រដ្ឋបាលខេត្តបាត់ដំបង
1.24K subscribers
792 photos
2 videos
1 file
183 links
Download Telegram
ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូន នវកាយរឹទ្ធិនៃកាយរឹទ្ធិជាតិកម្ពុជា ស្រុកសំពៅលូន ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូន នវកាយរឹទ្ធិនៃកាយរឹទ្ធិជាតិកម្ពុជាចំនួន ៧៥៦នាក់ ដែលមកពីសាលាបឋមសិក្សា អនុវិទ្យា និងវិទ្យាល័យនានានៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជាខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់នវកាយរឹទ្ធិទាំងអស់ ដែលបានធ្វើការសច្ចាប្រណិធាន និងបំពាក់កន្សែងក្លាយជាសមាជិកកាយរឹទ្ធិជាតិកម្ពុជានេះ សូមចាប់ផ្ដើមធ្វើអ្វីៗដែលជួយទៅដល់សង្គមជាតិឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយត្រូវធ្វើល្អៗជាមួយមនុស្សជុំវិញខ្លួន គោរពស្រឡាញ់ និងជួយក្នុងការងារបរិស្ថានសណ្ដាប់ធ្នាប់ជាដើម ។ ឯកឧត្តមបានបន្តទៀតថា ក្នុងនាមទំពាំងស្នងឫស្សី និងក្នុងនាមជាសមាជិកកាយរឹទ្ធិជាតិកម្ពុជា ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដោយការខិតខំរៀនសូត្រ ត្រូវចៀសឱ្យឆ្ងាយអំពីគ្រឿងញៀន ដោយមិនត្រូវធ្វើការប៉ះពាល់គ្រឿងញៀនដាច់ខាត ព្រោះគ្រឿងញៀនគឺជាសារធាតុពង្វក់ស្មារតីឱ្យខូច ធ្វើឱ្យមនុស្សប្រែក្លាយទៅជាកោងកាច លែងស្ដាប់ឪពុកម្ដាយ បង្កជាភាពអសន្ដិសុខដល់សង្គមជាតិ ហើយមិនត្រឹមតែប៉ុណ្ណោះធ្វើឱ្យយើងទាំងអស់គ្នាមានការភ័យខ្លាចក្នុងការស់នៅផងដែរ ដោយសារភាពអសន្ដិសុខដោយសារការជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ហើយប្អូនសិស្សានុសិស្សទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ព្រោះអត្រាគ្រោះថ្នាក់ចរាចរណ៍ អត្រាការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាសម្រាប់ប្រទេសជាតិយើងជារៀងរាល់ថ្ងៃ ។ ឯកឧត្តមបានបន្តណែនាំដល់សិស្សានុសិស្សដែលជាសមាជិកទាំងអស់ត្រូវអនុវត្តទៅតាមគោលការណ៍ច្បាប់របស់កាយរឹទ្ធិជាតិកម្ពុជា ឱ្យបានល្អប្រសើរ៕

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
ប្រជាពលរដ្ឋមានជីវភាពលំបាក រងគ្រោះដោយគ្រោះរាំងស្ងួត ក្នុងឃុំតាលាស់ស្រុកមោងឬស្សី ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

នៅរសៀលថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ  អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះរាំងស្ងួត ដែលមានជីវភាពខ្វះខាត កន្លងមកចំនួន ១៦២ គ្រួសារ រស់នៅក្នុងភូមិសាករ ឃុំតាលាស់ ស្រុកមោងឬស្សី  ខេត្តបាត់ដំបង ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណសាលាបឋមសិក្សាសារករ ឃុំតាលាស់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ  បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។

ជាមួយគ្នានេះ ឯកឧត្តម ជម្រាបជូនអំពីការប្រែប្រួលអាកាសធាតុ បានបង្កឱ្យតំបន់ខ្លះនៃខេត្តបាត់ដំបង រងគ្រោះមហន្តរាយធម្មជាតិដោយជំនន់ទឹកភ្លៀង ហើយតំបន់ខ្លះទៀតទទួលរងគ្រោះរាំងស្ងួត ដែលបានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅ ការប្រកបមុខរបរ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបាននាំនូវសារអំពាវនាវរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារផ្តោតលើសារៈសំខាន់នៃការថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ស្ត្រីមានផ្ទៃពោះ និងការឆ្លងជំងឺគ្រុនឈាម និងជំងឺនានា ការកសាងភាពធន់ក្នុងសហគមន៍ ដើម្បីភូមិឃុំមានសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានអំពើចោរកម្ម គ្មានអំពើហិង្សានិងត្រូវគិតគូរពីសុវត្ថិភាពចរាចរណ៍ជាដើម។ ល។

អំណោយដែលបានចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥៣០គីឡូក្រាម មី១ កេស ទឹកបរិសុទ្ធ វិឃែរ ១កេសត្រីខ ១០ កំប៉ុង ទឹកត្រី១យូរ ទឹកស៊ីអ៊ីវ១យួរផងដែរ។

👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
នៅព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីទូងស្គរ អបអរសាទរនៃការការបញ្ជូល រមណីយដ្ឋានប្រាសាទកោះកេរ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅឯមុខអគារសារមន្ទីរប្រវត្តិសាស្រ្ដសាលាខេត្តបាត់ដំបង ។

​រមណីយ​ដ្ឋាន​បុរាណ​វិទ្យា​ ​ប្រាសាទ​កោះ​កេរ​ ​មាន​ទីតាំងនៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ​ហើយ​រមណី​ដ្ឋា​ន​នេះ​ស្ថិតនៅ​លើ​ផ្ទៃដី​ប្រមាណ​ ​៨​ពាន់​ហិកតា​ ​ដែល​មាន​ប្រាសាទ​ជាង​៧​០​ ​ក្នុង​នោះ​មាន​ប្រាសាទ​ធំ​មួយ​ ​ដែល​ត្រូវ​បាន​ចាត់ទុកជា​ពី​រ៉ា​មី​ត​នៅ​អាស៊ី​អា​គេ្នយ៍​។​ ​កោះ​កេរ​ជា​អតីត​រាជធានី​របស់​ខ្មែរ​ក្នុង​សតវត្សរ៍​ទី​១​០​ ​ដែល​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​មក​ហើយ​ ​ហើយ​ត្រូវ​បាន​កសាង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤​ ​នៅ​ពេល​ផ្លាស់ប្តូរ​រាជធានី​ពី​ក្រុង​អង្គរ​មក​តំបន់​កោះ​កេរ​។​

​សូម​បញ្ជាក់​ថា​ ​ដើម្បី​អប​អរសាទរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ការ​ចុះបញ្ជី​ ​«​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​»​ ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​សម្ដេច​ធិ​ប​តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​កាលពី​ថ្ងៃ​ទី​១​៧​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​បាន​ណែនាំ​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​នៅ​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ ​រួម​មាន​៖​ ​គ្រប់​រាជធានី​-​ខេត្ត​ ​ក្រុង​-​ស្រុក​-​ខណ្ឌ​ ​និង​គ្រប់​ឃុំ​-​សង្កាត់​ ​ព្រមទាំង​អំពាវនាវ​ដល់​ដល់​ជនរួមជាតិ​កម្ពុជា​គ្រប់រូប​ ​រួមគ្នា​រៀបចំ​ការ​វាយគង​ ​ទូងស្គរ​ ​ទះ​ប៉ោត​ ​និង​គោះ​ត្រដោក​តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន​ ​នៅ​ម៉ោង​៧​៖​០​០​នាទី​ព្រឹក​ ​ថ្ងៃ​ទី​២​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​គ្រប់​ទីកន្លែង​សាធារណៈ​សំខាន់​ៗ​ ​រួម​មាន​ ​ទីស្ដីការ​ក្រសួង​-​ស្ថាប័ន​ ​និង​អង្គភាព​ ​គ្រប់​សាលា​រាជធានី​-​ខេត្ត​ ​គ្រប់​សាលាក្រុង​-​ស្រុក​-​ខណ្ឌ​ ​គ្រប់​សាលាឃុំ​-​សង្កាត់​ ​គ្រប់​វត្តអារាម​ ​និង​សាលាបុណ្យ​ ​ព្រម​ទាំងគ្រប់​ទីប្រជុំជន​សហគមន៍​នៅតាមភូមិ​ឱ្យ​បាន​កុះករ​ ​​ ​ប្រកបដោយ​ទឹកចិត្ត​មោ​ទ​នៈ ​និង​សប្បាយរីករាយ​ចំពោះ​ព្រឹត្តិការ​ណ៍ជា​ប្រវត្តិសាស្ត្រ​នេះ​៕

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL