រដ្ឋបាលខេត្តបាត់ដំបង
1.54K subscribers
1.1K photos
6 videos
2 files
207 links
Download Telegram
នៅរសៀលថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវ នឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមក្នុងពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី» បុត្រីទី៦នៃកបិលមហាព្រហ្ម ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅវិទ្យាល័យ នេត យ៉ង់ ក្រោយរូបសំណាកលោកតាដំបងក្រញូង។

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ខេត្តបាត់ដំបងនឹងរៀបចំពិធីដង្ហែ និងទទួលជាផ្លូវការនូវព្រះអគ្គីកីឡា ដែលនឹងមកដល់ទឹកដីខេត្តបាត់ដំបងនាពេលខាងមុខនេះ

នារសៀលថ្ងៃអង្គារ ១៣រោច ខែចេត្រ  ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំពិធីដង្ហែព្រះអគ្គីកីឡាឆ្លងកាត់ខេត្តបាត់ដំបង សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ២០២៣ ដែលព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងមកដល់ ក្នុងរយៈពេល ១៧ថ្ងៃទៀតប៉ុណ្ណោះ។

នាឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គីរបស់ខេត្តបាត់ដំបងនឹងចាប់ផ្តើមដង្ហែចេញពីចំណុចព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ត្រង់ម្ដុំឃុំស្វាយដូនកែវ តាមផ្លូវជាតិលេខ ៥ អមដោយ ក្រុមកីឡាករ កីឡាការិនី ក្រុមកង់ប្រចាំខេត្តបាត់ដំបង រហូតមកដល់រង្វង់មូលលោកតាដំបងក្រញូង រួចបន្តដំណើរទៅកាន់វេទិកាដែលប្រារព្ធពិធីទទួលនូវព្រះអគ្គីកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងផារ៉ាហ្គេមជាផ្លូវការ ស្ថិតនៅមុខសាលាខេត្តចាស់ និងបន្តដង្ហែទៅរក្សាទុកនៅវត្តពោធិ៍វាល ក្នុងក្រុងបាត់ដំបងមួយយប់ ដើម្បីព្រះសង្ឃធ្វើកិច្ចពិធីសាសនា ប្រសិទ្ធិពរ ជ័យមង្គលជូនដល់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងមូល មុននឹងប្រគល់ជូនខាងខេត្តបន្ទាយមានជ័យបន្តទៀត។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ខេត្តបាត់ដំបងនឹងត្រៀមរៀបចំទង់ជាតិ និងដាក់ភ្លើងរចនាតាមដងផ្លូវ ដើម្បីត្រៀមស្វាគមន៍ព្រះអគ្គីកីឡា និងគណៈប្រតិភូដែលបានចូលរួមទាំងអស់។ ឯកឧត្តមអភិបាលក៏បានអំពាវនាវដល់មន្ត្រីរាជការ តាមមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តបាត់ដំបង សូមចូលរួមក្នុងព្រឹត្តិការណ៍ទទួលនូវព្រះអគ្គីកីឡា ដែលដង្ហែរចូលមកក្នុងខេត្តបាត់ដំបង ឱ្យបានច្រើនកុះករ ។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមដងវិថីនៃផ្លូវជាតិលេខ ៥  ដូចជាវិថីដែលពាក់ព័ន្ធនឹងក្បួនដង្ហែ សូមជួយសម្អាតបរិស្ថាននៅតាមដងផ្លូវ និងដាក់នៅទង់ជាតិនៅតាមមុខផ្ទះរៀងៗខ្លួនដើម្បីត្រៀមខ្លួនអបអរសាទរព្រឹត្តិការណ៍ដង្ហែព្រះអគ្គីកីឡាឲ្យមានភាពឱឡារិកអធិកអធម្ម និងជាមោទនភាពដែលមិនអាចកាត់ថ្លៃបានសម្រាប់ខេត្តបាត់ដំបងយើង។

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM