Cambodia Academy of Digital Technology - CADT
6.69K subscribers
1.6K photos
40 videos
7 files
536 links
CADT is striving to be a national flagship research and education institution for Digital Technology and Innovation, nurturing digital talent and innovators to drive Cambodia toward a digital society.
Download Telegram
សេចក្តីជូនដំណឹងស្ដីពី លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល​ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥
---

-បេក្ខជនជាប់ជាស្ថាពរទាំងអស់ ដែលត្រូវសិក្សានៅ CADT, RUPP, ITC, NUM, និង Paragon.U ត្រូវមកដាក់ពាក្យចូលរៀនផ្ទាល់នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចាប់ពីថ្ងៃប្រកាសលទ្ធផលរហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៥:០០ រសៀលជាកំហិត។ ការខកខានដាក់ពាក្យចូលរៀនតាមកាលបរិច្ឆេទកំណត់ខាងលើនឹងត្រូវចាត់ទុកថាបានបោះបង់។
-បេក្ខជនជាប់បម្រុងទាំងអស់ CADT RUPP NUM ITC និង Paragon.U អាចមកដាក់ពាក្យចូលរៀនផ្ទាល់នៅ CADT ចាប់ពីថ្ងៃទី១៧ ខែធ្នូ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ រសៀល ដើម្បីមានឱកាសចូលសិក្សាក្នុងករណីបេក្ខជនជាប់ស្ថាពរមានការបោះបង់។

-ដោយឡែកសម្រាប់បេក្ខជនជាប់ស្ថាពរដែលត្រូវសិក្សានៅ AUPP ត្រូវទៅដាក់ពាក្យចូលរៀនផ្ទាល់នៅ AUPP ចាប់ពីថ្ងៃប្រកាសលទ្ធផលរហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង៥:០០ រសៀលជាកំហិត។ ការខកខានដាក់ពាក្យចូលរៀនតាមកាលបរិច្ឆេទកំណត់ខាងលើនឹងត្រូវចាត់ទុកថាបានបោះបង់។

សូមចុចទីនេះ ដើម្បីមើលលទ្ធផល

#RESULT #techoscholarship
#CADT #AUPP #RUPP #NUM #ITC #Paragon.U #MPTC #GoDigitalCambodia #Cambodia
*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐X 🌐Instagram 🌐LinkedIn 🌐Tiktok

📲 ទាញយក MPTC Speed Test: iOS | Android
Please open Telegram to view this post
VIEW IN TELEGRAM
ឯកឧត្តម​ ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលប្រគល់កុំព្យូទ័រយួរដៃ និងវិញ្ញាបនបត្រជូននិស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ឆ្នាំសិក្សា ២០២៤-២០២៥។
--------------
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្តម​ ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាលប្រគល់កុំព្យូទ័រយួរដៃ និងវិញ្ញាបនបត្រជូននិស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ៥០០នាក់។

#CADT #CADTStudents #TechoScholarship