រដ្ឋបាលខេត្តបាត់ដំបង
1.53K subscribers
1.1K photos
6 videos
2 files
207 links
Download Telegram
ឯកឧត្តម សុខ លូ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានធ្វើការបង្រ្កាប និងអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពាក់ព័ន្ធទៅនឹងករណីឈ្មួញមួយក្រុមយកអត្តសញ្ញាណប័ណ្ណសម្រាប់ចងការប្រាក់

នារសៀល ថ្ងៃពុធ ៤ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង  បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ដោយក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកអភិបាលក្រុងស្រុកទាំង១៤ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំអគាE នៃសាលាខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា  លើកឡើងថា ថ្មីៗនេះមានករណីមួយបាន​កើតឡើងនៅក្នុងស្រុកមួយ​ចំនួននៃខេត្តបាត់ដំបង ដែលកើតឡើងនៅតាមភូមិមួយចំនួននៅក្នុងស្រុកបាណន់ និងស្រុករតនមណ្ឌល ទាក់ទងទៅនឹង ក្រុមជនជាតិឥណ្ឌាមួយក្រុម រកស៊ីចងការប្រាក់ជាមួយប្រជាពលរដ្ឋខ្មែរ ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ផ្សេងៗទៀត ធ្វើជាទ្រព្យសម្រាប់បញ្ចាំ ក្នុងនោះសម្រាប់ទឹកប្រាក់ចំនួន ២០ម៉ឺនរៀល ចុះក្រោមគឺត្រូវយកឯកសារស្រាលៗដូចជាអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ បណ្ណបើកបរ កាតគ្រីជាដើម   ធ្វើជាទ្រព្យសម្រាប់បញ្ចាំ  ហើយចំពោះទឹកប្រាក់ចាប់ពី ៤០ ម៉ឺនឡើងគឺតម្រូវយកឯកសារដែលមានលក្ខណៈសំខាន់ៗ លើសពីឯកសារទាំងអស់ខាងលើនេះ ធ្វើជាថ្នូរសម្រាប់បញ្ចាំ មិនត្រឹមតែប៉ុណ្ណោះ ក្រុមជនជាតិឥណ្ឌាដែលដើរចងការប្រាក់ឥណទាននេះគឺ តម្រូវឲ្យប្រជាពលរដ្ឋខ្មែរយើងបង់ប្រាក់ដើម និងការប្រាក់ជារៀងរាល់ថ្ងៃ មិនតម្រូវឲ្យមាន​ការបង់ប្រាក់​ជារៀងរាល់​ខែនោះទេ  ក្រៅពីនេះក៏មានជា ស្ថាប័នឥណទាន ឬអង្គការមួយចំនួន​មានការយកនូវឯកសារ​សម្គាល់អត្តសញ្ញាណបុគ្គលទាំងនេះ មកធ្វើជាទ្រព្យសម្រាប់បញ្ចាំផងដែរ ដែលវាអាចជាការព្រមព្រៀងរវាងបុគ្គល និងភាគីខាងនីតិបុគ្គល មួយជាលក្ខខណ្ឌណាមួយប្រសិនបើប្រជាពលរដ្ឋគ្មានទ្រព្យក្នុងការដាក់បញ្ចាំជាថ្នូរនោះ។

👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
បងប្អូន កាន់តែងាយស្រួល និង ទទួលបានព័ត៌មានកាន់តែលឿន ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការ subscribe channel telegram ផ្លូវការរបស់សម្ដេច ដោយគ្រាន់តែ Scan QR Code ឬ ចុចចូលទៅតាមបណ្តាញតភ្ជាប់សង្គមផ្សេងៗខាងក្រោម៖
Connect with Cambodian Prime Minister :
🌐Website
🌐Facebook
🌐YouTube
🌐Twitter
🌐Instagram
🌐TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន១,០០០គ្រួសារ ស្រុកថ្មគោល ខេត្តបាត់ដំបង

នៅរសៀលថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន១,០០០គ្រួសារ ក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលបរិច្ចាគនូវធនធានរបស់ខ្លួន ដើម្បីផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ចំនួន៣,០០០គ្រួសារនេះ ដែលនេះគឺជាសកម្មភាពមនុស្សធម៌បង្ហាញពីការស្រឡាញ់គ្នា ការចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា ដែលជាទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃបាន ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលកំពុងធ្វើការវិនិយោគនៅក្នុងខេត្តបាត់ដំបង ហើយក្នុងនោះដែរ ខេត្តបាត់ដំបងក៏នៅតែបន្តចង់បានអ្នកវិនិយោគជាច្រើន មកវិនិយោគនៅក្នុងខេត្តបាត់ដំបង ជាពិសេសផ្នែកកសិឧស្សាហកម្ម ដែលខេត្តបាត់ដំបងសម្បូរទៅដោយផលកសិកម្មជាច្រើនមិនទាន់បានយកទៅកែច្នៃឱ្យអស់លទ្ធភាពនៅឡើយ ដោយសារខ្វះបច្ចេកទេស និងខ្វះអ្នកវិនិយោគផ្នែកនេះជាច្រើន ក្នុងនោះឯកឧត្តមបានណែនាំដល់អាជ្ញាធរមូលដ្ឋាន មានភូមិឃុំ ត្រូវធ្វើយ៉ាងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដែលមានបំណងចង់ធ្វើការវិនិយោគនៅលើមូលដ្ឋានរបស់ខ្លួន ព្រោះកាលណាដែលមានអ្នកវិនិយោគ គឺធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង ហើយរដ្ឋបាលខេត្តស្វាគមន៍ជានិច្ច និងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ។

ក្នុងនោះឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត សូមចូលរួមបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្រ្ដដែលខ្លួនស្រឡាញ់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញជាតួនាទីប្រជាពលរដ្ឋពេញលក្ខណៈ ហើយចំពោះប្រជាពលរដ្ឋណាដែលបាត់ ឬខូចអត្តសញ្ញាណប័ណ្ណ សូមប្រញាប់ទៅទាក់ទង ឃុំ សង្កាត់របស់ខ្លួន ដើម្បីធ្វើលិខិតបញ្ជាក់អត្តសញ្ញាណ ដើម្បីយកធ្វើជាឯកសារសម្រាប់ប្រើប្រាស់ពេលបោះឆ្នោតនាពេលខាងមុខនេះ៕

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM