Cambodia Academy of Digital Technology - CADT
6.68K subscribers
1.6K photos
40 videos
7 files
536 links
CADT is striving to be a national flagship research and education institution for Digital Technology and Innovation, nurturing digital talent and innovators to drive Cambodia toward a digital society.
Download Telegram
ទីក្រុងវៀងច័ន្ទន៍ | ថ្ងៃទី២៦-២៨ កក្កដា ២០២៤

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ នៃក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម Boviengkham Vongdara រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យានិងគមនាគមន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឆ្លៀតក្នុងឱកាសនោះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ៥កន្លែង និងថ្នាក់បរិញ្ញាបត្រ ចំនួន ១០កន្លែង ដើម្បីជួយបណ្តុះបណ្តាល ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល រវាងភាគីទាំងពីរ។

#CADT10 #MPTC #Lao #MoU #Education #DigitalTalents #DigitalSkill
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

ឯកអគ្គរដ្ឋទូតឥណ្ឌា ឯកឧត្តម Naveen Srivastava បានមកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ឧត្តមភាព និងទេពកោសល្យកម្ពុជា ឥណ្ឌានៅខែតុលា ឆ្នាំ២០១៥ ដែលជាគម្រោងសហប្រតិបត្តិការដំបូងរបស់វិទ្យាស្ថានជាតិ NIPTICT ជាមួយនឹងមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាកុំព្យូទ័រ C-DAC ឥណ្ឌា។

Ambassador of India, H.E. Naveen Srivastava, visited the India-Cambodia Centre of Excellence & Talent Development in October 2015. This center is the first collaborative project between the NIPTICT and the Centre for Development of Advanced Computing (C-DAC) of India.

#CADT10 #innovation #education #research #foundingstory
Forwarded from CADT Research Community
Phnom Penh, July 31, 2024- the Institute of Digital Research and Innovation of CADT held a workshop on "Khmer Natural Language Processing (NLP)" attended by over 160 participants from diverse sectors, including students, researcher, and industry professionals.

The workshop showcased Khmer NLP tools developed by researchers of CADT and gathered Khmer NLP researchers and computational linguistic to disseminate knowledge about advances of Khmer NLP research.

By disseminating these tools and knowledge, the workshop contributed to building a robust Khmer NLP ecosystem. The published tools are expected to significantly benefit researchers by providing essential resources for their studies.

This workshop highlighted the significant strides made in Khmer NLP research and its potential applications.

#CADT10 #research #KhmerNLP #workshop
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

ដំណើរកម្សាន្តសម្រាប់បុគ្គលិកត្រូវបានរៀបចំជាលើកដំបូងនៅឆ្នាំ២០១៧។ នៅពេលនោះ វិទ្យាស្ថានជាតិ NIPTICT មានបុគ្គលិកជាង ៤០នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ចំនួនបុគ្គលិកបានកើនឡើងដល់ ១៣៨នាក់។

The first staff retreat was organized in 2017. At that time, NIPTICT had only around 40 staff members, but now, the number has increased to 138.

#CADT10 #innovation #education #research #foundingstory
Forwarded from CADT Research Community
Want to learn more about Data Science?

Join us for an upcoming and enlightening workshop on Data Driven Technologies and Its Applications, where we dive into the transformative power of data in data analytics, machine learning, and artificial intelligence.

This workshop will discover the latest trends, tools, and techniques in the field of data science. Engage with experts and like-minded peers to explore how data-driven decision-making is revolutionizing industries. Whether you're a beginner or an experienced professional, this workshop will provide valuable insights and hands-on experience to elevate your skills.

Date: 26th August 2024
Time: 8:30 AM - 12:00 PM
Location: Conference Hall-Innovation Center, CADT
Register Now: https://forms.office.com/r/a385UNqsrm
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

ការបណ្តុះបណ្តាលមន្រ្តីរាជការដំបូង

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ICT សម្រាប់មន្រ្តីរាជការបានចាប់ផ្ដើមបើកវគ្គបណ្តុះបណ្តាលជាលើកដំបូងជូនមន្រ្តីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងស្ថាប័នរដ្ឋនានា​ នៅដើមឆ្នាំ២០១៥។ មកដល់បច្ចុប្បន្ន មន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាង ១២ ០០០នាក់ បានទទួលការបណ្ដុះបណ្ដាលជំនាញឌីជីថលនៅទីនេះ។

The First Training for Civil Servants

The ICT professional training center for civil servants started its first training course for officials from the Ministry of Posts and Telecommunications and other ministries in early 2015. To date, more than 12,000 civil servants, both at the national and sub-national levels, have received digital skills training at our center

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

ការដាំដើមឈើដំបូង

សាស្រ្តាចារ្យ បុគ្គលិកសិក្សា និងនិស្សិតនៃវិទ្យាស្ថានជាតិ NIPTICT ចូលរួមដាំស្មៅ និងដើមឈើនៅបរិវេណខាងមុខអគារ និងខាងក្រោយអគារសិក្សា (កក្កដា ២០១៦)។

The First Tree

Faculty, staff, and students of NIPTICT participated in tree and grass planting activities in the front and back areas of the building (July 2016).

#CADT10 #innovation #education #research #foundingstory
[English Below]
កម្រងរូបភាព​ ប្រវត្តិសាស្ត្រនិងសមិទ្ធផល​ ១០ឆ្នាំ​ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា!

កម្មវិធីនិស្សិតស័្មគ្រចិត្ត ICT ដំបូង

ចាប់តាំងពីឆ្នាំ២០១៥មក កម្មវិធីនិស្សិតស្ម័គ្រចិត្ត ICT បានបញ្ជូននិស្សិតចុះទៅតាមសាលានៅជនបទដាច់ស្រយាល ដើម្បីធ្វើការបណ្ដុះបណ្ដាលបច្ចេកវិទ្យា ICT ដល់សិស្សានុសិស្ស និងមន្រ្តីមូលដ្ឋាន ដោយចែករំលែកចំណេះដឹងរបស់ខ្លួន និងចូលរួមកាត់បន្ថយគម្លាតឌីជីថលនៅកម្ពុជា។
 
The First Cambodia ICT Volunteer

Since 2015, the Cambodia ICT Volunteer Program has sent students to schools in remote areas to provide ICT training to students and local officials, share their knowledge, and contribute to bridging the digital divide in Cambodia.

#CADT10 #innovation #education #research #foundingstory