ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យស្ថានភាពនៅច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង
នៅព្រឹកថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យមើលស្ថានភាព ដែលពលករ ពលការិនីត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីបានមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីត្រឡប់ទៅបំពេញភារកិច្ចការងារវិញ នៅឯច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំបន្ថែម ដល់មន្ត្រី និងសមត្ថកិច្ចដែលនៅប្រចាំការនៅច្រកទ្វារអន្តរជាតិដូងនេះ សូមខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីបង្កលក្ខណ:ងាយស្រួលដល់ដំណើរចេញចូលរបស់ពលករត្រឡប់ទៅធ្វើការវិញដោយស្របច្បាប់ និងពន្លឿនក្នុងការបំពេញបែបបទឆ្លងដែនជូនបងប្អូនប្រជាពលរដ្ឋ និងពលករអោយបានឆាប់រហ័ស ដោយក្នុងនោះត្រូវចៀសវាងការយកកំរៃសេវាក្រៅផ្លូវការពីបងប្អូនប្រជាពលរដ្ឋ និងពលករដែលធ្វើដំណើរចេញ-ចូលច្រកទ្វារអន្តរជាតិដូងនេះ៕
🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL

Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ពិធីបញ្ចុះខណ្ឌសីមាវត្តព្រះពុទ្ធពោធិញាណ ហៅវត្តអាងពោធិ៍ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង
នៅព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាវត្តព្រះពុទ្ធពោធិញាណ ហៅវត្តអាងពោធិ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍បញ្ជាក់ថា វត្តព្រះពុទ្ធពោធិញាណហៅវត្តអាងពោធិ៍ ដែលកំពុងប្រាព្ធពិធីបញ្ចុះខណ្ឌសីមានាពេលនេះ បានកសាងឡើងក្នុងអំឡុងខែមីនា ឆ្នាំ២០០៤ លើផ្ទៃដីទំហំ៧.២៦៩,២០ម៉ែត្រការ៉េ ក្រោមការផ្តួចផ្តើម និងជួយឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស ដែលមាននិស្ស័យជាមួយនឹងព្រះពុទ្ធសាសនា ដោយបានបំពេញបុណ្យកុសលចូលរួមនូវកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងវត្តនេះជាបន្តបន្ទាប់ ក្នុង សំណង់ព្រះវិហារថ្មីនេះត្រូវបានចាប់ផ្តើមសាងសង់ នាដើមខែមេសា ឆ្នាំ២០១៤ ដែលមានទំហំ១៦មx១០ម កំពស់៨ម ប្រក់ក្បឿង រចនាបទខ្មែរ កសាងរួចនៅខែកុម្ភៈ ឆ្នាំ២០២៣ អស់ថវិកាសរុបចំនួន១០៥,០០០ដុល្លា ដោយមានការចូលរួមពីឧបាសិកា ហ៊ួរ ស៊ីម និងសប្បុរសជននៅប្រទេសបារាំង មានថវិកាចំនួន ៧០.០០០ដុល្លា និង សប្បុរសជននៅក្នុងប្រទេស ដែលបានមកពីកម្មវិធីបុណ្យផ្សេងៗក្នុងវត្តមានថវិកាចំនួន ៣៥.០០០ដុល្លាផងដែរ ។
ឯកឧត្តម ក៏បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងថ្លែងនូវការកោតសរសើរចំពោះ សប្បុរសជនក្នុងស្រុក និងក្រៅស្រុក ដែលមានជំនឿជឿជាក់មកលើព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានចូលរួមចំណែកឧបត្ថម្ភគាំទ្រ ទាំងស្មារតី ថវិកា និងសម្ភារ ក្នុងការកសាងព្រះវិហារថ្មីដ៏ស្គឹមស្គៃមួយនេះ ដែលជាសមិទ្ធផលយ៉ាងល្អត្រចះត្រចង់។
👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ⏬