រដ្ឋបាលខេត្តបាត់ដំបង
1.57K subscribers
1.27K photos
7 videos
2 files
209 links
Download Telegram
ពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុង វត្តរតនផ្កាយព្រឹក្ស (ហៅវត្តផ្កាយព្រឹក្ស) ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធី ពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុង វត្តរតនផ្កាយព្រឹក្ស (ហៅវត្តផ្កាយព្រឹក្ស) ស្ថិតក្នុងភូមិបរិបូរណ៍ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ព្រះវិហារចាប់ផ្ដើមសាងសង់ពីឆ្នាំ២០១៧ និងសាងសង់រួចស្ថាពរនៅឆ្នាំ២០២៣ ដែលព្រះវិហារនេះមានបណ្ដោយ១០ម៉ែត្រ ទទឹង៨ម៉ែត្រ ធ្វើពីបេតុងអាមេ តាមរចនាបទព្រះពុទ្ធសាសនា ដែលជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលទាំងឡាយនៅក្នុងស្រុករតនមណ្ឌល ដែលផុសចេញពីទឹកព្រះទ័យ ទឹកចិត្តដ៏ល្អរបស់សប្បុរសជនជិតឆ្ងាយ ដែលមានជំនឿលើព្រះពុទ្ធសាសនា ក្នុងការចូលរួមចំណែកផ្ដល់ការគាំទ្រតាមរយៈការផ្ដល់ជាសម្ភារៈថវិកាសម្រាប់ជួយក្នុងការសាសង់ព្រះវិហារថ្មីនេះ។

សូមភ្ជាប់ទំនាក់ទំនងទៅកាន់៖
🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
April 10, 2023
April 12, 2023
April 12, 2023
April 12, 2023
April 12, 2023
April 12, 2023
April 12, 2023