Cambodia Academy of Digital Technology - CADT
6.69K subscribers
1.6K photos
40 videos
7 files
536 links
CADT is striving to be a national flagship research and education institution for Digital Technology and Innovation, nurturing digital talent and innovators to drive Cambodia toward a digital society.
Download Telegram
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ អភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល”
---
រាជធានីភ្នំពេញ៖ នាសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ អភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល” ជូនអនុប្រធាន និងសមាជិកនៃ គ.រ.ឌ. នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំពីក្រសួង ស្ថាប័នពាក់ព័ន្ធ អនុប្រធាន និងសមាជិកនៃ គ.រ.ឌ. ទាំងអស់ ដែលមានចំនួនសរុបប្រមាណ ១០០នាក់។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយ វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងស្ថាប័នជាដៃគូរ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ

កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ជាកម្មវិធីកសាងធនធានមនុស្សឆ្នើមក្នុងយុគសម័យឌីជីថល ដែលជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

The Techo Digital Scholarship Program

The Techo Digital Talent Scholarship Program aims at building outstanding human resources in the digital age, initiated by H.E. Chea Vandeth, Minister of Post and Telecommunications, under the high patronage of Samdech Techo Hun Sen.

#CADT10 #innovation #education #research #foundingstory
Media is too big
VIEW IN TELEGRAM
ឥឡូវនេះCADTកំពុងតែមានសិស្សានុសិស្សជាច្រើនចាប់អារម្មណ៍ដាក់ពាក្យចូលសិក្សា!!

តោះមកទស្សនាវីដេអូខ្លីរបស់សិស្ស និងអាណាព្យាបាលរៀបរាប់អំពីចំណាប់អារម្មណ៍ និងហេតុផលមួយចំនួនដែលធ្វើឱ្យពួកគាត់សម្រេចចិត្តជ្រើសរើសសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថលនៅ CADT។

កន្លែងចំនួនមានកំណត់! រួសរាន់ឡើងចុះឈ្មោះឥឡូវនេះដើម្បីទទួលបានអាហារូបករណ៍ និងកញ្ចប់ឧបត្ថម្ភថ្លៃសិក្សានៅ CADT!!!
ចុះឈ្មោះតាមរយៈតំណភ្ជាប់៖​ www.cadt.edu.kh/apply
ព័ត៍មានលម្អិត: https://bit.ly/IDTProgram

ចុះឈ្មោះឥឡូវនេះ l ព័ត៌មានលម្អិត
ឱកាសទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សា ៥០% ដោយស្វ័យប្រវត្តិសម្រាប់នារីនៅ CADT!!

ដើម្បីលើកកម្ពស់នារីក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល CADT ផ្តល់ជូននូវកញ្ចប់ឧបត្ថម្ភថ្លៃសិក្សាពិសេស ៥០% ដោយស្វ័យប្រវត្តិសម្រាប់បេក្ខនារី ដែលបានប្រឡងជាប់ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល ​ក្នុងនោះរួមមាន ថ្លៃសិក្សា ៥០% មួយចប់កម្មវិធី និងកុំព្យូទ័រយួរដៃថ្មីចំនួនមួយគ្រឿង។

ការផ្តល់ជូនមានកំណត់! ចុះឈ្មោះឥឡូវនេះតាមរយៈតំណភ្ជាប់៖​ https://www.cadt.edu.kh/apply
ព័ត៌មានបន្ថែម៖ https://bit.ly/IDTProgram

ចុះឈ្មោះឥឡូវនេះ l ព័ត៌មានលម្អិត
ACET 2024 Program!!!

🔍 Calling all passionate researchers, academics, and students from across ASEAN! Join us to witness the latest advancements and breakthroughs in digital technologies at this prestigious event.

ACET goes beyond science, aiming to bridge the gap between research and real-world applications. We're dedicated to promoting the commercialization of emerging technologies.

Mark your calendars!
Date: 07th-08th November 2024
Venue: CADT, Innovation Center
Registered Now: https://bit.ly/40jePmW

Connecting ASEAN Researchers for Digital Research!

#ACET2024 #CallForPapers #EmergingTechnologies #DigitalInnovation #ASEAN