Cambodia Academy of Digital Technology - CADT
6.69K subscribers
1.6K photos
40 videos
7 files
536 links
CADT is striving to be a national flagship research and education institution for Digital Technology and Innovation, nurturing digital talent and innovators to drive Cambodia toward a digital society.
Download Telegram
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

ថ្នាក់រៀនដំបូង

និស្សិតជំនាន់ទី១ ចំនួន ១០០នាក់ បានប្រឡងជាប់ចូលរៀនថ្នាក់បរិញ្ញាបត្រជំនាញ៖ ១. វិទ្យាសាស្រ្តកុំព្យូទ័រ ២. ទូរគមនាគមន៍ និងបណ្ដាញ
៣. ពាណិជ្ជកម្មអេឡិចត្រូនិក។ វិទ្យាស្ថានជាតិ NIPTICT បានបើកថ្នាក់បរិញ្ញាបត្រជំនាញពាណិជ្ជកម្មអេឡិចត្រូនិកដំបូងគេបង្អស់នៅកម្ពុជា។

The First Classroom

100 students have been admitted into NIPTICT's bachelor's degree programs in Computer Science, Telecommunication and Networking, and E-commerce—the first of its kind in Cambodia.

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

ការសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញបណ្ដាញកុំព្យូទ័រដំបូងរបស់វិទ្យាស្ថានជាតិ NIPTICT នៅឆ្នាំ២០១៥។

The First Professional Training Center, specializing in Networking, was inaugurated in 2015.

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

អគារអន្តេវាសនដ្ឋានដំបូងត្រូវបានកសាងឡើងនៅឆ្នាំ២០១៥ ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុន Smart Axiata។ អគារនេះអនុញ្ញាតឱ្យនិស្សិតមកពីតំបន់ដាច់ស្រយាល ជាពិសេស និស្សិតជានារីអាចមកបន្តការសិក្សានៅវិទ្យាស្ថានជាតិ NIPTICTបាន។

In 2015, the first dormitory building at NIPTICT, supported by Smart Axiata was build. This enabled students from remote areas, particularly females, to pursue their studies.

#CADT10 #innovation #education #research #foundingstory
ទីក្រុងវៀងច័ន្ទន៍ | ថ្ងៃទី២៦-២៨ កក្កដា ២០២៤

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ នៃក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម Boviengkham Vongdara រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យានិងគមនាគមន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឆ្លៀតក្នុងឱកាសនោះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ៥កន្លែង និងថ្នាក់បរិញ្ញាបត្រ ចំនួន ១០កន្លែង ដើម្បីជួយបណ្តុះបណ្តាល ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល រវាងភាគីទាំងពីរ។

#CADT10 #MPTC #Lao #MoU #Education #DigitalTalents #DigitalSkill
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

ឯកអគ្គរដ្ឋទូតឥណ្ឌា ឯកឧត្តម Naveen Srivastava បានមកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ឧត្តមភាព និងទេពកោសល្យកម្ពុជា ឥណ្ឌានៅខែតុលា ឆ្នាំ២០១៥ ដែលជាគម្រោងសហប្រតិបត្តិការដំបូងរបស់វិទ្យាស្ថានជាតិ NIPTICT ជាមួយនឹងមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាកុំព្យូទ័រ C-DAC ឥណ្ឌា។

Ambassador of India, H.E. Naveen Srivastava, visited the India-Cambodia Centre of Excellence & Talent Development in October 2015. This center is the first collaborative project between the NIPTICT and the Centre for Development of Advanced Computing (C-DAC) of India.

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

ដំណើរកម្សាន្តសម្រាប់បុគ្គលិកត្រូវបានរៀបចំជាលើកដំបូងនៅឆ្នាំ២០១៧។ នៅពេលនោះ វិទ្យាស្ថានជាតិ NIPTICT មានបុគ្គលិកជាង ៤០នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ចំនួនបុគ្គលិកបានកើនឡើងដល់ ១៣៨នាក់។

The first staff retreat was organized in 2017. At that time, NIPTICT had only around 40 staff members, but now, the number has increased to 138.

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

ការបណ្តុះបណ្តាលមន្រ្តីរាជការដំបូង

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ICT សម្រាប់មន្រ្តីរាជការបានចាប់ផ្ដើមបើកវគ្គបណ្តុះបណ្តាលជាលើកដំបូងជូនមន្រ្តីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងស្ថាប័នរដ្ឋនានា​ នៅដើមឆ្នាំ២០១៥។ មកដល់បច្ចុប្បន្ន មន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាង ១២ ០០០នាក់ បានទទួលការបណ្ដុះបណ្ដាលជំនាញឌីជីថលនៅទីនេះ។

The First Training for Civil Servants

The ICT professional training center for civil servants started its first training course for officials from the Ministry of Posts and Telecommunications and other ministries in early 2015. To date, more than 12,000 civil servants, both at the national and sub-national levels, have received digital skills training at our center

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

ការដាំដើមឈើដំបូង

សាស្រ្តាចារ្យ បុគ្គលិកសិក្សា និងនិស្សិតនៃវិទ្យាស្ថានជាតិ NIPTICT ចូលរួមដាំស្មៅ និងដើមឈើនៅបរិវេណខាងមុខអគារ និងខាងក្រោយអគារសិក្សា (កក្កដា ២០១៦)។

The First Tree

Faculty, staff, and students of NIPTICT participated in tree and grass planting activities in the front and back areas of the building (July 2016).

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

កម្មវិធីនិស្សិតស័្មគ្រចិត្ត ICT ដំបូង

ចាប់តាំងពីឆ្នាំ២០១៥មក កម្មវិធីនិស្សិតស្ម័គ្រចិត្ត ICT បានបញ្ជូននិស្សិតចុះទៅតាមសាលានៅជនបទដាច់ស្រយាល ដើម្បីធ្វើការបណ្ដុះបណ្ដាលបច្ចេកវិទ្យា ICT ដល់សិស្សានុសិស្ស និងមន្រ្តីមូលដ្ឋាន ដោយចែករំលែកចំណេះដឹងរបស់ខ្លួន និងចូលរួមកាត់បន្ថយគម្លាតឌីជីថលនៅកម្ពុជា។
 
The First Cambodia ICT Volunteer

Since 2015, the Cambodia ICT Volunteer Program has sent students to schools in remote areas to provide ICT training to students and local officials, share their knowledge, and contribute to bridging the digital divide in Cambodia.

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

និស្សិតជំនាន់ទី១ ចំនួន ៧០នាក់បានបញ្ចប់ការសិក្សានៅឆ្នាំ២០១៨។ អត្រានិស្សិត ៩៩%រកការងារបានធ្វើត្រូវនឹងជំនាញរបស់ខ្លួន ដោយទទួលបានប្រាក់ឈ្នួលជាមធ្យមស្មើនឹងពីរដងនៃប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា (ឆ្នាំ២០១៨)។

The first batch of 70 students graduated in 2018. With an employment rate of 99%, the graduates got jobs in their respective fields, with an average earning twice the minimum wage in Cambodia (2018)

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

មជ្ឈមណ្ឌលនវានុវត្តន៍ដំបូង

ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (៣០ មីនា ២០១៨), ជាមជ្ឈមណ្ឌលនវានុវត្តន៍ដំបូងគេបង្អស់នៅកម្ពុជា  កសាងក្រោមមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (CBRD)។

The First Innovation Center

The groundbreaking ceremony for the Innovation Center, presided over by H.E. Tram Iv Tek, Minister of Post and Telecommunications (30 March  2018), marks the first Innovation Center in Cambodia. It is built under CBRD fund.

#CADT10 #innovation #education #research #foundingstory
*** សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថលនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ១៥០កន្លែងសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

ចុះឈ្មោះឥឡូវនេះតាមរយៈតំណភ្ជាប់ www.cadt.edu.kh/apply ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤

ទំនាក់ទំនងព័ត៌មានតាមរយៈ
លេខទូរសព្ទ៖ 015 335 877 ឬ 077 335 877
អ៊ីម៉ែល៖ apply@cadt.edu.kh
គេហទំព័រ៖ www.cadt.edu.kh
ហ្វេសប៊ុក៖ fb.com/CADT.Academy
តេឡេក្រាម៖ t.me/CADT_Official
អាសយដ្ឋាន៖ ស្ពានលេខ២ ផ្លូវជាតិលេខ ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ។

#CADT #IDT #CADTStudents #Education #Undergraduate #BachelorDegree #Academicyear2024 #CampusLife #EnrollNow
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

ចាប់ពីឆ្នាំ២០១៤មក វិទ្យាស្ថានជាតិ NIPTICT បានជីកអណ្ដូងដើម្បីយកទឹកប្រើប្រាស់ប្រចាំថ្ងៃ។ រហូតដល់ឆ្នាំ២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានពង្រីកបណ្ដាញចែកចាយទឹកដល់តំបន់ព្រែកលៀប ទើបយើងអាចភ្ជាប់បណ្ដាញទឹកស្អាតប្រើប្រាស់បានជាលើកដំបូង។ 
 
Since 2014, NIPTICT had been using ground water for daily consumption. It was only until 2019, when the Phnom Penh Water Supply Authority extended its network to the Prek Leap area, that we were able to connect to the clean water supply for the first time.

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

ដំណើរឆ្ពោះទៅកាន់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
វិទ្យាស្ថានជាតិ NIPTICT ត្រូវបានប្រែក្លាយទៅជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅដើមឆ្នាំ២០២១។

Transformation to CADT
NIPTICT was transformed into the Cambodia Academy of Digital Technology (CADT) under the initiative of H.E. Chea Vandeth, Minister of Post and Telecommunications, in early 2021.

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ

កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ជាកម្មវិធីកសាងធនធានមនុស្សឆ្នើមក្នុងយុគសម័យឌីជីថល ដែលជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

The Techo Digital Scholarship Program

The Techo Digital Talent Scholarship Program aims at building outstanding human resources in the digital age, initiated by H.E. Chea Vandeth, Minister of Post and Telecommunications, under the high patronage of Samdech Techo Hun Sen.

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

ក្រុមនិស្សិត CADT បានឈ្នះមេដាយមាសជាជើងឯកក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិ ROBOCON 2022។ 

CADT student team won the champion in the national robotic competition ROBOCON 2022.

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

ពានរងា្វន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលដំបូង

ពានរងា្វន់រដ្ឋមន្រ្តីសម្រាប់ធុរកិច្ចថ្មីឌីជីថលដំបូងត្រូវបានផ្ដល់ជូនដល់ក្រុមហ៊ុន CheckinMe នៅឆ្នាំ២០២២។ ពានរងា្វន់ដ៏ពិេសសនេះដែលមានទឹកប្រាក់ ១០,០០០ ដុលា្លរ ផ្ដល់ការទទួលសា្គល់ និងលើកទឹកចិត្តដល់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំក្នុងការប្រកួតពានរងា្វន់ឌីជីថលកម្ពុជា រៀបចំដោយបណ្ឌិត្យសភា CADT ។

The First Minister Startup Award 

The 1st Minister Startup Award was awarded to CheckinMe in 2022. This special award, with a cash prize of $10,000, recognizes the best digital startups in the Cambodia Digital Awards competition organized annually by CADT.

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

និស្សិតបញ្ចប់ថ្នាក់បណ្ឌិតដំបូង

លោក លី រតនា ជាបេក្ខជនបណ្ឌិតមុនគេបង្អស់របស់បណ្ឌិត្យសភា CADT ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ជំនាញបញ្ញាសិប្បនិម្មិតដោយជោគជ័យនៅសាកលវិទ្យាល័យទីក្រុងគ្រឺណូប ប្រទេសបារាំង នាខែវិច្ឆិកា ឆ្នាំ២០២៣។ គាត់ជានិស្សិតអាហារូបករណ៍ក្រោមគម្រោងសហប្រតិបត្តិការរវាងបណ្ឌិត្យសភា CADT និងស្ថានទូតបារាំងនៅកម្ពុជា។

The First Ph.D Graduation

Mr. Ly Rottana successfully completed his PhD in the field of Artificial Intelligence at the University of Grenoble Alpes, France in November 2023. He received a scholarship award through a collaborative project between CADT and the French Embassy in Cambodia.

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគោលនយោបាយជាលើកដំបូង

ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ តាក់តែងឡើងដោយក្រុមការងារស្រាវជ្រាវគោលនយោបាយឌីជីថលរបស់បណ្ឌិត្យសភា CADT ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

The First Policy Publication

The Digital Skills Development Roadmap in Cambodia 2024-2035, formulated by the Digital Policy Think Tank of CADT under the initiative of H.E. Chea Vandeth, Minister of Post and Telecommunications, was officially launched by the Royal Government of Cambodia on 30 January 2024.

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

ក្រុមការងារដ៏អស្ចារ្យ

សមិទ្ធផលទទួលបានក្នុងរយៈពេល១០ឆ្នាំនេះ នឹងមិនកើតឡើងទេប្រសិនបើគ្មានក្រុមការងារដ៏អស្ចារ្យរបស់យើង។

The Amazing Team

The achievements we've made over the past 10 years wouldn't have been possible without our amazing team.

#CADT10 #innovation #education #research #foundingstory