ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ វគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដសម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (Embracing Digital Transformation: Navigating Emerging Technologies, Innovation, and Cloud Services for Leaders of the Digital Government Committee)” ដែលរៀបចំឡើងនៅសណ្ឋាគារបុរីអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន និងសមាជិក គ.រ.ឌ. ប្រមាណ ៤០ រូប។
#MPTC #GoDigitalCambodia #Cambodia #IDG #CADT #DigitalSkillTraining
#MPTC #GoDigitalCambodia #Cambodia #IDG #CADT #DigitalSkillTraining
វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានសហការជាមួយសាលារាជធានីភ្នំពេញរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "សន្តិសុខសាយប័រ៖ ការបញ្ជ្រាបការយល់ដឹងអំពីសន្តិសុខបច្ចេកវិទ្យាគមន៍ និងព័ត៍មាន" ជូនមន្រ្ដីរាជការរួមមាន៖ - មន្រ្ដីនៃសាលារាជធានីភ្នំពេញ - មន្រ្ដីនៃរដ្ឋបាលខណ្ខទាំង១៤ - មន្រ្ដីនៃមន្ទីនានាជុំវិញសាលារាជធានី - និងមន្រ្ដីរដ្ឋបាលសាលាសង្កាត់ទាំង១០៥ ។ ដែលមានចំនួនសិក្ខាកាម ៥៦០រូប មានរយៈពេលពីរថ្ងៃគឺថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២៥។
#DigitalSkillTraining #DigitalSkillsEssential #DSE #IDG #CADT
#DigitalSkillTraining #DigitalSkillsEssential #DSE #IDG #CADT