន់​១នៃបឹងទន្លេសាប ដើម្បី​ឱ្យ​ពួកគាត់​អាច​បន្ត​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត។ ការ​ស្នើ​នេះ​ធ្វើ​ឡើង ​ខណៈ​អាជ្ញាធរ​នៅ​តែ​ចង់​រឹបអូស​ដី​ស្រែ​ចម្ការ​ពលរដ្ឋ​ទាំង​នោះ ដាក់​បញ្ចូល​ទៅ​ក្នុង​តំបន់​២ ជា​តំបន់​អភិរក្ស​ក្បែរ​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ដែល​ពលរដ្ឋ​ទាំង​នោះ​នឹង​ត្រូវ​បាត់បង់​សិទ្ធិ​កាន់កាប់​និង​ធ្វើ​ស្រែ​ចម្ការ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CPP #LandDispute #EkPhnom #PrekNorin #AnsongSok #ReachDounkeo #Duongmear #RohalSoung #SvayChrum
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
😢10👍2
461161012_936410408523008_4701819038395751106_n.jpg
1.3 MB
ប្រធាន​ព្រឹទ្ធសភា​លោក​ ហ៊ុន សែន ​បាន​ចេញ​មុខ​ប្រកាស​ជំនួស​រដ្ឋាភិបាល​សម្រេច​ដក​គម្រោង​យក​ខែត្រ៤​របស់​កម្ពុជា​ ចេញ​ពី​ការ​រកស៊ី​រួម​គ្នា​ជាមួយ​វៀតណាម និង​ ឡាវ។​

​តើ​ការ​ប្រកាស​នោះ​ អាច​ជា​នយោបាយ​ឆ្ពិន​ភ្នែក​ ឬ​ដក​ថយ​មួយ​គ្រា​សិន​​ដើម្បី​រម្ងាប់​ការ​តវ៉ា​របស់​ពលរដ្ឋ ​ហើយ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី ឬ​យ៉ាង​ណា?​

សូម​លោក​អ្នក​នាង​​ទស្សនា​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី ​ដែល​មាន​វាគ្មិន​ពីរ​រូប​គឺ​លោក​ សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​បណ្ឌិត​ សេង សារី​ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍សង្គម។​ ​កម្មវិធី​នេះ​ សម្របសម្រួល​ដោយ​លោក​ ជុន ច័ន្ទបុត្រ៖ https://www.facebook.com/rfacambodia/videos/811043384266789
👍8
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១១៧]៖ លោក ហ៊ុន សែន បញ្ជា​ឱ្យ​តាម​ចាប់ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ថៃ

រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. ព្រះមហាក្សត្រ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គោរព និង​ការពារ​រដ្ឋធម្មនុញ្ញ
២. លោក ហ៊ុន សែន បញ្ជា​ឱ្យ​តាម​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​រូប​នៅ​ប្រទេស​ថៃ​ឱ្យ​ខាង​តែ​បាន
៣. កម្ពុជា និង​ចិន បន្ត​ប្ដេជ្ញា​ថែរក្សា​ទំនាក់ទំនង​ក្នុង​នាម​មិត្ត​ដែកថែប
៤. ព្រះសង្ឃ​គង់​នៅ​វត្ត​មួយ​ចំនួន ប្រឈម​ខ្វះ​ចង្ហាន់​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​ដោយសារ​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ស្ងាត់​ពី​ភូមិឋាន៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=mtb47oVVnmQ
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍7