ពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន២,០០០គ្រួសារ ស្រុកថ្មគោល ខេត្តបាត់ដំបង
នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន២,០០០គ្រួសារ ក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលបរិច្ចាគនូវធនធានរបស់ខ្លួន ដើម្បីផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ចំនួន២,០០០គ្រួសារនេះ ដែលនេះគឺជាសកម្មភាពមនុស្សធម៌បង្ហាញពីការស្រឡាញ់គ្នា ការចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា ដែលជាទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃបាន ។
គួរបញ្ជាក់ផងដែរថា អំណោយដែលទទួលបាននាពេលនេះ ក្នុងម្នាក់ៗទទួលបាន
-អង្ករ២៥គីឡូក្រាម
-មីមួយកេស
-សារុងមួយ
-ក្រមាមួយ
-ថវិកា៤០,០០០៛៕
🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL

Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងឱកាសដែលព្រះអង្គទ្រង់បានទទួលព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុត ខាងព្រះពុទ្ធសាសនាជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» ។
ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ និងកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ ព្រះជន្មយឺនយូរ ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តបាត់ដំបង
———————————————————-សេចក្ដីប្រកាសព័ត៌មាន ស្តីពីការ ចែកចាយពត៌មាន នៅលេីបណ្តាញសង្គម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ករណីប្រជាពលរដ្ឋ២២៩គ្រួសារ ក្នុងខេត្តបាត់ដំបង "ជិតបោះឆ្នោតហេីយមិនគួរយកពលរដ្ឋទៅដាក់គុកដោយសាររឿងវិវាទដីធ្លី ដែលអាចដោះស្រាយបានដោយសន្តិវិធីនោះទេ"

សេចក្តីបំភ្លឺព័ត៌មាន របស់អង្គភាពរដ្ឋាករទឹកបាត់ដំបង ឆ្លើយតបចំពោះ ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook ធ្វើឲ្យប៉ះពាល់ដល់ការដ្ឋានសាងសង់ស្ថានីយបូមទឹកឆៅ មួយកន្លែងស្ថិតនៅក្នុងស្ទឹងសង្កែ របស់អង្គភាពរដ្ឋាករទឹកបាត់ដំបង
Tiktok ផ្លូវការសម្តេចតេជោនាយករដ្ឋមន្រ្តី
សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលនិយមចូលចិត្តលេងតិកតុក (Tiktok) ដើម្បីទទួលបានព័ត៌មានកាន់តែងាយស្រួល និងឆាប់រហ័ស ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺសូម follow/ like Tiktok ផ្លូវការសម្តេចតេជោដែលបានបេីកជាផ្លូវការកាលពីថ្ងៃទី ២៨ខែមិថុនា ឆ្នាំ២០២៣ តាមលីងនិងបាកូដ(link/barcode) ខាងក្រោម។
ក្រៅពីនោះបងប្អូនជនរួមជាតិក៏អាចភ្ជាប់បណ្តាញសង្គមផ្លូវការសម្តេចតេជោតាមរយៈ Telegram , Youtube , Instagram , Facebook និង Twitter បានផងដែរ។
Tiktok សូម Scan QR Code ឬចុចលីង https://www.tiktok.com/@hunsenofcambodia

គ្រឿងញៀនជិត៤០គ.ក្រ ដែលរឹបអូសបានពីឈ្មួញទុច្ចរិតគ្រឿងញៀននៅខេត្តបាត់ដំបង និងខេត្តពោធិសាត់ ត្រូវបានដុតកំទេចចោល
នៅព្រឹកថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនជិត៤០គ.ក្រ ដែលរឹបអូសបានពីឈ្មួញទុច្ចរិតគ្រឿងញៀន របស់អាជ្ញាធរខេត្តបាត់ដំបង និងខេត្តពោធិសាត់ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន២៦មិថុនា២០២៣ ក្រោមប្រធានបទ:អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំ បង្ការ នៅឯ អាកាសយានដ្ឋានវាលបែកចាន ក្រុងបាត់ដំបង ក្រោមវត្តមានចូលរួមពី ឯកឧត្តម មាស វីរិទ្ធិ អគ្គលេខានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងគ្រឿងញៀន និងតំណាងអាជ្ញាធរនៃខេត្តទាំង២ បាត់ដំបង ពោធិ៍សាត់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលនេះ គឺជាសារដើម្បីបន្តដាស់តឿនក្រើនរំលឹកដល់ជនគ្រប់រូបឱ្យយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាដើម្បីបង្ហាញឱ្យឃើញពីឆន្ទៈដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមការប្តេជ្ញាចិត្តនិងកម្មវិធីនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ប្រជាជនជាចម្បង ៖ បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារ អប់រំបង្ការ ក្នុងគោលបំណងផ្ដោតការ យកចិត្តទុកដាក់ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្តល់អាទិភាពដល់ប្រជាជន ឬការចាត់ទុកប្រជាជនជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀតពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជាមួយនេះ ក៏ទាមទារឱ្យមានការគិតគូរអំពីផលប៉ះពាល់ជាអវិជ្ជមាននៃការរើសអើង និងការមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ព្រមទាំងពង្រឹងសកម្មភាពអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយថែមទៀត។ ហើយប្រធានបទសម្រាប់ឆ្នាំនេះ ក៏មានបំណងលើកទឹកចិត្តឱ្យផ្ដល់អំណាចនិងការទទួលខុសត្រូវដល់អាជ្ញាធរមូលដ្ឋាននិងយុវជន ដើម្បីម្ចាស់ការដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុង សហគមន៍មូលដ្ឋានរបស់ខ្លួនផងដែរ។
👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ⏬