រដ្ឋបាលខេត្តបាត់ដំបង
1.26K subscribers
792 photos
2 videos
1 file
183 links
Download Telegram
អបអរសាទរ ពិធីរុក្ខទិវា ៩ កក្កដា ២០២៣ ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីរុក្ខទិវា ៩កក្កដា ២០២៣ នៅចំណុចដីចំណីប្រឡាយ ស្ថិតក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

បើតាមលោកអភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានលើកឡើងថា ទីតាំងដាំកូនឈើនាពេលនេះគឺនៅសងខាងប្រឡាយដូនទាវ ដែលមានប្រវែង៦,០០០ម៉ែត្រ ចាប់ពីស្ពានដូនទាវ រហូតទៅដល់មុខប្រាសាទឯកភ្នំ ដោយកាលដើមឡើយប្រជាពលរដ្ឋបានចាប់តាំងលំនៅ និងដាំដំណាំហូបផ្លែផ្សេងៗ លុះដល់ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានផ្ដល់ទំនប់ស្ទាក់ទឹកមួយកន្លែង និងប្រឡាយបេតុង២ខ្សែ សម្រាប់នាំទឹកស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ និងធ្វើការដោះស្រាយប្រជាពលរដ្ឋដែលរស់នៅតាមប្រឡាយនេះ ដោយផ្ដល់ដីជូនពួកគាត់ទៅនៅកន្លែងផ្សេង ហើយដើម្បីថែរក្សាដីសាធារណៈរបស់រដ្ឋនេះឱ្យបានគង់វង្ស និងរៀបចំឱ្យមានសោភ័ណភាព កាន់ស្រស់ស្អាត ទើបរដ្ឋបាលស្រុកឯកភ្នំ ស្នើដល់រដ្ឋបាលខេត្តបាត់ដំបង រៀបចំដាំកូនឈើដើម្បីទុកជាទ្រព្យសម្បត្តិដល់កូនចៅជំនាន់ក្រោយឱ្យបានស្គាល់អំពីប្រភេទដើមឈើប្រណិតទាំងអស់នេះ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា រុក្ខទិវានេះត្រូវបានរៀបចំឡើងតាំងពីសម័យសង្គមរាស្រ្ដនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ហើយជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្ដល់ការគាំទ្រចំពោះថ្នាក់ដឹកនាំ មន្រ្ដីរាជការ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ចាត់តាំងឱ្យរាជធានី ខេត្ត រៀបចំពិធី រុក្ខទិវា នេះជារៀងរាល់ឆ្នាំផងដែរ។

ឯកឧត្តមបានបន្តទៀតថា ក្នុងនោះក្រោមការចង្អុលបង្ហាញផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការដាំដើមឈើប្រណិត ដូចជាដើមបេង ដើមធ្នង់ និងដើមគ្រញូងជាដើម ដើម្បីទុកដល់កូនចៅជំនាន់ក្រោយឱ្យបានស្គាល់ប្រភេទដើមឈើប្រណិតៗដែលយើងមាន ហើយជាពិសេសគឺដើមឈើទាំងអស់នោះមានសភាពរឹងមាំជាងដើមឈើលំអរផ្សេងៗទៀត ។

👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបជាមួយគណៈប្រតិភូដែលជាអ្នកវិនិយោគិនមកពីប្រទេសចិន ដឹកនាំដោយឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីស្វែងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង

ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី បានលើកឡើងអំពីគោលបំណងចម្បងរបស់ប្រតិភូនៃអ្នកវិនិយោគិនមកពីប្រទេសចិន ដើម្បីឱ្យក្រុមវិនិយោគិន ធ្វើការស្វែងយល់បន្ថែមទៀត អំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង ដើម្បីផ្ដល់ជាធាតុចូលនៃចំណេះដឹង ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យនានានៅក្នុងខេត្តបាត់ដំបង ដោយសារតែខេត្តបាត់ដំបងគឺជាខេត្តគោលដៅដ៏សំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅកាន់តំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ដែលគណៈប្រតិភូជាអ្នកវិនិយោគិនមកពីប្រទេសចិន ដឹកនាំដោយឯកឧត្តម ដួង តារា បានចុះមកបំពេញទស្សនៈកិច្ចសិក្សាផ្ទាល់លើទឹកដីខេត្តបាត់ដំបង និងស្វែងយល់អំពីសក្ដានុពល ក្នុងខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសធ្វើការនិយោគ នៅក្នុងទឹកដីដ៏ល្អផូរផង់មួយនេះ។

ឯកឧត្តមបានបន្តទៀតថា បាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ហើយខេត្តមួយនេះ កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ។

ឯកឧត្តមសង្ឃឹមថា បន្ទាប់ពីការសិក្សាស្វែងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបងបានចប់រួចរាល់ គម្រោងទាំងអស់នេះនឹងដំណើរការឆាប់ៗដែលអាចផ្តល់ផលប្រយោជន៍ច្រើនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។

👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL