កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ព្រឹកថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបត់ដំបង ឯកឧត្តម អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន ខាងក្រោម៖
១-សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០។
២-ការអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាលអានុភាព៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។
៣-គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពព្រះអាទិត្យអានុភាព ១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង៕

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលី សូត្រមន្ត បួងសួងសុំសេចក្ដីសុខ និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន៨២អង្គ
នៅថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលី នៅមុខរូបសំណាកលោកតាដំបូងក្រញូង និងដើមពោធិ៍ក្នុងសាលាខេត្តបាត់ដំបង ពិធីសូត្រមន្ត បួងសួងសុំសេចក្ដីសុខ និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន៨២អង្គ នៅសាលាខេត្តបាត់ដំបង ដើម្បីទទួលអំណរឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព និងមន្រ្ដីរាជការមកពីមន្ទីរអង្គភាព និងរដ្ឋបាលខេត្តបាត់ដំបងផងដែរ។
សូមភ្ជាប់ទំនាក់ទំនងទៅកាន់៖
🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL

Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ខ្ញុំបាទ និងភរិយា សូមគោរពអបអរសាទរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសដែល ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជា « សម្ដេចកិត្តិសង្គហបណ្ឌិត »
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួង
ដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រ
កម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន សម្ដេចកិត្តិសង្គហបណ្ឌិត ឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការបន្តចូលរួមដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សូមសម្ដេចកិត្តិសង្គហបណ្ឌិត និងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។