Cambodia Academy of Digital Technology - CADT
6.69K subscribers
1.6K photos
40 videos
7 files
536 links
CADT is striving to be a national flagship research and education institution for Digital Technology and Innovation, nurturing digital talent and innovators to drive Cambodia toward a digital society.
Download Telegram
ទីក្រុងវៀងច័ន្ទន៍ | ថ្ងៃទី២៦-២៨ កក្កដា ២០២៤

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ នៃក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម Boviengkham Vongdara រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យានិងគមនាគមន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឆ្លៀតក្នុងឱកាសនោះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ៥កន្លែង និងថ្នាក់បរិញ្ញាបត្រ ចំនួន ១០កន្លែង ដើម្បីជួយបណ្តុះបណ្តាល ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល រវាងភាគីទាំងពីរ។

#CADT10 #MPTC #Lao #MoU #Education #DigitalTalents #DigitalSkill